ភាគ8

47 4 0
                                        

+ ក្នុងបន្ទប់ពេទ្យ

បន្ទប់លេខ 25

- ព្រឹកម៉ោង7:00

" ភូផា !! កូន ថ្ងៃមានភ្ញៀវពិសេសមកលេងកូនដែរណា " អ្នកស្រីសុយ៉ាបាននិយាយទៅកាន់ ភីវេតបន្ទាប់ពីភីវេតបានដឹងខ្លួនហើយ

" ឈប់ហៅខ្ញុំថាភូផាបានហើយខ្ញុំមានឈ្មោះរបស់ខ្ញុំ នេះ នៅព្រឹកនេះអ្នកទាំងពីរចង់មកលេងល្ខោនអីទៀតហើយ "ភីវេតនិយាយទាំងមុខស្ងួត

" បើកូនហត់ ឬក៏មានការភ្លេចភ្លាំងខ្លះម៉ាក់មិនសូវបារម្ភទេ តែកូនកុំនិយាយសម្ដីបែបនេះដាក់ម៉ាក់ណាម៉ាក់ទទួលយកមិនបានទេ ណាកូន " លឺសម្ដីដែលភីវេតនិយាយមកកាន់ខ្លួនភ្លាមអ្នកស្រីសុយ៉ាបានយំមួយរំពេច

" ភូផា !!" បន្ទាប់ពីហូណាបានលឺដំណឹងរបស់ភូផាពីពូដួងហើយក៏រត់សម្ដៅមករកភូផាតែម្ដង

" អ្ហើយ!!ឯងក៏ម្នាក់ដែរមែនទេហាស់ធាន ភូផាក្បាលស្អីឯងយើងគឺភីវេតណា យប់នោះយើងខំទៅរកឯងទាំងយប់តែឯងបែជាមកនាំគ្នារៀបចំគម្រោងល្ខោនឆ្កួតឡប់ដាក់យើងទៅវិញយើងគិតថាវាមិនកំប្លែងទេណា បានហើយឈបើសម្ដែងទៅ "

" ឯងនិយាយស្អីឯងនឹង ភីវេតស្អីយើងមិនស្គាល់ទេ ល្ខោនស្អី រៀបចំគម្រោងស្អី ឯងកំពុងនិយាយពីស្អីឯងនឹងហាស់ភូផា" ហូណាឆ្លើយទាំងឆ្ងល់

"អ៎!!យើងដឹងហើយ នេះឯងគិតថាយើងចង់ក្លាយជាភូផាឆ្កួតឡប់អីនៅក្នុងសំបុត្រនោះដល់ម្លឹងមែនទេបានជាឯងមកធ្វើបែបនេះ " ភីវេតឆ្លើយទាំងគំហ៊ក ដាក់ហូណា

" ភូផាដែលយើងធ្លាប់ស្គាល់មិនមែនបែបនេះទេ ភូផាឯងបាត់ទៅ2ឆ្នាំឯងដឹងទេថាអ្នកនៅទៅនេះបារម្ភឯងខ្លាំងប៉ុណ្ណា ឯងមើលៗម៉ាក់របស់ឯងទៅតើគាត់បារម្ភឯងខ្លាំងប៉ុណ្ណា រយៈពេល2ឆ្នាំមកនេះតើគាត់ចំណាយលុយច្រើនប៉ុណ្ណាហើយ ដោយគ្រាន់តែចង់ដឹងដំណឹងពីឯងនោះ " ហូណាបានស្រែកខ្លាំងៗដាក់ភីវេតរួចក៏ដើរចេញទៅបាត់

បន្ទាប់ពីភីវេតស្ដាប់សម្ដីរបស់ហូណាបានដឹងខ្លួនបន្តិចហើយក៏ក្រលែកមើលទៅកាន់អ្នកស្រីសុយ៉ានឹងលោកវ៉ាត់ដែលកំពុងតែអង្គុយយំទឹកភ្នែករលីងរលោងនៅជិតខ្លួន បន្ទាប់មកភីវេតក៏ឈោងដៃទៅទាញវាំងនននៅនឹងមាត់បង្អួចចេញ រួចភីវេតក៏មានភាពភ្ញាក់ផ្អើតយ៉ាងខ្លាំងចំពោះរូបភាពទីក្រុងដែលបានផ្លាស់ប្ដូរនៅចំពោះមុខរបស់គេ

You've reached the end of published parts.

⏰ Last updated: Jul 24, 2023 ⏰

Add this story to your Library to get notified about new parts!

សំបុត្រឆ្លងពេលវេលា 2023-2032Where stories live. Discover now