ភាគទី១១ វគ្គ : ទុកពេលឲ្យបងធ្វើចិត្ត

Start from the beginning
                                    

_______________

មួយសប្តាហ៍កន្លងផុតទៅហើយទេសភាពនៅ New Zealand ពិតជាស្រស់ស្អាតដូចជាក្នុងគំនូរពិតមែនមិនដឹងថារៀបរាប់ពីចំណុចណានៅតែសភាពដ៏ស្រស់ត្រកាលមួយនេះទេ។

ជេគអង្គុយនៅលើវាលស្មៅខៀវស្រងាត់អមជាមួយនឹងអាវពណ៌សស្ដើងៗដៃខ្លីដែលឆ្លុះបញ្ចាំងទៅដល់ផែននៅរាងកាយខាងក្នុងរបស់អ្នកដែលបានពាក់ ចំណែកឯអ្នកដែលមាននាមជាប្ដីកំពុងតែដេកនៅលើភ្លៅរបស់ជេគទាំងញញឹមយ៉ាងសាកសមចិត្ត
"បងភ្លេចប្រាប់អូនឱ្យឈឹងតែម្ដងហើយនេះ...ជេយ៍បានទៅដល់កូរ៉េហើយកាលពីម្សិលមិញព្រោះការងារនៅក្នុងក្រុមហ៊ុនរបស់គេទុកចោលច្រើនពេកទើបគេត្រឡប់ទៅធ្វើការរបស់គេវិញហើយ"ស៊ុងហ៊ុននិយាយទាំងញញឹមបិទភ្នែកធ្វើឲ្យជេគនិយាយ
"ជេយ៍ពិតជាមនុស្សល្អពិតមែនអូនធ្លាក់ខ្លួនឈឺធ្ងន់បែបនេះចំណែកឯងស្ថានភាពបងពេលនោះបើតាមទាយប្រហែលជាបងកំពុងតែក្លាយទៅជាមនុស្សឆ្កួតហើយអូនពិតជាសរសើរគេដែលទ្រាំមកនៅមើលថែពួកយើងបែបនេះ"ជេគនិយាយព្រមទាំងលើកដៃអង្អែលផែនថ្ពាល់របស់អ្នកដែលមាននាមជាប្ដីថ្នមៗ
"គេជាមិត្តល្អរបស់បងមិនថាក្នុងកាលៈទេសៈបែបណាទេគេមិនដែលបោះបង់បងចោលឡើយ បងពិតជាសរសើរទឹកចិត្តរបស់គេខ្លាំងណាស់"ស៊ុងហ៊ុននិយាយហើយញញឹមធ្វើឲ្យជេគគិតបន្តិចមុននឹងនិយាយ
"អូនស្ទើរតែមិនចងចាំទេថាហេតុអីបានពួកយើងស្រលាញ់គ្នាប៉ុន្តែពេលនេះអូនពិតជាមិនចង់ដឹងមែន ត្រឹមតែបានរស់នៅលើពិភពលោកនេះហើយមានមនុស្សល្អៗនៅជុំវិញខ្លួនបែបនេះក៏អូនអស់ចិត្តហើយ"ជេគបង្ហើបសំនៀងសូរសៀងរបស់ខ្លួននិយាយឡើងមកធ្វើឲ្យស៊ុងហ៊ុនស្ទុះងើបអង្គុយ
"កុំនិយាយពាក្យបែបនេះទៀត!!ព្រោះបងមិនចង់ឲ្យអូនគិតច្រើនជាងនេះទៀតឡើយមានចម្ងល់អ្វីសួរបងមកចង់ដឹងរឿងអ្វីក៏សួរបងមកកុំទុកសំណួរឲ្យនៅក្នុងខួរក្បាលតែម្នាក់ឯងព្រោះបងមិនហត់នឿយហ្នឹងបកស្រាយប្រាប់អូនទេ"ស៊ុងហ៊ុននិយាយហើយក៏អូនទៅថើបបបូរមាត់អ្នកដែលអង្គុយនៅចំពោះមុខខ្លួននៅពេលនេះ។
"មិនថាយើងធ្លាប់ថើបគ្នាប៉ុន្មានដងក៏ដោយស្នាមថើបដែលអូនផ្ដល់ឱ្យបងបងមិនដែលមានអារម្មណ៍ថាធុញទ្រាំឡើយតែស្នាមថារបស់អូនរឹតតែធ្វើឱ្យបងស្រឡាញ់អូនកាន់តែខ្លាំងឈ្លក់វង្វេងជាមួយអូនកាន់តែខ្លាំង"ស៊ុងហ៊ុនដកមាត់ចេញពីការថើបមួយនេះហើយក៏វាចាសម្ដីឡើងធ្វើឲ្យជេគលួចអៀនក្នុងចិត្ត
"ពេលអូនអៀនបែបនេះធ្វើឱ្យបងកាន់តែធ្លាក់ក្នុងអន្លង់ស្នេហ៍អូនកាន់តែជ្រៅហើយជេយ៉ុង ស៊ឹម"ដោយខ្នាញ់ជាមួយនឹងប្រពន្ធរបស់ខ្លួនពេកអ្នកដែលមាននាមជើងស្វាមីឱនទៅលួចស្មោះស្នាមថើបពីថ្ពាល់ខាងឆ្វេងផងពីថ្ពាល់ខាងស្ដាំផងធ្វើឱ្យម្ចាស់ថ្ពាល់ទទួលបានអារម្មណ៍មួយដែលមនុស្សធម្មតាមិនអាចទទួលបានអារម្មណ៍នេះឡើយ។
"ស៊ុងហ៊ុន....!!អូនព្រមហើយ អូនព្រមកាន់ដៃបងយកឈ្នះជាមួយនឹងព្រហ្មលិខិតមួយនេះហើយ!!បន្ទាប់ពីដំណើរកំសាន្តលើកនេះចប់ឱ្យអូនធ្វើការវះកាត់ទៅ"ជេគបន្លឺសម្លេងឡើងស្រាលៗធ្វើឲ្យស៊ុងហ៊ុនទម្លាក់មុខចុះបន្តិច
"បងក៏ព្រមរួចរាល់ដែរប៉ុន្តែមិនទាន់ពេលនេះទេណា...ទុកពេលឱ្យបងធ្វើចិត្តមួយរយៈសិនបានទេបន្ទាប់ពីផ្លូវចិត្តបងល្អហើយផ្លូវចិត្តអូនក៏ល្អទៀតពួកយើងរួចរាល់ក្នុងការធ្វើការវះកាត់មួយនេះតាំងពីនាក់ល្អទេ?"ស៊ុងហ៊ុនរបស់សំណួរសួរទៅកាន់ម្ចាស់ខ្លួនវិញធ្វើឲ្យអ្នកដែលទទួលបានសំណួរបានត្រឹមតែញញឹម
"អូនតាមបងគ្រប់យ៉ាងមិនថារឿងអ្វីទេបើបងសម្រេចចិត្តថាព្រមអូនក៏ព្រមបើបងមិនព្រមអូនក៏មិនព្រម ចាត់ទុកថារាងកាយរបស់បងមានអូនស្ថិតក្នុងចិត្តគំនិតរបស់បងផងចុះ"

YOU'RE MY DESTINY ✨ ( Complete )Where stories live. Discover now