« មិនបាច់ខំរៀបចំខ្ញុំមិនចង់ញាំជាមួយនាងទេ ! ពីពេលនេះទៅគ្មាន ស្វៃហ្វា ផ្ទះនេះក៏ខ្ញុំមិនចង់ចូលដែរ នាងជាអ្នកបង្ខំខ្ញុំអោយធ្វើបែបនេះ » ជុងហ្គុក និយាយបែបនេះចង់បញ្ឈឺរនាងតូចអោយឈឺដែលនាងហ៊ានស្នើរសុំលក្ខខណ្ឌជាមួយគេដេញស្រីគេទៅមិនយល់មុខគេ ។ តែគេធ្វើនេះបានសម្រេចពិតមែនដែលបញ្ឈឺនាងតូចព្រោះពេលនេះនាងចុកពឺតៗតែម្ដង
       « មនុស្សពិការដូចនាងទោះជាយ៉ាងណាក៏មិនអាចឈ្នះខ្ញុំដែរ ខ្ញុំនៅតែជាអ្នកឈ្នះ មិនយូរប្ដីនាងនឹងក្លាយជារបស់ខ្ញុំ Good Bye មនុស្សគ្មានតម្លៃ .... » ស្វៃហ្វា មុននឹងចេញទៅក៏អោនមកខ្សឹបឌឺដង ជីអ៊ុន ។ អោយនាងតូចស្រក់ទឹកភ្នែកម៉ាត់ៗចំពោះមុខពួកគេទាំង ២ ម្ដងទៀត
       « តោះអូន កុំទីនេះ នៅជាមួយមនុស្សចង្អៀតចង្អល់យូរពេក » ប្ដីខ្លួនឯងក៏បែបនឹងទៀតថាអោយនាង ។ទ
មិនគិតអារម្មណ៍នាងបន្តិចសោះ
       « ហ្ហឹកៗ ... ហេតុអ្វីឯងយំព្រោះពួកគេហា ហ្ហឹកៗ ... »  ជីអ៊ុន យំឡើងស្ងួតទឹកភ្នែកអស់ហើយសឹងតែប្ដូរពីទឹកទៅជាឈាម

មិនយូរពួកគេចេញទៅ ជីអ៊ុន នៅផ្ទះតែម្នាក់ឯងយ៉ាងស្ងប់ស្ងាត់

២ អាទិត្យកន្លងផុតទៅ ....

     ដូចសម្ដីរាងក្រាស់ពិតៗ ។ នាយមិនបានរវល់ជាមួយនាងបន្តិចឡើយ យប់ថ្ងៃ ល្ងាចព្រឹក គេទៅធ្វើការចេញពីធ្វើការក៏ទៅរកស្រីកំណាន់ទុកនាងតូចចោលតែម្នាក់ឯងនៅផ្ទះកណ្ដាលព្រៃគួរអោយខ្លាច ។ នាយចូលតែមកងូតទឹកប្ដូរសម្លៀកបំពាក់ព្រោះស្រីកំណាន់គេមិនបានធ្វើអោយទេ ។ នាងតូច ជីអ៊ុន មិនថាគេធ្វើដាក់នាងយ៉ាងណាទេ នាងនៅតែបំពេញតួនាទីជាប្រពន្ធរៀបចំសម្លៀកបំពាក់ បោកអ៊ុតដាក់ផ្កាបត់ជាមួយអោយមានក្លិនក្រអូបជាប់អាវរាងក្រាស់

    ឆីត  ... ឆីតៗ

   ដៃរាងម៊ាំស្រវ៉ាកាន់ដបទឹកអប់ម៉ាកតម្លៃ Brand Gucci បាញ់ពេញខ្លួនជាទឹកអប់ម៉ាកបុរស ។ យប់នេះក៏ខុសពីយប់ណាៗដែរគឺ ជុងហ្គុក កំពុងតុបតែងខ្លួនយ៉ាងសង្ហា ក្លិនក្រអូបទៅជួបស្រីស្នេហ៍របស់គេ ។ នាយក៏ប្រើជំនិតអោយបើកឡានជូនខ្លួនព្រោះយប់ណាក៏ស្រវឹងទន់ករបើកឡានខ្លួនឯងមិនរួចដែល

វុក ... វ៉ូៗ .... សម្លេង ឆ្កែពីណាមិនដឹងលូពេញព្រៃធ្វើអោយនាងតូចនៅផ្ទះតែម្នាក់ឯងខ្លាចណាស់

       « ប្រាវ ... ប៉ាកូនខ្លាចណាស់ ហ្ហឹកៗ ... » ជីអ៊ុន ឡើងញ័រដូចកូនសត្វ សម្លេងសត្វយំផងឆ្កែលូផងនាងពិតជាភ័យខ្លាចណាស់ ។ ព្រោះនាងដឹងថាក្នុងអំឡុងពេលនេះនាងគឺនៅផ្ទះតែម្នាក់ឯង ។ ដើរមិនប្រយ័ត្ននាងធ្វើអោយថូរផ្កាធ្លាក់បែកព្រោះមើលមិនឃើញនាងក៏ជាន់អំបែកនៃថូរនោះឈាមជើងរហាម
       « អួយ ... ហ្ហឹកៗ ខ្ញុំខ្លាចណាស់ ... » នាងតូច យកដៃខ្ទប់ត្រចៀកមិនចង់លឺអ្វីទេ ។ នាងបើកទ្វារទូខោអាវចូលទៅសង្ងំទីនោះព្រោះភ័យខ្លាច ។ ទាំងជើងមានរបួសហូរឈាម

        ពេញមួយយប់នាងគេងក្នុងទូរខោអាវព្រោះកាលពីយប់មិញនាងខ្លាចណាស់ដែលនៅផ្ទះម្នាក់ឯង

ពេលព្រឹក

       ជើងនាងនៅមានរបួសមិនបានលេបថ្នាំតែព្រោះឈាមកកក៏លែងហូរចេញមកទៀត ។ នាងក៏ចុះមកធ្វើកិច្ចការផ្ទះធម្មតា ។ ជុងហ្គុក មកពីដើរលេងសប្បាយ

       « នាងទៅធ្វើស៊ុបអោយយើងបន្តិចមក កាលពីយប់មិញយើងដាក់ជ្រុលពេក » រាងក្រាស់ ដើរចូលផ្ទះរួចបញ្ជារនាងអោយធ្វើតាមបញ្ជារគេ ។ គេឡើងទៅងូតទឹកផ្លាស់ខោអាវធម្មតា ។ មិនបានខ្វល់ខ្វាយពីសុខទុក្ខនាងតូចសូម្បីតែបន្តិច ។
         
      ជីអ៊ុន ក៏ធ្វើតាមបញ្ជារគេទាំងជើងមានរបួស ។ នាងតូចធ្វើរួចក៏កាន់ចានស៊ុបតែនាងទ្រាំទ្រនឹងរបួសជើងលែងបានក៏ទន់ជង្គង់ដួលទាំងភាពឈឺចាប់របួសមុតអំបែងក៏ត្រូវទឹកស៊ុបក្ដៅចាក់លើជើងនាងទៀត

        « ប្រាវ ... ហេតុអ្វីនាងធ្វើតែការងារប៉ុណ្នឹងមិនបាន គ្រប់ពេលនាងតែបំផ្លាញ់ បំផ្លាញ់ខ្ញុំណាស់ ... មិនបានហូបបាយទេថ្ងៃនឹង  » រាងក្រាស់ ចុះមកដល់ឃើញនាងដួលទឹកស៊ុបក្ដៅស្រោបពីលើខ្លួនមិនបានអាណិតថែមទាំងស្ដីបន្ទោសនាងថែមទៀត
        « ចៅហ្វាយ តែ ... » ស៊ូយ៉ុង បម្រុងចូលជួយនាងតូចតែរាងក្រាស់ឃាត់
        « យកម្ហូបនៅលើតុ ម្ហូបអាហារទាំងអស់នៅក្នុងទូរចាក់អោយឆ្កែរសុីទៅ ដាច់ខាតស្រីម្នាក់នេះត្រូវតែអត់បាយ » ជុងហ្គុក បញ្ជារ ស៊ូយ៉ុង ខ្លាចគេមិនធ្វើតាមសម្ដីខ្លួនក៏ឈរមើលទាល់តែគ្រប់យ៉ាងតាមបំណងគេ ។ ស៊ូយ៉ុង ធ្វើទាំងការបង្ខិតបង្ខំ ។ ឆ្កែដែលលូការពីយប់មិញជា ឆ្កែដែល ជុងហ្គុក យកមកចិញ្ចើម ៤ - ៥ ក្បាលនេះឯង ។ វាលូព្រោះតែប្លែកកន្លែងកាលពីយប់មិញ

            🌼💜🙏 សូមរងចាំអានភាគបន្ត 🙏💜🌼

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now