part : 5 បបូរមាត់ផ្អែម

857 72 7
                                        


នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះមើលទៅមានភ្ញៀវមកច្រើនកុះករមែនទែន បើងាកទៅមើលក្នុងកម្មវិធីវិញគឺស្រស់ស្អាតតែម្តងមានរៀបចំផ្កាគ្រប់ចម្រុះពណ៌ ដែលមានគ្រប់ទីកន្លែងនៃកម្មវិធីហើយកម្មវិធីក៏ធំទៀតផងគឺធំតែម្តង។
ពេលនេះភ្ញៀវកំពុងអង្គុយរង់ចាំមើលកូនកម្លោះកូនក្រមុំចេញមកនៅពេលបន្តិចទៀតនេះ ព្រោះមានអាចារ្យកំពុងនៅចាំលើឆាកកម្មវិធីរួចរាល់ហើយ (អាចារ្យការមែនអាចារ្យខ្មោចទេ😹)

ចាប់ផ្ដើមកម្មវិធី

ពេលនោះស្រាប់តែកូនកម្លោះបានដើរចេញមកឡើងទៅលើឆាកដែលមានអាចារ្យរងចាំនៅទីនោះស្រាប់ ភ្ញៀវនៅក្នុងកម្មវិធីនាំគ្នាសរសើរពីភាពស្រស់សង្ហាររបស់hyunjinមិនឈប់ មើលចុះធ្លាប់តែឃើញនៅក្នុងទូរទស្សន៍ដែលគេផ្សាយថាជាម្ចាស់ក្រុមហ៊ុនដ៏វ័យក្មេងហើយស្រស់សង្ហារនៃត្រកូលhwang ដល់ពេលមកឃើញផ្ទាល់បែបនេះទើបដឹងថាគេសង្ហារជាងក្នុងទូរទស្សន៍ឆ្ងាយណាស់ដូចទេវបុត្យអញ្ចឹង។
បន្ទាប់មកកូនក្រមុំរបស់យើងក៏ចេញមក ដោយមានលោកប៉ារបស់គេជាអ្នកកាន់ដៃមកជាមួយហើយរួមជាមួយផ្កាមួយបាច់នៅក្នុងដៃ ពេលនេះfelixគេភ័យឡើងបែកញើសប៉ុនគ្រាប់ពោតទៅហើយព្រោះតែមនុស្សច្រើនពេក។

" នែ! ឯងមើលទៅអនាគតប្រពន្ធរបស់វាស្អាតណាស់ យើងមិនដែលឃើញមនុស្សប្រុសឯណាស្រស់ស្អាតបែបនេះទេ គឺស្អាតជាងសង្សាររបស់វាទៅទៀត វ៉ាដាច់ស្រីៗមួយចំនួនតែម្តងណាឯង " changbin និយាយដោយសម្លឹងមើលទៅរាងតូចកំពុងតែដើរនោះ មើលទៅគេស្អាតណាស់ សូម្បីតែភ្ញៀវក្នុងកម្មវិធីក៏សរសើរគេមិនដាច់ពីមាត់ដែរ ទោះបីកូនក្រមុំនេះជាមនុស្សប្រុសពិតមែនតែសម្រស់វិញគឺស្អាតណាស់ស្អាតជាងស្រីមួយចំនួនទៅទៀត។

" អុឺ នេះជាសំណាងវាហើយដែលបានប្រពន្ធស្អាតបែបនឹង ប៉ាម៉ាក់វាពិតជាពូកែរើសកូនប្រសារពិតមែនមិនថែមទាំងស្អាតទេគួរឲស្រលាញ់ទៀតផង ឯងមើលចុះវាសម្លឹងមើលគេឡើងចង់ជ្រុះគ្រាប់ភ្នែកទៅហើយ " minho មិនសរសើរមិនបានព្រោះរាងតូចស្អាតពិតមែន គិតទៅប៉ាម៉ាក់មិត្តរបស់គេបុិនរើសកូនប្រសារណាស់សមជាមួយកូនប្រុសពួកគាត់តែម្តង។

អាពាហ៍ពិពាហ៍ផ្តើមស្នេហ៍ / hyunlix_Where stories live. Discover now