«អ្ហឹកៗៗហុឺសង្ឃឹមថាបងនឹងមិនអីទៅចុះ»កាយតូចជីមីនផ្តេកខ្លួនគេងនឹងដេីមឈេីម្ខាងទៀតសម្លឹងមេីលយ៉ុងហ្គីគេមិនសូវជាទុកចិត្តលេីជំនាញរបស់គេឡេីយ
«តាមពិតបងជារាជទាយាទនៃនគរយ៉ុងសោះអ្ហឹកៗៗខ្ញុំនៅតែមិនអាចទៅរួច...ហុឹកៗៗ»ជីមីនគេគិតថាក្តីស្រលាញ់របស់ខ្លួនទោះមានច្រេីនយ៉ាងណាក៏យ៉ុងហ្គីគេមិនអាចទទួលយកបានដែរព្រោះគេជារាជទាយាទខ្លួនមិនសាកសមឡេីយដោយហត់ផងអីផងកាយតូចក៏គេងលក់ផ្តេកនឹងដេីមឈើ
៣ថ្ងៃក្រោយមក
នគរយ៉ុង
«លោកមកហេីយចុះឯណាម្ចាស់ពូរបស់យេីងនោះមានឃេីញទ្រង់ដែរទេ?»ថេយ៍អន្ទះសារចាំទាហ៊ានម្នាក់នោះនិយាយ
«គឺ..គឺពួកទាហ៊ានទាំងអស់បានស្លាប់សាកសពយ៉ាងអណោចអធ័មគ្មានសូម្បីតែម្នាក់ដែលនៅមានជីវិត»ទាហ៊ានម្នាក់នោះលុតជង្គង់នឹងទម្លាប់មុខចុះចំពោះមុខកាយតូច
«អ្ហឹក..លោក.លោកចង់បានន័យថាម្ចាស់ពូសុគតមែនទេ?»ថេយ៍ទន់ជង្គង់ដួលតែម្តងវាមិនមែនជាការពិតឡេីយប្រាប់គេមកថារឿងនេះមិនមែនជាការពិតទេ
«ក្រាបទូល»ទាហ៊ាននោះអោនមុខស្ទេីតែដល់កម្រាកក្រណាត់ក្រហម
«អ្ហឹកៗៗហុឺ..មិនពិត..មិនពិតឡេីយ..ហុឺ..វាមិនមែនជាការពិត»ថេយ៍អង្គុយចុះផ្ទាល់នឹងកម្រាលយកដៃគក់ទ្រូងខ្លួនព្រោះតែវាណែងស្ទេីតែដកដង្ហេីមមិនបាន គេមិនអាចទទួលយកការពិតនេះបានឡេីយវាភ្លាមៗពេកហេីយគេទេីបតែបានជួបពូរបស់គេទេហេតុអីក៏ឆាប់យកគាត់ចេញពីគេយ៉ាងនេះ
«ម្ចាស់ប្រុស..កុំព្រះកន្សែងបែបនេះអីអាណិតដល់បុត្រក្នុងផ្ទៃផងព្រះពរ»បឺរីនាងពិតជាអាណិតម្ចាស់ប្រុសរបស់នាងណាស់ទ្រង់តែងតែយំរហូតតាំងតែពីពេលមានកូន
«ហុឺ..ហុឺៗ..បងឱ្យខ្ញុំឈប់យំមិចនឹងបានទៅ..អ្ហឹកៗហុឺគាត់ទៅចោលខ្ញុំម្នាក់ទៀតហេីយ..អស់ហេីយ..អ្ហឹកៗអស់ហេីយពួកគាត់ទៅចោលខ្ញុំអស់ហេីយ»ខំតែកាយតូចមានកូននោះទេកំុអីគេច្បាស់ជាទៅស្លាប់ហេីយវាពិតជាពិបាកខ្លាំងណាស់រស់នៅពិបាកជាងស្លាប់ទៅទៀត
«អ្ហឹកៗៗហុឺហេតុអី..ហេតុអីក៏គ្រប់គ្នាតែងតែចេញពីខ្ញុំបែបនេះពួកគេស្អប់ខ្ញុំមែនទេ..ខ្ញុំអាក្រក់ណាស់មែនទេបានជាគ្មានអ្នកចង់ក្បែរនោះហ៊ឹកៗ»
បញ្ជាក់: មុខថេហ្យុងគឺបានជាសះស្បើយហេីយលែងមានស្នាមអ្វីទៀតឡេីយ
ESTÁS LEYENDO
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Acción«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...
