ភាគទី2:ឆ្លងពេលវេលា

7.1K 374 2
                                        

«បងឡុងប្រយ័ត្ន....អាយ....ផាំង...ឌឹបៗ...»ថេហ្យុងស្រែកឡើងបាត់សម្លេងបន្ទប់ពីឡានរបស់គេត្រូវបានបុកជាមួយនឹងឡានកុងតានឺធំមួយគ្រឿងខ្ទៀតបេុីកក្រឡាប់បួនប្រាំជុំ។ឡានរបស់ថេហ្យុងខ្ទៀតទៅម្ខាងឯឡានកុងតានឺធំនោះក៏រេចង្កូតទៅបុកជាមួយនឹងបង្គោលភ្លើងមួយតង់ទៀតធ្វើអោយសភាពឡានខាងខ្ទិចវល់មើលលេងយល់។
«អ្នកប្រុស...ខិះ..អ្នកប្រុសបានឮបងឡុងហៅដែលទេ»ឡុងបានព្យាយាមស្រែកហៅទៅរាងតូចដែលសន្លប់បាត់មាត់ឈឹងឯខ្លួនប្រានស្រោចទៅដោយឈាមនឹងមានរបួសគ្មានចន្លោះសាច់ហុចផលអោយអ្នកជាអង្គរក្សចាប់ផ្តើមកើតមានអារម្មណ៍ភ័យញ័រដៃញ័រជើងទទ្រើងព្រោះតែពេលនេះសភាពរបស់ថេហ្យុងគឺពិបាកភ្នែកមើលខ្លាំងណាស់។
ឡុងបានស្រវេស្រវាវៀចេញពីក្នុងឡានទាំងលំបាកលំបិនគេត្រូវចាយពេលជាយូរទម្រាំតែអាចរួចផុតចេញពីក្នុងឡានមកបានព្រោះឡានរបស់គេក្រឡាប់ផ្ងាឡើងលើវាពិបាករើខ្លួនចេញបែបនឹងហើយ។គ្រាន់តែខ្លួនបានរួចផុតពីក្នុងឡានភ្លាមគេក៏ប្រញាប់ស្ទុះទៅស្វែងរកស្រួចៗមកគាស់ទ្វារខាងក្រោយដើម្បីជួយនាំយករាងកាយដែលស្រោចទៅដោយឈាមរបស់ថេហ្យុងចេញមកខាងក្រៅដើម្បីនាំទៅសង្រ្គោះ។
«អ្នកប្រុសចាំបន្តិចណាចាំអាឡុងនាំអ្នកប្រុសទៅមន្ទីពេទ្យ»គេទាញថេហ្យុងបណ្តើរនិយាយបណ្តើរ។នាយពិតជាបារម្មណ៍ពីថេហ្យុងខ្លាំងណាស់បើសិនជាគេកើតអី្វទៅនាយច្បាស់ជាមិនអត់ទោសអោយខ្លួនឯងនោះទេព្រោះគេមើលថែនឹងតាមការពារថេហ្យុងតាំងពីតូចក្រូចឆ្មាមករហូតដល់សព្វថ្ងៃនេះមិនតិចឆ្នាំឡើយហើយបើសុខៗគេស្រាប់តែចាកចេញទៅតើអោយគេទទួលយកម្តេចនឹងបាន។
+មន្ទីពេទ្យ
គ្រូពេទ្យទាំងអស់បាននាំគ្នារត់ប្រសាចបន្ទាប់ពីទទួលបានអ្នកជំងឺមក។ក្រុមគ្រូពេទ្យទាំងអស់បាននាំយករាងកាយរបស់ថេហ្យុងចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ដើម្បីព្យាបាល។ឯអាឡុងវិញនាយក៏មានរបួសធ្ងន់គួរសមដែលត្រូវទៅលាងរបួសនឹងព្យាបាលដូចគ្នា។ឡានរបស់គេក៏ត្រូវបានក្រុមប៉ូលីសអូសយកទៅប៉ុស្តប៉ូលីសដើម្បីរក្សាទុករង់ចាំអោយគេទៅទទួលយកមកវិញ។
មួយម៉ោងក្រោយមកក្រុមគ្រូពេទ្យក៏បានចេញមកវិញជាមួយនឹងទឹកមុខដែលពិបាកស្មានដល់។អាឡុងឃើញបែបនេះក៏រហ័សប្រញាប់ចូលទៅសួរនាំគ្រូពេទ្យ÷
«លោកគ្រូពេទ្យតើអ្នកប្រុសរបស់ខ្ញុំយ៉ាងមិចទៅហើយ?»នាយសួរទាំងសើចរំភើបព្រោះចម្លើយគេរំពឹងទុកច្បាស់ជាថេហ្យុងរួចផុតពីគ្រោះថ្នាក់ជាមិនខាន។ប៉ុន្តែអ្នកណាទៅដឹងទៅថាការគិតនោះគឺខុសទាំងស្រុង÷
«សុំទោសផងពួកយើងមិនអាចជួយអ្នកជំងឺបាននោះទេពួកយើងប្រឹងប្រែងអស់ពីសមត្ថភាពហើយ»គ្រូពេទ្យពោលទាំងឈ្ងោងមុខចុះ។គាត់មិនចង់អោយមានរឿងដ៏សោកសៅនេះកើតឡើងឡើយប៉ុន្តែគាត់បានខិតខំព្យាយាមចេញពីកម្លាំងកាយកម្លាំងចិត្តអស់ទៅហើយនៅតែមិនអាចជួយសង្រ្គោះដល់ថេហ្យុងសាហារ៉ាដ្រេស៍បាន។
«លោកគ្រូពេទ្យនិយាយនេះមានន័យថាយ៉ាងមិចទៅ?»នាយដឹងហើយថាសម្តីនោះគឺជាអ្វីប៉ុន្តែគេគិតថាខ្លួនឯងស្តាប់ច្រឡំទើបខំព្យាយាមសួរបញ្ជាក់ម្តងទៀតដើម្បីអោយអស់ចិត្ត។
«អ្នកជំងឺស្លាប់ហើយព្រោះតែបាត់បង់ឈាមច្រើនពេកពួកយើងមិនអាចជួយសង្រ្គោះបាននោះទេ»
...ត្តុក....
ខ្លួនប្រាណអាឡុងទន់ដួលដល់ឥដ្ឋការ៉ូស្របពេលនឹងសម្តីរបស់លោកគ្រូពោលចប់។វាមិនលឿនពេកទេឬនេះគេទើបតែបានឈរនិយាយជាមួយនឹងថេហ្យុងមុននេះទេម្តេចក៏ពេលនេះគេដាច់ចិត្តទៅចោលកូនចៅម្នាក់នេះចឹង?គេធ្វើចិត្តបានដោយរបៀបណាទៅវាលឿនពេកហើយសម្រាប់គេតើអាចមានវិធីជួយសង្រ្គោះគេអោយរស់ឡើងវិញបានទេ?ទេវតាអើយអ្នកលេងសើចពេកទេដឹង?
«ហ្ហឹកៗ..មិនពិតទេអ្នកប្រុសខ្ញុំមិនស្លាប់នោះទេ..អ្ហឹកៗ...លោកគ្រូពេទ្យកុហកខ្ញុំមែនទេ..លោកគ្រូពេទ្យចង់លេងសើចជាមួយនឹងខ្ញុំមែនទេ?»ភ្លាមៗពេកមិនអាចធ្វើចិត្តបានឡើយ។អាឡុងស្រែកយំស្ទុះចូលទៅចាប់ដើមដៃគ្រូពេទ្យអង្រួនសួរខ្លាំងៗតាមភាពតក់ស្លុតដែលកំពុងមាន។
«រឿងជីវិតមនុស្សណាលោកអ្នកណាទៅយកមកលេងសើចកើតទៅ»លោកគ្រូពេទ្យ
«មិនអាចទេ...អ្ហឹកៗ...អ្នកប្រុស»អាឡុងបានត្រឹមតែអង្គុយយំសោកបោកខ្លួនស្តាយស្រណោះអាយុជីវិតរបស់អ្នកប្រុសខ្លួន។មនុស្សល្អដូចជាថេហ្យុងគេមិនសាកសមនឹងស្លាប់ពេលនេះទេតែហេតុអ្វីទៅ?ហេតុអ្វីក៏ទេវតាចិត្តអម្រិយផ្តាច់សង្ខាមនុស្សល្អៗយកទៅត្រឹមតែមួយពព្រិចភ្នែកបែបនឹង?
«ខ្ញុំនឹងតាមចាប់ឃាត.អោយបានខ្ញុំមិនជឿថាឡាននោះដាច់ហ្រ្វាំងដោយឯងៗនោះទេ»កែវភ្នែកមួយគូក្រហមច្រាលដូចជាឈាមសម្លឹងមើលរាងកាយមនុស្សប្រុសតូចស្តើងដេកសន្ធឹងខ្លួនលើគ្រែពេទ្យតាមចន្លោះក្រហោងទ្វារ។គេសន្យាគេនឹងតាមស្វែងការពិតអោយបានគេមិនជឿថាឡានរបស់គេដាច់ហ្រ្វាំងដោយឯងៗឡើយ។ការពិតនៅតែជាអាថ៍កំបាំងៗដែលត្រូវដោះស្រាយវែកញែករកយុត្តិធម៍សម្រាប់មនុស្សស្លូតត្រង់ដូចជាថេហ្យុងសាហារ៉ាដ្រេស៍។
........
នៅក្នុងពិភពមួយទៀតដែលពោពេញទៅដោយពណ៍សុីជម្ពូនឹងមានផ្ការីកស្កុះស្កាយមើលទៅគឺវាស្រស់ស្អាតខ្លាំងណាស់។ដួងវិញាណដែលខ្ចាត់ព្រាត់ចេញពីរូបកាយបានរសាត់អណ្តែតមកដល់ទីឋានដែលមិនស្គាល់ច្បាស់ថាជាកន្លែងណាប៉ុន្តែដួងវិញាណមួយនោះគឺពិតជាចូលចិត្តទីកន្លែងមួយនេះខ្លាំងណាស់...
«នេះជាកន្លែងណាទៅ?ម្តេចក៏ស្រស់ស្អាតយ៉ាងនេះ»វិញាណរបស់ថេហ្យុងគេកំពុងតែឈ្លក់វង្វេងជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតផូផង់ដែលនៅចំពោះមុខរបស់គេ។ប៉ុន្តែគេមិនបានដឹងនោះទេថាទីកន្លែងមួយនេះជាកន្លែងណាហើយគេរឹតតែមិនបានដឹងទៀតថាខ្លួនឯងនេះមកដល់កន្លែងនេះដោយវិធីណាឡើយ។
«កម្លោះតូច»សម្លេងល្វើយៗរបស់ស្រ្តីចំណាស់ម្នាក់បានពោលហៅថេហ្យុង។គេក៏បានងាកទៅរកប្រភពសម្លេងមួយនោះយ៉ាងលឿនដោយទឹកមុខងឿយឆ្ងល់មិនយល់។តើនរណា?នរណាជាអ្នកហៅខ្លួន?ហើយហៅមានការអ្វី?
«ហៅខ្ញុំមែនទេ?»គេចង្អុលទៅខ្លួនឯងស្របពេលបានឃើញមនុស្សស្រីស្លៀកពាក់ឈុតពណ៍.សក្នុងដៃមានកាន់ដំបងតូចមួយវែងដូចជាម្ជុលដែលមានពន្លឺចាំងព្រៀកៗដូចជាគ្រាប់ពេជ្រចរណៃ...
«ចា៎..គឺឯងនឹងហើយ»គាត់តបទាំងញញឹម។នាងគឺជាទេពនៃពេលវេលានាងមកនេះគឺមានតួនាទីក្នុងការនាំយកដួងវិញាណរបស់ថេហ្យុងអោយទៅនៅក្នុងរូបរាងកាយមនុស្សម្នាក់ទៀតដែលស្ថិតនៅពេលវេលាមួយសែនឆ្ងាយ។
«អ៊ុំស្រីមានការអ្វីជាមួយនឹងខ្ញុំមែនទេ?»
«មាន....»
«តើរឿងអ្វីដែលទៅ?»
«ថេហ្យុងសាហារ៉ាដ្រេស៍ស្តាប់ខ្ញុំអោយច្បាស់ណាឯងស្លាប់ហើយ»នាងទេពនៃពេលវេលានាយមួយៗច្បាស់ៗអោយថេហ្យុងបានលឺ។រាងតូចបើកភ្នែកធំៗជ្រឹមភ្នែកចូលគ្នាហាក់នៅតែមិនយល់ពីអ្វីដែលនាងបាននិយាយ÷
«ខ្ញុំមិនយល់ពីសម្តីរបស់អ្នកនិយាយទេ?ខ្ញុំស្លាប់ចឹងឬ?មិនអាចទេអ្នកកុំយកជីវិតខ្ញុំមកលេងសើចបែបនេះអីខ្ញុំអាចមានសិទ្ធប្តឹងអ្នកពីបទប្រមាតមើលងាយជីវិតរបស់ខ្ញុំ»មិនត្រឹមតែមិនជឿទេថេហ្យុងនៅគិតចង់ប្តឹងនាងពីបទមើលងាយប្រមាទអាយុជីវិតរបស់ខ្លួនទៀតផងហុចផលអោយនាងពេទនៃពេលវេលាអស់សំណើចហើយក៏សើចតិចៗ÷
«ហិ..ហិ...ចូឯងមើលនេះថេហ្យុង»ដោយមិនចង់បកស្រាយច្រើនព្រោះពេលវេលាមានតិចនាង

«មឹងសានអ្នកអង្គម្ចាស់ទ្រង់ទៅបានសុខហើយឯងកុំយំសោកនាំអោយដួងប្រលឹងរបស់ទ្រង់ខ្វល់ខ្វាយព្រះទ័យអី»អង្គម្ចាស់ចនដែលត្រូវជាបិតាក្មេករបស់អង្គម្ចាស់ណាយ៉ុនមានបន្ទូលទៅកាន់មឹងសាន។

«អាយ...ជួយផង...ព្រះសព្វរបស់អង្គម្ចាស់ងើបឡើងហើយ»

វ៉ាងជីនណា

🕤វាសនាបង្វិលពេលវេលា 🕤(The End)Where stories live. Discover now