20ជួបជុំគ្រួសារ

161 13 0
                                    

ភាគទី20"ងាប់ជុំគ្នាបានសប្បាយ"

គ្រាន់តែថេហ្យុងចាកចេញពីភូមិគ្រឹះមួយនេះភ្លាម ជុងហ្គុកក៏ប្រែទឹកមុខទៅជាមនុស្សកំណាចកែវភ្នែកក្រហមឆ្អិនឆ្ងៅហាក់ដូចជាធាតុបិសាចកំពុងតែឃុំគ្រងនាយទាំងស្រុង ដែលកែវភ្នែកក្រហមមួយគូរនោះពោលពេញទៅដោយកំហឹងខឹងក្រោធជាខ្លាំង ។ ក្រោយពីសម្រួលអារម្មណ៍បានបន្តិចនាយក៏បំបាំងកាយទៅក្រុមហ៊ុនបាត់ ទាំងភ្លេចគិតថាមុននេះនាយប្រេីយុទ្ធសិស៌នៅទីសាធារណៈធ្វេីអោយអ្នកបម្រេីជូទសម្អាតភូមិគ្រឹះម្នាក់បានឃេីញហេីយមាន
ភាពភ្ញាក់ផ្អេីលនឹងភ័យខ្លាចជាខ្លាំងរួចនាងក៏ប្រញាប់រត់ទៅប្រមូលផ្តុំគ្នានិយាយរឿងមុននេះដោយមិនខ្លាចរអា។

ក្រឡេកមកមេីលថេហ្យុងឯណេះវិញបានធ្វេីដំណេីរមកដល់ភូមិគ្រឹះដោយមានសុវត្តិភាពព្រោះជីមីនពិតជាបានមកយកគេដោយផ្ទាល់ពិតមែន។ ថេហ្យុង ឈរសម្លឹងមេីលភូមិគ្រឹះដ៏ធំមហាសាលទាំងញញឹមសុខៗខួក្បាលក៏វិលខ្ញាល់ហេីយឃេីញរូបភាពក្មេងស្រេកយំខ្លាំងៗព្រមជាមួយសម្លេងសេីចខ្លាំងៗទាំងរូបភាពស្រពិចស្រពិលមេីលមិនច្បាស់ថាជានរណា។

"ថេយ៍ កេីតអីឬ?" ដោយឃេីញនាយតូចដូចមិនស្រួលនាយក៏ចូលទៅអោបស្មារតូចហេីយចោទសួរប្រកបដោយក្តីបារម្ភ។

"ខ្ញុំ...ខ្ញុំមិនអីទេលោកផាក" ថេហ្យុង ភ្ញាក់ពីអារម្មណ៍ស្រមេីស្រម៉ៃរូបភាពមុននេះរួចក៏ញញឹមដាក់នាយវិញទាំងទឹកមុខស្លេកស្លាំង។

"បេីអុីចឹងចូលក្នុងតែម្តងទៅលោកប៉ាអ្នកម៉ាក់កំពុងរោងចាំថេយ៍ណា"

"បាទ.." ជីមីនក៏បន្តេីថេហ្យុងចូលទៅខាងក្នុងដោយមានអ្នកបម្រេីឈរនៅមាត់ទ្វាភូមិគ្រឹះ2ជួរចាំអោនគោរពស្វាគមន៍ពួកគេទាំងពីរ ជីមីនបាននាំថេហ្យុងទៅបន្ទប់ទទួលភ្ញៀវធំទូលាយមួយដែលក្នុងនោះមានលោកគីមនឹងអ្នកស្រីគីមនៅរង់ចាំពួកគេទាំងពីរផងដែរ។

"ថេហ្យុងកូន!!!! ហឹុកៗ កូនមាសម្តាយ" គ្រាន់តែឃេីញវត្តមាននាយល្អិតចូលដល់ខាងក្នុងបន្ទប់ភ្លាម អ្នកស្រីគីមទេវីក៏រត់ទៅអោបកូនប្រុសទាំងទឹកភ្នែករលីងរលោងបូករួមជាមួយនឹងអារម្មណ៍រំភេីបរកអ្វីថ្លែងពុំបានពេលបានជួបកូនប្រុសវិញ។

ᥫ᭡DIE FOR YOUᥫ᭡Where stories live. Discover now