15ស្នាមសាក់បញ្ជាក់គ្រប់យ៉ាង

132 10 0
                                    

ភាគទី15"ស្នាមសាក់ បញ្ជាក់គ្រប់យ៉ាង"

2ខែកន្លងផុតទៅ( កាត់ទៅឆាប់ចប់...)

ភ្លេចខ្លួនតែបន្តិចសោះក៏រំលងទផុត2ខែយ៉ាងឆាប់រហ័ស ពេលវេលាពិតជាដេីរលឿនខ្លាំងមែនទែន រយះពេល2ខែមកនេះទំនាក់ទំនងរបស់ជុងហ្គុករវាងថេហ្យុងក៏កាន់តែស្អិតរមួតដូចស្កត្នោត ប៉ុន្តែមួយរយះពេលចូលខែថ្មីមកនេះទំនាក់ទំនងរបស់ពួកគេហាក់ដូចជារកាំរកុសគ្នាតិចតួច ដោយសារថេហ្យុងឥឡូវប្រច័ន្ឌ អន់ចិត្ត ខឹងហ្នឹងនាយរាងច្រេីនដែរ ដូច្នេះធ្វេីអោយជុងហ្គុកនេះរាងពិបាកក្នុងការតាមលួង។

ដូចគ្នានេះដែររយះពេល2ខែមកនេះអុីហ្វាព្យាយាមធ្វេីគ្រប់មធ្យោបាយដេីម្បីជិតស្និទ្ធជាមួយជុងហ្គុក នាងចូលចិត្តទៅក្បែរៗនាយ បញ្ចុះបញ្ចូលអោយនាំនាងដេីរលេងទៅនេះទៅនោះបន្តិច ហេីយគ្រប់ទង្វេីដែលនាងបានធ្វេីវាពិតជាទទួលបានផលមកវិញពិតមែន គឺជុងហ្គុកឥឡូវ យកចិត្តទុកដាក់ជាមួយនាង និយាយពាក្យផ្អែមល្ហែមជាមួយនាងស្ទេីរតែដូចសង្សា ហេីយជូននាងទៅផ្ទះស្ទេីតែរាល់ថ្ងៃ អាចនិយាយថានាយមានចិត្តលេីនាងខ្លះទេដឹង បេីបែបនេះមែនទោះបីជាតួនាទីក៏ប៉ុន្តែនាងបានលួចស្រឡាញ់ជុងហ្គុករួចបាត់ទៅហេីយដែរ។

សម្រាប់ល្ងាចនេះរាងអូអ៊បន្តិចព្រោះអីមានភ្ញៀវពីរនាក់បានមកលេងភូមិគ្រឹះរបស់លោកចន គឺពួកគេមកញាំុអាហារពេលល្ងាចដោយមានការអញ្ជេីញពីលោកចនដោយផ្ទាល់។ តុវែងដ៏ធំទូលាយសម្បូទៅដោយម្ហូបអាហារប្លែកៗនឹងឆ្ងាញ់ៗ វាជាម្ហូបសម្រាប់ពពួកអភិជនឬលំដាប់មហាសេដ្ធីអីអស់នឹងហេីយភាគច្រេីនម្ហូបទាំងនេះអ្នកមានល្មមៗដូចជាមិនសូវបានឃេីញឬភ្លក់វាឡេីយព្រោះវាមានតែនៅភូមិគ្រឹះចនប៉ុណ្ណោះ អាចថាម្ហូបដូចស្តេចអីបែបនេះ ។

មិនយូរប៉ុន្មានពួកគេក៏មកជុំគ្នានៅតុអាហារដ៏ធំមួយនោះ ដោយជុងហ្គុកអង្គុយកណ្តាលគេនៃតុហេីយថេហ្យុងនៅកៀនដៃខាងស្តាំ  រីឯអុីហ្វានឹងជីមីនអង្គុយនៅកៀនដៃខាងឆ្វេងរបស់នាយ។

"ទាំងអស់គ្នាឆាប់ញាំុទៅ "ជុងហ្គុក ក៏និយាយឡេីងទាំងមុខស្មេីដូចរាល់ដង

ᥫ᭡DIE FOR YOUᥫ᭡Where stories live. Discover now