ភាគទី31:ស្មៅក្រអូប

4.6K 270 7
                                        


ពិធីជប់លៀងក៏បានប្រព្រឹត្តទៅយ៉ាងរលូនដល់ទីបញ្ចប់គ្រប់គ្នាក៏បានចូលសម្រាករាងៗខ្លួនឯងជុងហ្គុកក៏បាននាំថេហ្យុងមកសម្រាកដូចគ្នាប៉ុន្តែមិនមែននៅក្នុងដំណាក់របស់ទ្រង់នោះទេព្រោះថេហ្យុងបានទូលប្រាប់ថាសុំសម្រាកនៅដំណាក់របស់គេមួយយប់ ជុងហ្គុកក៏មិនបានជំទាស់មានតែយល់ស្របដោយពុំមានទាក់ទើចិត្តឡើយ។
+មុខដំណាក់
«បើមិនស្រួលអោយណាំរ៉ាទៅហៅយើងឮដែលទេ»ទ្រង់បានផ្តាំប្រាប់ទៅថេហ្យុង។ពេលនេះទ្រង់សារភាពតាមត្រង់ចុះទ្រង់មិនចង់ទុកគេអោយនៅតែម្នាក់ឯងឡើយចង់នៅក្បែរនៅជិតគ្រប់នាទីដើម្បីការពារគេមើលថែរគេប៉ះប៉ូវនូវទោសកំហុសដែលទ្រង់ធ្លាប់ធ្វើមិនល្អជាច្រើនដាក់គេហើយក៏ចង់ធ្វើតួនាទីជាស្វាមីដែលល្អម្នាក់នៅចាំមើលថែទាំភរិយាមិនអោយមានការឃ្នាស់ចិត្តដូចជាពេលមុនៗដែលតែងតែធ្វើអោយអោយមហេសីម្នាក់នេះទឹកភ្នែករាល់ថ្ងី។
«កុំបារម្ភអីព្រះអង្គមានខ្ញុំម្ចាស់ហើយអ្នកអង្គម្ចាស់ច្បាស់ជាមានសុវត្ថិភាព»ណាំរ៉ា
«អឹម...យើងទៅហើយ»ជុងហ្គុក
«ស្តេចយាងក្រាទូល»ណាឃីន
«បើពីមុនទ្រង់ធ្វើល្អដាក់អង្គម្ចាស់ណាយ៉ុនបានតែប៉ុននេះម្លេះហើយអង្គម្ចាស់មិនគ្រាំចិត្តរហូតដល់ស្លាប់ទេ?»ថេហ្យុងទម្លាក់ទឹកមុខចុះដោយការសោកស្តាយ។ហេតុអ្វីក៏ពីមុនព្រះអង្គម្ចាស់ទ្រង់មិនធ្វើល្អដាក់អង្គម្ចាស់ណាយ៉ុនដូចដែលបានធ្វើដាក់ខ្លួននៅពេលនេះ?ហេតុអ្វីក៏ទ្រង់មើលរំលងអង្គម្ចាស់ណាយ៉ុន?ចុះពេលនេះម្តេចក៏មិនព្រមស្អប់ទៀតទៅហេតុអ្វីក៏មកធ្វើល្អមកយកចិត្តទុកដាក់ធ្វើអោយបេះដូងរបស់គេញាប់ញ័រធ្វើអី?ដឹងទេថាគេកំពុងតែមានកំហុសដែលចូលមកទទួលយកក្តីស្រលាញ់ក្រោយពេលវិញាណម្ចាស់រូបកាយពិតប្រាកដបានចាកចេញទៅ។
«ហ្ហឹម»គេដកដង្ហើមបន្តិចរួចក៏ក៏រហ័សទាញដៃណាំរ៉ាចូលរាជដំណាក់ភ្លែតពីព្រោះតែគេមានរឿងសំខាន់ត្រូវពិភាក្សាជាមួយនឹងនាង។ចំណែករឿងស្នេហាទុកមួយលែកសិនចុះពេលដោះស្រាយបញ្ហាធំចប់សព្វគ្រប់ចាំគិតពីវាទៀត។
«អង្គុយចុះសិនមកខ្ញុំមានរឿងត្រូវនិយាយជាមួយនាងបន្តិច»ដាក់អោយនាងអង្គុយនៅលើកៅអីហើយខ្លួនក៏អង្គុយទល់មុខ។
«អង្គម្ចាស់មានរឿងអ្វីទៅ?»
«គឺចេះទេកាលពីប៉ុន្មានអាទិត្យមុនខ្ញុំបានទៅផ្សារទៅរកគ្រូពេទ្យម្នាក់អោយគេជួយពិនិត្យមើលថ្នាំដែលនាងយកមកអោយខ្ញុំផឹកនោះនាងចាំបានទេ?»
«.....»ងក់ក្បាលមានន័យថានៅចាំបានគ្រប់យ៉ាងនៅថ្ងៃកើតហេតុមួយនោះ។
«អឹម...ខ្ញុំអោយគ្រូពេទ្យនោះពិនិត្យគេក៏ប្រាប់ថាវាជាថ្នាំពុលប៉ុន្តែមិនទាន់កំណត់ដឹងនោះទេថាវាជាប្រភេទថ្នាំពុលអ្វី »
«បើចឹងអ្នកអង្គម្ចាស់មិនមែនចង់នាំខ្ញុំចេញទៅរកគ្រូពេទ្យនោះទាំងកណ្តាលអាទ្រាធទេឬ?»ស្តាប់ថេហ្យុងនិយាយហើយណាំរ៉ាក៏ស្រាប់តែយល់ពីគំនិតដែលថេហ្យុងកំពុងគិតភ្លាមហើយវាក៏ពិតដូចដែលនាងបានគិតទុកមិនខុស÷
«ហិហិ...គឺថាខ្ញុំចង់ដឹងនឹងណាតើនាងអាច....»
«អត់ទេខ្ញុំម្ចាស់មិននាំទ្រង់យាងទៅណាទាំងអស់ យប់ហើយទ្រង់ចូលសម្រាកទៅ»ថេហ្យុងស្រដីពុំទាន់ទាំងចប់ផងណាំរ៉ានាងក៏ប្រកែកដាច់ខាតមិននាំទៅមុនបាត់ទៅហើយ។យប់ជ្រៅថ្នាក់នេះទៅធ្វើអីទៅក៏គ្មានអ្នកណាមកបើកតូបពិនិត្យអោយដែរ។
«អេ...ខ្ញុំដេកមិនលក់ទេប្រសិនជាខ្ញុំមិនបានទៅនាងកុំដាច់ចិត្តពេកអី»គេអង្រួនដៃណាំរ៉ាតិចៗនិងប្រឹងនិយាយលួងលោមចិត្តអង្គរក្សរបស់ខ្លួនដោយទឹកមុខខ្ជីខ្ជូតមិនថាយ៉ាងណាទេយប់នេះគេត្រូវតែទៅអោយបានព្រោះក្នុងចិត្តពិតជាចង់ដឹងណាស់ថាថ្នាំនោះជាថ្នាំអ្វី។
«ទេ.....!!!»មួយម៉ាត់យ៉ាងខ្លីចេញពីក្រអូមមាត់ស្រីស្រស់ណាំរ៉ានាងជាមនុស្សយាយមិនចេះលេបសម្តីខ្លួនឯងទេអត់គឺអត់ហើយទោះអង្វរដល់ព្រឹកស្អែកទៀតក៏នាងមិនព្រមជូនទៅជាដាច់ខាត។
«ល្អ..បើចឹងខ្ញុំទៅខ្លួនឯងក៏បាន»ថេហ្យុងក៏ដើរសម្តៅទៅមាត់បង្អួចបម្រុងនឹងបើកទ្វាលោតចេញទៅហើយក៏ប៉ុន្តែផ្លែដាវរបស់ណាំរ៉ាលឿនជាងដំណើរខ្លីៗរបស់ថេហ្យុងទៅទៀត។ដាវស.ស្ញាចឃាំងជាប់នៅពីមុខរបស់ថេហ្យុងបើគេកម្រើកខ្លួនតែបន្តិចវានឹងមុតដល់សាច់កញ្ចឹង.ករបស់គេមិនខាន÷
«បើទ្រង់ហ៊ានតែចេញពីដំណាក់នេះមួយជំហ៊ានទ្រង់កុំបន្ទោសថាខ្ញុំគ្មានធម៍មេត្តាអោយសោះ»នាងនិយាយនេះមិនមែនជាការគម្រាមប៉ុន្តែបើថេហ្យុងនៅតែរឹងរូសមានៈចង់ចេញទៅទៀតនាងច្បាស់ជាធ្វើមែនហើយ។
«ហ្ហា៎!!មិនទៅក៏បានៗ»គេរុញដាវចេញរួចក៏ដើរមកអង្គុយនៅលើគ្រែទាំងមុខជូរ។អន់ចិត្តខ្លាំងណាស់មនុស្សស្រីស្អីរូបរាងមុខមាត់ស្អាតបាតតែចិត្តអាក្រក់សុំទៅតែមួយភ្លែតសោះក៏មិនបានដែរយ៉ាងមិចចង់ឃើញគេដេកកើតទុក្ខស្លាប់ដោយសាតែមិនបានដឹងរឿងអីសោះចឹងមែនទេ?
«ស្អែកនេះខ្ញុំម្ចាស់ជូនទ្រង់ទៅប៉ុន្តែពេលនេះទ្រង់សម្រាកសិនទៅនៅខាងក្រៅមេឃធ្លាក់សន្សើមខ្លាចថាបើចេញទៅទាំងយប់ជំងឺរបស់អ្នកអង្គម្ចាស់រើឡើង»ឃើញទឹកមុខថេហ្យុងគ្រៀមក្រំនាងក៏ទាយដឹងហើយថាគេអន់ចិត្តទើបបានជាប្រញាប់និយាយលួងចិត្តគេ។មិនមែនមិនចង់អោយទៅទេតែមកពីអាកាសធាតុនៅខាងក្រៅមិនអំណោយផលល្អទើបហាមម្យ៉ាងគេទើបតែក្រោកពីឈឺបើនាំដើរហើរកណ្តាលអាធ្រាតមុខជាឡប់ជំងឺក្លាយទៅជាគ្រុនក្តៅញ័រញាក់ទៀតមិនខាន។
«ពិតឬអត់?នាងមិនកុហកទេណា?»
«ពរម្ចាស់មិនកុហកទេ»
«ល្អណាស់....!!»បានគេជូនទៅចឹងយាយពីថាញញឹមឡើងក្បួចម៉ងតែប៉ុននេះគេងលក់ស្រួលខ្លួនហើយ..ហិ..ហិ..។
+ព្រឹកឡើង
ថ្ងៃរះស្រឡះមេឃក៏បើកថ្ងៃគួរសមល្មមអាចនឹងអោយណាំរ៉ានាងជូនថេហ្យុងទៅរកគ្រូពេទ្យម្នាក់នោះហើយ។ពួកគេទាំងពីរធ្វើដំណើរតាំងពីប្រលឹមរហូតដល់ថ្ងៃត្រង់ទើបមកដល់កន្លែងគ្រូពេទ្យនោះ។
«..ស៊ូហ្វុន!!»ថេហ្យុងដើរតាំងៗហក់លោតដូចជាកូនក្មេងពីរបីខួបសម្តៅទៅរកគ្រូពេទ្យវ័យក្មេងរូបសង្ហារួចក៏បន្លឺសម្លេងហៅឈ្មោះរបស់គេយ៉ាងពីរោះស្រទន់តែម្តង។
«ខ្ញុំគិតថាលោកមិនមកហើយតើ»ស៊ូហ្វុននិយាយទាំងសើចតិចៗ។ដំបូងគិតថាថេហ្យុងមិនមកហើយតើព្រោះសន្យាថ្ងៃនេះថ្ងៃនោះថាមកតែបាត់មុខឈឹងមិនដែលឃើញសោះ។
«គឺដោយសារតែខ្ញុំមានកិច្ចរវល់តិចតួចទើបបានជាមិនបានមក»ស្រប់នឹងសម្តីចប់ដៃតូចៗក៏លូកទៅយកប្រអប់ដាក់ថ្នាំមួយប្រភេដែលស្រដៀងនឹងស្មៅ។គេកាន់វាលើកមើលចុះឡើងព្រោះតែឆ្ងល់÷
«វាជាអ្វីទៅស៊ូហ្វុន?»
«ស្មៅក្រអូប»
«វាក្រអូបដូចឈ្មោះវាទេ?»
«សាកហិតទៅដឹងហើយ»
«អរ..ហាយឆឹស..ខិះៗ»ថេហ្យុងជាមនុស្សពូកែចង់ដឹងចង់សាកស្រាប់ផងគ្រាន់តែស៊ូហ្វុនប្រាប់អោយសាកគេក៏មិនបង្អន់យូយកស្មៅក្រអូបដែលជាស្មៅពុលនោះទៅហិតរួចក៏ឈួលក្រមុះឈ្វក់ក្រដាសយកស្លាប់រស់តែម្តង។
«ល្ងង់មែនតិចបានពុលស្លាប់ទៅ?»ល្ងង់ណាស់គេអោយសាកក៏សាកមែននេះសំណាងហើយជាពេលព្រឹកជាតិពុលក្នុងស្មៅមិនបញ្ចេញរឹតបើជាពេលរសៀលវិញថេហ្យុងប្រហែលមិនបានឈរធ្វើមុខភ្លើៗដាក់គេអញ្ចឹងទេ។
«លោកអោយខ្ញុំសាកមិនអញ្ចឹង?»នៅសម្តីបានតមាត់ជាមួយគេទៀតថេហ្យុងអើយថេហ្យុង។
«ខ្ញុំមានអ្វីអោយពួកលោកមើល»ស៊ូហ្វុនមិនចង់វែងឆ្ងាយទៀតប្រញាប់បកស្រាយអោយថេហ្យុងបានដឹង។គេយកស្មៅក្រអូបដែលស្ងួតជាស្មៅដែលថេហ្យុងហិតមុននេះយកទៅដាក់ក្នុងឆ្នាំងស្លរថ្នាំរួចពេលដែលវាពុះគេក៏បានចាក់វាដាក់ពែងទុកមួយអន្លើរួចក៏យកកូនឈើរស់មួយផើងមកដាក់នៅលើតុបន្ទាប់មកក៏÷
ឈូ!!!
ទឹកថ្នាំដែលបានចាក់ទុកមុនេះក៏ត្រូវបានស្រោចទៅលើដើមឈើមួយដើមនោះធ្វើវារលួចខ្ទិចគ្មានសល់។ទិដ្ឋភាពនេះធ្វើអោយថេហ្យុងនឹងណាំរ៉ានឹងឃើញដល់រឿងហេតុដែលកើតឡើងនៅក្នុងដំណាក់គឺវាដូចគ្នាណាស់ទើបពេលនេះថេហ្យុងដឹងច្បាស់ថាថ្នាំដែលអង្គម្ចាស់ណាយ៉ុនផឹករាល់ថ្ងៃមុនសុគតគឺជាថ្នាំពុល។
«នេះជាថ្នាំពុលមួយប្រភេទដែលហៅថាស្មៅក្រអូបជាតិពុលរបស់គេមានប្រសិទ្ធភាពនៅពេលត្រូវកម្តៅថ្ងៃពោលគឺហាលអោយស្ងួតយកទៅដាំជាតិពុលរបស់វាមាននាទីធ្វើអោយសរសៃឈាមដំណើរការមិនល្អជីបចរគ្រប់កន្លែងចុះខ្សោយបង្កើតជាជាជំងឺរ៊ាំរ៉ៃមួយវិញទៀតបើវានៅជាដើមស្រស់បែបនេះជាតិពុលរបស់វាមានប្រសិទ្ធភាពនៅពេលរសៀលក្លិនរបស់វាក្រអូបប្រហើតែក៏អាចធ្វើអោយមនុស្សស្លាប់បានព្រោះតែជាតិពុលតាមរយៈការហិតក្លិនរបស់វា»ស៊ូហ្វុនរៀបរាប់ស្មៅក្រអូបមួយនេះអោយថេហ្យុងបានដឹងព្រោះស្មៅមួយប្រភេទនេះវាខ្លាំងព្រោះអាចសម្លាប់មនុស្សភ្លាមៗក៏បានធ្វើអោយមនុស្សស្លាប់ដោយក្លាយទៅជាអ្នកជំងឺក៏បាន។
«ចុះមុននេះម្តេចក៏លោកអោយខ្ញុំសាកហិតវា?»សួរទាំងសម្លក់។ដឹងថាស្មៅនេះមានជាតិពុលហើយតែនៅអោយសាកហិតទៀតសំណាងហើយដែលមិនពុលស្លាប់នោះកុំអីអាតាបុិស៊ូហ្វុននេះរស់មិនដល់ស្អែកទេ។
«ខ្ញុំនិយាយលេងតែអ្នកណាដឹងទៅថាលោកល្ងង់ហិតមែន»បន្ទោសគេក៏មិនត្រូវគួរបន្ទោសខ្លួនឯងដែលស្លើតៗចង់ដឹងខុសទំនងពេកគេអោយធ្វើអីធ្វើនឹងធ្វើអត់ចេះគិត។
«បើអញ្ចឹងមានន័យថាដែលអ្នកអង្គម្ចាស់ណាយ៉ុនឈឺធ្ងន់កន្លងមកគឺមកពីស្មៅក្រអូបនេះមែនទេ?»ណាំរ៉ានិយាយទាំងភ្ញាក់ផ្អើក។មិនគួរអោយជឿថាថ្នាំដែលនាងយកអោយអង្គម្ចាស់របស់ខ្លួនផឹករាល់ថ្ងៃជាថ្នាំពុលសោះ។
«វាប្រហែលជាបែបហ្នឹងហើយ»ថេហ្យុង.....
.....
+រាជវាំង
ក្រោយពីបានជួបនិយាយគ្នាជាមួយនឹងស៊ូហ្វុនពេទ្យថ្នាំបុរាណនោះហើយពួកគេក៏បានត្រឡប់មកវិញ។ ពេលមកដល់រាជវាំងវិញថេហ្យុងបានអង្គុយសំងំនៅតែក្នុងដំណាក់រកនឹកគិតមើលថាតើជាអ្នកណាទៅដែលប្រើស្នាដៃពិសពុលយ៉ាងនេះមកលើអង្គម្ចាស់ណាយ៉ុននោះ។សម្លាប់ទ្រង់តាមរយៈស្មៅក្រអូបធ្វើអោយទ្រង់ប្រឈួនធ្ងន់នឹងគ្រាំចិត្តដល់ស្លាប់ពិតជាគួរអោយអាណិតពេកហើយ។
«ណាំរ៉ា »ស្រែកហៅនាងពីខាងក្នុងគេមានរឿងខ្លះចង់សួរទៅនាង។
«ពរម្ចាស់»នាងក៏ប្រញាប់ចូលមករកគេនឹងបានអោនគោរពបន្តិចមុននឹងឆ្លើយតប។
«នាងដឹងទេថាពេទ្យដែលព្យាបាលខ្ញុំជាអ្នកណា?»គេចង់សម្តៅលើគ្រូពេទ្យដែលតែងតែផ្សំថ្នាំនឹងពិនិត្យមើលជំងឺរបស់អង្គម្ចាស់ណាយ៉ុនពីមុននាងនៅក្បែរអង្គម្ចាស់យូរហើយប្រហែលជាដឹងបើនិយាយថាមិនដឹងគេមិនជឿទេ
«.....»នាងក្រវីក្បាលបញ្ជាក់ថាមិនដឹង។
«ហ្ហឹម.??»ថេហ្យុងលើកដៃឈ្លីក្បាលដកដង្ហើមធំបែបអស់សង្ឃឹមជាខ្លាំង។មិនយល់ទេហេតុអ្វីក៏មិនដឹង?ក្រែងនាងជាអង្គរក្សរបស់អង្គម្ចាស់ណាយ៉ុនមាននាទីលារពារទ្រង់មិនចឹងហេតុអ្វីក៏គ្រាន់តែពេទ្យម្នាក់សោះនាងមិនស្គាល់។
«ប៉ុន្តែខ្ញុំម្ចាស់ដឹងត្រឹមថាពេទ្យនោះគឺអ្នកម្នាងចូវយីងជាអ្នកនាំមកថ្វាយអោយព្យាបាលអ្នកអង្គម្ចាស់ដោយសំអាងថាពេទ្យនោះគឺជាពេទ្យប្រចាំត្រកូលគ្រួសារចូវ ដូច្នេះហើយទើបបានជាព្រះរាជាទ្រង់យល់ព្រមអោយព្យាបាលអ្នកអង្គម្ចាស់»ណាំរ៉ានាងមិនស្គាល់ថាពេទ្យនោះជាអ្នកណាតែនាងដឹងថាពេទ្យនោះគឺមកពីខាងសំណាក់ចូវដែលចូវយីងជាអ្នកនាំមកថ្វាយការព្យាបាលដល់អង្គម្ចាស់របស់នាង។
«ចូវយីងជាអ្នកនាំមក? »
«ចា៎...!!»
«ហ្ហឹស....ខ្ញុំយល់ហើយ»ថេហ្យុងញញឹមរួចងក់ក្បាលតិចៗគេយល់ហើយយល់គ្រប់យ៉ាងតែម្តង។ ពីដំបូងក៏ចេះតែឆ្ងល់ថាហេតុអ្វីក៏គ្រូពេទ្យនោះមានបំណងចង់ធ្វើឃាតអង្គម្ចាស់ណាយ៉ុនដោយប្រើថ្នាំពុលនេះ?តែតាមពិតទៅអ្នកដែលចង់សម្លាប់ទ្រង់ពិតប្រាកដនោះគឺជាចូវយីងសោះ។ត្បុតពេលនេះគ្មានភស្តុតាងគ្រប់គ្រាន់សម្រាប់ចងខ្លួនរបស់អ្នកម្នាងចូវយកមកដាក់ទោសតែយ៉ាងហោចណាស់ក៏ធ្វើអោយគេដឹងថាឃាតករនឹងអ្នកនៅពីក្រោយការស្លាប់របស់អង្គម្ចាស់ណាយ៉ុនថាជាអ្នកណាដែរ។
«អង្គម្ចាស់កំពុងតែសង្ស័យអ្នកម្នាងចូវមែនទេ?»
«មិនមែនសង្ស័យទេប៉ុន្តែខ្ញុំប្រាកដចិត្តច្បាស់ណាស់ថាជានាង»
«ហេតុអ្វីទៅ?»
«អាចមកពីការការច្រណែនការមិនចេះស្ងប់ស្ងល់លោភលន់ចង់បានអ្វីដែលមិនមែនជារបស់នាង»
«ក៏ប៉ុន្តែសំអាងលើរឿងប៉ុនហ្នឹងមិនអាចចោទប្រកាន់ថាអ្នកម្នាងចូវយីងមានចិត្តចង់សម្លាប់អង្គម្ចាស់នោះទេ»ណាំរ៉ានាងស្រាប់តែនិយាយប្រកែកដូចជាចង់និយាយការពារដល់ចូវយីងយ៉ាងអញ្ចឹង។
«ត្រូវហើយដូច្នេះខ្ញុំត្រូវតែស៊ើបពីរឿងនេះអោយបានច្បាស់»ថេហ្យុងគេនិយាយទាំងទឹកមុខប្រាកដប្រជា គេនឹងតាមស៊ើបពីរឿងនេះអោយដល់ទីបញ្ចប់គេមិនព្រមអោយមនុស្សដែលធ្វើអាក្រក់រួចខ្លួនឡើយគេនឹងរកយុត្តិធម៍អោយអង្គម្ចាស់ណាយ៉ុនអោយបាន។
(ខ្ញុំមិនអោយរឿងនេះបែកធ្លាយចេញទៅខាងក្រៅឡើយ មើលទៅខ្ញុំត្រូវប្រញាប់ចាត់ការរឿងនេះទើបបាន)ណាំរ៉ានាងលួចនិយាយនៅក្នុងចិត្ត។តើនាងមានបំណងអ្វីហើយនាងចាត់ការរឿងអ្វីទៅ?

ជីនណា

🕤វាសនាបង្វិលពេលវេលា 🕤(The End)Where stories live. Discover now