«សឺត-ឆាប់ដឹងខ្លួនបងរង់ចាំអូនមកដាក់ឈ្មោះអោយកូនៗរបស់ពួកយើងណាប្រពន្ធសម្លាញ់»ទ្រង់អោនថើបថ្ងាស់រលោងព្រិលរបស់ថេហ្យុងមួយខ្សឺតដោយក្តីស្រលាញ់ុ។ឈ្មោះកូនទ្រង់នៅមិនទាន់បានដាក់អោយគេទេព្រោះនៅរង់ចាំអោយថេហ្យុងដឹងខ្លួនហើយដាក់ឈ្មោះកូនៗជាមួយគ្នា។
«កូនមើលចុះមើលមាតារបស់កូនទៅគេបានលះបង់ច្រើនណាស់សម្រាប់កូនធំឡើងត្រូវធ្វើជាក្មេងល្អហើយស្តាប់បង្គាប់បិតាមាតាតើយល់ដែរទេ?»និយាយជាមួយនឹងកូនទាំងពីរដែលទើបតែកើតទោះបីជាគេមិនទាន់ចេះស្តាប់មិនអាចនិយាយតបប៉ុន្តែក្មេងទាំងពីរនេះហាក់ដូចជាឈ្លាសវៃសម្បើមណាស់គ្រាន់តែព្រះអង្គទ្រង់និយាយបែបនេះនោះភ្លាមគេក៏ញញឹមតិចទាំងកំពុងបិទភ្នែកគេងធ្វើអោយជុងហ្គុកទ្រង់ឃើញហើយសែនខ្នក់ខ្នាញ់ជាមួយនឹងកូនៗរបស់ទ្រង់ទាំងពីរនេះជាពន់ពេក។
........
មួយថ្ងៃបានរំលង់ផុតទៅ។បើរាប់តាំងពីម្សិលមិញមកដល់ស្មើនេះគឺមួយថ្ងៃហើយដែលថេហ្យុងនៅមិនទាន់ភ្ញាក់ដឹងខ្លួនធ្វើអោយជុងហ្គុកទ្រង់ខ្វល់ខ្វាយព្រះទ័យជាខ្លាំងនេះមិនដឹងថាពេលណាទើបថេហ្យុងគេដឹងខ្លួនមកដាក់ឈ្មោះអោយកូនៗទាំងពីររបស់ទ្រង់ទេ...
«កុំគេងយូរពេកអូនឃើញកូនទេពួកគេកំពុងតែរង់ចាំអូនណាថេហ្យុង»ទ្រង់ដាក់បង្គុយចុះក្បែររាងតូចដៃមាំស្រវាចាប់ដៃតូចស្រាលខ្ញើកមកអង្អែលថើបថែថ្នមៗ។ដឹងទេទ្រង់រង់ចាំមួយថ្ងៃមួយយប់ហើយរង់ចាំអោយថេហ្យុងដឹងខ្លួនវិញប៉ុន្តែមើលចុះគេចិត្តដាច់ណាស់មិនព្រមក្រោកមកសោះឬចង់អោយទ្រង់ចាំរហូតដល់អន្ទះសាស្លាប់ឬ?
«អ្ហឹម~»សម្លេងក្រហ្ហឹមក៏បន្លឺឡើងដាស់អារម្មណ៍របស់ជុងហ្គុកអោយទ្រង់ងើបក្បាលពីគ្រែនឹងសម្លឹងមើលមុខអ្នកដែលកំពុងព្យាយាមបើកត្របកភ្នែកតិចៗដោយក្តីរំភើបជាខ្លាំង។ទីបំផុតថេហ្យុងគេដឹងខ្លួនហើយទ្រង់សប្បាយចិត្តណាស់ក៏ស្ទះស្រវាអោបថេហ្យុងទាំងគេនៅគេងលើគ្រែ÷
«អូនដឹងខ្លួនហើយម្ចាស់ជីវិតបងអើយ..អ្ហឹកៗ..ដឹងទេបងភ័យណាស់ស្មនថាអូនចិត្តដាច់គេងលែងក្រោកហើយតើ»និយាយទាំងយំព្រោះរំភើបដែលថេហ្យុងព្រមដឹងខ្លួនវិញហើយ។ដឹងទេថាមួយថ្ងៃមួយយប់នេះគេរង់ចាំទាំងអន្ទះសាប៉ុណ្ណា?ភ័យខ្លាំងប៉ុណ្ណា?គេសឹងតែក្លាយទៅជាមនុស្សឆ្កួតទៅហើយ។
«ព្រះអង្គកូន-កូននៅឯណាអូនចង់ឃើញមុខកូន»បើកភ្នែកមកអ្វីដែលចង់ឃើញមុនគេគឺកូនតើកូនរបស់គេនៅឯណា?គេនឹកគេចង់ជួបណាស់ចង់ថើបចង់អោបកូនដែលខំពពោះរយៈពេលប្រាំបួនខែដប់ថ្ងៃមកនេះតើគេមានមុខមាត់បែបណា?ដូចគេឬក៏ដូចព្រះអង្គម្ចាស់?
«នៅទីនេះ»មិនបង្អន់យូរព្រះអង្គម្ចាស់ស្ទុះទៅបីកូនទាំងពីរមកអោយថេហ្យុងបានឃើញ។ថេហ្យុងសម្លឹងមើលមុខកូនដោយញញឹមញញែមបិទមាត់មិនជិត។ហើយសុខៗទឹកភ្នែករបស់គេក៏ស្រក់ចុះមកព្រោះតែមិនអាចនឹកស្មានថាខ្លួនឯងមានជីវិតបានឃើញមុខកូននោះទេគេគិតថាគេផុតដង្ហើមនៅពេលដែលកូនដំបូងយកចេញមកក្រៅទៅហើយព្រោះពេលនោះគេឈឺខ្លាំងណាស់ដល់ថ្នាក់ស្លឺភ្នែកស.ក្បុរបញ្ឈឡើងលើទៀតផងប៉ុន្តែសំណាងល្អណាស់ដែលព្រះតាមថែរក្សាជីវិតរបស់គេអោយមកបានជួបមុខកូន។
«មុខមាត់គួរអោយស្អប់ដូចជាបងណាស់»ដៃមាំលើកអង្អែលផ្ទៃមុខកូនថើៗដូចអីដូចយ៉ាងនេះគ្មានខុសពីឪវាអីតិចទេ។
«អត់ទេអន់ចិត្តណាស់មើលចុះភ្នែកមុខមាត់ច្រមុះកាត់ទៅរកទ្រង់ទាំងអស់អត់មានកាត់មករកអូនទេខំពពោះឡើងលំបាកដល់កើតមកកាត់ទៅរកឪវាទាំងអស់»ថេហ្យុងសម្លក់ទ្រង់ដោយការមិនពេញចិត្ត។ហេតុអ្វីក៏កូនកាត់ទៅរកទ្រង់ទាំងប្រុសទាំងស្រីអ៊ីចឹង?គេជាម្តាយខំពពោះហែលឆ្លង់ទុក្ខលំបាករាប់ភ្លេចបែជាអត់មានកាត់មករកអីតិចសោះសួរថាអោយគេសុខចិត្តម្តេចនឹងបាន?
«បងអ្នកខំកូនត្រូវតែកាន់មកបងចឹងហើយ..ហិហិ..»កូនកាត់មករកគេក៏ត្រូវហើយព្រោះគេអ្នកខំតាមយកទាំងយប់ទាំងថ្ងៃអត់អោយបាត់មួយថ្ងៃផងនឹងសមនឹងតម្លៃហើយដែលកូនកាត់មករកគេនោះ។
«ឆឹស~»ពេបមាត់ជ្រេញរឹកខ្ពើមនិយាយជាមួយណាស់មនុស្សលេងខូចគេចឹងខំសម្រុកយកកូនទាល់តែកូនកាត់រកទាល់តែបានចាំមើលណាបើចរឹកកាត់ទៅរកទ្រង់ទៀតដឹងតែបានស៊ីរំពាត់ទាំងឪទាំងកូនរាល់ថ្ងៃមិនខានទេ។
«បានហើយឈប់ឈ្លោះគ្នារឿងកូនទៅពេលនេះគួររកឈ្មោះដាក់អោយកូនវិញល្អជាង»
«ខ្ជិលទុកអោយឪវាអ្នកដាក់ទៅ»
«ថេហ្យុងហ្ហា៎កុំចឹងមើលបងរកឈ្មោះដាក់អោយកូនអត់ឃើញទេ»
«រកមិនឃើញអត់ទៅ»
«ថេហ្យុងខឹងតែបងបានហើយកុំរាលដាលដល់កូន»មិនដឹងថាគួរសើចឬយំទេបានប្រពន្ធពូកែងរម្លឹងៗសូម្បីតែកូនគ្នាទើបនឹងកើតសោះក៏ងរនឹងគ្នាដែលលោកព្រះអើយហួសចិត្តពិបាកថ្លែងម៉ង។
«លួងអូនសិនមកថាកូនដូចអូនសិនមកអូនបាត់ខឹងភ្លាម»មើលចុះមើលចរឹករបស់គេទៅគួរអោយចង់វៃណាស់។
«អ្ហា៎!កូនទាំងពីរមុខដូចអូនណាស់គួរអោយស្អប់ដូចជាអូនទៀតយ៉ាងមិចល្មមបាត់ខឹងនៅ?»
«ហិ..ហិ..ចឹងៗមោបានហៅថាប្តីល្អ»ថេហ្យុងសើចស្ញេញសប្បាយអរណាស់ពេលបានប្តីលួងលោមតាមចិត្តគ្រប់សព្វចឹង។
«អូនគិតថាកូនស្រីរបស់យើងដាក់ឈ្មោះថាមិចទៅ?»ព្រះអង្គជុងហ្គុក
«ណាយ៉ុនអូននឹងដាក់ឈ្មោះកូនស្រីរបស់យើងថាណាយ៉ុនដើម្បីជាការក្រើនរំលឹងដល់អ្នកអង្គម្ចាស់ណាយ៉ុនដែលបានស្លាប់ទៅ»ឈ្មោះនេះវាមានន័យខ្លាំងណាស់សម្រាប់ថេហ្យុងគេមិនចង់បំភ្លេចម្ចាស់ឈ្មោះមួយនេះឡើយដូច្នេះហើយដើម្បីនឹកចងចាំដល់ម្ចាស់ឈ្មោះនេះគេនឹងដាក់ឈ្មោះកូនរបស់គេថាណាយ៉ុនដើម្បីដំណាងអោយអ្នកអង្គម្ចាស់ណាយ៉ុនថាទ្រង់នៅជាមួយពួកគេជារាងរហូតទៅ។
«ល្អបងតាមអូន»មិនប្រកែកដូចដែលដឹងស្រាប់ហើយអោយតែថេហ្យុងថាល្អថាសមទ្រង់តាមគ្រប់យ៉ាង។
«ចំណែកកូនប្រុសអូនដាក់ឈ្មោះថាហេមីនតើពិរោះទេ?»
«អ្ហឹម~ហេមីនឈ្មោះនេះសាកសមណាស់ហើយពីរោះទៀតអូនពិតជាពូកែរកឈ្មោះដាក់មែនសឺតៗ»ថើបទៀតហើយថើបលុះក្ស័យតែម្តង។មើលទៅថេហ្យុងប្រហែលត្រូវសរសេរបិទផ្លាកដាក់កណ្តាលក្បាលថាហាមថើបហើយមើលទៅបើមិនអញ្ចឹងទេថ្ពាល់នឹងខ្ទក់គ្មានសល់ទេ។
..........មួយខែបានកន្លងផុតទៅ......
រយៈពេលមួយខែមកនេះសុខភាពរបស់ថេហ្យុងក៏ត្រឡប់មកជាធម្មតាវិញចំណែកឯសុខភាពកូនៗរបស់ពួកគេទាំងពីរក៏មិនមានបញ្ហាគួរអោយបារម្ភអ្វីដែរ។ក្មេងទាំងពីរនេះឆ្លាតៗណាស់មិនសូវរករឿងពេលយប់ឡើយភាគច្រើនគឺគេងពេលយប់លេងពេលថ្ងៃមានអីបែបនឹងក៏ស្រួលដល់ថេហ្យុងនឹងព្រះអង្គម្ចាស់មិនបាច់ដាច់យប់មិនបាច់ខ្លាចភ្នែកខ្មៅដូចផែនដា.....
«សឺត!!»ថេហ្យុងអោនថើបថ្ងាសកូនស្រីពៅបណ្តូលចិត្តមួយខ្សឺតដែលកំពុងគេងលង់លក់នៅលើអន្រឹងដោយក្តីស្រលាញ់ខ្នក់ខ្នាញ់ជាពន់ពេកចំណែកក្នុងដៃក៏មានបីអាល្អិតហេមីនដែលជាកូនបងដើរសម្តៅទៅរកព្រះអង្គម្ចាស់នៅវាលស្មៅខាងមុខរាជវាំង។ថេហ្យុងបីអាល្អិតដើរលមៗទៅពីក្រោយព្រះអង្គម្ចាស់ដែលកំពុងអង្គុយគូសរូបរបស់ពួកគេទាំងបួននាក់÷
«ស្អាតខ្លាំងណាស់ព្រះអង្គ»ថេហ្យុងញញឹមខ្ចឹបពោលពាក្យសរសើរូបគំនូរដែលព្រះអង្គគូមិនដាច់ពីមាត់សោះ។មនុស្សប្រុសម្នាក់ស្លៀកឈុតបុរាណពណ៍.សមានប៉ាក់មែកផ្កាសាគូរ៉ានៅដៃអាវហើយក្នុងដៃក៏មានបីកូនប្រុសច្បងអង្គុយនៅលើកៅអីឈើធំមួយនេះបើទាយមិនអោយខុសបុរសនោះគឺជាទ្រង់នឹងហើយ។ចំណែកខាងស្តាំដៃក៏មានបុរសតូចមាឌល្អិតស្លៀកឈុតបុរាណពណ៍ផ្កាត្របែកព្រៃក្នុងដៃមានកាន់កូនស្រីពៅនេះបើទាយគឺជារូបគេផ្ទាល់ហើយ។
«សឺត!គូទុកអោយកូនៗមើលថាបិតាមាតាពួកគេពេលនៅក្មេងៗមានសម្រស់ស្អាតប៉ុណ្ណា»ព្រះអង្គទ្រង់ឆ្មក់ថើបថ្ពាល់ក្រពុំមួយខ្សឺតមុននឹងវាចាសម្តីលេងសើចចេញមកអោយថេហ្យុងសើចកក្អឹកដូចកូនក្មេង។ហ្ហាសៗ..ចម្លែកណាស់ប្តីរបស់គេនេះជាស្តេចផែនដីមួយទាំងមូលតែកុំមើលចរឹកនឹងសម្តីដូចក្មេងទើបតែចេះលេងដីចឹង។
«អង្គុយមក»កែវភ្នែកពណ៍ទឹកសមុទ្រស្រាលសម្លឹងមើលដើមភ្លៅរបស់ព្រះអង្គបន្តិចរួចក៏ដាក់បង្គុយប៉ុកដោយឥតប្រកែកហើយកូនក្នុងដៃក៏ហុចអោយទៅស្រីភាលាងដែលតាមមកបម្រើខ្លួនយកទៅមើលថែព្រោះពេលគេសុំស្វីតជាមួយប្តីមួយភ្លែតសិន។
«អូនគិតថាពួកយើងគួរតែយកកូនថែមទៀតអត់»ទ្រង់ស៊កដៃអោបចង្កេះអង្រ្កងរបស់ថេហ្យុងអោបរឹតយ៉ាងណែនតាមកម្លាំងដែលទ្រង់មានបន្ទាប់មកក៏អោនទៅខ្សឹបសួរតិចៗធ្វើអោយថេហ្យុងស្លាបើលឺហើយព្រឺសម្បុរខ្ញាកៗត្រឹមតែពីរនេះគេជិតផុតដង្ហើមទៅហើយនេះនៅគិតចង់បានទៀត?
«អត់ទេទ្រង់មិនមែនពពោះផងលំបាកតែអូននឹង?»គេក្រវីក្បាលញាប់ស្អេកប្រកែកដាច់ខាតគឺមិនយកទៀតទេសុំត្រឹមតែពីរនឹងគឺគ្រប់គ្រាន់ហើយ។
«តែបងចង់បានកូនច្រើនៗចង់បង្កើតជាក្រុមបាល់ទាត់ទុកគ្រាន់រត់ទាត់បាល់លេងបំបាត់អផ្សុក»
«អូនមិនមែនមេជ្រូកទេបើចង់បានកូនច្រើនទៅអោយជ្រូកបង្កើតអោយទៅ»ថេហ្យុងខាំមាត់សម្លក់ទ្រង់ថ្លែមនុស្សស្អីលោភលន់ម្លេះគេជាមនុស្សមិនមែនជ្រូងដែលអាចបង្កើតកូនមកម្តងប្រាំទៅប្រាំមួយនាក់ទុកអោយទ្រង់បង្កើតជាក្រុបបាល់ទាត់ទេពិតជាគួរអោយខឹងមែន។
«បងនិយាយលេងតើប្រញាប់តែខឹង»តាមពិតនិយាយលេងតែបើថេហ្យុងអោយមានក៏អត់បញ្ហាដែរព្រោះទ្រង់សម្របបានគ្រប់ទម្រង់។ទ្រង់ដឹងថាថេហ្យុងលំបាកនៅពេលពពោះកូនអោយទ្រង់ម្តងៗព្រោះថេហ្យុងជាប្រុសមិនអាចកើតធម្មជាតិដូចមនុស្សស្រីបានទេត្រូវតែវះដើម្បីយកកូនបើអោយទ្រង់រើសទ្រង់ក៏មិនយកថែមទៀតដែរ។ហើយដែលនិយាយថាចង់បានមុននោះព្រោះតែចង់ញោះថេហ្យុងលេងប៉ុណ្ណោះគ្មានបំណងចង់បានមែនទេ។
«សឺតៗ...អូនស្រលាញ់ទ្រង់ណាស់»ថេហ្យុងមិនដឹងជាកើតអ្វីទេសុខៗក៏ស្រាប់តែចាប់ជុងហ្គុកថើបយកៗគ្រប់កន្លែងទាំងថ្ពាល់ច្រមុះមាត់ថ្ងាសសក់រួចក៏ពោលពាក្យស្រលាញ់ចេញពីចិត្តអោយទ្រង់បានដឹងថាគេស្រលាញ់ទ្រង់ខ្លាំងណាស់មិនចង់អោយទ្រង់ឃ្លាតឆ្ងាយទៅណាឡើយ។
«បងក៏ស្រលាញ់អូនថេហ្យុង»ទ្រង់ក៏ស្រលាញ់គេដូចគ្នាស្រលាញ់មនុស្សម្នាក់ឈ្មោះថាថេហ្យុងស្រលាញ់ខ្លាំងស្ទើតែលេបទុកទៅហើយមានដឹងទេ?
ថេហ្យុងស៊កដៃអោបចង្កេះមាំរបស់ព្រះអង្គរួចក៏ផ្តេកក្បាលគេងកើយដើមទ្រូងហាប់ណែមរបស់ព្រះអង្គដោយមានក្តីសុខជាទីបំផុត។ចំណែកព្រះអង្គម្ចាស់វិញក៏អោនថើបសក់ក្បាលខ្មៅក្រិបរលោងព្រិលរបស់ថេហ្យុងមួយខ្សឺតហើយក៏អោបតបទៅគេវិញយ៉ាងមានក្តីសុខមិនខុសពីថេហ្យុងប៉ុន្មានឡើយ....
«អូនជាមនុស្សម្នាក់ដែលធ្វើអោយបងស្គាល់ថាអ្វីជាសុភមង្គលគ្រួសារអូនបានចូលមកក្នុងជីវិតបងហើយផ្លាស់ប្តូរបងគ្រប់យ៉ាងថេហ្យុងអូននឹងកូនជាមនុស្សអស្ចារ្យណាស់សម្រាប់បងគ្មានអូនគ្មានកូនបងក៏មិនអាចរស់បានដែរ»
«បងសុំសន្យាថានឹងស្រលាញ់មើលថែការពារអូននឹងកូនដោយជីវិតរបស់បងៗស្រលាញ់អូនប្រពន្ធសម្លាញ់»
ចប់ដោយបរិបូរណ៍
YOU ARE READING
🕤វាសនាបង្វិលពេលវេលា 🕤(The End)
Short Storyជាហេតុសំណាងអាក្រក់មួយដែលអោយតារារូបស្រស់គីមថេហ្យុងត្រូវជួបជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់អាយុជីវិត។ប៉ុន្តែគេបែជាមានសំណាងទៅវិញដោយវិញ្ញាណរបស់គេបានឆ្លងពេលវេលាមកសន្ថិតនៅក្នុងរូបរាងកាយរបស់ព្រះជាយារបស់អ្នកអម្ចាស់ចនជុងហ្គុក។ «នេះមិនមែនជាខ្ញុំនោះទេ...
