-ព្រឹកថ្ងៃថ្មី
តឺតៗ....តឺត...
« ធានៗភ្ញាក់ឡើងដល់ម៉ោងទៅសាលាហើយ »
ភីវេតគ្រាន់តែបានឮសម្លេងរោទ៍នៃនាឡិកាភ្លាមក៏បានស្រែកហៅធានទាំងដែលខ្លួនមិនទាន់នឹងក្រោកពីគ្រែបើកភ្នែកស្រួលបួលផង ។
« ឯងនឹងហើយភ្ញាក់លឿនមក យើងចម្អិនអាហារទុកឲ្យឯងរួចហើយ ទៅងួតទឹកងូតអីសិនទៅចាំចុះទៅញ៉ាំបាយជាមួយគ្នាណា » និយាយរួចធានក៏ចាប់អូសភីវេតចូលបន្ទប់តែម្ដង(បន្ទប់ទឹក ) ។
- 10នាទីក្រោយមក
« ធានឯងមើលភ្លឹកអីនឹង » ភីវេតបានសួរទៅធានទាំងឆ្ងល់ព្រោះឃើញធានអង្គុយសម្លឹងមើលសៀវភៅកំណង់ហេតុនោះមិនដាក់ភ្នែកសោះ។
« ឯងមកល្អហើយ រាល់ថ្ងៃសៀវភៅមួយក្បាលនេះតែងតែមានអក្សរផុសឡើងរៀបរាប់ពីខ្សែជីវិតរបស់ហូណាជារាងរាល់ថ្ងៃ តែថ្ងៃនេះ មិនឃើញអ្វីទេ បែជាមានតែអក្សរមួយឃ្លា ដែលសរសេរថា « ចង់បញ្ចប់គ្រប់យ៉ាង » ទៅវិញ ឯងគិតដូចយើងអត់ថាហូណានឹងមានអ្វីកើតឡើងលើរូបគេ »
« ចឹងឯងក៏សាកសរសេរពាក្យអ្វីមួយក្នុងសៀវភៅនឹងទៅមើលថាគេអាចនឹងឃើញហើយតបមកឯងវិញអត់ »
«អឺ..ពិតមែនហើយវ៉ើយយើងមិនដែលគិតថាធ្វើបែបនេះបានសោះ ចឹងយើងសរសេរហើយណា »
«ឆាប់សរសេរទៅអាងបានញ៉ាំបាយហើយទៅសាលាខកឥឡូវហើយ »
«កំពុងតែប្រញ៉ាប់ហើយតើស »
- សាលារៀន
« ធានចប់ម៉ោងរៀនឯងទៅផ្ទះយើងទៅ »
«ទៅធ្វើអីបើម៉ាក់ក្មេងយើងអត់នៅផងហ្នឹង »
« ន៎ែ!!យើងអត់លលេងជាមួយទេណា »
«អឺៗៗចឹងក៏និយាយមកថាទៅធ្វើអី »
«ក្រែងឯងចង់ដឹងពីសំបុត្រដែល វ៉ាន់ថាម មកពីអនាគតផ្ញើមកឲ្យយើងនោះអី តែមិនអីទេមិនចង់ទៅក៏អត់ទៅ ពេលទៅផ្ទះវិញ Call ហៅពូហួឲ្យមកយកក៏បាន »
« ទៅៗៗ..ទៅណាវ៉ើយ »
«ស្មានតែអត់ចង់ទៅ » និយាយចប់ភីវេតលានអណ្ដាតដាក់ធានមួយ ។
- ភូមិគ្រឹះ ភិភូមិ
តឺងៗៗៗតឺងៗៗៗ
គ្រាន់តែលឺសម្លេងចុចនៃកណ្ដឹងមុខខ្លោងទ្វាភ្លាម ក៏មានអ្នកបម្រើ 4-10នាក់ចេញមក អ្នកខ្លះទៅបើកទ្វា ហើយអ្នកខ្លះទៀតក៏មកឈរតម្រៀបតាមផ្លូវចូលក្នុងភូមិគ្រឹះដូចឈរគោរពទង់ជាតិចឹង ។
YOU ARE READING
សំបុត្រឆ្លងពេលវេលា 2023-2032
Actionតើស្នេហាដែលស្ថិតក្នុងចន្លោះនៃពេលវាលាអាចជួបគ្នាបានទេ??
