3"លោកម្ចាស់កុំខឹងថេយ៍អី"

209 13 0
                                    

ភាគទី3"លោកម្ចាស់កុំខឹងថេយ៍ថេយ៍"

#10 ឆ្នាំកន្លងផុតទៅ

ធ្មេចបេីកៗតែបន្តិចសោះរយះពេល10ឆ្នាំក៏កន្លងផុតទៅយ៉ាងឆាប់រហ័ស អ្វីៗគ្រប់យ៉ាងក៏មានការប្រែប្រួលមិនថាវត្ថុ សត្វ រុក្ខជាតិឬមនុស្សឡេីយតែងតែវិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។ អគាខ្ពស់ៗក៏កេីតឡេីងជាលំដាប់លំដោយពាសពេញទីក្រុង រីឯមនុស្សវិញអ្នកខ្លះក៏មានប្តីប្រពន្ធ ខ្លះទៀតនៅជាសង្សា ឯខ្លះទៀតក៏មានកូនចៅរួចហេីយទៀត ចំណែកក្មេងៗក៏ធំលូតលាស់តាមវ័យរបស់ពួកគេជារាងរាល់ថ្ងៃ។

ក្រឡេកមកមេីលវិមានធំស្កឹមស្កៃស្ថិតនៅកណ្តាលព្រៃជ្រៅវិញម្តង សម្លេងក្មេងប្រុសតូចសេីចអោយកក្អឹកពេញវិមានក៏បន្លឺឡេីងលាន់ពេញវិមានស្តាប់ឮហេីយវាហាក់ដូចជាមានក្តីសុខខ្លាំងណាស់។

"ហិហិ ចាប់អូនអោយបានមកបងស្រី "ក្នេងតូចមុខមាត់ឃ្ចីខ្យូត ក៏បន្លឺឡេីងហៅ ណយអោយដេញចាប់ខ្លួនទាំងដែលជេីងខ្លីៗក៏កំពុងរត់លេងជុំវិញតុបន្ទប់ទទួលភ្ញៀវយ៉ាងញាប់ឆ្មេ។

"អ្នកប្រុសតូច កុំរត់លឿនពេកប្រយ័ត្នដួល" ណយរត់ដេញតាមនាយតូចទាំងភិតភ័យ នាងភ័យខ្លាចថានាយតូចនឹងដួលហេីយមានរបួសហេីយពេលនោះលោកម្ចាស់នឹងដាក់ទោសនាងមិនខាន រាល់ថ្ងៃនេះនាងមេីលថែថ្នាក់ថ្នមនាយតូចយ៉ាងយកចិត្តទុកដាក់ជាទីបំផុត នាងមិនធ្វេសប្រហេសឬភ្លេចខ្លួនក្នុងការមេីលថែនាយតូចម្តងណាឡេីយ។

ក្មេងតូចដែលជុងហ្គុកបានលួចយកមកចិញ្ចឹមពេលនេះក៏ធំសមល្មម ឆ្នាំនេះនាយតូចអាយុ10ឆ្នាំហេីយ នៅក្មេងពិតមែនប៉ុន្តែសម្រស់អាចធ្វេីអោយជុងហ្គុកស្រឡាញ់ដល់ថ្នាក់ងេីបក្បាលលែងរួច យាយពីថារាល់ថ្ងៃនេះជុងហ្គុកស្រឡាញ់ថ្នាក់ថ្នមថេហ្យុងដូចជាកែវភ្នែកយ៉ាងអញ្ចឹង។ ផ្ទៃមុខរលោងស្រទន់ក្លិនខ្លួនក្រអូប ច្រមុះស្រួវភ្នែកមូលក្រឡង់ធំៗបបូមាត់ទន់ដូចចាហួយធ្វេីអោយនាយក្រាសចាប់ក្រញិកថេីបសឹងតែរាល់ថ្ងៃ អាចថានាយញៀននឹងការថេីបផ្ទៃមុខនាយតូចហេីយ។

ថេហ្យុងរពឹសខ្លាំងណាស់ មិនត្រឹមតែរពឹសទេចូលចិត្តលេងអ្វីប្លែកៗទៀតផង ជួនការទៅចាប់ពស់នៅឯក្រោយវិមានយកមកលេងធ្វេីមិនដឹងទៀតផង បេីបែបនឹងមិនអោយណយតាមមេីលថែម៉េចនឹងកេីតទៅបេីរពឹសលេងតែរបស់គ្រោះថ្នាក់ឥឈប់នោះ។

ᥫ᭡DIE FOR YOUᥫ᭡Where stories live. Discover now