( បញ្ជាក់រឿងនេះជារឿង BL ប្រភេទបែបខ្មែរមែនតែទីតាំងក្នុងរឿងទាំងអស់គឺប្រដិតឡើងទាំងអស់ នៅក្នុងឆ្នាំដែលបានរស់នៅក៏មានសភាព ខុសប្លែកពីបច្ចុប្បន្នដែរ )
«តឺងៗៗៗ» សម្លេងរោទ៍ចេញពីនាឡិកា ក្នុងបន្ទប់របស់សិស្សវ័យក្មេងអាយុ17ឆ្នាំម្នាក់បានបន្លឺឡើងយ៉ាងរន្ទឺ
-ម៉ោង 6:30
បន្ទាប់ពីសិស្សវ័យក្មេងអាយុ 17 ម្នាក់នោះមានរៀបចំសម្លៀកបំពាក់ជាសិស្សយ៉ាងមានរបៀបរៀបរយហើយក៏ចុះទៅក្រោមផ្ទះនិងបានដើរសំដៅទៅកាន់ប្រអប់សំបុត្រនៅឯខាងមុខផ្ទះរបស់គេដូចរាល់ដង តែចម្លែកអីថ្ងៃនេះ គេបានប្រទះឃើញសំបុត្រមួយច្បាប់យ៉ាង អាថ៌កំបាំងខុសពីធម្មតា ។ នៅក្រោមស្រោមសំបុត្រនោះក៏មានអក្ស2-3ឃ្លាបានសរសេរថា « ផ្ទះលេខ 25 ភូមិគ្រឹះ ភិភូមិ - ជូនដល់ ភូផា - 2032 » វាច្បាស់ណាស់ថានេះជាលេខផ្ទះរបស់គេក៏ប៉ុន្តែ ឈ្មោះដែលនៅក្នុងស្រោមសំបុត្រនេះវាមិនមែនជាឈ្មោះរបស់គេឡើយ ចំណែកឯសមាជិកក្នុងគ្រួសាររបស់វិញទៀតនោះរឹតតែគ្មានអ្នកណាម្នាក់មានឈ្មោះថា «ភូផា» ឡើយ ម្យ៉ាងវិញទៀតនៅក្នុងឆ្នាំនេះទើបតែឆ្នាំ2023តែប៉ណ្ណោះ ហេតុអ្វី បានជាកាល បរិច្ឆេទក្នុងសំបុត្រដាក់ថា 2032 ទៅវិញ។
ដោយពេលវេលាមិនប្រន័យ កាន់តែគៀកម៉ោងចូលរៀនទៅហើយបើគេនៅតែឆ្ងល់រឿងសំបុត្រនោះតទៅទៀត វាអាចនឹងខកពេល ទៅសាលារបស់គេជាក់ជាមិនខាន ។
- នៅក្នុងថ្នាក់រៀន
សម្លេងដែលគ្រូកំពុងពន្យល់មេរៀនទៅកាន់សិស្សយ៉ាងយកចិត្តទុកដាក់ពីពាក្យមួយម៉ាត់ទៅពាក្យមួយម៉ាត់នោះ សិស្សម្នាក់ម្នាក់នាំគ្នាកត់ចំណាំនូវរាល់ចំណុចសំខាន់ៗនៅក្នុងមេរៀនដែលគ្រូបានពន្យល់ ។ ចម្លែងអីតែតួរអង្គវ័យក្មេងរបស់យើងដែលមានឈ្មោះថា ភូវេត មិនបានកត់ចំណាំពាក្យអ្វីសោះឡើយនៅក្នុងសៀវភៅរបស់គេ តែបែជាមកអង្គុយនឹកសញ្ជឹងគិតដល់រឿងសំបុត្រកាលពីព្រឹកមិញទៅវិញ ។
-ម៉ោង 11:00
ភូវេតនៅតែបន្ដគិតពីសំបុត្រនោះរហូតចំណាយរយះពេលជិត4ម៉ោងបានកន្លងផុតទៅ ក៏ម៉ោងដែលត្រូវត្រឡប់ទៅផ្ទះវិញក៏បានមកដល់។
YOU ARE READING
សំបុត្រឆ្លងពេលវេលា 2023-2032
Actionតើស្នេហាដែលស្ថិតក្នុងចន្លោះនៃពេលវាលាអាចជួបគ្នាបានទេ??
