ភាគទី12:គ្មានភស្តុតាង

5K 281 3
                                        

«ចង្រៃយ៍អើយ...នេះខ្ញុំធ្វើគុណបានទោសមែទេ? ទាំងដែលការពិតអ្នកគេចង់សម្លាប់គឺជាខ្ញុំសោះ?»ចូលមកដល់ដំណាក់ភ្លាមគេក៏ដើរសម្តៅទៅគ្រែរួចទម្លាក់ខ្លួនព្រូសដេកគិតទាំងហួសចិត្ត។មិនគួរណាយកជីវិតដ៏ពណ៍ាសុីជម្ពូរបស់ខ្លួនទៅជួយគេហើយបែជាចោទប្រកាន់ទៀត។

«គួរអោយថុយធ្រាន់ពិតមែនហើយ»គេនៅតែមិនអស់ចិត្តពីរឿងដែលជុងហ្គុកទ្រង់បានចោទប្រកាន់មកលើគឹសោះ។គេនេះកាន់ព្យាយាមគិតកាន់តែថុញធ្រាន់ហត់នឹងគិតថាជុងហ្គុកទ្រង់ទៅស្តាប់អ្នកណានិយាយអ្វីមកនោះទេ។

«អង្គម្ចាស់...ទ្រង់សោយទឹកតែសិនទៅពរម្ចាស់»ណាំរ៉ាឃើញទឹកមុខថេហ្យុងពេញទៅដោយក្តីកង្វល់នាងក៏បានយកទឹកតែក្តៅអ៊ុនៗមកអោយថេហ្យុងផឹកដើម្បីកាត់ស្រ្តេសខ្លះ។

ថេហ្យុងក៏ទទួលតែពីដៃណាំរ៉ាមកអកផឹកអស់ពីកែវតែម្តងរួចក៏ហុចកែវអោយនាងវិញមុននឹងនិយាយទៅកាន់នាង÷

«ខ្ញុំចង់ដឹងណាស់តើអ្នកណាទៅដែលមានគំនិតអាក្រក់មកកាន់ខ្ញុំដល់ថ្នាក់លបលួចសម្លាប់បែបនេះ?»

«ខ្ញុំក៏មិនជ្រាបដែល ប៉ុន្តែបើតាមការសង្ស័យរបស់ខ្ញុំ ខ្ញុំគិតថាជាអ្នកម្នាងសៀនជីច្បាស់ណាស់»

«ហេតុអ្វីក៏គិតថាជាសៀនជី?»

«ព្រោះអ្នកម្នាងសៀនជីទ្រង់ជាមនុស្សដែលសម្បូរពិសពុលក្បិចកិចកលគ្រប់ជំពូកហើយអ្នកម្នាងក៏ធ្លាប់ប៉ងសម្លាប់អង្គម្ចាស់ដូចគ្នាដើម្បីដណ្តើមដំណែងជាព្រះជាយារបស់ព្រះអង្គជុងហ្គុក»ណាំរ៉ានិយាយអោយថេហ្យុងស្តាប់ពីអតចរឹករបស់សៀនជីដែលត្រូវជាអ្នកម្នាងទីពីររបស់ជុងហ្គុក។នាងជាមនុស្សស្រីដែលឆ្នើមអង់អាចនឹងសម្បូរល្បិចជាងស្រីស្នំឯទៀតឆ្ងាយណាស់។

«ខ្ញុំគិតថាយើងកុំទាន់ចោទប្រកាន់អ្នកណាដោយគ្រាន់តែហេតុផលបន្តិចបន្តួចបែបនឹងនោះទេ នាងគិតថាសៀនជីសម្បូរល្បិចចុះម្តេចនាងមិនថាចូវយីងម៉ក់ស៊ីងឈូអឺនោះពួកគេមិនមែនជាមនុស្សមានល្បិចហើយក៏សំងំលាក់ពិសទេឬ?»ថេហ្យុងគេមិនទាន់សន្និដ្ឋានឡើយថាអ្នកណាជាអ្នកមានបំណងអាក្រក់មកលើគេពីព្រោះបើស្តាប់តាមសម្តីណាំរ៉ាវាក៏មិនអាចថាសៀនជីជាអ្នកនៅពីក្រោយខ្នងរឿងនេះឡើយ។ព្រោះស្រីស្នំដ៏ទៃទៀតក៏មិនប្រាកដថាពួកនាងមានទឹកចិត្តល្អមិនចង់បានដំណែងជាមហេសីឯណា។មនុស្សដែលបង្ហាញអោយយើងដឹងថាគេជាមនុស្សបែបណាវាមិនសូវខ្លាចដូចជាមនុស្សដែលរស់នៅលាក់ពីធាតុពិតរបស់ខ្លួនឯងនោះទេ។

🕤វាសនាបង្វិលពេលវេលា 🕤(The End)Where stories live. Discover now