ភាគទី៤

156 5 0
                                    

ថ្ងៃបន្ទាប់..
ផេនណេរ៉ា ដើរយួរថង់ក្រដាស់ធំមួយសំដៅចូលមកខាងក្នុងអាគារក្រុមហ៊ុនធំ មុននឹងបុគ្គលិកស្រីម្នាក់ដែលអង្គុយត្រង់កន្លែងសម្រាប់សួរនាំពត៌មានរហ័សនិយាយរាក់ទាក់។
«អត់ទោស អ្នកនាងមករកអ្នកណាដែរ?»
«អឺ ខ្ញុំមករក ឃេស៊ីរ៉ាស់...តើគេមានមកក្រុមហ៊ុនទេ?»
តិចល៎ម្ចាស់គេមិននៅទៅ ថ្ងៃនេះនាងដាក់ចិត្តខំធ្វើអាហារមកឲ្យផង។
«លោកអគ្គនាយកកំពុងជាប់ប្រជុំ តើអ្នកនាងមានការអ្វីដែរ? អាចផ្ដាំផ្ញើតាមខ្ញុំបាន ខ្ញុំនឹងជម្រាបគាត់ពេលក្រោយ»
«ខ្ញុំយកអាហារមកគេ»
«អ..អាហារ?» បុគ្គលិកស្រីបង្អាក់បន្តិច ភ្នែកដៀងមើលថង់ក្រដាស់ដែលនាងក្រមុំលើកដាក់នៅតុខោនធ័រទាំងងឿងឆ្ងល់។
«ចា៎»
«សូមទោស ប៉ុន្តែលោកអគ្គនាយកមានដឹងដែរទេថាអ្នកនាងនឹងយកអាហារមកឲ្យ?»
«គេមិនដឹងទេ»
«អឹស»
«នេះជាអាហារពេលព្រឹកនឹងថ្ងៃត្រង់ នៅមានកាហ្វេដែរ.. ពេលប្រជុំរួចរាល់ ជួយរំខាននាងយកប្រគល់ឲ្យគេផង»
«អឺអ្នកនាង.. ខ្ញុំប្រហែលជាជួយមិនបានទេ គឺតាំងពីយូរណាស់ហើយគាត់ដាក់បញ្ជាថាហាមមិនឲ្យទទួលអាហារផ្ញើពីអ្នកដទៃ»
«o.o?»
អីគេ? មានបញ្ជាបែបហ្នឹងដែរឬ?
«ឲ្យខ្ញុំសូមទោសផង»
មើលទៅតាមរយៈពាក្យសម្ដីនឹងទឹកមុខលំបាករបស់នាង ប្រហែលវាជាការពិតហើយ។
«អញ្ចឹង តើខ្ញុំអាចនៅរងចាំបានទេ?»
«អ្នកនាងប្រុងរងចាំដល់គាត់ប្រជុំចប់ឬ?»
«ចាស៎»
«អឺ..»
«មានរឿងអី?»
សំឡេងស្រួយស្រេះបន្លឺជ្រែកសន្ទនា មុននឹងរាងកាយខ្ពស់ស្រឡះរបស់មនុស្សស្រីក្នុងឈុតរ៉ូបរឹបរាងពណ៌ក្រហមឆើតឆាយដើរអោបដៃចូលមក។
«អ្នកនាង យ៉េណា»
«តើនាងមករកអ្នកណា?»
«អ្នកនាងខាងណេះថាយកអាហារមកឲ្យលោកអគ្គនាយក»
«ស្អីគេ? អាហារសម្រាប់ ឃេស៊ីរ៉ាស់ ឬ?» យ៉េណា លាន់មាត់ ដៀងភ្នែកមើល ផេនណេរ៉ា ព្រមទាំងថង់អាហារលើតុទៅមកៗ មុខស្អាតក៏ញោចជាស្នាមញញឹមចំអក។
«មែន មានបញ្ហាអីទេ?» ស្រីក្រមុំតបភ្លាមៗ អាកប្បកិរិយាក៏ផ្លាស់ប្ដូរ។
«នាងទើបចេញមកពីខាងណា? មិនដឹងឬថា ឃេស៊ីរ៉ាស់ មិនទទួលអាហារតែផ្ដេសតែផ្ដាស់..ពិសេសគឺស្រីដែលចង់ឲ្យដៃគេ»
«...»
«អាហារដែលបានពីស្រីអស់នោះគឺគេខ្ពើមរអើមបំផុត! យល់ល្អនាងវិចយកទៅផ្ទះវិញទៅ កុំឲ្យគេស្ដីបន្ទោសទាន់»
អីយ៉ា មីចែមុខម្សៅក្រាស់ឃ្មឹកនេះហ៊ានប្រៀបធៀបនាងទៅនឹងពួកស្រីឲ្យដៃផង?
ហឹសៗថ្ងៃនេះបានជួបដៃគូរពិតហើយតើ!
«មែនអ្ហ៎? ហិហិ មិនដឹងសោះនេះ យ៉ាងណាក៏អរគុណនាងហើយដែលចិត្តល្អប្រាប់រឿងនេះដល់ខ្ញុំ»
«ប្រាកដហើយ»
«គ្រាន់តែលឺថាស្វាមីរបស់ខ្ញុំមិនទទួលអាហារពីពួកស្រីឲ្យដៃ...ស្ដាប់លឺហើយ ខ្ញុំក៏ធូរទ្រូងខ្សាកតែម្ដង... មិនបារម្ភខ្លាចគេបែកចិត្តទេ^^»
«ស្អីគេ? នេះនាងស្រម៉ៃថា ឃេស៊ីរ៉ាស់ ជាស្វាមីរបស់នាងផង? កំប្លែងណាស់ ហាសហា កុំនិយាយឲ្យខ្ញុំសើចបានទេ» យ៉េណា លើកដៃអោបពោះសើចចំអកឡកលើយ ប៉ុន្តែ ផេនណេរ៉ា មិនបានក្ដៅក្រហាយ ផ្ទុយទៅវិញមុខស្រទន់បែរជាមានស្នាមញញឹមពេញចិត្តឲ្យឃើញច្បាស់។
«នាងក៏កំប្លែងដែរ^^»
«នាងនេះខោមិនខោ អាវមិនអាវ ហាសហា និយាយថាចង់ធ្វើជាភរិយារបស់គេ...មានឆ្លុះកញ្ចក់មើលខ្លួនឯងទេហ្នឹង»
«ឆ្លុះតើ ខ្ញុំឆ្លុះកញ្ចក់រាល់ថ្ងៃ..យ៉ាងណាក៏មុខមាត់របស់ខ្ញុំស្អាតតាមបែបធម្មជាតិស្រាប់ៗ ចាំបាច់អីទៅបំពក់ម្ស៉ៅថែមក្រែមឡើងក្រាស់ឃ្មឹកដូចនាងពេក^^»
«នែ៎នាង!»
ណក៎ចែ ថាឲ្យគេ គេមិនខឹង ដល់តែគេថាឲ្យវិញស្រាប់តែក្ដៅមកឆេវ ហុហុ ==^
«ខឹងច្រើនប្រយ័ត្នមុខឆាប់ចាស់ លំបាកនាងទៅអ៊ុតភ្លីមុខទៀត យើងសម្រួលបានសម្រួលទៅ»
«មុខខ្ញុំមិនបានផាត់ម្ស៉ៅក្រាស់ដូចអ្វីដែលនាងបាននិយាយទេ!»
«ណ្ហើយៗ ម៉េចក៏ម៉េចទៅ»
រឿងពិតសោះហ្នឹងហា៎..ចេះមកតវ៉ាច្រែតៗទៅកើត!
«ខ្ញុំមិនព្រម! នាងមើលងាយខ្ញុំ!»
«ខ្ញុំមកទីនេះដើម្បីយកអាហារឲ្យស្វាមីខ្ញុំ ម៉េចថាខ្ញុំមើលងាយនាង? ម្យ៉ាងទៀតមិនទាំងដែលស្គាល់គ្នាផង មើលងាយបានប្រយោជន៍ បានបាយស៊ីឬ?..ជានាងទេដែលដើរចូលមកមាត់ធំ និយាយមើលងាយខ្ញុំមុន»
«នាង..!!»
«អ្ន..អ្នកនាង យ៉េណា ស្ងប់អារម្មណ៍សិន» បុគ្គលិកស្រីដែលឈរស្ដាប់ហេតុការមុននេះប្រញាប់និយាយកាត់ តែមើលទៅស្រីម្នាក់នោះមិនព្រមដកថយងាយៗ ថែមទាំងឆ្លៀតលូកដៃទៅគ្រវាស់ថង់អាហាររបស់នាងឲ្យធ្លាក់ទៅខាងក្រោមឥដ្ឋទៀតផង!
~តុប~
ចុមមម ប្រអប់បាយរបស់នាង!!
«!!!» ផេនណេរ៉ា ស្រឡាំងកាំង មុខស្រទន់ពេញដោយពន្លឺនៃភាពផ្ចាញ់ផ្ចាល់មុននេះរលាយអស់ទៅមួយប៉ព្រិចភ្នែក ជំនួសមកវិញដោយភាពខឹងសម្បារ ដល់ថ្នាក់បុគ្គលិកស្រីត្រូវរហ័សដើរវាងមកឃាំងកណ្ដាលរវាងពួកនាងទាំងពីរជាបន្ទាន់។
«សមមុខហើយ!! លទ្ធផលដែលនាងមើលងាយខ្ញុំ!»
«ស្រីមុខខ្មោច!! នាងចង់មានរឿងមែនទេ!?»
«នែ៎នាងហៅអ្នកណាថាស្រីមុខខ្មោច!?»
«ហៅនាងហ្នឹងហើយ!!»
«នាង!!»
«ស្អី!! នាងចង់យ៉ាងម៉េច!?»
«ស្រីមុខអាក្រក់!!»
«នាងមុខខ្មោច បើខ្លាំងហក់មក!!»
«អ្នកទាំងពីរបានហើយ..!»
«មិញខ្ញុំស្មានតែសំឡេងឡូឡាលឺមកពីអ៊ីរើសអេតចាយឯណា... តាមពិតជាអ្នកនាង យ៉េណា សោះ»
សំឡេងអ្នកណាម្នាក់ទៀតបន្លឺពីចំងាយ មុននឹងរាងខ្ពស់ក្នុងឈុតធ្វើការសង្ហាតាមទម្លាប់បោះជំហានដើរចូលមកឈរក្បែរ មិនភ្លេចអោនរើសថង់អាហារយកទៅកាន់ក្នុងដៃ។
«បងស្រីសង្ហា?» ស្រីក្រមុំរំងាប់កំហឹងចោលមួយភ្លែត ងាកមើលមនុស្សក្បែរខ្លួនទាំងងឿងឆ្ងល់។
កាលនៅសណ្ឋាគារបងស្រីសង្ហាគឺជាមនុស្សម្នាក់ដែលបានចូលមកជួយយកអាសារគ្រានាងចូលជណ្ដើរយន្តនោះហើយ ហេតុអីក៏នាងនៅទីនេះដែរ?
«សួស្ដីនាងច្រម៉ក់ រីករាយដែលបានជួបគ្នាម្ដងទៀត»
«សាណា! ម៉េចក៏នាងទៅឈរខាងស្រីម្នាក់នោះ!? នាងមានដឹងទេថាមុននេះវានិយាយមើលងាយខ្ញុំប៉ុណ្ណា!!»
«អ្នកនាង យ៉េណា មេត្តាសូមបន្ថយសំឡេងដូចកញ្ចែបន្តិច ខ្ញុំខ្លាចភាពរញ៉េរញ៉ៃថ្ងៃនេះលឺដល់ត្រចៀកចៅហ្វាយ នាំឲ្យមានបញ្ហាដល់អ្នកគ្រប់គ្នា»
សាណា និយាយដាស់តឿនដោយសំឡេងមាំៗប្រាកដប្រាជាគួរឲ្យខ្លាច រួចហើយក៏បែរមកញញឹមដាក់ ណេរ៉ា តិចៗ។
«...»
«យកអាហារមកឲ្យចៅហ្វាយមែនទេ^^?»
«ចាស៎ ប៉ុន្តែប្រហែលជាត្រូវយកទៅផ្ទះវិញ ព្រោះមិញនេះប្រអប់ធ្លាក់មកក្រោម អាហារបែបច្របល់ចូលគ្នាខ្ទេចអស់ហើយក៏មិនដឹង»
«មិនអីទេ ខ្ញុំនឹងយកឡើងទៅឲ្យចៅហ្វាយ...បើគាត់ដឹងថានាងយកអាហារមកឲ្យ ច្បាស់ជារំភើបចិត្តមិនខាន»
«បានដែរឬ? ប៉ុន្តែ...»
«សាណា តើនាងនិយាយស្អីហ្នឹង? ឲ្យ ឃេស៊ីរ៉ាស់ ញ៉ាំអាហារអន់ៗគ្មានអនាម័យបែបនេះម៉េចនឹងកើត!?»
«ម៉េចនាងដឹងថាគ្មានអនាម័យ!?» ផេនណេរ៉ា ច្រតចង្កេះសួរបកទាំងរករឿងត្រឡប់ទៅវិញ។
ស្រីចង្រៃ! គ្រវាស់ប្រអប់អាហារនាងឲ្យធ្លាក់មិញនេះមិនទាន់បានរករឿងផង ឥលូវនៅហ៊ានលូកមាត់ចោតថាអាហារនាងគ្មានអនាម័យទៀត!
«រូបរាងនាងមិនស្អាត ចុះទម្រាំអាហាររបស់នាងទៀត!»
«នែ៎!!»
«អនាម័យមិនអនាម័យចៅហ្វាយចេះថ្លឹងថ្លែងហើយ អ្នកនាង យ៉េណា មិនមែនជាអ្នកហូបផងម៉េចក្ដៅក្រហាយម៉្លេះ?» សាណា ជួយនិយាយបន្ថែមដោយសំឡេងរាបស្មើ ឫកពានៅតែសង្ហានឹងម៉ត់ចត់ដូចដើម លេងឲ្យសាម៉ីខ្លួនថ្លោះទឹកមុខ សុខៗទៅជាពីរព្រួតមួយ។
«សាណា...ន..នាងកំពុងជួយស្រីម្នាក់នោះតមាត់ជាមួយខ្ញុំ!?»
«មែនហើយ»
«ហេតុអី!?»
«គ្មានហេតុផល»
«មិននឹកស្មានសោះថាសូម្បីតែនាងក៏ហ៊ានមើលងាយខ្ញុំដែរ! បាន! បានតើ!! ខ្ញុំនឹងឡើងទៅជួប ឃេស៊ីរ៉ាស់ ហើយប្រាប់គេពីសម្ដីរបស់នាង!!»
«អញ្ជើញចុះ ប្រាប់ឥលូវឬប្រាប់ស្អែក?»
«សាណា!!»
«អូ៎ភ្លេចសួរមុន ពេលមកហ្នឹងមានបានស្រោចទឹកលើករាសីខ្លះទេ? ព្រោះចៅហ្វាយមិនមែនថាជួបក៏ជួបបានទេ យល់ល្អនាងគួររកលោកអាចារ្យដេញពេលា ថាថ្ងៃណាទើបចៅហ្វាយព្រមអនុញ្ញាតឲ្យនាងចូលជួប...តិចល៎ត្រូវរងចាំដល់ចាស់សក់ស្កូវហើយនៅមិនទាន់បានជួបទៀត... ខ្ញុំអាណិត»
អ្ហា៎ៗ សាណា នេះឃើញមុខសង្ហាៗអញ្ចឹងទេ តែសម្ដីវិញឌឺឆ្ងាញ់អស់ទាស់>0<
ណេរ៉ា សូមលើកមេដៃឲ្យមួយចាស៎*0*
«ហួសហេតុពេកហើយណា៎!»
«បើហួសអញ្ចឹងបកក្រោយវិញក៏បាន.. ទ្វានៅខាងនោះហើយ អញ្ជើញចេញ ទីនេះមិនមែនផ្ទះរបស់នាងទេ កុំមកស្រែកជំទាលរំខានគេអ្នកជិតខាង»
«ខ្ញុំមិនទៅ!!»
«...»
«ទោះនាងជាអ្នកណាក៏ដេញខ្ញុំមិនបានដែរ! ខ្ញុំត្រូវតែជួប ឃេស៊ីរ៉ាស់!!»
នាងបន្តមុខក្រាស់ឈរអាងចាងត្រង់កន្លែងដើម ទើបសន្តិសុខពីរនាក់រហ័សរហួនរត់ចូលមកចាប់ដៃរបស់នាងទាំងសងខាង ក្រៀកឡើងខ្ពស់ឡើងជើងផុតពីដី។
«អ្នកនាង យ៉េណា ប្រាប់ថាមិនចង់ដើរចេញ...អញ្ចឹងមានតែរំខានពួកលោកជួយសែងទៅទេទើបបាន»
«ទេ!!»
«អញ្ជើញអ្នកនាង»
«ប្រាប់ហើយថាមិនទៅទេ!! អ្នកណាឲ្យពួកឯងយកដៃមកប៉ះខ្ញុំ!? ឈប់ភ្លាម!! អឺៗ!»
ពេលដែលត្រូវអូសចេញដោយកម្លាំងបាយ យ៉េណា ក៏រើសកញ្ជ្រោលនឹងស្រែកឡូឡាខ្លាំងៗ នាំឲ្យសន្តិសុខម្នាក់ក្បែរនេះ ប្រញាប់លើកដៃមកខ្ទប់មាត់របស់នាងជាប់ រួចក៏បន្តសែងចេញរហូតដល់ផុតពីក្រសែភ្នែក។
«ទីបំផុតក៏ចប់បញ្ហា»
«បងស្រីសង្ហា អរគុណហើយ» ផេនណេរ៉ា ងាកមកញញឹមដាក់នាងតិចៗ។
«បងស្រីសង្ហា?»
«ចាស៎*0*»
កាន់តែមើលកាន់តែសង្ហា ទាស់តែមានដើមទ្រូងបន្តិច><
«ហៅខ្ញុំថា សាណា ក៏បាន^^»
«បងស្រីស..សាណា.. ខ្ញុំឈ្មោះ ផេនណេរ៉ា»
«ស្គាល់ហើយ^^»
«បងស្រីធ្វើការនៅទីនេះមែនទេ?»
«អ្ហឹម^^ ឃេស៊ីរ៉ាស់ ជាចៅហ្វាយរបស់ខ្ញុំ»
អីយ៉ា គាប់ជួបល្អណាស់..
ណេរ៉ា ញញឹម មុននឹងដៀងមើលថង់ប្រអប់អាហារនៅក្នុងដៃរបស់ សាណា មួយភ្លែត អត់មិនសួរបញ្ជាក់ម្ដងទៀតមិនបាន។
«តើប្រាកដដែរទេ ដែលថាខ្ញុំមិនបាច់ត្រូវយកប្រអប់បាយនេះទៅវិញ?»
«ប្រាកដហើយ ខ្ញុំនឹងយកវាឲ្យចៅហ្វាយដោយផ្ទាល់»
«ចុះបើគេមិនទទួល?»
«អញ្ចឹងខ្ញុំនឹងញ៉ាំឲ្យអស់^^»
«ចឹងក៏បាន^^»
លឺហើយធូរចិត្តបន្តិច នាងមិនមែនជាមនុស្សចូលចិត្តខ្ជះខ្ជាយអាហារស្រាប់ផង បើគេមិនញ៉ាំ នាងនឹងយកមកញ៉ាំខ្លួនឯង ស្ដាយទឹកចិត្ត(+ទឹកលុយ)ដែលខំធ្វើ។
«ឡើងទៅជាមួយគ្នាទេ?»
«អត់ទេ ខ្ញុំត្រូវត្រឡប់ទៅវិញហើយ»
«ហេតុអី? មិនចាំនៅជួបចៅហ្វាយសិនទេឬ?»
«កុំនាំលំបាកអី ខ្ញុំគ្រាន់តែឈានចូលយកអាហារមកឲ្យប៉ុណ្ណោះ មិនចង់រំខាន..»
តាមពិតគឺនាងមិនទាន់ប្រុងប្រៀបខ្លួនរួចរាល់ដើម្បីតែជួបតទល់ជាមួយគេទៅវិញទេ>< ខ្លាចពេលឃើញគេហើយទប់ចិត្តមិនបាន >0<
«ចុះទៅវិញយ៉ាងម៉េច? ត្រូវការឲ្យខ្ញុំជូនទៅទេ?»
«តៃកុងឡានចាំខ្ញុំនៅខាងក្រៅហើយ^^»
«បានៗ»
«អញ្ចឹងខ្ញុំលាសិនហើយ ថ្ងៃក្រោយជួបគ្នា><» ស្រីក្រមុំលំទោនខ្លួនតិចៗជាលើកចុងក្រោយ រួចក៏រហ័សចាកចេញទៅ ខណៈដែល សាណា បានតែញញឹមមើលរហូតដល់រាងតូចបាត់ពីក្រសែភ្នែក ទើបនាងរហ័សវិលត្រឡប់មកបន្ទប់ប្រជុំវិញ។
«ទៅណាយូរម៉េះ?» អាសៀ ដែលឈររងចាំក្បែរទ្វាសួរនាំតិចៗ រួចដៃក៏លូកមកទទួលថង់ក្រដាស់ក្នុងដៃរបស់នាង។
«ដោះស្រាយបញ្ហាតិចតួច ប្រជុំដល់ដល់ណាហើយ?»
«ជិតចប់ហើយ...អម្បាញ់មិញអង្គុយសុខៗចៅហ្វាយក៏សើច >< នាងដឹងទេខ្ញុំភ័យបុកពោះសឹងស្លាប់»
«...» សាណា លើកចិញ្ចើមមិនមាត់មិនក។
ការប្រជុំពេលនេះម្នាក់ៗកំពុងបញ្ចេញមតិថ្មីៗរៀងខ្លួនទាំងប្រាកដប្រាជា ខណៈដែលរាងខ្ពស់ដែលអង្គុយនៅខាងក្បាលតុ ក៏ប្រាកដប្រាជាដូចគ្នា។ ក្រសែភ្នែកខ្មៅនិលរបស់គេសម្លឹងមើលMacBookនៅចំពោះមុខសឹងមិនព្រិចភ្នែក ចំណែកចុងមាត់ក៏មានស្នាមញញឹមតិចៗមិនរសាយ ហាក់ដូចជាកំពុងតែមានអារម្មណ៍ល្អ។
«នាងឃើញទេ?» អាសៀ អោនមកខ្សឹបក្បែរត្រចៀកឲ្យលឺត្រឹមតែពីរនាក់។
«ឃើញអី?»
«ឃើញចៅហ្វាយញញឹមម្នាក់ឯងហ្នឹងហើយ>< គ្មានអារម្មណ៍ថាប្លែកខ្លះទេហី»
«អត់ទេ»
«ងាប់ហើយ»
«កាន់ថង់នេះឲ្យស្រួល ហាមប៉ះពាល់ដាច់ខាត.. ខ្ញុំទៅមើលខាងនោះសិន ចង់ដឹងថាចៅហ្វាយកំពុងមើលអី» នាងនិយាយដាស់តឿនតែប៉ុណ្ណឹង រួចទើបបោះជំហានដើរចូលមកឈរខាងក្រោយកៅអីរបស់ ឃេស៊ីរ៉ាស់ ទាំងចង់ដឹងចង់លឺ មុននឹងអ្វីដែលបង្ហាញនៅក្នុងMacBookមួយនោះ ធ្វើឲ្យនាងភ្ញាក់ផ្អើល អត់មិនញញឹមតាមមិនបាន។
ចៅហ្វាយរបស់នាង កំពុងអង្គុយមើលសកម្មភាពដែលបានកើតឡើងនៅត្រង់កន្លែងខោនធ័រសម្រាប់សួរពត៌មាន មុននេះតើ! សកម្មភាពដែល ផេនណេរ៉ា ហើយនិង យ៉េណា កំពុងឈរឈ្លោះប្រកែកគ្នា!
«ហឹសៗឆ្មាតូច..ឆ្នាស់ណាស់តើ តែក៏និយាយបានល្អ» ឃេស៊ីរ៉ាស់ លាន់មាត់ នៅតែអស់សំណើចដូចដើម លេងឲ្យអ្នករាល់គ្នាដែលកំពុងនិយាយឆ្លើយឆ្លងគ្នាទៅមក ទៅជាស្ងាត់មាត់គ្រប់ៗគ្នា។
«..?»
ឆ្មាតូច??? ឆ្មានៅណា!?
«រំសាយការប្រជុំត្រឹមនេះ»
«លោកអគ្គនាយក..រ..រួចចុះគម្រោងដែលខ្ញុំបាននិយាយឲ្យស្ដាប់នោះ តើលោកគិតយ៉ាងម៉េចដែរ?» ប្រធានផ្នែកគ្រប់គ្រងប្រញាប់លើកសំណួរ បន្ទាប់ពីនៅសុខៗគេក៏ស្រាប់តែចង់រំសាយការប្រជុំចោល មុនពេលកំណត់បែបនេះ។
«ខ្ញុំនឹងសាកពិចារណាល៎មើល»
«បាទ»
«ពេលនេះអ្នករាល់គ្នាអាចចេញទៅបានហើយ»
«បាទ/ចាស៎» បុគ្គលិកប្រុសស្រីរហ័សប្រមូលឯកសាររៀងៗខ្លួន រួចក៏ចាកចេញទៅ។
«ឯណាប្រអប់បាយដែលភរិយាខ្ញុំផ្ញើមក?» ប្រុសកំលោះសួររក ទើបសាណា ងាកទៅធ្វើសញ្ញាឲ្យ អាសៀ កាន់ថង់ក្រដាស់ចូលមក។
«នៅទីនេះហើយចៅហ្វាយ»
«...» ដៃមាំចាប់យកថង់ក្រដាស់មកបើកមើល មុននឹងទាញយកប្រអប់អាហារប្លែកៗជាច្រើនមុខដែលនាងក្រមុំបានរៀបចំចេញមកតម្រៀបនៅលើតុម្ដងមួយៗ ក្នុងនោះក៏មានកាហ្វេដែលកំពប់អស់ពាក់កណ្ដាលដូចគ្នា។
«កាហ្វេនេះបែបត្រជាក់អស់ហើយ ទុកឲ្យខ្ញុំជាអ្នកផឹកជំនួសចៅហ្វាយ»
ព្រោះដឹងច្បាស់ថាចៅហ្វាយរបស់ខ្លួនផឹកតែកាហ្វេខ្មៅដែលនៅក្ដៅអ៊ុនៗប៉ុណ្ណោះ អញ្ចឹងហើយទើប អាសៀ ខំយកមុខយកមាត់ដោយការស្នើខ្លួន ប៉ុន្តែខណៈពេលដែលគេលូកដៃមិនទាន់ប៉ះកែវកាហ្វេផង ស្រាប់តែ ឃេស៊ីរ៉ាស់ លូកដៃមកទះដៃរបស់គេចោល នឹងបញ្ជូនក្រសែភ្នែកកាចៗដាក់ទុកជាការគំរាម។
~ផាច់!~
«ហាមប៉ះ!»
«ចៅ..ចៅហ្វាយ..តែកាហ្វេនេះត្រជាក់អស់ហើយទាន»
«តាមតែវាទៅ» ប្រុសកំលោះញាក់ស្មា រួចលើកកាហ្វេខ្មៅដែលប្រហែលនាងជាអ្នកឆុងដោយផ្ទាល់ដៃ មកផឹកទាល់តែអស់បង្ហាញកូនចៅឲ្យបានឃើញ បន្ទាប់មកក៏សង្កេតមើលក្រដាស់ណូតតូចៗដែលនាងបិទនៅកៀនប្រអប់អាហារនីមួយៗ។
(សាំងវិច+កាហ្វេជាអាហារពេលព្រឹក)
(ប្រអប់មួយនេះជាអាហារថ្ងៃត្រង់ មានបាយនឹងបន្លែសាច់ច្រើនមុខ>< ខ្ញុំលឺថាមនុស្សប្រុសខ្លះមិនចូលចិត្តបន្លែ ប៉ុន្តែយ៉ាងណាលោកត្រូវតែខំញ៉ាំ ដើម្បីសុខភាពល្អ)
(ប្រអប់នេះមានផ្លែឈើ+នំអ៊ីនឹងនំសណ្ដែក បង្អែមដែលខ្ញុំធ្វើដោយខ្លួនឯង)
«...»
«សណ្ដែក! ចៅហ្វាយពិសារសណ្ដែកមិនបានទេ!» អាសៀ អើតមកឃើញក៏លាន់មាត់ ចាំបានច្បាស់ថាចៅហ្វាយរបស់ខ្លួនប្រតិកម្មជាមួយសណ្ដែកហើយនោះ។
«ដឹងហើយ តែឯងមិនឃើញទេអ្ហ៎ថានាងធ្វើវាដោយខ្លួនឯង»
«បាទឃើញ ប៉ុន្តែនំសណ្ដែកនេះទុកឲ្យខ្ញុំហើយ សាណា ញ៉ាំទៅចុះ...យ៉ាងណាក៏សុខភាពរបស់លោកសំខាន់ជាង»
«ទេ...របស់ដែលភរិយាខ្ញុំធ្វើសំខាន់ជាង» ឃេស៊ីរ៉ាស់ លើកហេតុផលប្រកែកតបទៅវិញ ដៃកាន់ប្រអប់ជាប់មិនលែង យ៉ាងណាក៏មិនព្រមឲ្យវាទៅកូនចៅរបស់គេដាច់ខាត!
«ចុះបើពេលក្រោយលោកចាប់ផ្ដើមឈឺ តើគិតយ៉ាងម៉េច?»
«ឯងហៅឡានពេទ្យមក»
«ស្លាប់ហើយចៅហ្វាយ >_<»
«...»
«ន..នេះចៅហ្វាយសុខចិត្តហូបសណ្ដែកមុន ទោះលំបាកក្រោយក៏លោកមិនខ្វល់អញ្ចឹងឬ?»
«អឺ»
«សាណា ជួយពន្យល់គាត់ផង!» អាសៀ ងាកមកសុំជំនួយ ប៉ុន្តែ សាណា បែរជាដកដង្ហើមធំ។
ចៅហ្វាយជាមនុស្សធំ តើត្រូវចាំឲ្យអ្នកណាមកពន្យល់ប្រាប់គាត់ទៀត.. បើគាត់ថាត្រូវតែហូបហើយទោះយកឡានដឹកដីមកអូស ក៏ទប់ចៅហ្វាយមិនជាប់ដែរ។
«ខ្ញុំនឹងទាក់ទងរកគ្រូពេទ្យឲ្យត្រៀមថ្នាំសម្រាប់ចៅហ្វាយ»
«ល្អ.. សាណា ថ្ងៃនេះនាងធ្វើបានល្អ បូណឺសខែនេះខ្ញុំនឹងតម្លើងឲ្យនាង»
«អរគុណចៅហ្វាយ»
«រួចចុះខ្ញុំo.o?»
«អាសៀ ឯងក៏ធ្វើបានល្អ...» ឃេស៊ីរ៉ាស់ មានចេតនានិយាយមិនឲ្យអស់ប្រយោគ ទាំងមុខសង្ហាក៏មានស្នាមញញឹមបិសាចមិនគួរឲ្យទុកចិត្ត មនុស្សល្ងង់ៗដូច អាសៀ គ្មានថ្ងៃតាមទាន់។
«បាទៗ*0*»
«ការងារល្អណាស់.. អញ្ចឹងហើយខ្ញុំសម្រចចិត្តថានឹងថែមម៉ោងឲ្យឯង! មួយអាទិត្យនេះធ្វើការដល់ម៉ោង១២យប់ បានឲ្យទៅផ្ទះ!»
«អីគេ!? ចៅហ្វាយលំអៀង><»
«ឯងមាត់ធំ ចង់លូកថ្លើមចៅហ្វាយម្ដងជាពីរដង ឲ្យឯងធ្វើការដល់ម៉ោង១២ទុកថាសំណាងហើយ!» 
«ខ្ញុំលូកថ្លើមចៅហ្វាយពីពេលណាT_T»
«ឯងគិតខ្លួនឯងទៅ»
«ចៅហ្វាយយយ»
«...» ប្រុសកំលោះមិនឆ្លើយ ប្ដូរចំណាប់អារម្មណ៍លើអាហារនៅចំពោះមុខ ដោយទុកឲ្យកូនចៅនៅឈរធ្វើមុខកំសត់តែម្នាក់ឯងបន្ត។
ទោះជានំសណ្ដែកនេះនឹងធ្វើឲ្យគេលំបាក តែគេក៏យល់ព្រម.. គេមិនព្រមឲ្យទឹកចិត្តរបស់នាងក្លាយជាអសាបង់ឡើយ!
..........
«អ្នកនាងតូចចូលចង្ក្រាន ធ្វើអីទៀតហើយ?» អ៊ុំស្រីដើរចូលមកក្នុងផ្ទះបាយ ក្រឡេកឃើញរាងស្ដើងកំពុងមមាញឹកនៅត្រង់ចង្ក្រាន ទើបអត់មិនសួរនាំមិនបាន។
«ខ្ញុំធ្វើអាហារថ្ងៃត្រង់ ក្រែងល៎បងស្រីនិងលោកពូត្រឡប់មកវិញលឿនជាងរាល់ដង»
«ទុកឲ្យអ៊ុំជាអ្នកធ្វើបានហើយ»
«មិនអីទេ» នាងតប រួចក៏លើកឆ្នាំងស៊ុបក្ដៅៗដែលទើបធ្វើរួចថ្មីៗដាក់ទៅម្ខាង នឹងចាប់ផ្ដើមយកគឿងសមុទ្រមកឆាជាមួយបាយ។
«អ្នកនាងតូចមានទូរសព្ទ» សំឡេងស្រីបម្រើស្រែកមកពីខាងលើ ទើបនាងស្រែកតបត្រឡប់ទៅវិញ។
«យកឲ្យបន្តិចមក ខ្ញុំកំពុងតែជាប់ដៃ»
«ទូរសព្ទរោទន៍២ដងហើយអ្នកនាង»
«លេខអ្នកណា? ប្រហែលលោកពូដឹង»
ដៃតូចម្ខាងនៅទំនេរលូកយកទូរសព្ទដែលស្រីបម្រើហុចឲ្យមកមើល ក៏ឃើញថាជាលេខមិនធ្លាប់ស្គាល់។
«អាឡូ?»
(ណេរ៉ា) សំឡេងរបស់មនុស្សស្រីបន្លឺតបពីខ្សែម្ខាង។
«អ្ហេ៎ អ្នកណាហ្នឹង?»
(គឺខ្ញុំ សាណា)
«បងស្រី សាណា»
វ៉ាវ តើនាងទៅស្រាវជ្រាវបានលេខរបស់នាងមកពីណា o.o
(ចៅហ្វាយកំពុងមានបញ្ហា អញ្ចឹងហើយទើបខ្ញុំទាក់ទងចង់ពឹងពាក់សុំឲ្យនាងជួយ)
«បញ្ហា? តើគេមានរឿងអី!?»
(ថ្ងៃមិញបន្ទាប់ពីញ៉ាំនំសណ្ដែករបស់នាងហើយ ២ម៉ោងក្រោយចៅហ្វាយក៏ស្រាប់តែចុះខ្សោយ ឡើងកន្ទួលក្រហមពេញខ្លួន)
នំសណ្ដែករបស់នាង?
ទេ!មិនអាចទេ! នាងធ្វើត្រូវតាមក្បួនខ្នាតតើ! មិនគួរមានបញ្ហាទេ!
«ចុះមាននាំគេទៅពេទ្យដែរទេ!?»
(គ្រូពេទ្យបានឲ្យថ្នាំគាត់រួចហើយ ប៉ុន្តែនៅតែមិនធូរស្រាល)
«ស្លាប់ហើយ»
(ថ្ងៃនេះខ្ញុំមានការរវល់ ត្រូវធ្វើការបង្ហើយនៅក្រុមហ៊ុនផង ខ្លាចមិនអាចនៅមើលគាត់បាន..អញ្ចឹងហើយបើនាងទំនេរ តើអាចមកមើលថែរចៅហ្វាយបន្តិចបានទេ?)
«បាន! ប្រាកដជាបាន ប្រាប់មកថាពេលនេះគេនៅឯណា?»
(គាត់សម្រាកនៅផ្ទះ)
«អូខេផ្ញើអាស័យដ្ឋានផង ចាំខ្ញុំទៅរកគេ»
(កុំឲ្យរំខាន ខ្ញុំបានឲ្យតៃកុងឡានចេញទៅយកនាងហើយ កុំភ្លេចរៀបចំខ្លួនឲ្យរួចរាល់)
«បាន សាណា! ខ្ញុំនឹងរងចាំ»
.........
ភូមិគ្រឹះត្រកូល ម៉េកខនដេស..
គ្រាន់តែធ្វើដំណើរមកដល់ភូមិគ្រឹះធំស្កឹមស្កៃផ្ទាល់ខ្លួនរបស់គេភ្លាម ផេនណេរ៉ា ក៏រហ័សរហួនដើរចូលទៅទាំងប្រញាប់ប្រញាល់ ក៏មិនភ្លេចរាក់ទាក់តបត្រឡប់ទៅស្រីបម្រើដែលឈរតម្រៀបជាជួរយ៉ាងវែងអន្លាយរងចាំនៅខាងក្នុងដូចគ្នា។
«សួស្ដីអ្នកនាង ផេនណេរ៉ា^^»
«សួស្ដីៗ^^»
«អ្នកនាង សាណា កំពុងរងចាំ...សូមអញ្ជើញមកតាមខ្ញុំ »
«ចាស៎»
រាងស្ដើងរហ័សដើរយួរចានស្រាក់ដែលខ្លួនបានដាក់ស៊ុបក្ដៅៗមកជាមួយ សំដៅដើរតាមស្រីបម្រើ មកជួបនឹងរាងខ្ពស់របស់ សាណា កំពុងអង្គុយចុចលេបថបយ៉ាងមមាញឹក លើកៅអីខាងមុខទ្វាចូលបន្ទប់ធំ។
«បងស្រី សាណា»
«នាងមកហើយឬ? ឆាប់ចូលទៅ ចៅហ្វាយកំពុងសម្រាកនៅខាងក្នុង»
«ឈប់សិនបងស្រី!»
«..?»
«ខ្ញុំមិនអស់ចិត្តសោះ តើអាការះរបស់គេជាអី? តាមដែលខ្ញុំដឹងនំសណ្ដែកដែលខ្ញុំធ្វើគ្មានបញ្ហាអីទេ ហេតុអីក៏មានប្រតិកម្មលើគេតែម្នាក់អញ្ចឹង?»
នំសណ្ដែកដែលនាងធ្វើ ចែកទាំងអ៊ំុស្រីនឹងស្រីបម្រើទាំងអស់ឲ្យញ៉ាំគ្រប់ៗគ្នា គ្មានអ្នកណាកើតអីផង ចម្លែកតែគេម្នាក់ដែលញ៉ាំរួចក៏ទៅជាឈឺ។
«មិនលាក់បាំងនឹងនាងទេ ចៅហ្វាយមានប្រតិកម្មជាមួយសណ្ដែកតាំងពីតូច.. សណ្ដែកប្រភេទណាក៏គាត់ហូបមិនបានដែរ»
«..!»
«កាលពីមុនធ្លាប់ហូបប៉ះម្ដង គាត់អស់កម្លាំងសឹងសន្លប់ ក្អួតផងអីផង ទម្រាំតែត្រឡប់មកសភាពធម្មតាវិញ»
«អ..អញ្ចឹងហេតុអីក៏លើកនេះគេនៅតែហូបទៀត? នៅលើប្រអប់អាហារខ្ញុំសរសេរណូតបញ្ជាក់ប្រាប់ហើយថាជានំសណ្ដែក»
«ព្រោះនោះជានំដែលបានមកពីនាង ច្បាស់ហើយថាគាត់មិនព្រមឲ្យអ្នកណាបានប៉ះទេ»
«...»
តើវាទាក់ទងអីនឹងនាង?
ណេរ៉ា ចងចិញ្ចើមនៅស្ងៀម ខណៈដែល សាណា ក៏បិទលេបថបនឹងចាប់ផ្ដើមក្រោកឈរត្រង់ខ្លួន លូកដៃមកប៉ះស្មានាងក្រមុំតិចៗ។
«ណេរ៉ា ខ្ញុំមិនដឹងថាអ្នកទាំងពីរស្គាល់គ្នា នឹងមានទំនាក់ទំនងជ្រៀលជ្រៅដល់កម្រឹតណាទេ ប៉ុន្តែចំពោះខ្ញុំ គឺខ្ញុំទុកចិត្តនាង...ក៏ទុកចិត្តឲ្យនាងមើលថែរចៅហ្វាយដោយផ្ទាល់ដៃដូចគ្នា»
«...»
«ម្យ៉ាងទៀតនេះជាលើកដំបូងហើយដែលខ្ញុំឃើញចៅហ្វាយមានសភាពបែបនេះ នាងដឹងទេថាគាត់រឹងរូសណាស់..អ្នកណាហាមក៏មិនស្ដាប់ដែរ ដល់ឥលូវក៏ដេកទន់ខ្លួនលើគ្រែព្រោះតែនំសណ្ដែកនោះ»
ពាក្យសម្ដីរបស់នាងធ្វើឲ្យ ណេរ៉ា ស្ដាប់ហើយក៏មានអារម្មណ៍ថាដឹងខុសតិចតួច។ រឿងថ្ងៃមុននៅសណ្ឋាគារ នាងនៅមិនទាន់បានទទួលខុសត្រូវរួចផង ពេលនេះក៏មានរឿងមកមួយតង់ទៀត!
ហឺៗ T_T មិនដឹងជាតទៅថ្ងៃមុខនឹងមានទំនួលខុសត្រូវស្អីទៀតទេដែលកំពុងតែរងចាំនាង!
បែបត្រូវជាប់ជាមួយអាប៉ិនេះមួយជីវិតមែនហើយ! ><
«បងស្រីទុកចិត្តចុះ ខ្ញុំនឹងមើលថែរគេឲ្យបានល្អបំផុត» នាងក្រមុំនិយាយផ្ដល់ទំនុកចិត្ត ទើប សាណា ងក់ក្បាលញញឹមមុមមាត់មិនរសាយ។
«កំឡុងពេលដែលចៅហ្វាយត្រូវសម្រាកព្យាបាល ខ្ញុំនឹងចាត់ចែងការងារនៅឯក្រុមហ៊ុនជំនួសគាត់ ចំណែកនាងបើត្រូវការអីអាចប្រាប់លោកមេការបាន»
«ខ្ញុំយល់ហើយ»
«តែប៉ុណ្ណឹងទេ ប្រញាប់ចូលទៅចុះ..ខ្ញុំគិតដឹងគាត់ច្បាស់ជាចង់ជួបនាង»
«បាន^^»
«ខ្ញុំទៅធ្វើការហើយ ពេលក្រោយចាំជួបគ្នា» សាណា ប៉ះស្មារបស់នាងតិចៗជាលើកចុងក្រោយ រួចទើបដើរអោបលេបថបចេញទៅ។ ចំណែក ណេរ៉ា មិនឈរត្រាំងត្រែក្រៅបន្ទប់យូរ ក៏រហ័សរុញទ្វាសម្រុកចូលមកខាងក្នុង មិនសូម្បីតែចំណាយពេលគោះទ្វាផ្ដល់សញ្ញាឲ្យម្ចាស់បន្ទប់បានដឹង។
រាងស្ដើងបោះជំហានចូលមកឈប់ស្ងៀមលើកម្រាលព្រំដែលស្ថិតនៅចំកណ្ដាល ក្រសែភ្នែកមានពន្លឺក្រវាស់ដៀងមើលភាពល្អប្រណិតនឹងធំមហិមានៃបន្ទប់មួយនេះទាំងភ្ញាក់ផ្អើល... មិនមែនថានាងមិនដឹង ថាត្រកូល ម៉េកខនដេស មានដល់កម្រិតណា...ប៉ុន្តែបន្ទប់នេះហាក់ដូចជាធំលើសពេកហើយទេដឹង>< ដេកម្នាក់ឯងសោះតែបន្ទប់បែរជាធំ ដល់ថ្នាក់ថាមនុស្សមួយរយនាក់ ក៏អាចដេកតម្រៀបគ្នានៅលើឥដ្ឋនេះបានដោយគ្មានបញ្ហា!>0<
«ខេះៗ..»
«...»
«ខេះៗ»
សំឡេងក្អកតិចៗបន្លឺឡើងម្ដងហើយម្ដងទៀតចេញមកពីគ្រែធំ ដែលត្រូវហុំព័ទ្ធដោយវាំងននកាំមីញីក្រាស់ ដាស់ឲ្យស្រីក្រមុំរហ័សដើរវាងមកដាក់ចានស្រាក់នៅលើតុ នឹងស្ទុះចូលទៅវែកវាំងននឲ្យញែកចេញពីគ្នា ប្រទះនឹងរាងក្រាស់របស់ប្រុសកំលោះកំពុងដេកផ្ងាមួយកន្លែង ទាំងរាងកាយអាក្រាតពោពេញដោយតំណក់ញើសនឹងស្នាមកន្ទួលក្រហម...ឃើញហើយនាងក៏រឹតតែមិនស្រួលចិត្ត ព្រោះសភាពរបស់គេយ៉ាប់យឺនហួសពីការស្មានទុករបស់នាងទៅទៀត។
«...»
«សាណា យកទឹកឲ្យខ្ញុំបន្តិច» ឃេស៊ីរ៉ាស់ បញ្ជាខ្លីៗភ្នែកនៅបិទនៅឡើយទើបនាងប្រញាប់យកទឹកសល់កន្លះកែវលើតុក្បែរគ្រែមកហុចឲ្យ។
«ទឹកនៅទីនេះហើយ»
«...»
សំឡេងស្រទន់ នាំឲ្យអ្នកជំងឺសន្សឹមៗបើកភ្នែកឡើងមកសម្លឹងមើលមើលនាងមួយភ្លែត ដៃធំដែលលើកមកទទួលកែវទឹកទៅកាន់ សុខៗក៏ស្រាប់តែទន់ទៅ បណ្ដោយឲ្យកែវរបូតពីដៃ កំពប់ទឹកមកលើទ្រូងរឹងមាំ។
«ហេយ៎!»
នាងលាន់មាត់ភ្ញាក់ផ្អើល ចាប់ទាញកែវត្រឡប់មកវិញ រួចទើបប្រើដៃអាវផ្ដិតជូតទឹកលើទ្រូងរបស់គេទាំងភ្លេចចាប់អារម្មណ៍ថានៅក្បែរនេះក៏មានកន្សែងពោះគោទៅហើយ។
«សូមទោស..»
«មិ...មិនអីទេ.. ចាំខ្ញុំចាក់ទឹកថ្មីឲ្យលោក»
«ខ្ញុំមិនផឹកក៏បាន កុំឲ្យលំបាកដល់នាង»
«និយាយស្អីបែបនេះ!»
នាងក្រមុំដែលកំពុងតែបើកទឹកសុទ្ធចាក់ដាក់កែវ អត់មិនងាកមកចងចិញ្ចើមដាក់គេមិនបាន។
«ដៃទាំងពីររបស់ខ្ញុំទន់អស់ហើយ កាន់កែវមិនកើតទេ នាងមិនចាំបាច់...»
«ទុកឲ្យខ្ញុំបញ្ចុកលោកនោះអី»
«...»
«តើលោកអាចក្រោកអង្គុយរួចទេ? តែបន្តិចក៏បាន..» នាងសួរបណ្ដើរ ស៊កដៃម្ខាងមកជួយទ្រក្បាលគេបណ្ដើរ ព្យាយាមលើកគេឲ្យអង្គុយតែមើលទៅដូចជាយ៉ាប់យ៉ឺនដល់ហើយ។
«មិនរួចទេ ខ្ញុំគ្មានកម្លាំង..»
«អញ្ចឹង...ជួយផ្អែកក្បាលលើពោះខ្ញុំបន្តិចមក...»
សំឡេងប្រាកដប្រាជាពិរសគួរឲ្យចង់ស្ដាប់មួយនោះរបស់នាង ធ្វើឲ្យប្រុសកំលោះញោចចុងមាត់ពេញចិត្ត ព្រមធ្វើតាមដោយការងើបក្បាលមកផ្អែកនឹងពោះរាបស្មើយ៉ាងងាយ មិនរឹងទទឹងសូម្បីតែបន្តិច។
ណេរ៉ា កាន់កែវទឹកមកបញ្ចុកគេយឺតៗមិនបង្ខំ ខណៈដែលចុងម្រាមដៃមិនភ្លេចបង្ហួសប៉ះតាមស្បែកកាយនៅក្ដៅស្ទិញៗ នឹងមានកន្ទួលក្រហមជារឿយៗ។
«សភាពដូចមិនទាន់ធូរស្បើយ តើគ្រូពេទ្យនឹងមកមើលលោកទៀតទេ?»
«អត់ទេ»
«ហេតុអី!?»
«ពេទ្យពិនិត្យ ឲ្យថ្នាំរួចក៏អស់តួនាទី...សល់ពីនេះខ្ញុំជាអ្នកទ្រាំទ្រដោយខ្លួនឯង»
«ម៉េចកើត?»
ឲ្យថ្នាំស្អីទៅ បើឃើញថ្នាំនៅលើតុគេលេបអត់ម្ដងហើយតែអាការះនៅតែដូចដើមអញ្ចឹងនោះ! មិនគួរឲ្យទុកចិត្តទេ គួរតែនាំទៅឲ្យពេទ្យចិត្តតាមដានល្អជាងដេកលើគ្រែទ្រាំតែម្នាក់ឯង។
«ខ្ញុំទម្លាប់ហើយ» គេតបខ្សេវៗ មុននឹងមុខសង្ហាបែរមកជ្រប់នឹងពោះរបស់នាងយឺតៗ ឫកពាគួរឲ្យអាណិតនោះឃើញហើយរកតែនាងបដិសេដនឹងគេមិនបានទាល់តែសោះ><
«លោក ឃេស!»
«បាទ»
«ខ្ញុំមិនដឹងថាគួរបន្ទោសឬក៏អរគុណលោកឲ្យប្រាកដ!»
«...»
«ទាំងដែលលោកដឹងថាហូបសណ្ដែកមិនកើត ម៉េចក៏នៅតែរឹងហូបទៀត!?»
«ព្រោះវាជានំដែលនាងធ្វើ»
«តែលោកប្រតិកម្មណា៎! ទោះនំនោះអ្នកណាធ្វើក៏ដោយ ក៏មិនគួរហូបដែរ»
ពេលនាងតម្លើងសំឡេងកាចដាក់ មុខសង្ហាក៏ងើយឡើងមកសម្លឹងមើលនាងភ្លឹះៗ។
«នាងបន្ទោសខ្ញុំឬ?»
«មែនហើយ!»
ទោះនេះជាលើកដំបូងដែលពួកយើងបាននិយាយគ្នា តែនាងត្រូវតែស្ដីឲ្យ មិនព្រមយល់មុខដាច់ខាត!!
«អញ្ចឹងខ្ញុំសូមទោស»
«សូមទោសខ្លួនឯងទៅ! មិនដឹងថាពេលណាបានធូរស្បើយ ត្រឡប់មកដូចដើមវិញទេ»
«...»
«លោកមិនដឹងទេថាខ្ញំុស្លុតចិត្តប៉ុណ្ណាពេលដឹងថាលោកប្រតិកម្មនឹងនំសណ្ដែកដែលខ្ញុំធ្វើ.. ដំបូងស្មានតែនំមានបញ្ហាតើ! តែមានឯណា! តាមពិតមនុស្សធំរឹងរូស ប្រតិកម្មហើយនៅហូបកើតទៀត!»
«...»
«ថ្ងៃក្រោយខ្ញុំលែងធ្វើវាឲ្យលោកទៀតហើយ!»
«ឆ្មាតូច ខ្ញុំសូមទោសរួចហើយ ប៉ុន្តែបើនាងពិតជាលែងធ្វើឲ្យខ្ញុំមែន ក៏មិនអីដែរ..»
«...»
«ខ្ញុំជាមនុស្សពិការដែលគ្មានបានការ... ទម្លាប់រស់នៅម្នាក់ឯងដោយគ្មានអ្នកណាចាំផ្គត់ផ្គង់ស្រាប់ហើយ» ឃេស៊ីរ៉ាស់ ធ្វើទឹកមុខកំសត់ឲ្យនាងបានឃើញ រួចទើបខំប្រឹងប្រើកម្លាំងខ្សោយៗចុងក្រោយ ងាកខ្លួនមកដេកកើយខ្នើយវិញដូចដើម រក្សាគម្លាតពីនាងទាំងមានចេតនា។
«...»
«អរគុណដែលនាងខំធ្វើអាហារមកឲ្យ ទោះត្រឹមតែម្ដងហើយក៏ជាលើកចុងក្រោយ តែខ្ញុំក៏សប្បាយចិត្ត..នឹងមិនត្រូវការអីទៀតទេ»
«លោក ឃេស លោកកំពុងនិយាយស្អីហ្នឹង..»
កាន់តែស្ដាប់ នាងក៏កាន់តែមានអារម្មណ៍ថាគេកំពុងតូចចិត្តនឹងខ្លួនឯង...
កាន់តែស្ដាប់ ចិត្តក៏កាន់តែអាណិត T_T
ហេតុអីក៏ពាក្យថា’ពិការ’ មុតជ្រៅក្នុងចូលក្នុងបេះដូងរបស់នាងដល់ថ្នាក់នេះ។
«នាងត្រឡប់ទៅវិញទៅ ខ្ញុំនៅម្នាក់ឯងបានហើយ...ត្រឹមឈឺប៉ុណ្ណេះខ្ញុំនៅអាចទ្រាំបាន»
មួយប្រយោគចុងក្រោយ មុននឹងដៃធំទាញភួយនៅក្បែរមកដណ្ដប់ជិត ប៉ុន្តែក៏ត្រូវដៃតូចកន្ត្រាក់ឲ្យរបើកមកវិញ ហើយពួកយើងក៏ប្រសព្វភ្នែកគ្នា។
«លោកតូចចិត្តអ្ហ៎?»
«ខ្ញុំ..អត់មានទេ..»
«លោកតូចចិត្តដែលខ្ញុំបន្ទោសលោកព្រោះតែរឿងនំសណ្ដែកនោះមែនទេ បើមែនខ្ញុំសូមទោសក៏បាន»
«ខ្ញុំជាអ្នកខុស»
«ខ្ញុំក៏ខុសដូចគ្នា អញ្ចឹងហើយខ្ញុំស្ម័គ្រចិត្តមើលថែរដល់លោកជាសះស្បើយ»
«អត់ទេ កុំបង្ខំខ្លួនឯងអី.. នាងមិនគួរលំបាកជាមួយមនុស្សពិការដូចខ្ញុំ»
ទៀតហើយ!! កុំនិយាយពាក្យនោះទៀតបានទេ!! >< នាងរំជួលចិត្ត!
«ទុកថាជាបទពិសោធន៍ចុះ យ៉ាងណាខ្ញុំមានគម្រោងមើលថែរលោកមួយជីវិតស្រាប់ទៅហើយ!»
«នាង.. នាងដឹងថាខ្លួនឯងនិយាយអីចេញមកទេ..» ឃេស៊ីរ៉ាស់ ធ្វើជាគេចភ្នែកទាំងភ្ញាក់ផ្អើល ខណៈដែលចុងមាត់បែរជាលួចញញឹមតិចៗស្រដៀងនឹងមនុស្សមានល្បិច។
«ខ្ញុំដឹង!»
«តែវាមិនល្អឡើយ... ខ្ញុំផ្ដល់ឱកាសឲ្យនាងគិតម្ដងទៀត»
«ខ្ញុំគិតច្បាស់លាស់អស់ហើយ!»
«...»
«គឺខ្ញុំនឹងទទួលខុសត្រូវលើលោក!»
«ទទួលខុសត្រូវ? អ..អញ្ចឹងពាក្យគ្រប់ម៉ាត់ដែលនាងនិយាយយប់នោះ នៅយកជាការបានឬ?»
«ប្រាកដហើយ!»
«នាងនឹងចិញ្ចឹមខ្ញុំ?»
«មែន!»
«រៀបការជាមួយគ្នា?»
«អឺ!»
«រស់នៅជាមួយគ្នាដល់ចាស់សក់ស្កូវ..»
«ហ្នឹងហើយ! ហើយលោកប្រុងឲ្យខ្ញុំឆ្លើយប៉ុន្មានដងទៀត..ខ្ញុំប្រាកដប្រាជាណាស់!»
នាងមិនចូលចិត្តសាំញ៉ាំទេ! បើថាគិតស្អីគឺធ្វើនឹងហើយ! ត្រឹមមើលថែប្ដីសង្ហាម្នាក់ តើវាទៅពិបាកស្អីទៅ!? ><
«តែខ្ញុំពិការជើង..» ឃេស៊ីរ៉ាស់ បោះសម្ដីប្រហារចិត្តរបស់នាងចុងក្រោយ រួចស្រវ៉ាចាប់ដៃតូចមកដាក់ជើងនឹងបង្អូសឡើងមកលើជារឿយៗរហូតដល់ប៉ះនឹងភ្លៅរឹងមាំ។
«...»
«រាងកាយផ្នែកខាងក្រោមរបស់ខ្ញុំគ្មានចលនាទេ..»
«លោកគិតថាខ្ញុំខ្វល់?»
«នាងមិនខ្វល់ តែខ្ញុំខ្វល់»
«...»
«មនុស្សស្រីទាំងអស់សុទ្ធតែត្រូវការស្វាមីផ្ដល់សេចក្ដីសុខឲ្យខ្លួន.. ប៉ុន្តែខ្ញុំវិញ.. ខ្ញុំបែរជាប្រគល់វាឲ្យនាងមិនបាន»
«លោកកំពុងតែមើលងាយខ្ញុំមែនទេ!?» ផេនណេរ៉ា ថ្លោះទឹកមុខបង្ហាញភាពខឹងសម្បារឲ្យឃើញច្បាស់ ទើបគេប្រញាប់បកស្រាយប្រាប់នាងជាបន្ទាន់។
«ឆ្មាតូចកុំយល់ច្រឡំ ខ្ញុំមិនបានមើលងាយនាង..»
«លោកកំពុងតែចង់និយាយថាមនុស្សស្រីទាំងអស់ចង់ឲ្យស្វាមីប្រគល់សេចក្ដីសុខតែរឿងលើគ្រែអញ្ចឹងឬ? អញ្ចឹងលោកមើលខ្ញុំខុសហើយ!»
«...»
«បើសិនជាឲ្យខ្ញុំជ្រើសរើសរវាងសេចក្ដីសុខផ្លូវកាយហើយនឹងផ្លូវចិត្ត .. ខ្ញុំច្បាស់ជារើសយកផ្លូវចិត្ត!! ខ្ញុំសុខចិត្តរស់នៅជាមួយមនុស្សពិការតែជាបុគ្គលល្អថ្លៃថ្នូរ ប្រសើរជាងជ្រើសយកមនុស្សមានកាយសម្បទាគ្រប់គ្រាន់តែគ្មានបានការ!!»
ពាក្យសម្ដីម៉ឺងម៉ាត់របស់នាងធ្វើឲ្យគេញញឹមចេញមកទាំងពេញចិត្តពេញថ្លើម ឆ្លៀតឱកាសពេលនាងភ្លេចខ្លួន ក៏ទាញដៃតូចយកមកក្ដោបចូលគ្នានឹងជម្រិតថើបខ្នងដៃរបស់នាងថ្នមៗ។
«ប៉ុន្តែឆ្មាតូច..នាងដឹងទេ..»
«???»
«ដឹងទេថាខ្ញុំជាមនុស្សប្រុសដែលធ្លាប់រៀបការម្ដងរួចហើយ..»
«ដឹងតើ ខ្ញុំធ្លាប់លឺគេនិយាយ»
«...»
«រួចចុះអ្នកទាំងពីរនៅមានទំនាក់ទំនងនឹងគ្នាទៀតឬអត់?»
«អត់ទេ»
«ល្អ! ព្រោះបើលោកពិតជានៅទាក់ទងនាងមែន អញ្ចឹងខ្ញុំមិនព្រមទាក់ទងលោកទេប្រាប់ឲ្យហើយ! ឃើញស្លូតបែបនេះ តែពេលប្រចណ្ឌគឺគួរឲ្យខ្លាចណាស់! ខ្ញុំមិនព្រមប្រើប្ដីរួមជាមួយអ្នកណាដាច់ខាត!»
«ឆ្មាតូចនាងសប្បាយចិត្តបាន... ចាប់តាំងពីអតីតភរិយារបស់ខ្ញុំយល់ព្រមលែងលះព្រោះតែលុយ៥លាននោះមក ខ្ញុំក៏លែងជួបនាងទៀត... ម្យ៉ាងរៀបការក៏ដូចជាមិនរៀបការ ពួកយើងគ្មានស្នេហាផ្អែមល្ហែមសូម្បីតែម្ដង»
«បើមិនស្រលាញ់គ្នាផង អញ្ចឹងហេតុអីក៏ព្រមរៀបការ?»
«ខ្ញុំរៀបការតាមការរៀបចំរបស់ម៉ាក់ខ្ញុំ»
«លោក..នៅមានម៉ាក់ដែរអ្ហ៎?»
«មាន គ្រាន់តែមិនសូវស្និទ្ធស្នាល»
ងាប់ហើយ ដំបូងនាងស្មានតែគេខ្លួនមួយមែនតើ! >< តាមពិតនៅមានម៉ាក់សោះ!
មើលទៅអនាគតនាងបែបត្រូវប្រឈមមុខនឹងមនុស្សស្រីម្នាក់ទៀត អ្នកដែលមានឈ្មោះថាជា’ម៉ាក់ក្មេក’នោះហើយ>< មិនដឹងជាកាចឬស្លូត! បើស្លូតស្រួលចរចាគ្នាបន្តិច តែបើកាចវិញនោះ នាងមិនលេងចូលទេ>< មានតែត្រូវរត់ទៅផ្ទះសិនហើយ!
«...»
នៅសុខៗនាងក៏ស្រាប់តែបាត់មាត់ សញ្ជឹងគិតយ៉ាងស្ងៀមស្ងាត់ម្នាក់ឯង ទើបប្រុសកំលោះអត់មិនសួរនាំមិនបាន។
«ឆ្មាតូច នាងកំពុងគិតអី?»
«មិ..មិនបានគិតអីទេ» នាងគ្រវីក្បាបដិសេដ ឃេស៊ីរ៉ាស់ ញញឹមរួចក៏ជន្លចុងម្រាមដៃមកឈ្លីប្រជុំចិញ្ចើមរបស់នាងថ្នមៗ។
«មានរឿងអីឲ្យខ្វល់ខ្វាយ នាងនិយាយប្រាប់ខ្ញុំមកចុះ»
«ខ្ញុំឈ្មោះ ផេនណេរ៉ា»
«ហឹម?»
«ឃើញលោកគិតតែហៅថាឆ្មាតូចៗ ទើបខ្ញុំចង់បញ្ជាក់ឈ្មោះរបស់ខ្ញុំឲ្យលោកដឹង»
«ផេនណេរ៉ា.. នាងជាកូនស្រីរបស់លោក អ៊ែលឡេនសូ... នឹងមានបងស្រីភ្លោះម្នាក់ដែលមានរូបរាងដូចនាងប៉េះដាក់»
«វ៉ាវ o.o! នេ..នេះលោកស៊ើបដឹងអស់ហើយមែនទេ!?» នាងក្រមុំលាន់មាត់ បើកភ្នែកធំៗមើលគេយ៉ាងភ្ញាក់ផ្អើល។
«បាទ ចាប់តាំងពីថ្ងៃដែលនាងលួចចាកចេញពីសណ្ឋាគារមកមុន..ខ្ញុំក៏ចាប់ផ្ដើមដឹងរឿងទាំងអស់ដែលទាក់ទងនឹងនាង..»
ពីមុនគេបញ្ជាឲ្យ អាសៀ ស៉ើបប្រវត្តិរូបសង្ខេបរបស់នាងឲ្យមើល..ពិតជាមិនអសារបង់មែន។
«ចុះហេតុអីថ្ងៃដំបូងលោកមិនតាមរកខ្ញុំ?»
«ហេតុអីត្រូវតាមរកនាង? នាងភ្លេចហើយអ្ហ៎ថាខ្ញុំជាមនុស្សពិការ..»
«ទាក់ទងស្អីគ្នា!?»
រំលឹកដល់ចំណុចនេះ នាងក៏តម្លើងសំឡេងមិនពេញចិត្ត។
«ខ្ញុំមិនចង់បង្ខំនាង រឹតតែមិនចង់ប្រើអំណាចគាបសង្កត់.. ខ្ញុំចង់នៅរងចាំនាងសម្រេចចិត្តដោយផ្ទាល់ប្រសើរជាង...យ៉ាងណាក៏នាងបានបន្សល់ទុកក្រដាស់ បញ្ជាក់ថានឹងទទួលខុសត្រូវលើខ្ញុំដែរ..»
«ចុះបើខ្ញុំជាមនុស្សមិនល្អ មិនគោរពពាក្យសន្យាវិញ?» ណេរ៉ា សួរបន្ថែម ជ្រិមភ្នែករងចាំសង្កេតមើលទឹកមុខមនុស្សនៅចំពោះមុខ... ហើយក៏ដូចការគិត គ្រាន់តែសួរចប់ភ្លាមមុខសង្ហាក៏ស្រាប់តែមានពន្លឺស្រពាប់ស្រពោនមកភ្លែត ផ្លាស់ប្ដូរលឿនឡើងនាងតាមសឹងតែមិនទាន់។
«ក៏មិនថ្វី រឿងនេះបន្ទោសអ្នកណាមិនបានទេ... ប្រហែលព្រហ្មលិខិតជាអ្នករៀបចំ មិនចង់ឲ្យខ្ញុំជួបភរិយាល្អម្នាក់..»
«...»
«មួយជីវិតនេះខ្ញុំបែបត្រូវអង្គុយលើរទះរុញ ឯកាអស់មួយជីវិតមែនហើយ»
«មិនដឹងសោះថាលោកជាមនុស្សប្រុសមាំមួន តែក៏ឆាប់កើតទុក្ខដល់ថ្នាក់នេះ... ខ្ញុំសួរចោលសោះហ្នឹង លោកក៏ស្រាប់តែធ្វើមុខដូចចង់យំចេញមក >< កុំអញ្ចឹងអីបានទេ»
«ខ្ញុំមាំមួន.. ត្រង់ណា? ខ្ញុំចង់ក្រោកដើរខ្លួនឯងមិនកើតផង...»
«ឈប់និយាយទៅ!»
រាងស្ដើងអោនចុះមកប្រើដៃម្ខាងខ្ទប់មាត់របស់គេជាប់ហាមមិនឲ្យនិយាយបន្តទៅទៀត ខណៈដែលនាងមិនដឹងថាដៃធំរហ័សកំពុងសសៀៗឡើងមកក្រសោបចង្កេះតូចនឹងទាញនាងឲ្យកាន់តែខិតចូលមកកៀកនឹងខ្លួនជារឿយៗ។
«...»
«ព្រហ្មលិខិតមិនអយុត្តធម៌ចំពោះលោកពេកទេ..យ៉ាងណាក៏ពេលនេះលោករកឃើញខ្ញុំហើយតើ»
«...»
«បើលោកដើរមិនរួច ខ្ញុំស្ម័គ្រចិត្តធ្វើជាជើងរបស់លោក... លោកចង់ទៅទីណាខ្ញុំនឹងនាំលោកទៅទីនោះ..»
«...»
«ទោះខ្ញុំនៅក្មេងរាងឡប់ៗនិយាយច្រើន តែខ្ញុំដឹងថាអ្វីល្អអ្វីអាក្រក់.. ខ្ញុំមិនធ្លាប់ធ្វើឲ្យអ្នកណាម្នាក់អស់សង្ឃឹមនឹងអ្វីដែលខ្ញុំបានធ្វើហើយវាក៏គ្មានថ្ងៃកើតឡើងដែរ»
«ឆ្មាតូច..បើសិនជាមានបញ្ហាកើតឡើងចំពោះពួកយើងនៅពេលអនាគត តើនាងនឹងព្រមដោះដៃចោលខ្ញុំដែរទេ?» ឃេស៊ីរ៉ាស់ ឆ្លៀតឱកាសសួរបញ្ជាក់ម្ដងទៀត ហើយនាងក៏គ្រវីក្បាលជាចម្លើយទាំងទឹកមុខប្រាកដប្រាជា ដែលជាហេតុនាំឲ្យគេកាន់តែសប្បាយចិត្ត ដល់ថ្នាក់ងើបខ្លួនឡើងមកអោបនាងជាប់ណែនភ្លាមៗ។
«បើលោកយល់ព្រមធ្វើជាស្វាមីល្អ ទោះមានឧបសគ្គអ្វីកើតឡើងក៏ខ្ញុំមិនចោលលោកដែរ...នេះជាការពិត^^»
«សម្ដីផ្អែម នាងធ្វើឲ្យខ្ញុំរំភើបចិត្តដល់ហើយ..» គេរង៉ូរង៉ខ្សោយៗ រឹតរង្វង់ដៃកាន់តែណែន ចំណែកដៃតូចក៏លូកមកគោះខ្នងរបស់គេតិចៗទុកជាការលួងលោម។
«បានហើយៗ..រវល់តែនិយាយហ្នឹងហើយ លោកឆាប់សម្រាកទៅ..»
«នាងចង់ទៅណា?»
«ខ្ញុំរកចេញទៅខាងក្រៅមួយភ្លែត ក្រែងល៎បានដាំបបរត្រៀមទុកឲ្យនោះអី.. ឬមួយក៏គួរធ្វើអីផ្សេងវិញ? តើលោកចង់ញ៉ាំអី?» ណេរ៉ា សួរនាំដោយសំឡេងស្រទន់ នឹកចង់អស់សំណើចពេលមនុស្សប្រុសខ្លួនធំគិតតែអោបនាងជាប់ខ្វេ មិនព្រមលែង ធ្វើមើលតែកូនក្មេងតោងទាមម្ដាយអញ្ចឹងហា៎!
«មិនចង់ញ៉ាំ តែចង់ឲ្យនាងនៅកំដរខ្ញុំច្រើនជាង»
«ហឹម»
«ឆ្មាតូចថ្ងៃនេះនាងនៅជាមួយខ្ញុំណា៎..»
«...»
សម្ដីមួយប្រយោគរបស់គេធ្វើឲ្យនាងនៅស្ងៀម បេះដូងលោតញាប់ទាំងមិនដឹងខ្លួន។
«កុំទៅណាអី...នាងគេងក្បែរខ្ញុំក៏បាន...»
ឃេស៊ីរ៉ាស់ ថយចេញពីរង្វង់ដៃអោប រួចមុខសង្ហាខាបព្រលឹងក៏អោនមកជិតមុខស្រទន់ មានចេតនារក្សាចំងាយឃ្លាតគ្នាត្រឹមតែមួយធ្នាប់ដៃ។
«ខ្ញ..ខ្ញុំនៅកំដរបាន...តែម..មិ..មិនចាំបាច់ត្រូវគេងក្បែរលោកទេ..» នាងតបរដាក់រដុបរកសំឡេងខ្លួនឯងសឹងតែមិនឃើញ។
ពេលសម្រុកចូលមកដំបូង នាងមិនបានចាប់អារម្មណ៍សូម្បីតែបន្តិច ថារាងកាយអាក្រាតល្វែងលើសែនរឹងមាំ បូករួមនឹងក្លិនកាយក្រអូបបែបមនុស្សប្រុសស៊ិចស៊ីនោះវាគ្រោះថ្នាក់ប៉ុណ្ណាចំពោះនាងនោះទេ...
អីយ៉ូយ ដូចជាយឺតពេលហើយ>__<
...គ្រាន់តែនាងបានបកត្រឡប់មកចាប់អារម្មណ៍នឹងរូបរាងរបស់គេភ្លាម ថ្ពាល់ទាំងគូរក៏ចាប់ផ្ដើមក្ដៅភាយៗមកភ្លែត ភ្នែករេរាៗមិនដឹងថាគួរសម្លឹងត្រង់ណាមុនទើបល្អ!
អាប៉ិនេះរាងស្អាតអស់ទាស់ ហុហុ>0< ស៊ិចភែកហាប់ណែនគួរឲ្យចង់ស្ទាបអង្អែលដល់ហើយ!
ណេរ៉ា សូមឲ្យ១០០ពិន្ទុពេញចាស៎! >__<
«ខ្ញំុខ្លាចនាងធុញ»
«កុំបារម្ភ ខ្ញុំម..មិនឆាប់ធុញងាយៗទេ.. លោកសម្រាកបានហើយ» នាងខំនិយាយបង្វែរដានរួចក៏ថយគេចចេញទៅម្ខាង ប៉ុន្តែអ្នកកំលោះមិនព្រមបណ្ដោយឲ្យនាងថយគេចងាយៗ ដៃមាំក្រសោបប្រអប់ដៃតូចជាប់ មុននឹងបោះសំនួរឡើងមកទាំងស្នាមញញឹមកំហូច។
«កើតអី? រាងដូចភ័យៗ..»
«គ...គឺខ្ញ..ខ្ញុំទើបចាប់អារម្មណ៍ថាលោកមិនពាក់អាវ..លោករងាទេ? ខ្ញុំទៅយកអាវមកឲ្យ..»
«មិនរងាទេ»
«អញ្ចឹង...»
«ប៉ុន្តែឆ្មាតូច ប្រយោគមុននេះខ្ញុំចាំបាន... កាលនៅសណ្ឋាគារនាងក៏ធ្លាប់សួរខ្ញុំ..នាងនៅចាំដែរទេ?»
«ខ្ញុំម..មិនចាំទេ...»
«នាងសួរខ្ញុំថា.. ហេតុអីក៏លោកមិនពាក់អាវ? ហើយខ្ញុំក៏ឆ្លើយប្រាប់ថាព្រោះខ្ញុំចូលចិត្តដេកស្រាតបែបនេះ.. ហើយក៏ដើម្បីតែឲ្យនាងបានប៉ះខ្ញុំបានច្រើននោះអី...» ឃេស៊ីរ៉ាស់ រំលឹកពាក្យពេចន៍ថ្ងៃនោះឲ្យនាងស្ដាប់ ដោយសំឡេងគ្រលមុតមាំស៊ិចស៊ីបបួលឲ្យឈ្លក់វង្វេង ទាំងដៃក៏ទាញដៃតូចមកបង្អូសលើពោះហាប់ណែនរបស់ខ្លួនយឺតៗ លេងឲ្យនាងក្រមុំគាំងមួយកន្លែង ភ្នែកសម្លឹងមើលសកម្មភាពរបស់គេទាំងញាប់ញ័រ សឹងតែភ្លេចដកដង្ហើម។
«ត..តើលោកកំពុងទាក់ទាញខ្ញុំ...មែនទេ?»
«ហឹម..»
«ហេតុអីក៏ធ្វើបែបនេះ..»
«ឆ្មាតូច ខ្ញុំគ្រាន់តែចង់រំលឹករឿងថ្ងៃនោះឲ្យនាងស្ដាប់ប៉ុណ្ណោះ..»
«តែខ្ញុំច..ចាំមិនបានទេ..»
«...»
«ពេលនេះអ្វីដែលខ្ញុំដឹង...គឺក្រសែភ្នែករបស់លោកមិនដូចជាលោក...»
«...»
«ក្រសែភ្នែកលោកកំពុងតែទាក់ទាញខ្ញុំ..»
ក្រសែភ្នែកខ្មៅនិលដែលមើលធម្មតាឃើញជាពន្លឺស្រទន់បែបសុភាពបុរសគ្មានពិសពុល..ប៉ុន្តែកាន់តែនាងបានសម្លឹងចូលជ្រៅ នាងក៏កាន់តែប៉ះដឹងនៅពន្លឺអាថ៌កំបាំងកំណាចគួរឲ្យខ្លាច.. ដែលរងចាំលេបត្របាក់នាងគ្រប់វិនាទី..
«ទាក់ទាញ? ចុះបានផលអត់?»
«ប្រ…ប្រាកដហើយថាអត់!»
«ហាហា អញ្ចឹងខុសដែរទេ.. បើស្វាមីចង់ទាក់ទាញភរិយារបស់គេនោះ.. ឆាប់ឆ្លើយមក...»
«ប៉ុន្តែពួកយើងនៅមិនទាន់រៀបការ..»
«បន្តិចទៀតគង់តែរៀបការ»
«ហឺ»
«ថ្ងៃស្អែកនេះតែម្ដងក៏បាន ឬចុះអេតាស៊ីវិលមុន រៀបការតាមក្រោយក៏បាន»
«ឆ្កួតឬ><»
អ្នកណាថាចុះក៏ចុះ លឿនដូចរន្ទះអញ្ចឹងនោះ! បើប៉ាម៉ាក់នាងដឹងច្បាស់ជាលើសឈាមមិនខានទេ! ><
ផេនណេរ៉ា ធ្វើមាត់ជីបអូចៗ ចង់ចិញ្ចឹមចូលគ្នាទំណងជាមានរឿងឲ្យគិតច្រើន ទើបភ្លាមនោះដៃធំក៏លូកមកក្រសោបចង្កេះតូចបង្គាប់នាងក្រមុំឲ្យទម្រេតខ្លួនដេកមកលើគេយឺតៗ មុននឹងខ្សឹបក្បែរត្រចៀកតិចៗដោយសំឡេងផ្អែមល្ហែម។
«ឈប់ប្រកែកគ្នា..ខ្ញុំហត់នឿយហើយ ឆ្មាតូចនៅគេងកំដរខ្ញុំណា៎..»
«ប..បាន តែគេងក្បែរធម្មតាបានហើយ..ខ្លួនខ្ញុំធ្ងន់ណាស់..»
«ខ្លួននាងស្រាលដូចសំឡី មិនធ្ងន់ទេ»
ពាក្យឆ្លើយតប បូករួមទាំងដៃដែលកំពុងអង្អែលក្បាលថ្នមៗ ធ្វើឲ្យ ណេរ៉ា បាត់មាត់ មុខស្រទន់កើយលើដើមទ្រូងរឹងមាំ ស្ដាប់សំឡេងបេះដូងលោតញាប់ខុសចង្វាក់របស់គេរួចក៏ញញឹមចេញមកទាំងភ្លេចខ្លួន។
ក្លិនកាយក្រអូបស្រាលដែលជាក្លិនរបស់គេ ហុំព័ទ្ធជុំវិញរាងកាយបបួលឲ្យមានអារម្មណ៍ធូរស្រាល លួងលោមឲ្យនាងងងុយគេងយ៉ាងចម្លែក...ទាំងដែលនេះក៏ទើបតែម៉ោង១២ថ្ងៃត្រង់សោះនោះ។
«បើធ្ងន់..លោកឆាប់ដាក់ខ្ញុំចុះ លឺទេ?»
«លឺហើយលោកស្រី»
«គេងទៅ..»
នាងនិយាយប្រាប់គេ រួចក៏ខំសង្ងំនៅស្ងៀមមួយកន្លែង មិនហ៊ានសូម្បីតែកម្រើកខ្លួន ខ្លាចក្រែងរំខានដល់ដំណេករបស់គេ។
ស្ថិតនៅក្នុងបន្ទប់ធំពេញដោយភាពស្ងប់ស្ងាត់ រាងកាយស្រីប្រុសអោបក្រសោបគ្នាស្អិតរមួតនៅលើគ្រែ ចំហាយត្រជាក់សាយចេញពីម៉ាស៉ីនត្រជាក់ បូករួមនឹងរង្វង់ដៃរឹងមាំសែនកក់ក្ដៅមានសុវត្តិភាព នាំឲ្យនាងក្រមុំមានអារម្មណ៍ថាស្រួលខ្លួន ភ្លេចៗតែមួយភ្លែតក៏គេងលក់បាត់ មុនអ្នកជំងឺទៅទៀត។
ដៃធំអង្អែលក្បាលរបស់នាងស្រាលៗដូចកំពុងតែលួងលោមក្មេងតូចឲ្យដេក ខណៈដែលមុមមាត់មានស្នាមញញឹមជាប់មិនរសាយជន្លមកថើបលើសរសៃសក់ទន់ល្មើយ ហើបមាត់បន្លឺសំឡេងរង៉ូរង៉ខ្សឹបៗឲ្យលឺតិចៗ។
«គេងលក់សុបិនល្អឆ្មាតូច..»
____________
To be continued...

ឈ្លើយក្រមុំMr.ឃេស៊ីរ៉ាស់ (She's My Angel)Where stories live. Discover now