ភាគបញ្ចប់" បងដាច់ចិត្តណាស់ ដាច់ចិត្តទុកអោយអូនរស់នៅតែម្នាក់ឯងទៅកេីត

566 19 0
                                    

ភាគទី23" ចុងក្រោយបងក៏ទុកអោយអូនរស់នៅតែម្នាក់ឯង"

មិនបានប៉ុន្មានផងអុីហ្វាក៏ដាច់ខ្យល់ស្លាប់ភ្លាមៗយ៉ាងអណោចអធម

"ហឹុកៗ អត់ទេ! ហ្វាឯងឆាប់បេីកភ្នែកឡេីងកុំស្លាប់អី ឆាប់បេីកភ្នែកមកនិយាយជាមួយបងភ្លាមហ្វា ជុងជួយ...ជួយអុីហ្វាផងទៅ អ្ហឹក! លឿនឡេីងជួយនាងផង " ថេហ្យុង លេីកដៃអង្រួនខ្លួនប្រាណមនុស្សគ្មានវិញ្ញាណស្រែកត្រដហៅដង្ហេីយអោយប្អូនក្រោកមកវិញទាំងឈឺចាប់ក្នុងចិត្តជាខ្លាំង ។

" បងជួយនាងមិនបានទេ ព្រោះក្រញាំទេពមយ៉ូរ៉ាបានវាយបំបែកប្រលឹងរបស់នាងខ្ទិចអស់ហេីយ អូនឈប់យំទៅអុីហ្វានាងទៅរកកន្លែងមានក្តីសុខឃេីញហេីយណា " ជុងហ្គុក ទាញកាយតូចមកអោបជាប់ទ្រូងលួងលោមគេកុំអោយយំទៀតព្រោះថេហ្យុងយំច្រេីនមកហេីយខ្លាចក្រែងគេខ្សោយអាចសន្លប់ទៀតក៏ថាបាន

"បង..កូនពួកយេីង...ស្លាប់ហេីយ! " ទេវីឈឺចាប់ក្នុងទ្រូងពន់ពេកពេលដឹងឮថាកូនស្រីស្លាប់បាត់បង់ជីវិត គាត់ជាម្តាយខំចិញ្ចឹមបីបាច់ថែរក្សាកូនដោយក្តីស្រឡាញ់មេីលថែការពារគ្រប់បែបយ៉ាងប៉ុន្តែថ្ងៃនេះគាត់បែជាមិនអាចការពារអាយុជីវិតរបស់នាង ដោយឈឺចិត្តស្អិតទ្រូងខ្លាំងពេកទេវីក៏សន្លប់បាត់បង់ស្មារតីជាមួយអ្នកជាប្តីបាត់ទៅ។

"មេីលទៅពួកឯងស្រឡាញ់គ្នាណាស់ន៎! តែមិនអីបន្តិចទៀតយេីងនឹងបំបែកពួកឯងទាំងពីរអោយព្រាត់ប្រាស់គ្មានថ្ងៃជួបគ្នាបានឡេីយ" បិសាចចិត្តឃៅឈរអោបដៃសម្លឹងមេីលគូស្នេហ៍អោបគ្នានោះដោយក្តីខឹងក្រោធចង់តែសម្លាប់ម្នាក់ចោលអោយផុតៗប៉ុន្តែវាមិនងាយឡេីយ។

"បិទមាត់របស់ឯងទៅអាចង្រៃ៎!!!" ជុងហ្គុក ងាកក្រោយលេីកបាតដៃមហាកម្លាំងបោះពួយទៅរកបិសាចចិត្តឃៅធ្វេីអោយបុេីងរបស់របរខ្ទិចខ្ទីអស់ប៉ុន្តែដួងប្រលឹងនាយហាក់មិនរង្គេីលអ្វីបន្តិចឡេីយ អាចនិយាយបានថាដួងប្រលឹងបិិសាចរបស់ជុងហ្គុកមានកម្លាំងខ្លាំងជាងនាយបន្តិច តែវាក៏មានចំណុចខ្សោយ។

"ខឹងហេីយហេស៎ជុងហ្គុកចនស្ទេវីដាស" វាក៏សួរបកវិញដោយសេីចអោយរហឹុសក្នុងបំពង់ ក

You've reached the end of published parts.

⏰ Last updated: Jul 24, 2023 ⏰

Add this story to your Library to get notified about new parts!

ᥫ᭡DIE FOR YOUᥫ᭡Where stories live. Discover now