ភាគ13: ម្ចាស់អូន??

1.1K 56 0
                                        

«ហេុីយអញ្ចឹងក៏បានដែរ»យ៉ុងហ្គី

«មកពីគ្មានជម្រើសទេ»

«មីនៗមកលេងជាមួយអូនមក»រាងតូចរត់មកអូសដៃជីមីនបំណងចង់ឲ្យគេទៅលេងផ្កាសាគូរា៉ជាមួយនឹងខ្លួន

«អត់ទេយើងត្រូវរៀបចំរបស់របរទៅរាជវាំងឯងលេងម្នាក់ឯងទៅ»ជីមីនបេះដៃរាងតូចចេញ

«អ្ហឹកៗៗ...មីនៗឈប់ស្រឡាញ់អូនហើយមែនទេ?»រាងតូចទម្លាក់ខ្លួនចុះទៅលើស្មៅទន់ៗហើយក៏យំ

«មិនមែនបែបហ្នឹងទេប៉ុន្តែ..ឯងចង់ញ៉ាំស្ករទាញទេ»

«ហិៗៗ...ចង់ៗ»គ្រាន់តែឮស្ករទាញភ្លាមរាងតូចក៏ងើបមើលមុខមេីលជីមីនហើយក៏សើចដូចសប្បាយចិត្តណាស់អញ្ចឹង

«អញ្ចឹងឯងកុំយំ..យើងទៅរៀបចំរបស់របរសិនហើយ
ចាំយើងទិញស្កទាញឲ្យឯង»

«បាទៗ...អូននឹងមិនយំនោះទេ»ជីមីននឹងយ៉ុងហ្គុីក៏ចូលទៅក្នុងខ្ទមដើម្បីរៀបចំរបស់របរព្រោះការធ្វើដំណើរមានរយៈពេលយូររហូតដល់៤..៥ថ្ងៃឯណោះទើបទៅដល់រាជវាំងដោយថ្មេីរជើង

នៅក្នុងរាជវាំងឯណេះវិញ

«ព្រះមាតារបស់យើងយ៉ាងម៉េចហើយ??»ជុងហ្គុកប្រញាប់ប្រញាយាងចូលទៅក្នុងដំណាក់មាតាខ្លួនយ៉ាងលឿនបន្ទាប់ពីឮថាមាតាខ្លួនប្រឈួន

«ព្រះអង្គទ្រង់នៅខាងក្នុងរាជពេទ្យកំពុងតែពិនិត្យព្រះរាជសុខភាពឱ្យទ្រង់ហើយព្រះពរ»អ្នកបម្រើរបស់មហាក្សត្រយានី

«ហុឹម...នាងចេញទៅ»បន្ទាប់ពីដេញអ្នកបម្រើចេញទាំងអស់ហើយទ្រង់ក៏យាងទៅក្បែរមាតាខ្លួន

«តើព្រះមាតាយ៉ាងម៉េចហើយមាននៅមិនស្រួលព្រះកាយត្រង់ណាដែរទេ??»ជុងហ្គុកក្រសោបព្រះហស្ថមាតាខ្លួនពោលពាក្យបែព្រួយបារម្ភទៅកាន់ទ្រង់

«បានបុត្រព្រួយបារម្ភនឹងយើងបែបនេះ..យើងបានធូរច្រើនហើយ»

«បើព្រះមាតានៅមិនស្រួលត្រង់ណាប្រាប់បុត្រ..កុំលាក់ទុកអីណាក្រាបទូល»

«មាតាចាស់ហើយកាន់តែខ្សោយបែបនេះហើយបុត្រកុំព្រួយបារម្ភពេកអី»មហាក្សត្រយានីលេីកព្រះហស្ថអង្អែលថ្ពាល់របស់ជុងហ្គុក

រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)Donde viven las historias. Descúbrelo ahora