Chapter:06 "ព្រះអាទិត្យ តែងតែរះ"

Start from the beginning
                                    

“មិនអីទេ! ព្រះអាទិត្យតែងតែរះរាល់ថ្ងៃ ជីវីតឯងក៏ត្រូវតែល្អរាល់ថ្ងៃ ចាត់ទុកថាថ្ងៃនេះជាថ្ងៃដែលមេឃភ្លៀងទើបធ្វើឲ្យព្រះអាទិត្យមិនអាចរះបាន ទៅចុះ” ហានីល ខាំថ្គាមណែន និងឱនរើស កាបូបមកស្ពាយវិ តែនាងមិនបានដឹងឡើយថាជុងហ្គុក បានលេចខ្លួននៅពីមុខនាងតែម្ដង។

គេបានដោះអាវក្រៅមកគ្របស្មាឲ្យនាង និងជួយរើសរបស់ឲ្យនាងដែរ។ តែហានីលបែរជាសម្លឹងមើលមុខគេបែបភាំងបន្តិច ។ ផ្ទៃមុខដែលទទឹកដោយទឹកភ្លៀង ធ្វើឲ្យសក់របស់គេរមូលចូលគ្នា ជោគទៅក្រោយបង្ហាញឲ្យឃើញថ្ងាស់ទូលាយ ស្បែកមុខហ្មត់ខៃ។ តែកែវភ្នែករបស់នាងក៏ទើរនឹងស្នាមសាក់ ជាច្រើនលើរាងកាយរបស់គេទៅវិញ។

“នាងមិនចូលចិត្តវាមែនទេ?” គេឃើញនាងសម្លឹងមើលសាក់ខ្លួនយូរពេលទើបសួរបញ្ជាក់។

“អត់ទេ! វាជាសិល្បៈមនុស្សម្នាក់ៗ… ខ្ញុំក៏ចូលចិត្ត”

ឮនាងនិយាយបែបនេះ គេក៏ធូរចិត្តដែរ មុនដំបូងស្មានតែនាងស្អប់ខ្ពើមគេហើយតើ។

“សរុបមកហេតុអីលោកមកតាមខ្ញុំ?” ហានីល ក្រោកឡើង ញញឹមលាយជាមួយទឹកភ្លៀង និងសម្លឹងទៅកាន់គេដោយកែវភ្នែកស្រទន់។

“ខ្ញុំជាសុភាពបុរសឲ្យនាងដើរទៅម្នាក់ឯងបានយ៉ាងមិច? ខ្ញុំកំដរនាង” ជុងហ្គុក និយាយហើយក៏ដើរនាំមុខនាងចេញទៅ តិចៗក្រោមដំណក់ទឹកភ្លៀង មើលទៅពិតជារ៉ូមែនទិចណាស់។

“ឈប់សិន! លោកដឹងបានយ៉ាងមិចថាខ្ញុំចង់ដើរទៅផ្លូវនោះ?” នាងចាប់ផ្ដើមឆ្ងល់ហើយ បុរសម្នាក់នេះធ្វើខ្លួនប្លែកៗ ហើយធ្វើដូចជាស្គាល់នាងច្បាស់ណាស់។

“ចេះតែដើរៗទៅ បើខុសចាំប្ដូរផ្លូវវិញ” ជុងហ្គុក ងាកមករកនាង និងនិយាយដោយធម្មតា តែគេមិនដឹងឡើយថា បេះដូងតូចៗ វាញ័រញាក់ នឹងភាពចេះដឹង ជួយអាសាររបស់គេពេញទំហឹងហើយ។

“លោកដើរត្រូវហើយ ផ្ទះខ្ញុំតាមផ្លូវនេះ” ហានីល មិនយល់ខ្លួនឯងដូចគ្នា ថាហេតុអីត្រូវទុកចិត្តមនុស្សមិនដែស្គាល់គ្នាបែបនេះ?

“មិននឹកស្មានថាថ្ងៃនេះមេឃភ្លៀងទាល់តែសោះ” កុំឲ្យបរិយាកាសស្ងាត់ពេក អ្នកកម្លោះក៏និយាយ និងងាកមកមើលចំហៀងមុខរបស់ហានីល។ ពេលនៅក្បែរគេបែបនេះ កម្ពស់នាងត្រឹមទ្រូងរបស់គេប៉ុណ្ណោះ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now