ក្នុងស្ថានភាពពេលនោះ ភីវេតវ៉ល់អស់ហើយ មិនដឹងថា តើនគឺជារឿងអ្វីតទៅទៀតទេ
" ភូផា!! " បន្ទាប់ពីអ្នកស្រីផារ៉ាន់ដែលត្រូវជាម្ដាយរបស់ហូណាឃើញភីវេតភ្លាមក៏ឈរធ្មឹងនៅមួយកន្លែង
" ជំរាបសួរអ្នកមីង !! ខ្ញុំឈ្មោះភីវេត គឺជាមិត្តរបស់ធាន " ភីវេតបានឃើញអ្នកស្រីផារ៉ានភ្លាមក៏ប្រញ៉ាប់លើកដៃសំពះនែណាំខ្លួន
" អាយយយ.....ជួយផង !!ខ្មោច លង មានអ្នកនៅជិតនេះទេ ជួយផង អាយយយ " អ្នកស្រីផារ៉ាន់ស្រែកមួយអស់សម្លេងហើយក៏សន្លប់បាត់ទៅ
ភីវេតពេលនេះរឹតតែច្របូកច្របល់ថែមទៀតហើយ តើមានរឿងអ្វីកើតឡើងចំពោះរូបគេនឹងហេតុអ្វីបានជាគេមកដល់ទីនេះ ទាំងដែលគេកំពុងតែនៅផ្ទះរបស់ធានសុខៗ
គ្រាន់តែបានលឺសម្លេងរបស់អ្នកស្រីផារ៉ាត់ស្រែកភ្លាម ក៏មានអ្នកបម្រើស្រីៗ3-4នាក់បានប្រញ៉ាប់ប្រញ៉ាលរត់មកយ៉ាងលឿង តែក៏ត្រូវបញ្ឈប់ដំណើរនៅពេលដែលបានឃើញអវត្តមានរបស់ភីបេត
" នេះមានរឿងអីនឹងហេតុអ្វីបានជាអ្នកទាំងអស់គ្នាមើលមកខ្ញុំប្លែកៗបែបនេះ មានរឿងអីៗហាស់ខ្ញុំសួរតើបានលឺទេ" ភីវេតស្រែកសួរអ្នកបម្រើប្រៀបដូចមនុស្សបាត់បង់ស្មារតីយ៉ាងចឹង
ពួកអ្នកបម្រើមិននិយាយអ្វីទាំងអស់បានត្រឹមឈរធ្មឹងនៅមួយកន្លែកដូចជាសកម្មភាពរបស់អ្នកស្រីផារ៉ាត់អញ្ចឹងដែរ ។ ភ្លាមៗនោះក៏
" ព្រួស!! " សម្លេងស្នូរនៃការដួលសន្លប់របស់អ្នកបម្រើ
ភីវេតក៏បានត្រឹមតែឈរមើលនូវសកម្មភាពដួសសន្លប់របស់អ្នកបម្រើដោយមិនយល់ដូចគ្នាថាវាមានរឿងអ្វីកើតឡើង ។ ភីវេតមើលភ្នែកធំៗស្រែកផងទប់ត្រចៀកផងខាំដៃខ្លួនឯងផងសន្ថានភាពរបស់ភីវេតពេលនេះពិតជាពិបាកក្នុងកា ពណ៌នា ណាស់ ។ បន្ទាប់ពីពេលនោះភីវេតក៏សន្លប់ម្នាក់ទៀតទៅ
- ព្រឹកឡើងថ្ងៃថ្មី
បន្ទប់ពេទ្យ លេខ25
" ភូផាកូន!! ភូផា!!......មានលឺម៉ាក់ហៅទេកូន ឆាប់ដឹងខ្លួនមកណាកូនសម្លាញ់របស់ម៉ាក់ " ស្ត្រី អាយុប្រហែល40ជាង បានកំពុងតែស្រែកហៅឈ្មោះរបស់ភីវេតថាជាភូផា ព្រមទាំងយកដៃភីវេតទៅអោប ពោពេញទៅដោយសេចក្ដីស្រលាញ់
YOU ARE READING
សំបុត្រឆ្លងពេលវេលា 2023-2032
Actionតើស្នេហាដែលស្ថិតក្នុងចន្លោះនៃពេលវាលាអាចជួបគ្នាបានទេ??
