part : 3 ចុះសង្សារបស់ឯងនោះ?

801 70 8
                                        

ឡើងមកដល់ក្នុងបន្ទប់ភ្លាម Felix ទម្លាក់ខ្លួនទៅលើពូកទាំងធុញថប់ គេដេកគិតមួយសន្ទុះហើយក៏ទាញទូរស័ព្ទនៅលើក្បាលគ្រែនោះចុចcallទៅនរណាម្នាក់ក៏មិនដឹង។

" ហាឡូ !! jisung នេះឯងនៅឯណាទំនេរទេនិយាយលេងជាមួយយើងបន្តិចមក យើងធុញណាស់ " felix និយាយទាំងមុខស្អុយ នេះគេធុញគេ ដេកគិតមួយថ្ងៃទៅហើយ អារឿងរៀបការស្អីគេនោះ ពិតជាគួរឲធុញណាស់។

" នេះវាកើតស្អីឯង បាននិយាយចេញមកដូចជាគ្មានជាតិសោះអញ្ចឹង ឬឯងមិនទាន់សុីបាយទេហា " jisung មិនបានឆ្លើយតបនឹងសំណួរ ក៏សួរបកទៅវិញតែម្តងទៅ ព្រោះមនុស្សដូចជាfelixនេះមិនដែលបែបនេះពីមុនមកទេ។

" យើងធុញ! ឯងដឹងទេប៉ាម៉ាក់យើងចាប់ឲយើងរៀបការជាមួយអ្នកណាក៏មិនដឹងទាំងដែលយើងមិនដែលស្គាល់គេ មិនដែលជួបមុខគេម្តងសោះ គិតពេលណាឈឺក្បាលពេលនោះ "felix និយាយប្រាប់មិត្តទាំងខឹងផងធុញផង នៅមិននៅម៉ែឪចាប់ឲការសំខាន់អត់ដែលស្គាល់កូនកម្លោះគេទៀត។

" ហាស៎! ឯងថាមិច នេះប៉ាម៉ាក់ឯងគាត់ចង់បានចៅដល់ថ្នាក់ចាប់ឯងឲរៀបការជាមួយមនុស្សស្រីដែលឯងមិនដែលស្គាល់បែបនេះមែនទេ យើងថាឯងគេចមិនរួចទេ មិត្តសម្លាញ់ " jisung ខ្សែម្ខាងទៀតតបទៅវិញទាំងភ្ញាក់ផ្ញើល ។ នេះប្រហែលជាគាត់ចង់បានចៅពរហើយមើលទៅបានដល់ថ្នាក់ ចាប់ឲមិត្តគេរៀបការបែបនេះ តែមនុស្សស្រីម្នាក់ណាទៅដែលព្រមរៀបការជាមួយមិត្តគេនោះ បើរាល់ថ្ងៃនេះចរិតក៏គួរឲស្រលាញ់ មុខមាត់ក៏ស្រស់ស្អាតដូចជាមនុស្សស្រី ដៃជើងតូចៗ រាងមួយក្តាប់បែបនេះ តើអ្នកណាទៅដែលព្រមរៀបការជាមួយមិត្តគេនោះចង់ដឹងដល់ហើយ។

" មិនមែនទេឯង គេនោះជាមនុស្សប្រុសណា មិនមែនមនុស្សស្រីទេ ហ៉ើយ! យើងមិនយល់ទេនៅមិននៅមកចាប់ឲយើងរៀបការជាមួយប្រុសគ្នាឯងទៅវិញ " felix គិតពេលណាពិបាកចិត្តពេលនោះ នេះគេបន់កុំឲតែដល់ថ្ងៃការទេនេះ។

" ហាហា... យើងគិតមិនខុសមែន មានមនុស្សស្រីឯណាគេព្រមយកឯងទៅ រាងមួយក្តាប់ មុខមាត់ស្រស់ស្អាតបែបនេះនោះ អញ្ចឹងបានជាប៉ាម៉ាក់ឯងឲឯងការជាមួយមនុស្សប្រុសនោះ " jisung ដូចជាការគិតគេមិនខុសមែន ចុងក្រោយមិត្តរបស់គេក៏ត្រូវការជាមួយមនុស្សប្រុសពិតមែន នឹកឃើញគេចង់តែសើចទេ (សើចទៅតិចទៀតបានជួបប្តី know ដែលឡូវហៃ)

អាពាហ៍ពិពាហ៍ផ្តើមស្នេហ៍ / hyunlix_Where stories live. Discover now