11 ពាក្យសន្យា

124 11 0
                                    

ភាគទី11"សន្យានាំដេីរលេងគ្រប់ទីកន្លែង..."

ជុងហ្គុក" ប៉ុន្មានថ្ងៃដែលយេីងមិនបានទៅធ្វេីការ តេីការងារយ៉ាងម៉េចហេីយ? មានអ្វីខុសប្រក្រតីឬអត់អាវីន?" ជុងហ្គុក ឈរក្រព័ទ្ធដៃបែខ្នងសម្លឹងមេីលទេសភាពក្រៅភូមិគ្រឹះតាមបង្អួចទាំងទឹកមុខងាប់ ចោទសួរដោយសម្លេងមាំុៗ ធ្វេីអោយចាងវីនរាងភ័យតិចៗដែរ។

"បាទលោកម្ចាស់ ខ្ញុំបានមេីលការខុសត្រូវក្នុងក្រុមហ៊ុនយ៉ាងយកចិត្តទុកដាក់ ហេីយការងារក៏ល្អរលូនទៅមុខជារឿយណាទាន ប៉ុន្តែ2ថ្ងៃមុន លោក
ផាករ៉ូដែន បានមករកលោកម្ចាស់ ថាមានរឿងចង់និយាយជាមួយលោកម្ចាស់ ដោយសារលោកម្ចាស់មិននៅគាត់ក៏ត្រឡប់ទៅវិញបាត់"ចាងវីនក៏និយាយរ៉ាយរាប់ប្រាប់អំពីការងារនៅក្នុងក្រុមហ៊ុនថាដំណេីរការយ៉ាងម៉េចខ្លះ ប្រកបដោយទឹកមុខមុតមាំុដូចលោកម្ចាស់របស់គេចឹង។

"វាមករកយេីងមានការអីទៀត? បេីការងារដាក់ភាគហ៊ុនជាមួយគ្នាបានអស់ជាង3ឆ្នាំហេីយ " ជុងហ្គុក ជ្រួញចិញ្ចេីមនឹកឆ្ងល់ដែលសុខៗស្រាប់តែជីមីនលិចមុខមករកនាយជាថ្មីម្តងទៀត តេីគេមានបំណងអីទៀតហេីយ? បាត់មុខ3ឆ្នាំមកវិញលេីកនេះតេីគេចង់បានអ្វីពីនាយ? តាមពិតទៅការងារនោះនាយបានដាក់កិច្ចសន្យាជាមួយគ្នាតែ5ឆ្នាំប៉ុណ្ណោះ មកដល់ឥឡូវគឺចប់ហេីយ វាហួសឡេីង3ឆ្នាំហេីយ។

"ខ្ញុំក៏មិនដឹងដូចគ្នាលោកម្ចាស់"

"ហឹុម ឯងចេញទៅក្រៅចុះ"
"បាទលោកម្ចាស់" ចាងវីនក៏ចេញទៅក្រៅបំពេញភារកិច្ចខ្លួនបន្តរ

"ដំបូងយេីងថាទុកជីវិតអោយឯង ប៉ុន្តែពេលនេះយេីងប្តូចិត្តហេីយ យេីងនឹងអោយឯងស្លាប់យ៉ាងវេទនាបេីសិនជាឯងហ៊ានមានចិត្តចង់ដឹងអំពីរឿងរ៉ាវរបស់យេីងទៀត " ជុងហ្គុក ក្តាប់ដៃណែនកែវភ្នែកក្រហមច្រាលពោលពេញទៅដោយកំហឹងពេញខ្លួន ពោលឡេីងព្រមជាមួយសម្តីផ្តាច់ការគ្មានធម្មមេត្តា ដំបូងឡេីយនាយក៏គិតថានឹងដោះលែងគេ តែគេដូចជាមិនខ្លាចនាយទាល់តែសោះដូច្នេះនាយមានតែបំពេញបំណងអោយគេយ៉ាងសាកសម។

ប្រហែលជាម៉ោង4ល្ងាច ជុងហ្គុកក៏បានយកថេហ្យុងទៅលេងនៅឯឆ្នេសមុទ្រ ដែលសមុទ្រមួយនោះនាយបានទិញយកពាក់កណ្តាលធ្វេីជាកម្មសិទ្ធរបស់នាយ ដូច្នេះគ្មាននរណាម្នាក់ហ៊ានចូលទៅលេងកន្លែងរបស់នាយឡេីយនៅទីនោះនាយក៏បានអោយគេសាងសង់ផ្ទះវីឡាធំល្មមមួយសម្រាប់ទុកពេលនាយទៅលេងហេីយងាយស្រួលក្នុងការសម្រាកនៅទីនោះដោយមិនចាំបាច់ចូលសណ្ធាគារ ផ្ទះវីឡានោះធ្វេីបែមុខទៅរកផ្ទៃទឹកសមុទ្រដែលអាចអោយយេីងមេីលឃេីញព្រះអាទិត្យនឹងព្រះចន្ទបានយ៉ាងច្បាស់ ជាពិសេសមានខ្យល់ត្រជាក់រំហេីយគ្រប់ពេលវេលាបង្ករជាភាពស្រស់ស្រាយសម្រាប់អ្នកដែលលេងនៅទីនោះ។

ᥫ᭡DIE FOR YOUᥫ᭡Where stories live. Discover now