Chapter:15 "ការបែកទាំងមិនអស់ចិត្ត"

Start from the beginning
                                    

“ផ្ទះធំណាស់ ធំដូចវិមានអ៊ីចឹង នៅគ្នាច្រើនពិតជាសប្បាយនិងកក់ក្ដៅណាស់” លោកយាយញញិម ហាក់បីដូចជាគាត់ពេញចិត្ត ចង់នៅទីនេះរហូតអ៊ីចឹង តែគួរឲ្យសោកស្ដាយ៥ខែទៀត ពួកនាងនឹងចាកចេញទៅវិញហើយ។

“លោកយាយ! យើងធ្វើដំណើរយូរដែរ គួរតែទៅសម្រាកសិនណា៎ ចាំមកដើរមើលម្ដងទៀត” នាងមិនចង់ឲ្យលោកយាយ នៅក្រៅយូរឡើយ អាកាសធាតុត្រជាក់មិនល្អសម្រាប់មនុស្សចាស់ឡើយ។

“មែនហើយ!យាយក៏ហត់ដែរ” លោកយាយ ចាប់ដៃហានីល និងប្រឹងដើរទៅមុខតិចៗ មួយរយៈនេះលោកយាយដូចជាមានសុខភាពមិនល្អសោះឡើយ។
......

“ហានីល!យប់ហើយសម្រាកសិនទៅ!ម៉ោង១២ហើយ ចាំស្អែក ចាំយើងពិភាក្សាគ្នារឿងគម្រោងបន្តទៀត” យប់កាន់តែជ្រៅ ហានីលនៅតែអង្គុយអានឯកសារដែលនាងទទួលបានពីមីនឆូកាលពីព្រឹកទៀត រហូតដល់អ្នករួមក្រុមនាងដើរមកប្រាប់ ដោយក្ដីបារម្ភ។

“មិនអីទេបងបេន!ខ្ញុំត្រូវមើលឲ្យយល់ ខ្ញុំអាចធ្វើឲ្យអ្នកទាំងអស់គ្នាពិបាកនោះទេ” នាងនិយាយ ក៏ដោយសារពេលនេះនាងជាអ្នកគ្រប់គ្រង មានដំណែងខ្ពស់ដែរ មិនអាចឲ្យកូនក្រុមវិលក្បុងតាមនាងនោះទេ។

“ចឹង!!បងទៅមុនហើយ ថែខ្លួនផង” បេន បានគោះស្មាហានីលតិចៗមុននឹង នាងដើរចេញទៅ។

ម៉ោងនេះហានីល នៅតែម្នាក់ដល់ពេលដែលនាងគិតដល់រឿងមួយចំនួនដែលបានកើតឡើងមកលើខ្លួនទៀតហើយ ជីវីតនាងនេះមិនមែនហៅថាលំបាកធម្មតានោះទេ តែវាចូលដល់លក្ខណៈវេទនាតែម្ដង។

“ខ្ញុំធ្វើអីខុសមែនទេជុងហ្គុក បានជាបងទៅដោយមិនប្រាប់ខ្ញុំ…. តែយ៉ាងណាខ្ញុំក៏អរគុណបងដែលឲ្យខ្ញុំមានថ្ងៃនេះ បានសាកល្បងអ្វីដែលថ្មីៗ-”
អួក!
នាងនិយាយមិនទាន់ចប់ផង ក្រពះនាងចាប់ផ្ដើមឆ្អោលមកចង់ក្អួតទៀតហើយ ទើបតម្រូវឲ្យនាងប្រញ៉ាប់រត់នៅបន្ទប់ទឹកដែលនៅក្បែរនោះភ្លាម។

…….
“ចៅហ្វាយៗ!” សម្លេងរបស់មីនជុន បានស្រែកឡូឡាឡើងទ្រហឹងដែលធ្វើឲ្យអ្នកដែលកំពុងតែអង្គុយភ្លឹកនៅក្នុងបន្ទប់នេះ នេះសែនមួម៉ៅពេញទំហឹងហើយ។

“មានការស្អីអាក’ជូ” អ្នកកម្លោះតបទៅវិញទាំងចិញ្ចើមចងចូលគ្នា។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now