«អរគុណឯងហើយជេគ!» ជេយ៍ និយាយចប់ នីគីក៏បន្តអរគុណនាយដូចគ្នា រំពេចនោះក៏មានសំឡេងមួយនិយាយឡើងបង្វែអារម្មណ៍អ្នកទាំង 5
«បងហ៊ុន អូនចង់ញុំាបង្គងបងជួយដួសឱ្យអូនបន្តិចបានទេ?» មិនបង្អង់យូរនាងមីនណាក៏ធ្វើជាញិញ៉ក់ឱ្យសុងហ៊ុនដួសនេះដួសនោះឱ្យតាមតែចិត្តនាង ប៉ុន្តែសម្រាប់អ្នកទាំង ៥នាក់នោះវិញជ្រេញមិនស្ទើរទេ
«អ៊ែកកកក»
«ជុងវ៉ុនអូនកើតអី?» ជេយ៍ សួរទៅកាន់ជុងវ៉ុនកាលបើឃើញរាងតូចហាក់ដូចជាចង់ចង្អោរ
«ជុងវ៉ុន កើតអីឬអត់ឯង?» ជេគ ដែលនៅអង្គុយក្បែរមិត្តនោះ ក្រោយពីឃើញបែបនេះនាយក៏ចាប់ផ្ដើមងាកខាងស្ដាំដៃសួរទៅកាន់មិត្តទាំងបារម្ភ
«ហ្អឹមម គឺគ្មានអីទេ គ្រាន់តែខ្ពើម ស្អុយយក្លិនឈ្លើងប៉ុណ្ណោះ» ជុងវ៉ុន ឆ្លើយតបធម្មតាប៉ុន្ដែវាគួរឱ្យឆ្ងល់ខ្លាំងសម្រាប់នាយសង្ហារទាំងបី តែសម្រាប់ ស៊ុនជេគ គេដឹងច្បាស់ណាស់នូវពាក្យសម្ដីរបស់ជុងវ៉ុនចង់សម្ដៅលើអ្វី
«អៅ តែនៅទីនេះគ្មានឈ្លើងឯណា?!» សុងហ៊ុន
«មានតាស៎គ្រាន់តែបងមើលមិនឃើញ បងខំមើលប៉ុណ្ណាក៏មិនឃើញដែរ ព្រោះសម្បកដែលបាំងវាក្រាស់ណាស់» ជុងវ៉ុន និយាយស៊កសៀតឱ្យមីនណាដោយមិនភ្លេចសម្លឹងសម្លក់នាង
«ជុងវ៉ុន កុំបង្ករឿងអីឯង» ជេគ ដោយដឹងស្ថានការមិនស្រួលនាយក៏រហ័សនិយាយខ្សឹបៗប្រាប់មិត្តតិចៗ
«នេះឯង...ឯងចង់ថាឱ្យអ្នកណាហាស៎?» ដោយនាងដឹងថារាងតូចនិយាយសម្ដៅមកខ្លួនក៏រហ័សបញ្ចេញប្រតិកម្មភ្លាម
«អៅ ខ្ញុំនិយាយសត្វឈ្លើងតាស៎ អ្នកនាងជាសត្វឈ្លើងឬបានជាប្រតិកម្មម្ល៉េះ?»
«ឯ...ឯង អាក្មេងឆ្គួត!»
«មីនណា បានហើយអូនគេនិយាយពីឈ្លើងឯណោះទេ» សុងហ៊ុន ដោយមិនដឹងនោះក៏ប្រញាប់ចាប់ដៃរួចក៏និយាយទៅកាន់មីនណាធ្វើឱ្យនាងខ្មាស់គេមិនស្ទើរទេ
YOU ARE READING
MY ONLY LOVE
Fanfiction"ខ្ញុំស្រលាញ់បង" "តែយើងមិនបានស្រលាញ់ឯងទេ យើងស្អប់ឯង!" _________ "ខ្ញុំស្អប់លោកបំផុត!" "តែបងស្រលាញ់អូនខ្លាំងបំផុត" Main roles : ផាក សុងហ៊ុន x សុីម ជេយុន Support roles : ផាក ចុងសុង x យ៉ាង ជុងវ៉ុន នីសុីមូរ...
Part9 "យកខ្ញុំធ្វើប្រពន្ធទៅ!"
Start from the beginning
