ភាគ14: ស្អាតណាស់🔥

1.3K 53 4
                                        

ខាងក្រៅរាជវាំង

«បងគ្មានអ្វីដែលត្រូវនិយាយជាមួយខ្ញុំទេមែនទេ?»ជីមីនព្យាយាមសួរទៅយ៉ុនហ្គីដែលជូនដំណើរខ្លួនមកនោះទាំងអួលដើមក

«សូមឲ្យឯងត្រឡប់ទៅវិញអត់សុវត្ថិភាព»

«តែប៉ុណ្ណឹងទេមែនទេ?អ្ហឹកខ្ញុំលាហេីយ»ជីមីនលើកដៃជូតទឹកភ្នែកដែលហូរមកនោះរួចក៏ឡើងលើរទេះចេញដំណេីរទៅ

«បងសុំទោស»
 

    ក្នុងដំណាក់របស់ព្រះអង្គ

«យើងគិតថាយើងនឹងមិនបានជួបម្ចាស់ប្រុសជារៀងរហូតហើយអរគុណ...អរគុណដែលត្រឡប់មករកយើងវិញសុឺត»ទ្រង់ក៏អោនទៅថាថ្ងាស់របស់ថេយ៍ដែលកំពុងតែគេងលក់មិនដឹងអីនោះ

«យើងសុំសន្យាដាក់ជីវិតថាយើងនឹងការពារទ្រង់មិនឲ្យមានរឿងអាក្រក់កើតឡើងចំពោះទ្រង់ម្តងទៀតឡេីយ»ជុងហ្គុកបានដាក់ឲ្យរាងតូចគេងកើយដៃរបស់ទ្រង់ហេីយក៏អោបគេដោយរង្វង់ដៃកក់ក្តៅរបស់ទ្រង់មិនយូរប៉ុន្មានជុងហ្គុកក៏ផ្ទំលក់ទៅជាមួយនឹងម្ចាស់ប្រុសរបស់ខ្លួនដែរ
........

     ដំណាក់ព្រះមហាក្សត្រយានី

«ពួកនាងនិយាយស្អីម៉េចនឹងអាចទៅ»ក្រោយស្ដាប់ពួកភីលៀងទូលប្រាប់អំពីរឿងម្ចាស់ប្រុសហើយព្រះមហាក្សត្រយានីក៏ចាប់ផ្ដើមខឹងក្រោធ

«ពួកខ្ញុំម្ចាស់និយាយជាការពិតណាព្រះមេរម្ចាស់..ម្ចាស់ប្រុសត្រឡប់មកវិញហើយក៏ប៉ុន្តែទ្រង់មិនដូចពីមុននោះទេចរិតគឺដូចជាកូនក្មេងអាយុ៣ឆ្នាំយ៉ាងអញ្ចឹងព្រះមេ»ពួកនាងនិយាយទាំងអោនក្បាលក្រាបចុះមិនហ៊ានសូម្បីតែមើលព្រះភ័ក្រ្តព្រះមហាក្សត្រយានីឡើយ

«វាបានស្លាប់ទៅហើយមិនអញ្ចឹងអីហេតុអីក៏វាត្រឡប់មកវិញបានមិនអាចទេវាប្រហែលជាខ្មោចព្រាយបិសាចមិនខានឡើយ»

«បើដូច្នោះព្រះមហាក្សត្រយានីគួរតែយាងទៅទតមើលដោយផ្ទាល់ព្រះមេ»ភីលៀង

«ពួកនាងឆាប់នាំយើងទៅអញ្ចឹង»

«យាងព្រះមេម្ចាស់»
...........

«វានៅឯណា???»

«ទ្រង់មិនអាចយាងចូលទៅបានទេក្រាបទូល?យ៉ុងស៊ូល

រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)Where stories live. Discover now