«ហ្អឹកក មិនបាច់ទេ មិនបាច់មកជូតស្អីទេ ឆាប់បើកឡានឱ្យលឿនទៅក្រែងលោកប្រញាប់ទៅជប៉ុនហី លឿនទៅ ហ្អឹកៗ!» ស៊ុននូ វាសដៃនីគីដែលកំពុងតែជូតទឹកឱ្យខ្លួនមួយទំហឹងរួចក៏ខំប្រឹងនិយាយដាក់នីគីខ្លាំងៗ
«អូន...»
«មិនបាច់! កុំមកហៅខ្ញុំអូន បែកគ្នាជាមួយខ្ញុំទៅ ហ្អឹកក វានឹងស្រួលពេលលោកទៅទីនោះលោកចង់មានស្រី ចង់ទាក់ទងអ្នកណាក៏ប...អឹមម» នាយតូចងាកមករ៉េបញែតៗទល់មុខរាងក្រាស់ទាំងទឹកភ្នែក ខណៈនោះដែលនាយតូចនិយាយមិនទាន់ចប់ផងក៏ត្រូវនាយសង្ហារឱនមកថើបបំបិទមាត់តូចច្រមិចនោះទើបស៊ុននូត្រូវលេបពាក្យដែលបម្រុងនិយាយទាំងប៉ុន្មានចូលក្នុងពោះវិញទាំងអស់ នីគីបន្តពីការថើបធម្មតាទៅជាថើបបែបរោលរាលអណ្ដាតស្ទាត់ជំនាញទាំងពីរក៏ទន់ទោររកគ្នាក្រលែងក្រលាស់ក្រេបយករសជាតិផ្អែមចេញពីក្រអូមមាត់គ្នា... (ម៉ាទោស😭)
«ហឹមម មាត់មួយនេះមែនទេពូកែនិយាយច្រើននៀក?!» នាយសង្ហារដោយប្រមូលស្មារតីបាន មិនចង់ឱ្យលើសលួលហួសពីការថើបនាយក៏បញ្ឈប់ការថើបត្រឹមនេះរួចក៏និយាយទៅកាន់រាងតូចដោយយកដៃអង្អែលមាត់នាយតូចតិចៗទាំងគ្រឺតក្នាញ់
«មនុស្សឆ្គួត!» នាយតូច ស៊ុននូ ហាក់មានអារម្មណ៌ថាអៀនក៏រហ័សបែរមុខមកម្ខាងគេចចេញពីក្រសែភ្នែកនីគីដែលកំពុងសម្លឹងមកមើលខ្លួន
«បែរមកនេះស្ដាប់បង! បងមិនមែនទៅធ្វើរឿងដូចដែលអូនគិតនោះទេ បងមិនដែលសូម្បីតែគិតថានឹងចោលអូនសោះឡើយ ហើយបងទៅទីនោះទៅធ្វើការប៉ុណ្ណោះ ពេលដែលរួចរាល់បងពេលណាបងនឹងត្រឡប់កូរ៉េវិញ ហើយរស់នៅជាមួយអូន បងស្រលាញ់អូនណាស់ដឹងទេ ជឿជាក់លើបងណា៎» នីគី ក្រសោបវង់ភ័ក្រមូលក្រលង់របស់នាយតូចរួចនិយាយលួងលោមអ្នកជាសង្សារដោយសម្ដីស្រាលស្រទន់បំផុត ដោយខ្សែភ្នែកនាយបញ្ជាក់យ៉ាងច្បាស់ថានាយស្រលាញ់ និង បារម្ភស៊ុននូខ្លាំងប៉ុណ្ណា នាយក៏មិនចង់ឃ្លាតនាយតូចដូចគ្នា...
«នីគី...អូន...ហឹកក អូនសុំទោសណា» ដោយស្ដាប់សម្ដីដែលនីគីនិយាយរួចស៊ុននូហាក់យល់ច្បាស់នូវជម្រៅចិត្តនាយ ប្រហែលមកពីគេស្រលាញ់នីគីខ្លាំងហើយគេខ្លាច ខ្លាចថាពេលដែលនាយទៅទីនោះនាយនឹងបោះបង់ចោលខ្លួនមានអ្នកថ្មី ទើបត្រូវមកខឹងនឹងនីគីបែបនេះ
ВЫ ЧИТАЕТЕ
MY ONLY LOVE
Фанфикшн"ខ្ញុំស្រលាញ់បង" "តែយើងមិនបានស្រលាញ់ឯងទេ យើងស្អប់ឯង!" _________ "ខ្ញុំស្អប់លោកបំផុត!" "តែបងស្រលាញ់អូនខ្លាំងបំផុត" Main roles : ផាក សុងហ៊ុន x សុីម ជេយុន Support roles : ផាក ចុងសុង x យ៉ាង ជុងវ៉ុន នីសុីមូរ...
Part 10 "មនុស្សល្ងង់!"
Начните с самого начала
