ភាគ32: ហេតុអីទ្រង់មិននិយាយរកខ្ញុំ?

1.4K 49 0
                                        


បន្ទាប់ពីចាត់ការសត្វចិញ្ចឹមរបស់ខ្លួនរួចហើយព្រះអង្គក៏ត្រឡប់ចូលមកក្នុងដំណាក់របស់ទ្រង់វិញតែក៏ទតឃេីញថាម្ចាស់ប្រុសរបស់ទ្រង់គេងលក់បាត់ហើយ

«ពេលនេះទើបយេីងដឹងថាម្ចាស់ប្រុសជាមនុស្សដែលឆ្នាស់ប៉ុនណា»ព្រះអង្គក៏យកព្រះអស់វែកសក់ដែលបាំងមុខម្ចាស់ប្រុសរបស់ទ្រង់ចេញ

«ជុប!យើងស្រឡាញ់ទ្រង់»ព្រះអង្គក៏ឱនទៅប្រថាប់បបូរមាត់លេីថ្ងាសរបស់រាងតូចដែលគេងលក់មិនដឹងអីនោះ

«ហុឹម...»ដោយសារតែការរំខានថេយ៍មមីមមេីលមិនដឹងអីក៏លើកដៃទៅក្រសោបក៏របស់ព្រះអង្គធ្វើឱ្យបបូរមាត់ទាំងពីរប៉ះទង្គិចលើគ្នាព្រះអង្គឃើញឱកាសល្អបែបនោះក៏លូកអណ្ដាតចូលទៅផ្តោះផ្តងជាមួយនឹងអណ្ដាតតូច

«អុឹម...»ថេយ៍បានដូចចិត្តទៀតក៏តបតស្នាមថេីបជាមួយនឹងព្រះអង្គយ៉ាងឈ្លក់វង្វេងដល់ពេលថើបអស់ចិត្តថេយ៍ក៏ប្រលែងដៃពីករបស់ព្រះអង្គរួចក៏សម្ងំគេងបន្តទៀត

«ហុឹស...ក្មេងអើយក្មេង»ព្រះអង្គលើព្រះហស្ថស្ទាបបបូរមាត់ខ្លួនឯងទាំងញញឹមសប្បាយព្រះហឫទ័យយ៉ាងខ្លាំងព្រោះអីទ្រង់ខានបែបនេះជាមួយនឹងថេហ្យុងយូរមកហើយទោះបីជាការថើបមួយនេះរាងតូចមិនដឹងអ្វីក៏ដោយ

«ទ្រង់នៅកាន់តែស្រស់ស្អាតជាងនេះ១០ដងទៅទៀតបើសិនជាទ្រង់អាក្រាតកាយនៅក្រោមទ្រូងរបស់យើង»ព្រះអង្គសម្លឹងមុខរាងតូចមិនដាក់

«អា៎យ...ដឹប...រោគចិត្តបំផុត»ថេយ៍ពេលដឹងខ្លួនឮព្រះអង្គមានបន្ទូលបែបនេះក៏ដាក់ទ្រង់មួយដៃផ្ងារទៅក្រោយ

«អ៊ួយ...ម្ចាស់ប្រុសនេះយើងឈឺណា»ដៃរបស់រាងតូចច្រឡឹងម្នាក់នេះមិនមែនស្រាលឯណាអាចធ្វើឲ្យមុខសង្ហាររបស់ទ្រង់ជាំបាន

«ចុះអ្នកណាឱ្យព្រះអង្គមានបន្ទូលនៅពាក្យស្មោគគ្រោកបែបនេះជាមួយនឹងខ្ញុំម្ចាស់»ថេយ៍ប្រញាប់ងើបអង្គុយក្តាប់មាត់ក្តាប់កខឹងខ្លាំងណាស់

«.គឺ...យេីង...»«មាត់របស់ខ្ញុំដូចជាស្ពឹកៗមុននេះតេីព្រះអង្គថេីបខ្ញុំមែនទេ?»រាងតូចលើកដៃស្ទាបបបូរមាត់ខ្លួនឯងនិងងាកទៅសម្លក់ព្រះអង្គម្ចាស់មិនដាក់ភ្នែក

រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)Tempat cerita menjadi hidup. Temukan sekarang