«ឬមួយពួកនាងចង់ទទួលទោសជំនួសគេ?»ថេហ្យុងគេជួយអស់ពីជួយហើយតែបើពួកនាងនៅតែខ្លាចមិនហ៊ាននិយាយការពិតហើយសុខចិត្តទទួលទោសកំហុសជំនួសចូវយីងក៏អញ្ជើញចុះគេមិនថាអ្វីទេយ៉ាងច្រើនគេតាមស៊ើបបែកអូរហូរស្ទឹងដោយខ្លួនឯងប៉ុណ្ណោះ។
«.....»បងប្អូនទាំងពីរនាក់នេះបានត្រឹមតែងាកសម្លឹងមើលមុខគ្នាទៅវិញទៅមកហាក់ដូចជាកំពុងតែសួរគ្នាតាមរយៈក្រសែភ្នែកអញ្ចឹង។តើគួរនិយាយទេ?ចុះបើនិយាយហើយខ្លួននៅតែស្លាប់ដដែលនោះតើគួរធ្វើយ៉ាងមិចវិញ?
«បើនាងព្រមសហការជាមួយខ្ញុំៗនឹងធានាការពារពួកនាងមិនអោយអ្នកណាមកធ្វើបាបពួកនាងបានឡើយ»មើលមួយភ្លែតដឹងបាត់ទៅហើយថានាងទាំងពីរកំពុងតែភ័យខ្លាចៗថាខ្លួនមិនរួចជីវិតពីកណ្តាប់ដៃចូវយីងទើបមិនហ៊ាននិយាយតែថេហ្យុងគេអះអាងគេយកជីវិតរបស់គេមកធានានឹងការពារពួកនាងទាំងពីររហូតចាប់ខ្លួនចូវយីងបានមិនអោយពួកនាងមានរបួសឬក៏ស្លាប់ឡើយ។
«ទ្រង់ប្រាកដចិត្តដែលទេ?»
«ហ្ហឹម»
«ល្អ..ពួកយើងនឹងជួយទ្រង់»នាងនិយាយទាំងញញឹមរីករាយនឹងជួយ។បើជ្រុលជាអង្គម្ចាស់ធានាយ៉ាងនេះហើយមិនជួយគឺពិបាកហើយម្យ៉ាងពួកនាងក៏មិនសង្ឃឹមថារស់រានដល់ស្អែកដែរព្រោះនាងដឹងថាមនុស្សដូចជាចូវយីងខាំមិនលែងទេមុខជាបញ្ជូនមនុស្សអោយមកសម្លាប់ពួកនាងមិនខានដូច្នេះសុខចិត្តនិយាយការពិតចេញមកអោយហើយទាន់មានឱកាសបើមិនអ៊ីចឹងមនុស្សអាក្រក់ដូចជាចូវយីងមុខជារស់នៅបានសុខហើយដើរសាងតែអំពើអាក្រកតទៀតមិនខាន។
«បើចឹងនិយាយមកខ្ញុំដឹងថានាងដឹងរឿងរបស់ចូវយីងច្រើនជាងសៀនជី»ថេហ្យុង
«ហ្ហឹម~»ឈូអឺដកដង្ហើមធំបន្តិចរួចសម្លឹងមើលមុខប្អូនស្រីរបស់ខ្លួនមុននាងងាកមកនិយាយជាមួយនឹងថេហ្យុង÷
«ចូវយីងនាងជាកូនស្រីរបស់លោកមេទ័ពអ៊ូ កាលពី18ឆ្នាំមុនលោកមេទ័ពអ៊ូបានលើកទ័ពទៅវាយច្បាំងជាមួយនឹងសត្រូវដែលបានឈ្លានពានមកលើរាជវាំងប៉ុន្តែគាត់មិនទទួលបានជោគជ័យនោះទេហើយថែមទាំងត្រូវបានគេចោទប្រកាន់ថាជាជនក្បត់នឹងស្តេចឯងទៀតទើបបិតារបស់ព្រះអង្គម្ចាស់ជុងហ្គុកបញ្ជាអោយគេដាក់ទោសប្រហាជីវិតប្រាំពីរដំណ ហើយចូវនឹងប្អូនស្រីរបស់នាងចូវស៊ូសុីងកាលនោះពូកគេទាំងពីរមានអាយុទើបតែ8ឆ្នាំនោះទេ(បងប្អូនភ្លោះ)ពួកគេត្រូវបានម៉ែដោះដែលមើលថែពួកនាងនាំរត់គេចខ្លួនបានរួចជីវិតពីការស្លាប់លុះដល់ពេលរឿងគ្រួសារត្រកូលអ៊ូស្ងាត់ទៅរយៈពេល4ឆ្នាំចូវយីងនឹងចូវសូសុីងក៏ត្រូវបានម៉ែដោះនោះបញ្ជូនត្រឡប់មករាជវាំងវិញដើម្បីរង់ចាំឱកាសសងសឹកជូនត្រកូលអ៊ូ »ឈូអឺនាងបានរៀបរាប់រឿងកាលពី18ឆ្នាំមុនដែលនាងបានដឹងទាក់ទងពីចូវយីងអោយថេហ្យុងស្តាប់ នាងនិយាយដល់ត្រឹមនេះក៏រេភ្នែកងាកទៅសម្លឹងប្អូនស្រីអោយនាងនិយាយបន្តរព្រោះចិត្តស្រាប់តែចង់យំនៅពេលនឹកឃើញដល់រឿងរ៉ាវកាលពី18ឆ្នាំមុន÷
«ហើយចាត់តាំងពីពេលនោះមកចូវយីងនឹងចូវសូសុីងពួកនាងរស់នៅលាក់ត្រកូលបង្កប់ខ្លួនក្នុងវាំងរយៈពេល14ឆ្នាំរហូតឈានចូលមកដល់ថ្ងៃដែលអង្គម្ចាស់ណាយ៉ុនទ្រង់យាងចូលមកក្នុងរាជវាំងនេះជាលើកដំបូងពេលនោះនាងដឹងដំណឹងនេះហើយក៏បញ្ជាអោយប្អូនស្រីរបស់នាងទៅស្កាក់ផ្លូវដើម្បីធ្វើឃាតអង្គម្ចាស់ដើម្បីធ្វើអោយព្រះបិតារបស់ព្រះអង្គម្ចាស់បានដឹងថាការដែលបាត់បង់មនុស្សដែលខ្លួនស្រលាញ់វាមានអារម្មណ៍បែបណាប៉ុន្តែផ្ទុយទៅវិញអ្នកដែលស្លាប់នោះគឺជាចូវសូសុីងប្អូនស្រីរបស់នាង គឺស្លាប់នៅក្រោមផ្លែដាវរបស់ណាំរ៉ាអង្គរក្សរបស់អង្គម្ចាស់នេះហើយ»ស៊ូម៉ក់បានរៀបរាប់បន្តពីបងស្រីរឿងកាលពីមុនគឺបែបនេះហើយទើបចូវយីងនាងមានគំនុំនឹងព្រះបិតាជុងហ្គុកដែលបានសម្លាប់ពុករបស់នាងម្តាយរបស់នាងនឹងគ្រួសារត្រកូលអ៊ូទាំងមូលទើបនាងត្រឡប់មកវិញដើម្បីសងសឹក។
«ស្តាប់តាមការរៀបរាប់របស់ពួកនាងបើខ្ញុំទាយមិនអោយខុសនាងច្បាស់ជាធ្លាប់មានអ្វីពាក់ព័ន្ធជាមួយនឹងចូវយីងហើយទើបបានជាដឹងរឿងរ៉ាវរបស់នាងតាំងពីដើមមករហូតបែបនេះ»ថេហ្យុងកាន់តែស្តាប់កាន់តែសង្ស័យទៅៗគេគិតថាបងប្អូនទាំងពីរនាក់នេះប្រហែលជាដឹងរឿងរ៉ាវរបស់ចូវយីងតិចតួចតែប៉ុណ្ណោះទេប៉ុន្តែខុសស្រឡះពួកនាងរៀបរាប់មកប្រៀបដូចជាមនុស្សធ្លាប់រស់នៅជាមួយគ្នាចឹងទើបធ្វើចិត្តមួយអត់នឹងឆ្ងល់មិនបាន។
«រឿងដល់ដំណាក់កាលនេះហើយខ្ញុំមិនលាក់នឹងអង្គម្ចាស់ទៀតទេតាមពិតទៅបងប្អូនយើងទាំងពីរគឺជាកូនម៉ែដោះដែលបានជួយចូវយីងនឹងចូវសូសុីងនោះ ថ្ងៃនោះព្រោះតែមានទាហានដេញតាមច្រើនពេកម្តាយរបស់ខ្ញុំគ្មានជម្រើសគាត់ក៏បានសម្រេចចិត្តអោយបងប្អូនខ្ញុំទាំងពីររត់គេចទៅផ្លូវផ្សេងមួយទៀតគាត់វិញក៏ប្រញាប់យកបងប្អូនទាំងពីរនោះទៅរកកន្លែងដែលមានសុវត្ថិភាពពួកខ្ញុំទាំងពីរក៏ធ្វើតាមគាត់ពួកយើងនាំគ្នារត់គេចពីទាហានទាំងនោះរហូតទៅដល់ទាមស្រាមួយក៏បានឃើញរទេះសេះមួយទើបឡើងងទៅពួននៅទីនោះប៉ុន្តែពួកយើងមិនបានដឹងទេថារទេះសេះនោះជារទេះសេះដែលធ្វើដំណើរនាំយកក្មេងស្រីទៅកាន់បនស្រីផៀនជូដែលជាកន្លែងផ្តល់ជម្រកនឹងផ្តល់ជីវិតមកអោយពួកយើងដល់សព្វថ្ងៃនេះ»ឈូអឺ
«លុះដល់ថ្ងៃមួយនោះពួកយើងត្រូវមនុស្សស្រីក្នុងបនធ្វើបាបវៃផងទាត់ធាក់ផងថែមទាំងបានដេញពួកយើងចេញទៀតពេលនោះហើយជាពេលដែលពួកយើងបានជួបនឹងព្រះអង្គម្ចាស់ហើយក៏មានឱកាសបានចូលមកក្នុងរាជវាំងនេះហើយការដែលពួកខ្ញុំចូលក្នុងរាជវាំងគឺមានបំណងពីរមួយគឺកម្ចាត់ចូវយីងចោលជួយដល់ព្រះអង្គម្ចាស់នឹងបិតារបស់ទ្រង់ទីពីរគឺដំណែងជាព្រះអគ្គិមហេសីរបស់ព្រះអង្គម្ចាស់ពេលចូលមកដល់វាំងដំបូងខ្ញុំឃើញអង្គម្ចាស់មានសុខភាពទន់ខ្សោយគង់នៅតែលើគ្រែមិនមែនខ្លាំងពូកែអង់អាចបែបនេះនោះទេទើបចេះតែមានគំនិតចង់ធ្វើបាបទ្រង់»ស៊ូម៉ក់និយាយទាំងមានការអៀសខ្លួនជាខ្លាំងដែលត្រូវមកសារភាពទោសកំហុសដែលធ្លាប់គិតប៉ងធ្វើអាក្រក់ដាក់អង្គម្ចាស់ណាយ៉ុនពីមុន។
«ហ្ហឹម...ខ្ញុំមិនយល់ទេចូវយីងបន្លំខ្លួនចូលមកក្នុងរាជវាំងតែម្តេចក៏គ្មានអ្នកណាដឹងថានាងជាកូនស្រីរបស់លោកមេទ័ពអ៊ូ?»ថេហ្យុងគេឆ្ងល់នៅត្រង់ចំណុចនេះណាស់បើថាចំណាំមិនបានក៏មិនអាចដែរព្រោះតែចូវយីងនឹងប្អូនរបស់នាងត្រឡប់ចូលក្នុងវាំងវិញគឺនៅអាយុ12ឆ្នាំវាសមគួរនឹងអាចចំណាំមុខបានហើយ ចំណែកឯឈ្មោះក៏មិនបានប្តូរដែរតែម្តេចក៏គ្មានអ្នកណាដឹងថានាងជាកូនរបស់លោកមេទ័ពអ៊ូ?
«រឿងនេះគឺអញ្ចេះទេចូវយីងហ្វានមិនមែនឈ្មោះនាងពិតឡើយឈ្មោះរបស់នាងគឺអ៊ូសៀវមុីប្អុនរបស់នាងគឺអ៊ូសៀវឡឺចំណែករឿងមុខមាត់វិញខ្ញុំក៏មិនច្បាស់ដូចគ្នាដែល»ឈូអឺដឹងត្រឹមតែថាពីរនាក់បងប្អូនភ្លោះនោះគឹបានប្តូរនាមត្រកូលហើយក៏ចូលមកក្នុងវាំងនេះចំណែករឿងមុខមាត់គេមិនដឹងនោះទេថាពួកទាហានឬព្រះអង្គម្ចាស់ចំណាំបានឬអត់នោះ។
«ហ្ហា៎.....ចឹងមានន័យថាចូវយីងហ្វានគឺជាអ៊ូសៀវមុីហើយគោលបំណងដែលចូលរាជវាំងគឺសងសឹកនឹងដណ្តើមអំណាចបែបនឹងមែនទេ?»ថេហ្យុងមានការភ្ញាក់ផ្អើលជាខ្លាំងរឿងនេះដំបូងគិតថាតូចតាចទេ។គិតថាគ្រាន់តែចូវយីងនាងច្រណែននឹងអង្គម្ចាស់ចង់ធ្វើឃាតអង្គម្ចាស់ណាយ៉ុនព្រោះតែចង់បានតំណែងជាអង្គអគ្គមហេសីតែតាមពិតគោលបំណងពិតប្រាកដរបស់នាងគឺសងសឹក។អេឈប់សិនបើសងសឹកគឺជាមួយនឹងព្រះបិតារបស់ព្រះអង្គជុងហ្គុកមិនមានអ្វីពាក់ព័ន្ធជាមួយនឹងអង្គម្ចាស់ណាយ៉ុនឡើយហេតុអ្វីក៏មានបំណងសម្លាប់ទ្រង់ដែរ?
«ហ្ហឹម....»ពួកនាងទាំងពីរងក់ក្បាលនឹងក្រហ្ហឹមតប។
«ចុះនាងមានដឹងទេថាហេតុអ្វីបានជាចូវយីងនាងសម្លាប់សៀនជី»
«រឿងនេះបើតាមគំនិតរបស់ខ្ញុំប្រហែលជានាងដឹងថាពួកខ្ញុំបានរៀបគម្រោងការដើម្បីកម្ចាត់នាងចោលម្យ៉ាងជូលីក៏បានដឹងពីប្រវត្តិរបស់ចូវយីងខ្លះៗដែរ ទើបនាងបង្វែគោលដៅពីអង្គម្ចាស់សម្តៅទៅរកសៀនជីរួចទម្លាក់កំហុសមកលើពួកខ្ញុំហើយនាងនឹងរកវិធីសម្លាប់បងប្អូនខ្ញុំនៅក្នុងគុកនឹងធ្វើអោយមានភាពចលាចលនៅក្នុងវាំងនឹងបង្កើតសង្រ្គាមរវាងត្រកូលសៀននឹងរាជវាំងដើម្បីធ្វើជាកម្លាំងអោយនាងងាយស្រួលក្នុងការសងសឹកដោយការខ្ចីដៃលោកមេទ័ពសៀនមកវាយកម្ទេចរាជវាំងនេះប៉ុន្តែបានអ្នកអង្គម្ចាស់ឆ្លាសវៃចេះគ្រប់គ្រងស្ថានការបានទើបធ្វើអោយផែនការនាងរលាយបែបនេះខ្ញុំម្ចាស់ពិតជាសប្បាយចិត្តណាស់ដែលព្រះអង្គជុងហ្គុកទ្រង់មានមហេសីឆ្លាតនឹងពូកែយ៉ាងនេះ»នាងមិនសរសើមិនបាននេះបើកុំតែបានថេហ្យុងឆ្លាតវៃស៊ើបដឹងពីការពិតមុនម្លេះហើយពេលនេះរាជវាំងប្រហែលកំពុងតែស្ថិតនៅក្នុងស្ថានភាពសង្រ្គាមចម្បាំងកាប់សម្លាប់គ្នាឈាមស្រោចធរណីមិនខាន។
«ពិតមែនហើយម្តេចក៏ខ្ញុំល្ងង់គិតមិនចេញចឹងមុននេះ..ហ្ហឹស..អគុណហើយដែលសហកាអរយប់នេះយើងដឹងថាគេច្បាស់ជាបញ្ជូនមនុស្សមករកពួកនាងហើយដូច្នេះខ្ញុំបានរៀបចំអោយពួកនាងទៅក្នុងដំណាក់របស់ខ្ញុំហើយខាងនេះខ្ញុំនឹងចាត់ការបន្តទៀតដោយខ្លួនឯង»ថេហ្យុងស្រដីចប់ក៏លេចស្នាមញញឹមគែមមាត់ចេញមកម្តងនេះគេមិនអោយចូវយីងរួចខ្លួនឡើយគេត្រូវតែបកស្បែកមុខដ៏អាក្រក់របស់នាងចេញអោយបាន។
+ព្រៃក្រោយវាំង
«គេបានដឹងហើយថាក្នុងថ្នាំដែលគេផឹកជាថ្នាំពុល»
«គេសង្ស័យឯងទេ?»ចូវយីងសួរទៅអ្នកម្នាងទៀតដែលមានស្លៀកពាក់អាវពណ៍ខ្មៅបិតបាំងមុខខាងក្រោមបន្សល់តែកែវភ្នែកមួយគូរប៉ុណ្ណោះ។
«ទេគេសង្ស័យទ្រង់»ឆ្លើយទាំងសម្លឹងមើលមុខចូវយីងដោយក្រសែភ្នែកចម្លែក។អារម្មណ៍របស់គេពេលនេះគឺបារម្ភចង់អោយចូវយីងរត់ទៅអោយឆ្ងាយតែដឹងច្បាស់មនុស្សដូចជាចូវយីងមិនព្រមរត់គេចងាយៗទេ។
«ឯងគួរតែដឹងហើយមែនទេថាធ្វើបែបណា?»
«ដឹងហើយខ្ញុំនឹងប្រញាប់ចាត់ការអ្នកដែលបានដឹងរឿងនេះ»
«កុំរំលងវត្តមានស៊ូម៉ក់នឹងឈូអឺអោយសោះ»ចូវយីងផ្តាំផ្ញើរយ៉ាងផ្តាច់ការដាច់ខាតបងប្អូនទាំងពីរនោះគឺត្រូវតែស្លាប់។
«ទ្រង់មិនគិតថាម្តាយគេមានគុណលើពួកយើងទេឬ?»គេបានសួរទៅចូវយីងទាំងមិនយល់ហេតុអ្វីក៏ចិត្តដាច់ម្លេះ?ក្រែងដឹងហើយមិនអញ្ចឹងថារាល់ថ្ងៃនេះមានជីវិតរស់នៅក៏ដោយសារម្តាយរបស់ពួកនាងទាំងពីរបើធ្វើបែបនេះដូចជារមិលគុណពេកហើយ។
«ឯងកុំយកគុណបុណ្យមកលាយឡំជាមួយនឹងការសងសឹកអីគេទេជាអ្នកចង់ក្បត់យើងមុនឯងក៏ដឹង!!»ចូវយីងស្រែកសម្លុតទៅគេមួយទំហឹងតាមអារម្មណ៍ដែលកំពុងឆេះឆាបឆួលពេញទ្រូង។គុណបុណ្យស្អី?ពេលនេះនាងមិនស្គាល់ទេនាងស្គាល់តែម្យ៉ាងគឺសងសឹកជូនត្រកូលអ៊ូដណ្តើមគ្រប់យ៉ាងមកក្តោបក្តប់អោយបាន។
«......»គេបានត្រឹមតែឈ្ងោងមុខចុះដកដង្ហើមធំចោល រួចក៏ប្រញាប់ឡើងលើខ្នងសេះជិះសម្តៅទៅទិសខាងជើងយ៉ាងលឿន។
«ពុកម៉ែខ្ញុំជិតសម្រេចផែនការហើយខ្ញុំនឹងកាត់ក្បាលស្តេចចង្រៃម្នាក់នោះយកឈាមរបស់វាមកលាងផ្នូររបស់ពុកម៉ែអោយបាន»
ជីនណា
YOU ARE READING
🕤វាសនាបង្វិលពេលវេលា 🕤(The End)
Short Storyជាហេតុសំណាងអាក្រក់មួយដែលអោយតារារូបស្រស់គីមថេហ្យុងត្រូវជួបជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់អាយុជីវិត។ប៉ុន្តែគេបែជាមានសំណាងទៅវិញដោយវិញ្ញាណរបស់គេបានឆ្លងពេលវេលាមកសន្ថិតនៅក្នុងរូបរាងកាយរបស់ព្រះជាយារបស់អ្នកអម្ចាស់ចនជុងហ្គុក។ «នេះមិនមែនជាខ្ញុំនោះទេ...
