part : 15 ផ្អែមល្ហែម

1K 65 10
                                        

ព្រឹកព្រលឹមស្រាងៗនៅក្នុងបន្ទប់មួយបង្ហាញឲយើងឃើញនូវគូស្វាមីភរិយាមួយគូកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួតព្រោះតែម្នាក់ៗហត់នឹងសង្គ្រាមស្នេហ៍កាលពីយប់មិញរាងៗខ្លួន។

" ហុឹម... " Felix រាងតូចក្រហឹមមកបន្តិចក៏ព្យាយាមបើកភ្នែកឡើង តែក៏ប្រទះនឹងផ្ទៃមុខរបស់រាងក្រាស់នៅជិតនឹងមុខរបស់គេតែម្តងដែលកំពុងគេងឱបគេនោះ។ រាងតូចយកដៃតូចៗរបស់ខ្លួនទៅច្បិចចុងច្រមុះរបស់នាយបន្តិចហើយក៏និយាយឡើង។

" ពេលមើលជិតបែបនេះទៅលោកកាន់តែសង្ហារ ទាស់ត្រង់ថាលោកឯងនេះជាមនុស្សឃោរឃៅមិនចេះស្តាប់ហេតុផលរបស់គេ " Felix រាងតូចនិយាយមកទាំងស្នាមញញឹម មើលមុខរបស់នាយកាន់តែយូរកាន់តែធ្វើឲកាយតូចរបស់យើងលង់លើសដើមទៅទៀត។
រាងតូចដកដៃរបស់រាងក្រាស់ដែលឱបគេនោះថ្នមៗហើយព្យាយាមចុះពីគ្រែទៅកាន់បន្ទប់ទឹកដើម្បីសម្អាតខ្លួនទាំងលំបាកលំបិន។ លើកនេះរាងតូចមិនសូវជាឈឺដូចលើកដំបូងប៉ុន្មានទេ។ បន្ទាប់ពីរាងតូចផ្លាស់សម្លៀកបំពាក់រួចរាល់ក៏ចុះមកខាងក្រោមហើយដើរសម្តៅទៅកាន់ផ្ទះបាយដើម្បីធ្វើម្ហូបអាហារបាត់ទៅ។

ដោយព្រឹកនេះអ៊ុំយិនគាត់ថាគាត់ចង់ទៅផ្សារទើបទុកឲរាងតូចនៅធ្វើម្ហូបនៅឯផ្ទះបាយតែម្នាក់ឯង ចំណែកឯនាង wen គេទៅស្រោចផ្កានៅឯសួនឯណោះ។ ហើយថ្ងៃនេះyeonshanគេត្រូវទៅមើលក្រុមហ៊ុនជំនួសhyunjin ទើបគ្មានអ្នកណានៅក្នុងផ្ទះបែបនេះ ។ yeonshan គេមិនត្រឹមតែជាអ្នកបើកឡានឲរាងក្រាស់នោះទេតែគេថែមទាំងចេះកិច្ចការងារក្នុងក្រុមហ៊ុនទៀតផងព្រោះតែគេរៀនតាមចៅហ្វាយរបស់គេ ហើយក៏ចេះស្ទាត់ជំនាញទៀតទើបពេលខ្លះរាងក្រាស់រវល់ រាងក្រាស់ក៏ឲyeonshanទៅជំនួសគេវិញទៅ ។

_____

" ហុឹម...ទៅណាបាត់ហើយ? " hyunjin រាងក្រាស់រេរាដៃរកមនុស្សដែលគេបានគេងឱបកាលពីយប់មិញតែក៏បើកភ្នែកមកមិនឃើញ នាយមិនខ្វល់ច្រើនក៏ងើបដើរចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនបាត់ទៅ។ បន្ទាប់ពីរួចរាល់អស់ហើយនាយក៏ចុះមកខាងក្រោមតែរកមើលមិនមានអ្នកណាម្នាក់សោះ ប្រហែលជាអ្នកបំរើមិនទាន់ភ្ញាក់ទេដឹង តែម៉ោង7ទៅហើយពួកគេគួរតែភ្ញាក់ហើយ។ ដោយមិនខ្វល់ច្រើននាយក៏ដើរទៅកាន់ផ្ទះបាយបន្តទៀតទៅ។

អាពាហ៍ពិពាហ៍ផ្តើមស្នេហ៍ / hyunlix_Where stories live. Discover now