ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ថ្ងៃនេះរាងតូចបានក្រោកពីព្រឹកព្រលឹមស្រាងៗតែម្តងដើម្បីមកជួយធ្វើម្ហូបម៉ែដោះយិន។ ទោះបីជាយប់មិញនេះគេគេងយប់ជ្រៅក៏ដោយក៏គេអាចក្រោកមកលឿនបានដែលព្រោះណាមួយគេគេងមិនសូវលក់ស្រាប់ទើបគេក្រោកឲលឿនបែបនេះទៅ។
" អ្នកប្រុសតូចថ្ងៃនេះចង់ទៅណាតើមែនទេ មើលទៅស្លៀកពាក់ស្អាតបាតដល់ហើយ " ម៉ែដោះយិន បោះសំណួរសួរទៅកាន់រាងតូចដែលកំពុងជួយគាត់ធ្វើម្ហូបនោះ ដោយគាត់មើលទៅរាងតូចក្រោកលឿនហើយស្លៀកពាក់ស្អាតបាតទៀតប្រហែលជាអ្នកប្រុសតូចរបស់គាត់ចង់ចេញទៅក្រៅហើយ។
" អ៌ បាទ ថ្ងៃនេះខ្ញុំទៅក្រៅជាមួយមិត្តភក្តិប្រហែលជាម៉ោង7អីគេមកទទួលហើយ ណាមួយនៅតែផ្ទះពេកធុញខ្លាំងណាស់ទើបចង់ចេញទៅក្រៅខ្លះទៅ " Felix មែនហើយឲគេនៅតែផ្ទះពេកគេធុញសឹងស្លាប់ទៅហើយ ទើបគេចង់ចេញក្រៅដើរលេងលំហែរខួក្បាលខ្លះកុំឲគិតច្រើនពេក ណាមួយគេមិនចង់នៅឃើញគូស្នេហ៍មួយគូនោះ វាកាន់តែធ្វើឲគេឈឺចាប់ ។
" បើអញ្ចឹងល្អណាស់ កុំឲអ្នកប្រុសតូចរបស់អ៊ុំនេះគិតរឿងមិនល្អច្រើនពេក " ម៉ែដោះយិន
" នឹងហើយអ៊ុំ ហិ ហិ " Felix និយាយដោយញញឹមចេញមុខដ៏គួរស្រលាញ់របស់គេទៅកាន់គាត់។
/ម៉ោង 7:15នាទី/
ក្រោយពេលដែលរាងតូចជួយធ្វើម្ហូបម៉ែដោះរួចរាល់ហើយ គេក៏ជួយគាត់លើកវាទៅដាក់លើតុរអាហារថ្ងៃនេះគេមិនញុាំអាហារនៅផ្ទះទេគេចាំញុាំនៅខាងក្រៅជាមួយមិត្តភក្តិរបសគេ ។ ទម្រាំតែរាងតូចជួយគាត់ហើយនោះ ពេលនេះម៉ោង7ជាងទៅហើយ។
" អ្នកប្រុសតូច អ្នកប្រុសតូច មានគេចង់ជួបអ្នកប្រុសតូចនៅខាងក្រៅឯណោះ " wen នាងក៏បានដើរមកប្រាប់រាងតូចព្រោះតែនាងទៅស្រោចផ្ការនៅមុខភូមិគ្រិះទើបនាងដឹងថាមានមនុស្សមកជួបរាងតូចទៅ ណាមួយគេម្នាក់នោះប្រាប់ថាចង់ជួបរាងតូចស្រាប់។
" បាទបង បើអញ្ចឹងខ្ញុំទៅសិនហើយអ៊ុំយិន ព្រោះមិត្តខ្ញុំមកទទួលហើយ " Felix រាងតូចក៏និយាយលាទៅកាន់គាត់។
" ចាស៎ អ្នកប្រុសតូចដើរលេងឲសប្បាយណា " ម៉ែដោះយិន
" បាទអ៊ុំ " Felix ថាហើយរាងតូចក៏ដើរចេញទៅដោយមានស្ពាយកូនកាបូបមួយទៅជាមួយផង។
___________
KAMU SEDANG MEMBACA
អាពាហ៍ពិពាហ៍ផ្តើមស្នេហ៍ / hyunlix_
Fiksi Penggemarអាពាហ៍ពិពាហ៍ដែលកើតចេញពីការបង្ខំរវាងគ្រួសារទាំងពីរ តើវាអាចទៅរួចទេ? ដែលឲមនុស្សពីរនាក់ស្រលាញ់គ្នានោះ បើម្ខាងទៀតស្អប់ ម្ខាងទៀតស្រលាញ់...... " មាត់បងនិយាយថាស្អប់អូនតែការពិតបងបានស្រលាញ់អូនបាត់ទៅហើយ បងសូមទោសរឿងកន្លងមកដែលបងព្យាយាមធ្វើបាបអូន Felix អភ័យទោសឲបង...
