Chapter: 02 "គម្រោងការណ៍"

Start from the beginning
                                    

“ចំជាល្ងង់!!” ម៉ូអ៊ី និយាយឲ្យហានីលដោយសង្កត់សម្លេងខ្លាំងៗ អាចឲ្យអ្នកស្ដាប់ចុកទ្រូងបាន។

សរុបមកហានីលមិនបានតមាត់មួយម៉ាត់ តែនាងបែរជាញញឹមនិងឱនគំនាបដល់ម៉ូអ៊ីពេលនាងដើរចេញទៅទៀតផង។ តាមពិតទៅម៉ូអ៊ីមកនេះក៏ចង់មកមើលថាហានីសអាចអូសទាញអតិថិជនធំបានឬអត់ បើបាននាងនឹងយកគុណសម្បត្តិនេះទៅអួតប្រាប់លោកប៉ារបស់នាងដូចរាល់ដងជាមិនខាន។

……

ប្រាវ!!!

អំបែងថូផ្កាកុលាបមួយថូបានធ្លាក់បែកខ្ចាយមកលើឥដ្ឋដោយដៃកម្លោះសង្ហារជុងហ្គុក។

“យើងពិតជាក្ដៅចិត្តជាមួយស្រីនោះណាស់….នាងល្ងីល្ងឺៗ… មិនចេះមាត់ជាមួយគេសូម្បីតែបន្តិច!” ចិញ្ចើមក្រាស់របស់ជុងហ្គុកក៏ជ្រួញចូលគ្នា ព្រមទាំងលើកដៃមកជោគសក់ដែលវែងលុបត្រចៀករបស់ខ្លួនឲ្យស្រឡះមុខបន្តិចមុននឹង ចង់យកជើងទាន់ថូផ្កាធំនៅក្បែរមាត់ទ្វាតែ…

“អត់ទេៗចៅហ្វាយ!ថូនេះថ្លៃណាស់” មីនជុន មនុស្សជំនិតរបស់អ្នកកម្លោះក៏បានរត់មកឱបថូផ្កាជាប់ និងគ្រវីក្បាលដូចស្រាំងទិចដាក់ជុងហ្គុក។

“អាចង្រៃយ៎អើយ! ការងារយើងឲ្យធ្វើរួចឬនៅ មិចក៏ឯងមានពេល មកការពារថូនេះ” អ្នកកម្លោះចាប់ផ្ដើមមួម៉ៅកាន់តែខ្លាំង តែក៏ខាំមាត់ទ្រាំ យល់ដែរថាថូនេះពិតជាថ្លៃមែន។

“២០នាទីទៀតឯកសារនឹងមកដល់ហើយចៅហ្វាយ….” មីនជុន តបទាំងពេបមាត់គួរឲ្យស្រលាញ់ មុននឹងឱបថូផ្កាពណ៌ប្រផះធំជាងខ្លួនគេ និងមានកម្ពស់ស្មើគ្នាពេលដែលអង្គុយ។ ក្នុងផេនហោស៍មួយនេះ មីនជុន ការពារជាងគេគឺថូ ព្រោះវាស្អាត ហើយគេនេះឯងជាអ្នកទិញវាមកដោយផ្ទាល់ដៃ។ គេមិនកុហកឡើយគេស្រលាញ់របស់គ្រប់យ៉ាងក្នុងផេនហោស៍នេះ អាចមកពីគេជាអ្នកជារៀបចំរបស់ទាំងអស់ ដោយតាមពិតនេះជាតួនាទីរបស់មេផ្ទះ តែអ្នកណាទៅដឹងថាចៅហ្វាយមុខមាំម្នាក់នោះមិនដែលឲ្យមេផ្ទះណាចូលមកបោសសម្អាតឡើយ និយាយឲ្យចំមានតែគេម្នាក់គត់ដែលអាចចូលមកបាន។ មិនរអ៊ូទេណា តែវាពិតជាហត់មែនៗៗៗ គ្រាន់តែបានលុយច្រើនជាងគេ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now