Chpt: 09 "ក្តីស្រលាញ់ធ្វើឲ្យបេះដូងទន់ជ្រាយ"

Start from the beginning
                                    

“យាយខ្លាច….” លោកយាយតបទៅវិញទាំងសោកសៅ

“គ្មានផ្ទះនៅ!”

“លោកយាយកុំបារម្មណ៍អី…ផ្ទះរបស់ចៅហ្វាយខ្ញុំទំនេរទុកចោល ខ្ញុំអាចសុំគាត់ឲ្យអ្នកទាំងពីរស្នាក់នៅសិនបានល្មមតែហានីល មានប្រាក់មកជួលជុលផ្ទះ” ជុងហ្គុក ប្រញ៉ាប់ចាប់ផ្ដើមគំរោងការបន្ត របស់គេដើម្បីឲ្យហានីលចូលអន្ទាក់របស់គេ។

“ជុងហ្គុក! គេចមិនផុតមែនហើយ” លោកយាយ បែរជាទៅនិយាយពីអ្វីផ្សេង អាចមកពីគាត់រវើរវាយ នឹងរឿងអតីតដ៏ឈឺចាប់ច្រើនពេក ក៏ថាបាន។

“ជុងហ្គុក ខ្ញុំអរគុណលោកច្រើនហើយ តែខ្ញុំពិតជាមិនចង់រំខានលោកឡើយ” ហានីល បាននិយាយកាត់លោកយាយ ។ នាងពិតជាមិនចង់រំខានអ្នកដទៃពេលឡើយ។

“មិនអីទេហានីល កុំប្រកែកបំណងល្អរបស់ខ្ញុំអី…”

“មែនហើយចៅស្រី! ពេលនេះយើងគ្មានសល់អីទេ បានចៅជុងហ្គុក មកជួយប្រៀបដូចព្រះប្រទានពរគ្មានខុស” ម្ដងនេះលោកយាយមិនជំទាស់ បែរជាជួយជម្រុញថែម ប្រហែលគាត់ គិតថាគាត់គ្មានជម្រើសហើយ។

“បានរងចាំខ្ញុំបន្តិច ខ្ញុំនឹងទៅរកឡានមកដឹកអ៊ីវ៉ាន់ យកទៅផ្ទះថ្មី…រងចាំខ្ញុំបន្តិច” ជុងហ្គុក និយាយចប់ភ្លាម ក៏រត់ទៅភ្លាម ដែលធ្វើឲ្យហានីល មានចិត្តរំភើប លួចគិតថាគេកំពុងតែចាប់អារម្មណ៍ខ្លួន ព្រោះតែគេតែងតែជួយនាងរាល់ពេលមានបញ្ហាប៉ុន្មានថ្ងៃជាប់គ្នានេះ បើគ្មានគេ នាងពិតមិនដឹងថាដោះស្រាយយ៉ាងណាឡើយ។ អារម្មណ៍មនុស្សស្រីធម្មតា ពេលខ្លះពិបាកបកស្រាយ ពេលខ្លះក៏ទន់ជ្រាយ ពេលខ្លះទៀតក៏រឹងមានះ តែទឹកចិត្តមនុស្សស្រីគឺធំធេងណាស់ ដែលមនុស្សមួយចំនួនមិនគួរមើលងាយ ។

តែសម្រាប់ហានីលវិញ នាងលួចគិតថាខ្លួនឯងមានសំណាង ដែលមានជុងហ្គុកផ្ដល់តម្លៃឲ្យនាង មើលថែនាង ជួយនាងរាល់ពេលនាងមានទុក្ខ។

បានមួយស្របក់ ជុងហ្គុកក៏បានឲ្យកូនចៅរបស់គេម្នាក់បើកឡានសម្រាប់ដឹកទំនិញទន់ល្មមមកចតនៅពីមុខផ្ទះហានីល ។ មិនត្រឹមតែប៉ុណ្ណោះគេមិនឲ្យនាង ឬលោកយាយជាអ្នករើអ៊ីវ៉ាន់ដោយខ្លួនឯងនោះទេ ព្រោះគេបានឲ្យកូនចៅគេឡើង១០នាក់មករុះរើ លើរបស់ដាក់លើឡាន យ៉ាងរហ័យ ទាំងដែលរបស់របររបស់នាងមិនសូវមានច្រើនឡើយ ទើបចំណាយពេលតែមួយភ្លែត ក៏រួចរាក់បាត់ទៅហើយ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now