«ណាយ៉ុនទ្រង់ដឹងខ្លួនហើយទីបំផុតទ្រង់ដឹងខ្លួនហើយ»ភាពសប្បាយអ៎ជាមួយនឹងការរំភើបក៏បានកើតឡើងមកចំពោះជុងហ្គុក។ទ្រង់បានលើកត្រកងកាយតូចស្តើងរបស់ព្រះជាយាអោយងើបឡើងនឹងដាក់គេអោយគេងកើយផ្អែងនឹងទ្រូងហាប់ណែនរបស់ទ្រង់។
«.....»ថេហ្យុងព្យាយាមបើកភ្នែកសន្សឹមៗងើយសម្លឹងមើលមុខជុងហ្គុកម៉ក់ៗព្រោះមិនយល់ថាហេតុអីជុងហ្គុកបែជាមកធ្វើល្អដាក់ខ្លួនបែបនេះព្រោះសព្វដងឃើញតែសម្តីអាក្រក់ស្តីថាអោយមុខក្រោយរាល់តែលើក។
«ទ្រង់យ៉ាងមិចហើយ?»សំនួរដ៏កម្រររបស់ជុងហ្គុកពេលនេះក៏របូតចេញមកទាល់តែបាន។មាត់សុទ្ធតែនិយាយថាស្អប់តែទង្វើវិញបង្ហាញមកយ៉ាងច្បាស់ថាបារម្ភពីគេ។
«ខ្ញុំមិនងាយស្លាប់ទេ»បបូមាត់តូចស្តើងស្រដីទាំងដំឡើងគ្រាប់ភ្នែកប្រឹងសម្លក់ទៅអ្នកម្ខាងទៀត។គេឈឺពេញខ្លួនហត់ហេវគ្មានកម្លាំងប៉ុណ្ណឹងហើយនៅសួរទៀតថាយ៉ាងមិចហើយ? សួរទៅអ្នកណាដែលមិនខឹងនោះ?
«សម្តីនៅតែខ្លាំងដដែលបើដឹងបែបនេះយើងមិនចំណាយពេលមកអង្គុយមើលថែទ្រង់ទេ»និយាយទាំងទឹកមុខស្អុយព្រោះអន់ចិត្តជាមួយនឹងពាក្យសម្តីគម្រោះគម្រើយមិនពិរោះស្តាប់របស់អ្នកជាមហេសី។
«ខ្ញុំមិនបានសុំអោយទ្រង់មកមើលថែខ្ញុំឯណា?»ដឹងថាជុងហ្គុកទ្រង់កំពុងតែខឹងតែថេហ្យុងមានចិត្តចង់ញោះអោយទ្រង់ខឹងថែមទើបចេះតែបោះពួយពាក្យសម្តីនិយាយក្នុងន័យលេងសើចអោយព្រះអង្គ។
«......»ទ្រង់សម្លក់បន្តិចរួចក៏បែមុខចេញទាំងងក់ងរដូចជាកូនក្មេង។តែថាពេលទ្រង់ខឹងបែបនេះគឺគួរអោយខ្នាញ់ណាស់មុខឡើងក្រហមឃើញហើយចេះតែចង់ចាប់ញិចអោយខ្ទក់សាច់ទេតែក៏មិនហ៊ានព្រោះខ្លាចទ្រង់ចាប់ញិចវិញងាប់ល្មម។
«លេងខ្ញុំទៅ»ជុងហ្គុកទ្រង់ងាកមកសម្លក់មុខថេហ្យុងវិញបន្ទាប់ពីលឺគេបញ្ជាទ្រង់អោយលេងដៃចេញពីរាងកាយរបស់គេ។
«ទ្រង់នៅមិនទាន់ជាស្រួលបួលផងចង់ទៅណា»មិននិយាយតែមាត់ទេទ្រង់ថែមទាំងបានទាញផ្តួលថេហ្យុងអោយដេកទៅលើគ្រែវិញទៀតផង។ទើបតែងើបពីឈឺគិតចង់ទៅណា?ដឹងទេថាទ្រង់បារម្ភណាស់មិនចង់អោយចេញទៅណាផ្តេសផ្តាសតាមតែចិត្តឯងទៀតទេ។
«មើស៎...ជាឬមិនជាពាក់ព័ន្ធអីជាមួយទ្រង់ទៅ»ក្មេងក្បាលរឹងនៅតែចចែសប្រឹងក្រោកងើបអង្គុយស្រែកញែ៉តៗតវ៉ាជាមួយគេទៀតអត់មើលថាខ្លួនឯងនឹងកំពុងតែឈឺទ្រោមខ្លួននោះទេ។
«នៅអោយស្ងៀមទៅទ្រង់កុំរឹងទទឹកមួយថ្ងៃបានទេ?»ជុងហ្គុកពិតជាគ្រឺតខ្នាញ់ជាមួយនឹងចរឹករឹងរូសកោងកាចគ្មានហេតុផលរបស់ថេហ្យុងណាស់ចង់តែចាប់វៃអោយរាងចាលម្តងទេតើ។ហាមណាស់ផ្គើនណាស់គ្មានអ្នកណានិយាយប្រដៅបានសោះ។
«......»ថេហ្យុងពេបមាត់ធ្វើជារកយំខឹងណាស់ម្តេចក៏មកថាអោយគេជាមនុស្សរឹងរូសចឹង។គេឡើងក្មេងតូចខ្ជីខ្ជូតគួរអោយស្រលាញ់ណាអាព្រះអង្គម្ចាស់ឆ្កួតឡប់មកថាគេរឹងរូសទៅកើត។
«កុំមកពេមមាត់រកយំដូចជាកូនក្មេងអីអត់បានផលទេ»
«មាត់ខ្ញុំម្ចាស់ទេតើចង់ពេបចង់វៀចយ៉ាងមិចក៏ជារឿងខ្ញុំម្ចាស់ដែរអត់មានអីទាក់ទងជាមួយទ្រង់ទេ»
«ទ្រង់.....»
«ព្រះអង្គ....»សម្លេងរបស់ចូវយីងបានបន្លឺឡើងមកធ្វើអោយការសន្ទនារវាងជុងហ្គុកជាមួយថេហ្យុងត្រូវផ្តាច់។ទ្រង់ទាំងពីរក៏បង្វែអារម្មណ៍ងាកទៅមើលម្ចាស់សម្លេងដែលកំពុងដើរចូលមកក្នុង÷
«អ្នកម្នាងចូវយីង»ជុងហ្គុកទ្រង់ឧទានហៅអ្នកម្នាងឡើងស្រាលៗដោយសម្លឹងមើលមុខនាងភ្លឹសៗមិនយល់ពីបំណងដែលនាងចូលមករកខ្លួនឡើយ។
«ពរម្ចាស់គឺជាខ្ញុំ»តបយ៉ាងស្រទន់ប៉ុន្តែកែវភ្នែកដែលរេងាកទៅសម្លឹងមើលថេហ្យុងនោះពោពេញទៅដោយការចងអាឃាតមិនប្រួលប្រែសោះឡើយ។
«អ្នកម្នាងយាងមករកយើងដល់ទីនេះមិនដឹងថាមានការអ្វីជាមួយយើងមែនទេ?»ជុងហ្គុក
«គឺខ្ញុំម្ចាស់ឃើញថាមួយរយៈនេះព្រះអង្គសុខភាពចុះខ្សោយព្រះក្រយាក៏ពុំសូវសោយបានច្រើនដូច្នេះហើយទើបខ្ញុំម្ចាស់បានធ្វើស៊ុបប៉ូវកម្លាំងពីថ្នាំយិនសិនជូនព្រះអង្គ»នាងស្រដីរួចក៏លើកស៊ុបនោះពីដៃអ្នកបម្រើបម្រុងនឹងយកចូលមកអោយជុងហ្គុកនៅលើគ្រែប៉ុន្តែគប្បជួនអីជុងហ្គុកទ្រង់ក៏បានឃាត់ជាមុននឹងស្រដីថា÷
«នាងទុកនៅលើតុសោយព្រះក្រយាទៅ »ទ្រង់ចង្អុលទៅតុដែលនៅពីចំហៀងគ្រែបង្គាប់អោយនាងយកស៊ុបទៅទុកនៅទីនោះព្រោះទ្រង់នៅមិនទាន់ចង់សោយអ្វីទេ។ណាមួយកំពុងជាប់អោបក្មេងក្បាលខូចកំពុងងក់ងររកយំមិនចង់អោយមានអ្នកណាមករំខានឡើយ។
«ប៉ុន្តែបើទុកយូរស៊ុបត្រជាក់ច្បាស់ជាលែងមានប្រសិទ្ធភាពហើយណាពរម្ចាស់»នាងបែជាប្រកែកពុំធ្វើតាមបញ្ជារបស់ជុងហ្គុករួចក៏យកលេសថាស៊ុបអាចត្រជាក់វាលែងមានប្រសិទ្ធភាពទាំងដែលការពិតទៅស៊ុបនោះគឺនាងបានដាក់ថ្នាំម្យ៉ាងចូលទៅក្នុងនោះដើម្បីអោយព្រះសោយ(និយាយអោយស្រួលស្តាប់ថ្នាំសម្រើប)។
«បើចឹងយកស៊ុបមកនេះមក»គិតបានបន្តិចទ្រង់ក៏អោយនាងយកស៊ុបទៅអោយទ្រង់។ចូវយីងកាលបើបានស្តាប់ឮបែបនឹងហើយធ្វើអោយនាងញញឹមបិទមាត់ពុំជិតឡើយ។នាងបានលើកស៊ុបយកទៅអោយជុងហ្គុកដោយដំណើរទន់ភ្លន់ល្វក់ល្វន់មើលទៅវាគួរអោយចង់គយគន់ណាស់សម្រាប់បុរសៗប៉ុន្តែវាអោយជ្រេញសម្រាប់ថេហ្យុងដែលកំពុងអង្គុយពេបមាត់ជ្រេញពីចរឹករបស់នាង។
«នេះពរម្ចាស់»ហុចអោយជុងហ្គុក។ទ្រង់ក៏ទទួលយកពីដៃនាងរួចក៏បើកគម្របចានស៊ុបថ្នមៗដើម្បីស្រង់ក្លិនរបស់វា។
«ឆ្ងុយណាស់នាងជាអ្នកធ្វើមែនទេ?»
«ពរម្ចាស់»
«ណាយ៉ុនទ្រង់ទើបតែដឹងខ្លួនប្រហែលជាហេវហត់អស់កម្លាំងហើយចឹងទ្រង់សោយស៊ុបនេះទៅដើម្បីអោយមានកម្លាំងឡើងវិញ»ទ្រង់កូរស៊ុបតិចៗនឹងដួសមួយស្លាបព្រាផ្លុំវាអោយត្រជាក់រួចក៏ស្រដីទៅកាន់ថេហ្យុងដែលអង្គុយសម្លឹងមើលមុខទ្រង់ម៉ក់ៗដូចជាកូនក្មេងយ៉ាងចឹង។
«មិនបានទេពរម្ចាស់អង្គម្ចាស់មិនអាចសោយស៊ុបនេះបានទេ»ឃើញបែបនេះចូវយីងនាងក៏ប្រញាប់ស្រែកឃាត់ទាំងទឹកមុខស្លេកស្លាំង។គេមិចនឹងអាចអោយថេហ្យុងហូបស៊ុបនេះបានទៅបើហូបហើយប្រាកដណាស់ថាច្បាស់ជាកើតរឿងនោះឡើងមកជាមិនខានឡើយហើយផែនការរបស់នាងច្បាស់ជាបរាជ័យជាក់ជាមិនខាន។
«ហេតុអ្វីក៏សោយមិនបានរើសអើងសម្បើមម្លេះ?»ហេតុអ្វីញ៊ាំបាន?រើសអើង?ស្អប់ខ្ពើមគេដល់ថ្នាក់គ្រាន់តែស៊ុបមួយចាននឹងមិនចង់អោយហូប?
«គឺស៊ុបនេះខ្ញុំម្ចាស់ធ្វើសម្រាប់តែព្រះអង្គទេបើអង្គម្ចាស់ចង់សោយចាំខ្ញុំអោយអ្នកបម្រើទៅធ្វើមកអោយ»នាងរកលេសដោះសាត្បិតមិនចង់អោយថេហ្យុងសោយស៊ុបមួយចានដែលនៅក្នុងដៃរបស់ព្រះអង្គជុងហ្គុកឡើយព្រោះក្នុងស៊ុបនេះនាងបានដាក់ថ្នាំសម្រើបចូលដើម្បីចាប់ជុងហ្គុកធ្វើជាស្វាមីពេញសិទ្ធ។
«ចុះបើហូបអាមួយនេះហើយទ្រង់ទៅធ្វើថ្មីអោយព្រះអង្គក៏បាន?»
«តែ....»
«តែអ្វី?ឬក៏ក្នុងចានស៊ុបនេះនាងបានដាក់អ្វីចូលឬ?»
ជីនណា
KAMU SEDANG MEMBACA
🕤វាសនាបង្វិលពេលវេលា 🕤(The End)
Cerita Pendekជាហេតុសំណាងអាក្រក់មួយដែលអោយតារារូបស្រស់គីមថេហ្យុងត្រូវជួបជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់អាយុជីវិត។ប៉ុន្តែគេបែជាមានសំណាងទៅវិញដោយវិញ្ញាណរបស់គេបានឆ្លងពេលវេលាមកសន្ថិតនៅក្នុងរូបរាងកាយរបស់ព្រះជាយារបស់អ្នកអម្ចាស់ចនជុងហ្គុក។ «នេះមិនមែនជាខ្ញុំនោះទេ...
