«យេីងគ្រាន់តែមានអារម្មណ៍ថាដូចជាមាននិស្ស័យជាមួយក្មេងម្នាក់នេះ»យ៉ុងហ្គីដេីរមកជិតថេយ៍ដែលគេកំពុងតែដេកសន្លប់នៅលេីកម្រាលថែមទាំងយកដៃទៅអង្អែលថ្ពាល់ថេយ៍ថែមទៀតដែលជាហេតុធ្វេីអោយជីមីនអត់ប្រចណ្ឌមិនបាន
«បងមិនដែលធ្វេីបែបនេះដាក់ខ្ញុំទេ»ជីមីនស្រែកទាំងខឹងតាមចរឹកក្មេងរបស់គេដែលមិនចេះទប់កំហឹង
«ឯងច្រណែន??»
«ខ្ញុំនៅជាមួយបងតាំងតែពីតូចតែបងមិនដែលយកចិត្តទុកដាក់ជាមួយខ្ញុំនោះទេហេីយក៏មិនដែលសរសេីថាខ្ញុំស្អាតអីបែបនេះដែរខ្ញុំអន់ចិត្តហុឹកៗៗហុឺៗ»ជីមីនទម្លាក់ខ្លួននឹងរនៀបមួយទំហឹងតែម្តងហេីយក៏យំយកៗដូចជាមានអ្នកណាវាយដប់ដំបងយ៉ាងចឹង
«ហុឹសៗក្មេងអេីយក្មេងឯងស្អាតជាងគេក្នុងភ្នែករបស់យេីង»យ៉ុងហ្គីដេីរមកជិតជីមីននឹងបន្ទន់ជង្គង់អោយស្មេីនឹងគេ
«ពិតមែនហ៎??»ជីមីនសម្លឹងមុខយ៉ុងហ្គីម៉ក់ៗទាមទារចម្លេីយ
«ពិតមែនជាពិសេសនៅពេលដែលឯងខឹងយេីងបែបនេះ»
«ស្អីគេ..ខ្ញុំយំចឹងស្អាតមែន?ឆ្កួតបំផុតហេីយ»ជីមីនងេីបឈរជូតទឹកភ្នែកឡេីងស្អាតចេញពីរង្វង់ភ្នែកនឹងថ្ពាល់ទាំងដែលមិញនេះយំឡេីងសស្រាក់
«រំអ៊ួយហេីយឆ្នាស់ទៀត»
«បងថាអោយអ្នកណា?»
«បេីឯងចង់យកក៏ទទួលចុះ»
«អា៎យ.ខ្ញុំស្អប់បងបំផុតមីនយ៉ុងហ្គី»ជីមីនទន្ទ្រាំជេីងខឹងចិត្តមិនស្ទេីទេទេីបដេីរសំដៅទៅបន្ទប់ខ្លួន
«ហុឹសខឹងទៀតហេីយ»យ៉ុងហ្គីបានត្រឹមតែសេីចក្រវីក្បាលនឹងចរឹករបស់ជីមីន ដែលពូកែតែខឹងងក់ងរ
មួយខែក្រោយមក
«អ៊ុននីហា៎..បានហើយឆាប់ចេញមកយើងរកឯងមិនឃើញទេ»ជីមីន
«ចាក់អេ..អូនឈ្នះហើយហិៗ..»រាងតូចក៏រត់មកពញ្ញាក់ជីមីនពីក្រោយខ្នងគេថែមទាំងសើចសប្បាយអរទាំដៃដូចជាក្មេងអាយុ២ឆ្នាំអញ្ចឹង
«ជីមីន..តោះដល់ពេលពួកយើងត្រូវទៅរកថ្នាំហើយ»យ៉ុងហ្គី
«ពូៗកុំអាលទៅអីនៅលេងជាមួយអូនសិនហើយ»រាងតូចនិយាយសំឡេងញិកញ៉ក់ដូចជាកូនក្មេងអញ្ចឹង
YOU ARE READING
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Action«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...
