part : 6 មើលងាយ

Beginne am Anfang
                                        

" មែនហើយវាជាការរៀបការដោយសារគ្រួសារជាអ្នករៀបចំ តែពេលនេះលោកហើយនឹងខ្ញុំក៏បានរៀបការរួចហើយដែរ ពួកយើងមិនអាចធ្វើបែបនេះបានទេ មនុស្សដែលគេរៀបការជាមួយគ្នាមានឈ្មោះថាជាប្តីប្រពន្ធដូច្នេះលោកហើយនឹងខ្ញុំត្រូវគេងបន្ទប់ជាមួយគ្នាទោះយើងមិនទាន់បានស្រលាញ់គ្នាក៏ដោយ តែយើងអាចបើកចិត្តឲគ្នាបន្តិចម្តងបានតើ " Felix ដូចរាងតូចនិយាយអញ្ចឹងពេលនេះពួកគេមាននាមថាជាប្តីប្រពន្ធ ទោះកំឡុងពេលនេះពួកគេទាំងពីរមិនទាន់បានស្រលាញ់គ្នាតែពួកគេអាចបើកចិត្តឲគ្នាបន្តិចម្តងៗបានតើ នៅជាមួយគ្នាយូរទៅក៏អាចស្រលាញ់គ្នាក៏ថាបាន។

" តែយើងមិនចង់បើកចិត្តឲឯងទេ ព្រោះយើងមិនបានស្រលាញ់មនុស្សប្រុសយើងស្រលាញ់មនុស្សស្រី ដូច្នេះហើយយើងមិនចង់គេងបន្ទប់តែមួយជាមួយឯងទេវាគួរឲខ្ពើម " hyunjin រាងក្រាស់និយាយដោយសម្លឹងមើលរាងតូចពីក្បាលដល់ចុងជើងលក្ខណះខ្ពើមរអើម។

" បើលោកមិនបានស្រលាញ់មនុស្សប្រុសទេ លោកមករៀបការជាមួយខ្ញុំធ្វើអី " Felix រាងតូចនិយាយចេញមកចង់រលីងរលោងបន្តិចតែគេខំប្រឹងទប់ទោះត្រូវរាងក្រាស់និយាយមិនសមរម្យដាក់ក៏ដោយ។

" ដូចយើងប្រាប់ឯងអញ្ចឹងថាប៉ាម៉ាក់យើងជាអ្នកបង្ខំ បើយើងប្រកែកឈ្នះគាត់មែន ពេលនេះយើងក៏មិនត្រូវមករៀបការជាមួយឯងដែរ " hyunjin មែនពេលនោះបើគេនិយាយឈ្នះពួកគាត់មែន គេក៏មិនត្រូវមករៀបការជាមួយរាងតូចដែរ តែនាមត្រឹមជាកូនប្រកែកមេចនឹងឈ្នះពួកគាត់ទៅ។

" មិនអាចទេ បើពេលនោះលោកគ្រាន់តែប្រាប់ហេតុផលទៅពួកគាត់ថាលោកមិនបានស្រលាញ់មនុស្សប្រុសទេ ពួកគាត់អាចនឹងយល់ព្រមមិនឲលោករៀបការក៏ថាបាន " Felix ត្រឹមត្រូវណាស់បើគេជ្រើសយកហេតុផលបែបនេះមកគាត់អាចនឹងមិនឲគេរៀបការក៏ថាបាន បើគេមិនអាចស្រលាញ់មនុស្សប្រុសផងនោះ ឲមករៀបការដើម្បីអ្វីទៅ?

" ចុះឯងនោះម្តេចមិនប្រកែកបែបនេះដែរទៅ? ឬមួយក៏ឯងគឺជាខ្ទើយពិតជាគួរឲខ្ពើមរអើមពិតមែន" hyunjin និយាយដោយធ្វើរឹកពារខ្ពើមរាងតូច។

" ទោះខ្ញុំជាខ្ទើយឬក៏អត់ក៏ខ្ញុំមិនយករឿងរៀបការបែបនេះមកលេងសើចដែរ ខ្ញុំព្រមព្រោះតែប៉ាម៉ាក់របស់ខ្ញុំ ខ្ញុំគោរពតាមការសម្រេចចិត្តរបស់ពួកគាត់ " Felix រាងតូចជាមនុស្សដែលគោរពស្រលាញ់ប៉ាម៉ាក់របស់គេណាស់ ទោះរឿងរៀបការនេះជារឿងធំដុំក៏ដោយ គេព្រមព្រោះគេជឿជាក់ថាមនុស្សដែលគេរៀបការជាមួយនេះអាចជាមនុស្សល្អក៏ថាបានគេជឿជាក់លើប៉ាម៉ាក់របស់គេជាអ្នកជ្រើសរើសឲ។

អាពាហ៍ពិពាហ៍ផ្តើមស្នេហ៍ / hyunlix_Wo Geschichten leben. Entdecke jetzt