ភាគទី 06

Comincia dall'inizio
                                    

     « ប៉ាផ្ញើរប្អូនផងណា » លោក លី ក៏ហុចដៃកូនស្រីអោយទៅ ជុងហ្គុក ។ ជីអ៊ុន នាងរំភើបញ័រអស់ទាំងខ្លួនទោះបីមើលមិនឃើញនាងក៏ស្មានដឹងថាកម្មវិធីមួយនេះអស្ចារ្យ ពិធីមង្គលសម្រាប់មនុស្សប្រុសស្រី
     « បាទ លោកប៉ា ! កូនពិតជាអរគុណណាស់ » ជុងហ្គុក ក៏កាន់ ជីអ៊ុន មកមុខអាចារ្យដើម្បីសម្បថសច្ចាជាប្ដីប្រពន្ធ ។ គេក៏បានរៀបចំមេធាវីឯកសារភ្លាមៗដើម្បីចុះអេតាសុីវិល
      « លោក ចន ជុងហ្គុក យល់ព្រមទទួលកញ្ញា លី ជីអ៊ុន ភរិយាដែលឬទេ ? » លោក អាចារ្យក៏កាន់លិខិតដើម្បីសួរទៅកាន់កូនកម្លោះក្រមុំនឹងពាក្យជូនពរ
      « បាទ ខ្ញុំព្រម » ជុងហ្គុក ក៏ពាក់ជញ្ចៀនដែលគេទិញអោយនាងដើម្បីរៀបការ
      « ចុះកញ្ញា លី ជីអ៊ុន ព្រមទទួលយកលោក ចន ជុងហ្គុក ជាស្វាមីឬអត់ » លោក អាចារ្យ
       « ចាស ខ្ញុំយល់ព្រម » ជីអ៊ុន ក៏រាវរកចិញ្ចៀនមកពាក់អោយ ជុងហ្គុក ។ សម្លេងទះដៃក៏បន្លឺឡើងគ្រប់គ្នាក៏បន្ទរឡើង
       « ថើបទៅ ថើបទៅ .... » ភ្ញៀវកត្តិយសដែលចូលរួមក្នុងពិធីមង្គលការ
       « ជុប៎ ... » ជុងហ្គុក ក៏អោនថើបនាងតូចទាំងបង្ខំគេគ្មានអារម្មណ៍អ្វីទេ ។ ខុសពីនាងតូចរំភើបណាស់ព្រោះជាស្នាមថើបដំបូងរបស់នាង ។ តាំងពីទាក់ទងគ្នាមកគេមិនដែលប៉ះពាល់ឬបន្លំនាងតូចទេព្រោះជាការសម្ដែងមិនចង់ប៉ះពាល់នាងគេគ្មានអារម្មណ៍អ្វីលើនាងឡើងដោយលើកហេតុផលប្រាប់នាងតូចថាគេទុកកត្តិយសនឹងអោយតម្លៃនាងក្នុងនាមជាសុភាពបុរស ។
       « ខ្ញុំមិនស្មានថាអាចធ្វើដន្លងនឹងលោក លី ទេ ជាកត្តិយសខ្ញុំណាស់ » លោក ចន ក៏មកអង្គុយក្បែរលោក លី
       « ជុងហ្គុក នេះណានិស្ស័យល្អណាស់ កូនៗគេស្រលាញ់បែបនេះខ្ញុំសប្បាយចិត្តណាស់អ្នកដន្លង » លោក លី ក៏ទះស្មារលោក ចន ទាំងក្ដីរីករាយថ្ងៃនេះគាត់សប្បាយចិត្តណាស់បានបំពេញក្ដីសុខអោយកូនស្រី
       « រឿងដែលខ្ញុំចង់អរគុណធំបំផុតនោះគឺ អរគុណអ្នកដន្លងហើយដែលជួយស្រោចស្រង់ សុីនវ៉ាគ្រប » ត្រូវហើយមុននឹងរៀបការដើម្បីអោយសាកសមនឹងវង្សត្រកូលលោក លី ក៏បានទិញភាគហ៊ុនផ្ដល់ប្រាក់ជាច្រើនជាដៃគូរសហការដើម្បីអោយក្រុមហ៊ុន ជុងហ្គុក ដំណើរការ ។ ពេលរៀបការមើលទៅអោយសាកសមគ្នាកូនអ្នកជំនួញទាំងពីរ
       « មិនអីនោះទេ សុទ្ធតែជាកូនចៅឯង » លោក លី សម្លឹងមើលកូនស្រីទាំងស្ងប់ចិត្ត

មិនយូរប៉ុន្មានពិធីមង្គលការក៏បានបញ្ចប់ទៅ

នៅភូមិគ្រឹះលោក លី

       « នេះកូនរើសទៅនៅផ្ទះមង្គលការទាំងយប់មិនសម្រាកនៅផ្ទះប៉ាយប់សិនទេ ? » លោក លី ក៏អង្អែលក្បាលកូនទាំងពីរដែលអង្គុយបត់ជើងក្បែរលោកទើបនឹងរៀបការហើយថ្មីថ្មោង
      « គឺបង ជុង គាត់ទារកូនទៅទាំងយប់ណាលោកប៉ា » ជីអ៊ុន ញញឹមឡើងនាងមិនទាន់បានផ្លាស់ឈុតរៀបការនៅឡើយទេ
      « គឺថ្ងៃនេះជាថ្ងៃមង្គលកូនចង់រើសទៅនៅផ្ទះថ្មីដើម្បីអបអរណា សេរីសួស្ដីផងណាលោកប៉ា » នាយញញឹមញញែមទាំងខិលខូចតាមពិតគេចង់រួចផុតពីទីនេះមិនចង់សម្ដែងនោះទេ ។ ប៉ុន្មានខែមកនេះគេដូចចុះនរកយ៉ាងចឹងយប់នេះគេច្បាស់មានសេរីភាពច្បាស់ណាស់
      « មិនអីទេ បើកូនចង់ទៅនៅក៏ល្អថ្ងៃនេះជាថ្ងៃមង្គលកូនប៉ាមិនចង់ជាឆ្អឹងទទឹងករកូនទាំងពីរនោះទេ ប៉ាសង្ឃឹមថាកូននឹងមើលថែរ ជី អោយល្អណាស់ ប្អូនអាយុប្អូនកូនច្រើនណាស់ប្អូននៅក្មេងខុសត្រូវអ្វីអនុគ្រោះអោយគ្នាណា មើលថែរគ្នាណា ប៉ាអោយកូនប៉ាទៅកូនមើលថែរហើយ » លោក លី ក៏អង្អែលក្បាលកូនទាំងពីរទាំងក្ដីស្រលាញ់
      « បាទ កូនសន្យាណាលោកប៉ា » អ្នកទាំងពីរក៏អោនគោរពអ្នកមានគុណមុននឹងចេញដំណើរទៅ

នៅជ្រាយក្រុង

        ផ្ទះដែល ជុងហ្គុក មករស់នៅទីធ្លាយធំណាស់ស្ងប់ស្ងាត់ខ្លាំងណាស់ឮតែសម្លេងសត្វយំខ្យល់បក់ត្រជាក់រហ៊ៀក ។ ទីនេះទំនងជាគ្មានអ្នកជិតខាងដែលអាចចូលមកបានទេព្រោះគ្រាន់តែចាក់សោររបងចូលទៅក៏ចំណាយពេលជិះចូលក្នុងផ្ទះមួយសន្ទុះទើបអាចទៅដល់មុខផ្ទះ ។ ទីនេះស្ងាត់ណាស់គ្មានសូម្បីតែមនុស្សម្នាក់នៅទីនេះ

          🌼💜🙏សូមរងចាំអានភាគបន្ត🙏💜🌼

    

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Dove le storie prendono vita. Scoprilo ora