សៀវភៅកំណត់ហេតុ ហូណា
បន្ទាប់ពីធានបានសរសេរតបនៅក្នុងសៀវភៅកំណត់ហេតុនោះទុកក្នុងបន្ទប់ចោលមុននឹងគេទៅសាលាហើយនោះ ស្រាប់តែគេបានត្រលប់មកផ្ទះវិញបានឃើញអក្សរឆ្លើយតបជាមួយប្រយោគរបស់គេយ៉ាងនឹកស្មានមិនដល់។
+ អត្ថន័យដែលធានបានសរសេរក្នុងសៀវភៅ
យើងមិនខ្វល់ទេថាឯងជាអ្នកណាតែយើងសុំត្រឹមឲ្យឯងមានសុវត្ថិភាពទៅបានហើយ ឯងឈ្មោះហូណាត្រូវទេ យើងឈ្មោះធានណារីករាយដែលបានស្គាល់ឯង ។
+ ហូណាតបមកកាន់ធាន
យើងបានស្គាល់ឯង ឯងមិនមែនធានទេឯងគឺជាយើងហូណាឯងដឹងទេ យើងក៏មិនមែនហូណាដែរយើងគឺជាធាន យើងគឺជាឯង ចំណែកឯងគឺជាយើង ។
បន្ទាប់ពីធានចំណាយពេលអានប្រយោគដែលហូណាបានសរសេរតបមកគេមួយសន្ទុះធំនៅតែមិនយល់ហើយនោះទើបធានសម្រេចចិត្តទូរស័ព្ទទៅកាន់ភីវេតតែម្ដងដើម្បីជួយពិភាក្សាគ្នា ។
រឺងៗ....រឺង.....
"អាឡូ!!ធានយ៉ាងម៉េចហាស់បែកយើងមិនទាន់បានមួយម៉ោងស្រួលបួលផងនឹកយើងហើយហេស " ភីវេតលើកទូរស័ព្ទរបស់ធានហើយក៏និយាយញ៉ោះធាន
"ឆ្កួតស្អីឯង"
"ហើយវាម៉េចវិញចុះ"
"ឯងមកផ្ទះយើងតិចមក"
"អ្ហើយ...ឆ្កួតស្អីឯងហាស់នេះម៉ោងជិត8ហើយណាស់"
"ឯងក៏ហៅដូដូមកជាមួយមក យើងពិតជាត្រូវការឯងឲ្យមកជួយពិតមែនណា"
"នែ៎!!កំប្លែងមែនទេហាស់ដែលឲ្យយើងទៅជាមួយដូដូនៀគ"
(ដូដូឆ្កែរបស់ភីវេត)
"អួយយើងមិនដឹងទេមកជាមួយអ្នកណាក៏បានដែរ ហៅពូហួរនិងពូថែសួនមកជាមួយមក"
"អឺៗៗ..ចឹងចាំយើងហៅពួកគាត់ឲ្យជូនទៅក៏បាន "
"ស្រលាញ់ឯងជាគេណាភីវេត ជុបៗ "
ភីវេតទម្លាក់ទូរស័ព្ទដៃចុះហើយ ក៏ដើរសំដៅទៅរកពូហួរឲ្យជូនទៅផ្ទះរបស់ធាន
"ពូ!!ទំនេរទេ"
"បាទ!!អ្នកប្រុសមានការអ្វីឲ្យខ្ញុំជួយដែរឬទេបាត"
"ពូជួយជូនខ្ញុំទៅផ្ទះរបស់ធានតិចមក "
"ទៅធ្វើអីទាំងកណ្ដាលយប់នៀគអ្នកប្រុស"
"ខ្ញុំក៏មិដឹងដូចគ្នាណាពូ តែវា Call មកដូចជាមានរឿងសំខាន់"
"អ៎ !!ចេងមិនអីទេអ្នកប្រុសចាំខ្ញុំទៅយកឡានមកណា អ្នកប្រុសនៅចាំត្រង់នេះសិនក៏បានដែរ"
"បាទ!!ពូ"
+ មកដល់ផ្ទះរបស់ធាន
" ពូចុះមកឡើងទៅលើជាមួយខ្ញុំ"
"មិនអីទេអ្នកប្រុសតូចខ្ញុំចាំនៅត្រង់នេះក៏បានដែរ ក្រែងល៎ថាអ្នកប្រុសធានមានការអ្វីចង់និយាយតែពីរនាក់អ្នកប្រុសតូច ខ្ញុំទៅនាំតែរំខានទេ"
"ចឹងក៏ពូចាំត្រង់នឹងហើយ ខ្ញុំឡើងទៅមើលធានសិនហើយ"
" បាទអ្នកប្រុស"
បន្ទាប់ពីភីវេតបានលើងទៅដល់បន្ទប់ជាន់ខាងលើដែលត្រូវជាបន្ទប់របស់ធានហើយនោះវាហាក់បីដូចជាស្ងប់ស្ងាត់ខុសពីធម្មតា ។
"ធានៗៗលឺយើងហៅឯងទេ" ភីវេតស្រែកហៅធានទាំងភ័យៗ
ភីវេតចេះតែបន្តស្រែកហៅធាន តែមិនបានលឺសម្លេងធានតបតមកគេវិញសោះ
"ធានៗឯងល៎លេងជាមួយយើងមែនទេហាស់ធាន"
ភីវេតដើររទៅមុខទៀតមិនទាន់នឹងបាន1ជំហាន់ត្រឹមត្រូវផងក៏ស្រាប់តែ
"ធានៗៗ...ឯងកើតស្អីហាស់ធាន....ពូហួរៗមកជួយធានផងធានសន្លប់បាត់ហើយមិនដឹងកើតស្អីទេពូហួរ"
ដោយសារតែភូមិគ្រឹះរបស់ធានក៏ធំហើយណាមួយកន្លែកទុកឡានដែលពូហួរឈប់នោះក៏រាងឆ្ងាយ សម្លេងនៃការស្រែករបស់ភីវេតគ្មានឥទ្ធិពលនោះទេ
"ធានកុំទាន់អាលស្លាប់ណាធានចាំយើងជាអ្នកយកឯងទៅពេទ្យដោយផ្ទាល់ " មិនថាភីបេតខំប្រឹងលើកបីធានយ៉ាងណាក៏ដោយក៏មិនអាចលើករួចដែរ
" អ្នកប្រុសៗៗ " ភីវេតអង្គុយចាប់លើកធានផងអីផងសុខៗស្រាប់តែបានលឺសម្លេង ស្រីៗមកពីណាក៏មិនដឹងឲ្យទាំងហ្វូងមកជួយលើកធាន ។
"ហូណាកូនកើតអីខ្លាំងដែរឬអត់នៀគកូន " គ្រាន់តែពួកស្រីៗដែលមើលទៅទំនងតែជាអ្នកបម្រើនៅក្នុងភូមិគ្រឹះមួយនេះបាននាំធានចេញទៅផុត ស្រាប់តែបានលេចចេញស្ត្រីក្មេងមកពីណាក៏មិនដឹង អាយុក៏ប្រហាក់ប្រហែលនឹងអ្នកស្រីភិភីម្ដាយរបស់ភីវេតនឹងឯង តែចម្លែកអីបែជាហៅធានថា ហូណាទៅវិញ ។
ភីវេតក៏ឈរស្រឡាំងកាំងនៅមួយកន្លែងដោយមិនអាចនិយាយអ្វីបានទាំងអស់ ក្នុងខ្លួនរបស់គេហាក់បីដូចជាមិនទាន់យល់នូវស្ថានការដែលបានកើតមានចំពោះរូបគេក្នុងពេលនេះទាល់តែសោះ ។
- ចប់
- FB : Sky Novel
YOU ARE READING
សំបុត្រឆ្លងពេលវេលា 2023-2032
Actionតើស្នេហាដែលស្ថិតក្នុងចន្លោះនៃពេលវាលាអាចជួបគ្នាបានទេ??
