ភាគបញ្ចប់

400 42 14
                                    

ស៊ុងហ៊ុនអង្គុយគាំងធ្មឹងនៅពីមុខបន្ទប់ដោយសារតែគ្រូពេទ្យកំពុងតែធ្វើការត្រួតពិនិត្យទៅលើអាការៈរបស់ជេគ។ នាយពិតជាមានអារម្មណ៍មួយដែលមិនអាចពិពណ៌នាបាន អារម្មណ៍នៅពេលដែលឃើញមនុស្សជាទីស្រលាញ់បើកភ្នែកឡើងហើយយើងជាមនុស្សដំបូងដែលគេឃើញ។
"អ្នកជំងឺដឹងខ្លួនឡើងវិញហើយប៉ុន្តែអាការៈស្ថិតនៅក្នុងការតាមដាននៅឡើយសង្ឃឹមថាអាណាព្យាបាលរបស់អ្នកជំងឺអាចសប្បាយចិត្តឡើងវិញបានចុះ"គ្រាន់តែទ្វារបន្ទប់បានបើកភ្លាមគ្រូពេទ្យបញ្ចេញវាចាមកកាន់ស៊ុងហ៊ុនទាំងញញឹម។

បើគិតពីភាពជោគជ័យទៅលើការវះកាត់នេះទើបតែជោគជ័យ 40% តែប៉ុណ្ណោះព្រោះអាការៈដែលស្ថិតនៅក្នុងការតាមដានគឺពិតជាពិបាកនឹងប្រាប់ណាស់ទោះបីជាដឹងខ្លួនហើយក៏ដោយ។

ស៊ុងហ៊ុនទាញទ្វារបើកហើយដើរចូលទាំងដែលអារម្មណ៌ហោះហើរបាត់ពីខ្លួនប្រាណអស់ ស៊ុងហ៊ុនញញឹមទៅកាន់ជេគដែលដេកបើកភ្នែកនៅលើគ្រែទាំងញាប់ញ័រ។
"ដាច់ចិត្តងើបហើយហ៎?"ស៊ុងហ៊ុនពោលតិចៗមុននឹងសសៀរដៃទៅស្រាក់លើប្រអប់ដៃរបស់ជេ

"បើកភ្នែកហើយហេតុអីមិននិយាយជាមួយបង?"ស៊ុងហ៊ុនលើកដៃដែលស្រាក់ជាប់ដៃជេគឡើងមកថើបថ្នមៗពពេញដោយក្ដីស្រលាញ់។

"ចាប់ពីថ្ងៃនេះតទៅបងមិនអនុញ្ញាតឱ្យអូនគេងដោយមិនប្រាប់បងទៀតឡើយ...បើបងមិនអនុញ្ញាតឱ្យអូនគេងអូនគ្មានសិទ្ធិគេងឡើយ"កែវភ្នែកស្រអាប់ អាប់គ្មានរាសីរបស់ស៊ុងហ៊ុនចោលដាច់ក្រសែភ្នែកទៅកាន់ជេគដែលបើកភ្នែកមើលមកខ្លួនតែមិនអាចនិយាយ។

"បងដឹងថាអូនចង់និយាយ...និយាយរឿងច្រើនណាស់ជាមួយនឹងបង តែអូនទ្រាំបន្តិចសិនទៅតែបន្តិចទៀតទេបងនឹងកំដរអូនស្ដាប់រឿងក្នុងចិត្ត"ស៊ុងហ៊ុនបន្តអង្អែលខ្នងដៃអ្នកដែលដេកនៅលើគ្រែទាំងស្នាមញញឹមសោះកក្រោះ។

"ស៊ុង..."អ្នកដែលផ្កាប់មុខនៅលើគ្រែព្យាយាមផ្ទៀងស្ដាប់សូរសំនៀងរបស់ម្ចាស់នៃសម្លេងឲ្យប្រាកដថាជាសម្លេងរបស់អ្នកណាឲ្យប្រាកដ។

"ហ៊ុន..."លើកនេះច្បាស់ហើយ ប្រាកដហើយថាសម្លេងនេះនរណាជាម្ចាស់។

YOU'RE MY DESTINY ✨ ( Complete )Where stories live. Discover now