ភាគ3: ជួបគ្នាម្តងទៀត

2.2K 101 0
                                        

ពេលព្រឹកក្នុងរាជវាំង

«តេីនៅដំណាក់របស់បុត្រខ្វះអ្នកបម្រេីមែនទេបុត្របេីបែបនេះបុត្រអាចយក អ្នកបម្រេីទៅ២.៣នាក់ទៀតបាន»

«បុត្រត្រូវការតែគេម្នាក់ប៉ុណ្ណោះ»អង្គម្ចាស់មានបន្ទូលទាំងយាងទៅអូសដៃរាងតូច

«អេ.រូបរាងក្មេងម្នាក់នេះស្អាតណាស់យេីងមិនដែរឃេីញឯងសោះហេីយមើលទៅសាច់ឈាមឯងក៏ដូចជាមិនសមជាអ្នកបម្រេីដែរ»ព្រះមហេសីមានបន្ទូល ទាំងសម្លឹងរាងតូចពីក្បាលរហូតដល់ចុងជេីង

«ជម្រាបព្រះមហេសីខ្ញុំម្ចាស់ទេីបតែចូលធ្វេីការពីព្រឹកមិញទេក្រាបទូល»ថេយ៍លុតជង្គង់ចុះអោបក្បាលក្រាបរួចនិយាយ

«បែបនេះបុត្រសុំយកគេទៅហេីយណាមាតាបិតា»អង្គម្ចាស់លេីកថេយ៍ឡេីង រួចក៏កាន់ដៃគេយ៉ាងណែនដូចខ្លាចបាត់ណាស់យ៉ាងអញ្ចឹង

«តាមសម្រួលចុះណាបុត្រ»

«ថ្វាយបង្គំលាព្រះមាតាព្រះបិតា»

ក្នុងដំណាក់របស់អ្នកអង្គម្ចាស់ជុងហ្គុកម៉ារីហាត្រា

«ហេតុ.ហេតុអីក៏ទ្រង់ចង់បានទូលបង្ខំនោះ?»ចូលមកដល់ក្នុងព្រះរាជដំណាក់រាងតូចក៏ប្រលែងដៃចេញពីអង្គម្ចាស់

«ព្រោះយេីងសព្វព្រះទ័យនឹងឯងនោះអីឯងមិនដឹងទេហី»អង្គម្ចាស់អោនទៅខ្សិបក្បែរត្រចៀករាងតូចដែលកំពុងតែអោនមុខចុះនោះ

«ទូលបង្គំ...មិចនឹងអាចទៅព្រោះខ្ញុំមិនមែនជាមនុស្សស្រីឡេីយ»ថេយ៍.ឈានជេីងថយក្រោយមួយជំហាន

«យេីងមិនដែលសព្វព្រះទ័យនឹងអ្នកណាខ្លាំងដូចជាឯងនោះទេគីមថេហ្យុង»ពេលទ្រង់បានរាងតូចមកនៅក្បែរបែបនេះទ្រង់រំភេីបព្រះទ័យខ្លាំងណាស់មានដឹងទេ

«ទូលបង្គំជារាស្ត្រតូចតាចបានអង្គម្ចាស់សព្វព្រះទ័យបែបនេះពិតជាមានកិត្តិយសណាស់ទៅហើយតែទូលបង្ខំមិនអាចថេី្លមធំពាសមេឃទទួលយកក្តីស្រឡាញ់ពីទ្រង់បានទេអោយទូលបង្គំសូមព្រះរាជទានទោសក្រាបទូល»ថេយ៍និយាយរៀបរាប់ហេីយរាងតូចក៏លុតជង្គង់ចុះពីមុខអង្គម្ចាស់

រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)Where stories live. Discover now