" អ្នកស្រី !!តើនេះក្នុងឆ្នាំប៉ុន្មានហើយ??" ភីវេតបានងាកមុខមកសួរទៅកាន់អ្នកស្រីសុយ៉ា

" ហាស់ !! កូននិយាយអ្វី ?? "

"គឺខ្ញុំសួរអ្នកស្រីថា ក្នុងឆ្នាំនេះ តើ2000ប៉ុន្មានហើយ ?? "

" គឺ 2032 កាលដែលកូនបានបាត់ខ្លួនទៅគឺនៅក្នុងឆ្នាំ2030 !! ពុទ្ធោកូនម៉ាក់ នេះកូនមិនដឹងទេហ៌ថាកូនបានបាត់ខ្លួនដល់ទៅ2ឆ្នាំ មានអ្នកណាធ្វើអ្វីមកលើកូនមែនទេ ប្រាប់ម៉ាក់មក " អ្នកស្រីសុយ៉ាឆ្លើយសំណួររបស់ភីវេតរួចក៏យកដៃអង្អែលក្បាលរបស់
ភីវេតតិចៗ

ក្រាក!!!! សម្លេងបើកទ្វារបានបន្លឺឡើង ក៏មានបុរសសង្ហារ មាឌមាំម្នាក់បានដើរចូលមក

" .................." បន្ទាប់ពីចូលមកហើយបែជាមិននិយាយអ្វីមួយម៉ាត់សោះ

" អ្នកណាគេនឹង !!! កូនរបស់អ្នកស្រីមែនទេ ?? " ភីវេតមើលទៅបុរសដែលបានដលរចូលអម្បិញមិញនេះហើយដោយឃើញមិននិយាយស្ដីគិតតែពីឈរនៅធ្មឹងមួយកន្លែងទើបបែមកសួរអ្នកស្រីសុយ៉ាវិញ

" Aww កូនសួរសំណួរអ្វីទៀតហើយ ម៉ាក់និងប៉ា ក៏មានតែកូនម្នាក់នឹងឯង នេះកូនមិនស្គាល់ បង
វ៉ាន់ថាម ទេហ៌ "

" ហាស់!!!!! វ៉ាន់ថាម " ភីវេតមានឆ្លើយដោយការភ្ញាក់ផ្អើលជាខ្លាំង ហើយថែមទាំងមិនគួរឲ្យជឿថា គេបានមកជួបមនុស្សដែលតែងតែផ្ញើរសំបុត្រឲ្យគេជារៀងរាល់ថ្ងៃដោយផ្ទាល់នោះទេ

ទឹប ....ទឹប......

វ៉ាន់ថាមបានដើរដំណើរមួយៗទៅកាន់ភូផាដែលជាសំបកខ្លួននៃវិញ្ញាណរបស់ភីវេត

" ភូផា!! នេះអូនមករកបងវិញហើយតើមែនទេ?? " វ៉ាន់ថាមបានចាប់ខ្ដោបដៃរបស់ភូផាយ៉ាងជាប់រួចក៏ចាប់ផ្ដើមនិយាយឡើងដោយទឹកភ្នែក ដូចជាមានសេចក្តី នឹករលឹកទៅកាន់ភូផាជាខ្លាំង ដែលមិនបានបញ្ចេញអារម្មណ៍ទាំងនេះជាយូរមកហើយ

"គឺ........." ភូផាស្ងាត់បន្ទិច

" បងតោះយើងចេញក្រៅ សិន " អ្នកស្រីសុយ៉ាក៏បានកេះលោកវ៉ាត់ឲ្យចេញក្រៅជាមួយខ្លួនសិន ដោយទុកឱកាសឲ្យក្មេងៗបាននិយាយគ្នា

" អូន នៅចាំពាក្យសន្យាដែលយើងបានសន្យាទេ អូនបានប្រាប់បងថាទៅមានរឿងអីក៏អូនមិនភ្លេចបង តែអូនបែជា និយាយដូចជាមិនចាំបងទៅវិញ អូនកំពុងលេងសើចជាមួយបងមែនទេ អូនពិតជាមិនបានភ្លេចបងទេមែនទេ អូនដឹងអត់ថាបងនឹកអូនខ្លាំងប៉ុណ្ណា បងពិតជាមានអារម្មណ៍ថាខុសខ្លាំងណាស់ដែលមិនអាចមើលថែអូនអោយបានល្អ ធ្វើអោយអូនបាត់ទៅអស់រយៈពេល2ឆ្នាំ អូនសុខទុកយ៉ាងណាក៏បងមិនដឹង បើអូនសុខបងមិនគិតច្រើនទេតែបើអូនជួបការលំបាកនួក បងប្រកដជាមិនលើកលែងអោយខ្លួនឯងទេ " វ៉ាន់ថាមរៀបរាប់ទាំងទឹកភ្នែករួចក៏ទាញដៃភូផាមកដាក់ផ្អិបនឹងមុខរបស់ខ្លួន

" អូនស្រឡាញ់បង !!! "

" ហាស់!!!!! " វ៉ាន់ថាមស្ទុះងើបឡើងដោយជូតទឹកភ្នែកចេញ

-ចប់
- FB - Sky Novel

You've reached the end of published parts.

⏰ Last updated: Jul 24, 2023 ⏰

Add this story to your Library to get notified about new parts!

សំបុត្រឆ្លងពេលវេលា 2023-2032Where stories live. Discover now