-1សប្ដាហ៍កន្លងផុតទៅ
សំបុត្រដែលបានផ្ញើរមក កាលពី 9 ឆ្នាំទៅមុខទៀតនោះចេះតែផ្ញើរមកជាបន្ដបន្ទាប់ជារៀងរាល់ថ្ងៃ មិនដែលរំលងមួយថ្ងៃណាសោះឡើយ ។
« អ្ហឺយយយយ......អ្នកណាចង់មកលេងសើចឆ្កួតឡប់ជាមួយយើងអីក៏ណាស់ណាម្លេះនៀគ ជិត2អាទិត្យហើយ ហេតុអ្វីមិនឈប់លេងសើចជាមួយយើងសោះចឹង ឲ្យតែយើងអានសំបុត្រនោះពេលណា ដឹងតែដេកយល់សប្តិ ឃើញមនុស្សចម្លែកៗរហូត តើក្នុងសំបុត្រឆ្កួតឡប់អីនៀគមានបញ្ចុះអាគមន៍ខ្មៅងងឹតអីក្នុងនឹងមែនទេហាស់..... យើងមិនមែនភូផាទេយើងគឺភីវេតយើងគឺភីវេតៗៗៗស្ដាប់បានទេៗៗៗ» គ្រាន់តែភីវេតចុះទៅក្រោមដល់មុខទូដាក់សំបុត្រ ឃើញមានសំបុត្រមួយច្បាប់នៅទីនោះភ្លាមក៏ចាប់ផ្ដើមស្រែករអ៊ូតែម្នាក់ឯងភ្លាមៗតែម្ដង ហើយព្រមទាំងស្រែកទៅកាន់មែឃខ្លាំងៗថាគេមិនមែនឈ្មោះភូផាទេ ។
« អ្នកប្រុសតូច!តើអ្នកប្រុសតូចមានបញ្ហារអ្វីឲ្យខ្ញុំជួយដែរទេបានទាន » ភីវេតស្រែកមិនទាន់នឹងរៀបចំខ្លួនធម្មតាវិញរួចផង ក៏មានបុរសវ័យប្រហែល 30ឆ្នាំម្នាក់បានរត់ប្រញ៉ាប់ប្រញ៉ាលជិតភីវេតព្រមទាំងសួរសំណួរដោយសេចក្ដីបារម្ភទៅកាន់ភីវេត បើតាមមើលទៅកាយវិការនិងសម្លៀកបំពាក់របស់គាត់ទំនងជាអ្នកបើកឡានជូតភីវេតទៅសាលាជារៀងរាល់ថ្ងៃនោះឯង។
«គ្មានអីទេពូហួ!!តើខ្ញុំអាចសួរពូរឿងមួយបានទេបាទ?? »
«តើអ្នកប្រុសមានចម្ងល់អ្វីទៅបាទទាន?? បើសំណួរនោះសមនឹងសមត្ថភាព ដែលខ្ញុំអាចឆ្លើយបាន ខ្ញុំនឹងជំរាបជួនអ្នកប្រុសភ្លាម »
«ពូមកធ្វើការនៅទៅនេះបានប៉ុន្មានឆ្នាំហើយ ពូមានបានដឹងពីរឿងទាក់ទងទៅនឹងទូដាក់សំបុត្រមួយនេះខ្លះទេ ថាវាមានមកតាំងពីជំនាន់ណាមក ហេតុអ្វីដល់បច្ចុប្បន្ននេះស្ទើរតែគ្រប់ប្រទេសទៅហើយគេឈប់សរសេរសំបុត្រអ្វីបែបនេះហើយ តែចម្លែកអីតែទូមួយនេះ វាចេះតែមានសំបុត្រផ្ញើរមកជាបន្ដបន្ទាប់ហើយព្រមទាំង កាលបរិច្ឆេទរបស់សំបុត្រក៏ ចម្លែកទៀតផង គឺវាលើសពីបច្ចុប្បនេះដល់ទៅ 9 ឆ្នាំឯណោះ តើពូមានដឹងអំពីរឿងនេះខ្លះទេបាទ ??»
YOU ARE READING
សំបុត្រឆ្លងពេលវេលា 2023-2032
Actionតើស្នេហាដែលស្ថិតក្នុងចន្លោះនៃពេលវាលាអាចជួបគ្នាបានទេ??
