ភាគទី២

186 11 0
                                    

មួយសន្ទុះក្រោយ..
ហូយ តានតឹងដល់ហើយ..
រាងតូចនៅអង្គុយចាត់ការអាហារជាច្រើនមុខបណ្ដើរ ភ្នែកក៏លួចដៀងមើលរាងខ្ពស់អង្គុយក្បែរបណ្ដើរ.. អង្គុយជិតគ្នាកាន់តែយូរកាន់តែតានតឹង អ្នកណាដឹងថាលោកពូសម្លឹងមើលបងស្រីហើយនឹង ផាកឃឺ សឹងតែមិនព្រិចភ្នែក.. គាត់តាមមើលហើយមើលទៀត អាគេគ្រាន់តែឈរនិយាយគ្នាធម្មតាសោះក៏គាត់មើលដែរ!
សង្ស័យតែប្រច័ណ្ឌខ្លាំងហើយ ដូចឃើញមានផ្សែងចេញតាមត្រចៀករបស់គាត់ម្ដងម្កាលផងនេះ 0-0
«ពូបើថាទ្រាំមិនបានទេ ក៏ដើរទៅបំបែកពួកគេទៅ! ចេះនៅអង្គុយបញ្ចេញចំហាយមួម៉ៅក្ដៅក្រហាយក្បែរខ្ញុំទៅកើត! ខ្ញុំតានតឹងណាស់ដឹងទេ!»
«...»
«យ៉ាប់អ្នកមានស្នេហា! គួរឲ្យធុញញញ! >[]<»
~គ្លូស~
«បិទមាត់ទៅនាងច្រម៉ក់!»
សៃក្លូន ងាកមកខោកក្បាលនាងតិចៗ រួចទើបបែរមើលពួកគេបន្ត។
«និយាយមែនណា! មានឱកាសបាននៅក្បែរគ្នាហើយចេះឈ្លោះគ្នាទៅកើត! ចាំមើលតែថ្ងៃមួយបងស្រីបានគេ ពូកុំមកយំជូតទឹកភ្នែកក្បាលជង្គង់ឲ្យខ្ញុំឃើញឲ្យសោះ! ព្រោះខ្ញុំនឹងសើចបញ្ឈឺថែម! ប្រាប់ឲ្យហើយ!»
«…»
«មួយទៀតគឺ..»
«…»
«អ្ហេ៎? លោកពូមើលទៅបងស្រីដូចមិនស្រួលម៉េចមិនដឹង..ដូច..»
«!!!»
ណេរ៉ា លើកកែវស្រាក្រហមមកផឹករួចក៏និយាយចំអកដោយសំឡេងសប្បាយៗ ប៉ុន្តែរំពេចន៍ដែលនាងចាប់សង្កេតឃើញពីភាពមិនប្រក្រតី នាងក៏ចងចិញ្ចើមជ្រិមភ្នែកមើលរាងស្ដើងរបស់បងស្រីភ្លោះទាំងប្រាកដប្រជា ហើយភ្លាមនោះរាងខ្ពស់នៅក្បែរក៏ស្ទុះងើបវឹងដើរចូលទៅរកពួកគេយ៉ាងលឿនស្លេវ។
«ដូរ៉ា កើតអី!?» 
ផាកឃឺ លាន់មាត់ភ្ញាក់ផ្អើល ឈរនិយាយគ្នាសុខៗរាងស្ដើងដែលក្បែរខ្លួនសន្សឹមៗក៏ចាប់ផ្ដើមបង្ហាញអាការៈធីងធោងឈរលែងនឹងមួយកន្លែង ទើបគេលាដៃបម្រុងជួយទប់ ប៉ុន្តែដៃមាំរបស់មនុស្សម្នាក់ទៀតក៏លូកមកបានមុន ក្រសោបចង្កេះតូចទាញនាងឲ្យចូលទៅក្នុងរង្វង់ដៃបាត់ទៅហើយ។
«កើតអី?» សៃក្លូន ឈ្ងោកមុខមកសួរនាំតែនាងមិនតប មុខស្រទន់អោនជ្រប់នឹងផែនទ្រូងរឹងមាំរបស់គេទាំងមិនមាត់មិនក ឃើញហើយរឹតតែធ្វើឲ្យគេព្រួយបារម្ភថែមទៀត។
«...»
«មិញដូចជាមិនអីឯណា ឬមួយក៏ស្រវឹង? មានឲ្យគាត់ផឹកស្រាដែរទេ?» ណេរ៉ា ចូលមកមើលតាមក្រោយចាប់និយាយឡើង ទាំងដែលនាងក៏មានអាការះធីងធោងមិនចាញ់គ្នា គ្រាន់តែនៅមានស្មារតីរឹងមាំជាង។
«មួយសន្ទុះមុនខ្ញុំឃើញនាងផឹកស្រាក្រហមតែពីរបីក្អឹកប៉ុណ្ណោះ..មិនដល់ថ្នាក់ស្រវឹងទេ»
«ណ្ហើយ ខ្ញុំនឹងនាំនាងទៅផ្ទះមុន» សៃក្លូន បញ្ជាក់ខ្លីៗរួចក៏លើករាងតូចបីចូលមកក្នុងរង្វង់ដៃយ៉ាងហួងហែង មិនសូម្បីតែអនុញ្ញាតឲ្យ ផាកឃឺ ប៉ះនាងផង។
«អញ្ចឹងក៏បាន»
«ចុះនាង?»
«ខ្ញុំមិនទាន់ចង់ទៅវិញទេ ពូទៅមុនចុះ»
«មិនបាន!»
«ង៉ាខ្ញុំធំហើយ ពូកុំបារម្ភខ្លាំងពេកមើស.. ម្យ៉ាងទៀតផាកឃឺ ក៏នៅទីនេះ ចាំខ្ញុំឲ្យគាត់ជូនទៅផ្ទះក៏បាន»
«...» សៃក្លូន នៅស្ងៀម ជ្រិមភ្នែកមើលមកដូចមិនទាន់ប្រាកដចិត្ត ទើប ណេរ៉ា រហ័សអើតមុខច្រឡឺមចូលទៅខ្សឹបក្បែរត្រចៀករបស់គេខ្សេវៗឲ្យលឺត្រឹមតែពីរនាក់។
«ទៅៗខ្ញុំមិនចង់រំខានអ្នកទាំងពីរទេ បើមានរឿងអីឲ្យរកាំរកូសក៏ឆាប់និយាយគ្នាហើយដោះស្រាយទៅ...ខ្ញុំនឹងនៅទីនេះឃាំង ផាកឃឺ ទុកមួយឡែក ហិហិ»
«ពូនៅតែមិនទុកចិត្ត»
«ហាវវវខ្ញុំនៅចង់ញ៉ាំអីបន្ត ពូកុំឃាត់អី..ចាំជួបគ្នានៅផ្ទះណា៎^^»
ថាតែប៉ុណ្ណឹងនាងក៏រហ័សដើរវាងចេញទៅយ៉ាងលឿនស្លេវ បើហ៊ានតែនៅឈរត្រាំងត្រែចំពោះមុខគាត់យូរជាងនេះទៀត ច្បាស់ជាត្រូវអូសទៅផ្ទះជាមួយគ្នាជាមិនខាន។
កម្រនឹងត្រូវបានអញ្ជើញឲ្យចូលរួមពិធីរៀបការដ៏អធឹមអធ័មបែបនេះណាស់ គេគ្រប់គ្នានៅជួបជុំរាំសប្បាយនៅឡើង ប្រុងឲ្យនាងទៅណា!
អាហារបរទេសជាច្រើនមុខឆ្ងាញ់ប្លែកនាងមិនទាន់បានភ្លក់អស់ផង សូម្បីតែស្រាក្រហមដែលអ្នករត់តុកាន់ទៅកាន់មកក៏ជាស្រាល្អលេខមួយដូចគ្នា បើត្រឡប់ទៅវិញលឿនពេកវាគួរឲ្យស្ដាយ0^0
រាងតូចបន្តដើរវាងមនុស្សម្នាចូលមករកតុអាហារបែបប៊ូហ្វេវែងអន្លាយសារជាថ្មីម្ដងទៀត រួចក៏ចាប់យកអាហារតូចៗជាច្រើនមុខមកដាក់ចានយ៉ាងភ្លើតភ្លើន មិនភ្លេចស្រវ៉ាយកកែវស្រាក្រហម នឹងស្រាផ្លែឈើក្រអូបឈ្ងុយៗមកជាមួយ។
«នាងច្រម៉ក់ពេលចង់ទៅផ្ទះកុំភ្លេចប្រាប់ខ្ញុំ ចាំខ្ញំុជូនទៅ» ផាកឃឺ ដែលបាត់ទៅសឹងតែមួយសន្ទុះ ពេលនេះក៏ដើរចូលមកប្រាប់តិចៗ។
«មិនអីទេ ពេលចប់កម្មវិធីខ្ញុំនឹងត្រឡប់ទៅវិញ»
«អូខេ ហើយក៏កុំផឹកច្រើនពេក ប្រយ័ត្នស្រវឹងក្រោកលែងរួចទៅ! នាំលំបាកឲ្យខ្ញុំសែងនាងទៅផ្ទះ»
«កុំបារម្ភ^^ ទីនេះជាសណ្ឋាគារស្រាប់ បើទៅលែងរួចពិតមែនខ្ញុំនឹងដេកនៅហ្នឹងតែម្ដងងង»
ស្ដាប់លឺចម្លើយងាយៗរបស់នាងធ្វើឲ្យគេគ្រវីក្បាលហួសចិត្ត មុននឹងរហ័សលូកហោប៉ៅដកយកឃីជាបន្ទះកាតមួយសន្លឹកចេញមកហុចឲ្យនាង។
«ណេះ យកទៅ..ការពារទុកមុន»
«អីហ្នឹង? ក្រេឌីតកាតអ្ហ៎?»
«ក្រេឌីតកាតអី នេះជាឃីបន្ទប់សណ្ឋាគារនេះ..»
«អ៎» នាងធ្វើសំឡេងក្នុងបំពង់ករួចក៏ទទួលយកវាមកញាត់ក្នុងកាបូបទាំងមិនគិតច្រើន។
«បើគិតថាខ្លួនឯងទៅលែងរួច នាងអាចឡើងទៅជាន់លើគេបង្អស់ ហើយមើលលេខបន្ទប់តាមលេខនៅលើកាតនេះទៅ ចាំព្រឹកស្អែកចាំខ្ញុំជូននាងទៅផ្ទះ»
«អរគុណ»
«មើលលេខបន្ទប់ឲ្យស្រួលបួលផង ប្រយ័ត្នស្រវឹងមើលលែងស្គាល់លេខណាលេខណី»
«ចាស៎ដឹងហើយៗ» នាងញញឹមស្រស់រួចក៏បោយដៃដេញគេតិច។
ចេះនៅផ្ដាំផ្ញើច្រើនទៅកើត ធ្វើដូចនាងជាកូនក្មេងអញ្ចឹង -0-
ផាកឃឺ នៅឈរចាំមើលឲ្យទាល់តែប្រាកដចិត្តថានឹងគ្មានបញ្ហាហើយនោះ ទើបរាងខ្ពស់ដើរចេញទៅ ចំណែកនាងក្រមុំក៏អង្គុយក្រេបស្រាក្រហមម្នាក់ឯងបន្ត។
«អ្ហេ៎ អ្នកនាង..»
សំឡេងគ្រលរបស់មនុស្សប្រុសបន្លឺឡើង មុននឹងកៅអីក្បែរខ្លួនត្រូវរឹបអូសយកទៅអង្គុយភ្លាមៗ។
«???» ផេនណេរ៉ា បែរមើលទាំងងឿងឆ្ងល់ ទើបតែចាប់អារម្មណ៍ថាអាម្សៀនេះមុខស្រដៀងៗនឹងម្នាក់ដែលដើរមកបុកនាងពីក្រោយនឹងធ្វើឲ្យកំពប់ស្រាលើរ៉ូបមួយសន្ទុះមុននោះហើយ។
«មកម្នាក់ឯងទេឬ?»
«...»
«លាក់បាំងអីខ្ញុំក៏មកតែម្នាក់ឯងដែរ អង្គុយនៅតុខាងចុងនោះ..»
«អូ៎»
«ខ្ញុំសង្កេតឃើញនាងអង្គុយផឹកស្រាត្រង់នេះយូរហើយ ទើបចូលមកនិយាយជាមួយ»
«...»
«ខ្ញុំនៅលីវ»
«អ្នកណាសួរ?»
មិញនាងដូចមិនទាន់បានសួរអីទេ សុខៗចេះមកឆ្លើយទាំងគ្មានក្បាលគ្មានកន្ទុយតែខ្លួនឯងធ្វើព្រងើយ។
«ចុះនាង?»
«ខ្ញុំម៉េច?»
«នាងនៅលីវដូចខ្ញុំដែរទេ?»
«ហើយខ្ញុំនៅលីវឬមិនលីវ ទាក់ទងអីនឹងលោក?»
នាងចោលសំណួរគំរោះគំរើយត្រឡប់ទៅវិញ រួចក៏លើកស្រាផ្លែឈើមួយកែវចុងក្រោយមកផឹកផ្ដាច់ទាំងធុញទ្រាន់។
«ខ្ញុំគ្រាន់តែចាប់អារម្មណ៍ចង់និយាយលេងជាមួយ នាងកុំធ្វើឫកពាដូចខ្ញុំជាមនុស្សអាក្រក់អញ្ចឹងអី យ៉ាងណាក៏ខ្ញុំជាអ្នកគ្រប់គ្រងក្រុមហ៊ុនធំខាងផ្នែកគ្រឿងសង្ហារឹមម្នាក់ដែរ នាមប័ណ្ណរបស់ខ្ញុំក៏មាន តើនាងចង់មើលទេ?»
«មិនមើលទេ អរគុណ» នាងខំបដិសេដលើកដៃហាមផងអីផង តែមើលទៅអាម្សៀនេះស្ដាប់ចូលត្រចៀកឆ្វេងចេញត្រចៀកស្ដាំ ថាមិនមើលហើយនៅឆ្លៀតដកនាមប័ណ្ណចេញមកបង្អួតទៀតហា៎!!
«នាមប័ណ្ណរបស់ខ្ញុំ បើថ្ងៃណាមួយនាងចាប់អារម្មណ៍ត្រូវការឲ្យខ្ញុំឧបត្ថម្ភអ្វីនោះគឺខ្ញំុនឹងរីករាយរងចាំនាងជានិច្ច..»
«និយាយចប់នៅ?»
«ថាម៉េច?»
«បើចប់អញ្ចឹងខ្ញុំឡើងទៅរកបន្ទប់ដេកសិនហើយ..ងងុយយយ!»
«ឈប់សិនមើស»
ខណៈពេលដែលរាងស្ដើងក្រោកឈរស្រវ៉ាយកកាបូបមកកាន់រៀបបម្រុងនឹងដើរចេញ ភ្លាមនោះដៃមាំក៏ស្រាប់តែលូកមកស្រវ៉ាចាប់ដើមដៃ ទាញឲ្យនាងក្រមុំបែរទៅប្រឈមមុខម្ដងទៀត។
«នែ៎លោកកក! និយាយតែមាត់បានហើយ កុំចាប់ជើងចាប់ដៃ! ខ្ញុំមិនចូលចិត្ត!»
«នាងចាប់អារម្មណ៍ខ្ញុំដែរទេ?»
«អត់! មិនចាប់អារម្មណ៍ទេវ៉ើយ!»
«ស្រលាញ់ខ្ញុំទៅខ្ញុំមានលុយច្រើនណាស់ ទោះនាងចង់ចាយខ្ជះខ្ជាយពេញមួយជីវិតនេះក៏មិនអស់ដែរ»
ចុមអាចង្រៃ! មើលនាងជាស្រីមុខលុយឬយ៉ាងម៉េច!
កុំតែយប់នេះជាយប់រៀបការប្អូនស្រីរបស់ ផាកឃឺ ឃីលេន ទេហា៎ កុំអីនាងច្បាស់ជាទាញដបស្រាក្បែរនេះសំពងក្បាលវាឲ្យបែកជាមិនខាន!
«ថយចេញ!»
«ឆ្លើយនឹងខ្ញុំសិនមក»
«ឆ្លើយក្បាលលោកស្អី! ប្រាប់ថាមិនចាប់អារម្មណ៍គឺមិនហើយ!»
«មិនអាចទេ នាងកុហកខ្លួនឯង»
អានាងខំបដិសេដខ្លាំងក្លាប៉ុណ្ណឹងហើយ តែអាម្សៀនេះនៅតែចូលខាងខ្លួនឯងទៀត! មុខក្រាស់ចោម្រាយ -^-
«នែ៎! ខ្ញុំប្រាប់រឿងមួយឲ្យដឹងទៅចុះ!»
«…»
«ប៉ាខ្ញុំជាអ្នកមាន! គាត់មានលុយឲ្យខ្ញុំចាយខ្ជះខ្ជាយងាប់ទៅដប់ជាតិក៏ចាយមិនអស់ដែរ! អញ្ចឹងហើយលោកយកលុយតិចតួចប៉ុនអាចន៍កណ្ដុរនោះទៅជះលើស្រីផ្សេងទៅវ៉ើយ!»
«..»
«បាយ! កុំរំខានខ្ញុំទៀត!»
ណេរ៉ា លើកដៃច្រានទ្រូងរបស់គេចេញឆ្ងាយ រួចក៏ដើរគេចញាប់ៗសំដៅចូលមកក្នុងជណ្ដើរយន្ត ព្យាយាមចុចបិទទ្វាឲ្យបានលឿនតាមដែលអាចធ្វើបានទៅហើយ តែចុងក្រោយក៏នៅតែត្រូវគេតាមរំខាន។
«និយាយគ្នាសិនមើស»
«បើនៅតែតាមទៀត ខ្ញុំស្រែកឲ្យគ្រប់គ្នាបានលឺថាលោកចង់ចាប់រំលោភខ្ញុំ!»
«ហូ៎លេងខ្លាំងផង»
«ថយចេញ!»
«ក៏បានៗ ខ្ញុំ..»
~ឌឹប~
«!!!»
«ស្អ..ស្អីគេ!?»
សុខៗមនុស្សប្រុសឈុតខ្មៅមាឌធំពីនាក់ក៏ស្រាប់តែបង្ហាញខ្លួន ស្ទុះចូលទៅចាប់ក្រៀកអាម្សៀមុខក្រាស់នោះជាប់បង្ខំឲ្យនៅស្ងៀមមួយកន្លែង មុននឹងមានបុរសមុខស្រទន់ម្នាក់ទៀតដើរចូលមកក្នុងជណ្ដើរ រួចក៏ងាកមកសួរនាំនាងតិចៗ។
«អ្នកនាងចង់ទៅជាន់ណា?»
«ជាន់...ជាន់លើបង្អស់»
«បាន»
«ស្អីគេ? នែ៎ ខ្ញុំមិនទាន់ចរចាជាមួយនាងចប់ទេ!»
ទ្វាជណ្ដើរយន្តសន្សឹមៗបិទទៅ ដោយមិនខ្វល់នឹងសំឡេងឡូឡារបស់អ្នកនៅខាងក្រៅសូម្បីតែបន្តិច។
«ហូ៊...» ណេរ៉ា ដកដង្ហើមធំ រួចរាងស្ដើងក៏សម្រូតខ្លួនបម្រុងអង្គុយផ្ទាល់នឹងកម្រាលខាងក្រោម តែក៏ត្រូវដៃវែងស្រវ៉ាចាប់ដើមដៃរបស់នាងជាប់បានមុន។
«អ្នកនាង!»
«ម..មិនអីទេ...»
«នាងស្រវឹងហើយ»
«មិនស្រវឹងទេ..ខ្ញុំគ្រាន់តែផឹករាងច្រើនបន្តិចប៉ុណ្ណោះ^0^ តែនៅអាចនិយាយស្ដាប់គ្នាយល់..តិចៗ..ហឹមម...» នាងតបបែបនោះ តែរាងតូចក៏ចាប់ផ្ដើមទោទន់ទៅបន្តិចម្ដងៗ រហូតដល់អ្នកនៅក្បែរត្រូវចាំទប់នាងជារឿយៗ។
ង៉ា មិនស្រួលក្នុងខ្លួនទាល់តែសោះ..សុខៗក៏វិលមុខ រមួលពោះចង់ក្អួតម៉េចមិនដឹង ពិបាកដល់ហៃ!
សង្ស័យតែនាងមើលស្រាលអាពពួកស្រាផ្លែឈើចម្រុះពណ៌អស់នោះពេកហើយ! កាលផឹកដំបូងដូចជាផ្អែម មិនខ្លាំងទេ តែម៉េចក៏ពេលនេះធ្វើទុកខ្លាំងថ្នាក់នេះ T.T
«ពួកយើងមកដល់ជាន់លើហើយ ប្រាប់មកបន្ទប់នាងមួយណា?» គេសួរ បន្ទាប់ពីគ្រានាំនាងចេញមកខាងក្រៅជណ្ដើរយន្តរួចរាល់។
«បងប្រុសសង្ហាហា៎..ខ្ញុំឆ្ងល់រឿងមួយ..»
«..?»
«ហេតុអីក៏មុខរបស់លោកស្អាត ស្រដៀងនឹងមនុស្សស្រីខ្លាំងម៉្លេះ..»
ផេនណេរ៉ា មិនតបនឹងសំណួរ ផ្ទុយទៅវិញមុខស្រទន់ក៏ងើយមកវិភាគទម្រង់មុខមានមន្តស្នេហ៍របស់គេ រួចក៏ញញឹមព្រឹមៗយ៉ាងភ្លើតភ្លើន។
«...»
«សង្ហាជាងអាប៉ិមុខក្រាស់មុននេះម៉ាគំនរ..តើលោក...រៀបការមានកូនរួចហើយនៅ?»
«...»
«...លោកទាំងសង្ហាចិត្តល្អ នៅចេះជួយយកអាសារអ្នកដទៃទៀតតត...ស្រីណាបានលោកជាប្ដីច្បាស់ជាសំណាងស្លាប់ហៃ»
ពាក្យសរសើរហូរហែមិនដាច់ពីមាត់ ធ្វើឲ្យអ្នកក្បែរខ្លួនញញឹម មុននឹងអត់មិនបានក៏ស្រវ៉ាចាប់ទាញដៃតូច នាំឲ្យប៉ះដើមទ្រូងរបស់គេដែលលាក់បង្កប់ក្រោមអាវធំនោះភ្លាមៗ។
«អ្នកនាង... ខ្ញុំមិនដូចនាងគិត..»
«អ..អីគេ..O.O»
«តាមពិតទៅខ្ញុំជាមនុស្សស្រី^^»
«ហាក..មនុស្សស្រី?...មិ..មិនអាច...»
«ខ្ញុំនិយាយការពិត អញ្ចឹងហើយបានខ្ញុំឲ្យនាងប៉ះទ្រូងរបស់ខ្ញុំនឹង...»
«OoO»
«របស់ពិត មិនក្លែងក្លាយ»
ប្រយោគខ្លីៗទាក់ទាញឲ្យដៃតូចដែលប៉ះដើមទ្រូងរបស់នាងស្រាប់អត់មិនបាននឹងកម្រើក ស្ទាបចុះស្ទាបឡើងបន្តដើម្បីឲ្យកាន់តែប្រាកដចិត្តបន្ថែមទៀត។
វ៉ាវដើមទ្រូង..!! មានដើមទ្រូងពិតមែន! ម..មនុស្សប្រុសនៅចំពោះមុខនាងពិតជាស្រី!!
«ខ្ញុំធ្វើឲ្យនាងភ្ញាក់ផ្អើលហើយ»
«ចុះ...ចុះហេតុអីក៏លោកអឺ..ន..នាងស្លៀកពាក់ជាប្រុស? ស..សក់ក៏ខ្លីទៀត..ToT»
«ខ្ញុំទម្លាប់តែងខ្លួនជាប្រុសតាំងពីក្មេងមកម៉្លេះ»
«...»
ហឺៗ នាងខំសរសើរថាសង្ហាពេញៗមាត់ តាមពិតជាមនុស្សស្រីសោះ គួរឲ្យស្ដាយដល់ហាយយយ ><
«យើងជាស្រីដូចគ្នានាងអាចទុកចិត្តខ្ញុំបាន ឥលូវឆាប់ប្រាប់មកថាបន្ទប់នាងលេខប៉ុន្មាន ចាំខ្ញុំជូនទៅ»
«លេ..លេខប៉ុន្មាន..ទាល់តែមើលឃីកាតសិន..»
ឃីកាតដែល ផាកឃឺ បានប្រគល់ឲ្យនាង មុននេះអាឡែងតែរវល់អង្គុយផឹក មិនបានចាប់អារម្មណ៍មើលលេខបន្ទប់អីបន្តិច។
«នៅឯណា? យកចេញមកមើលមក»
«នៅក្នុងកាបូប..»
ខណៈពេលដែល ណេរ៉ា កំពុងស្រវ៉េស្រវ៉ាបើកកាបូបរាវរកឃីកាត ភ្លាមៗនោះទ្វាជណ្ដើរយន្តក៏ចាប់បើកឡើង បង្ហាញឲ្យឃើញបុរសឈុតខ្មៅម្នាក់ដែលប្រហែលជាអ្នកស្គាល់គ្នាជាមួយនឹងបងស្រីសង្ហា(សុំហៅបែបហ្នឹងទៅចុះ)។
«សាណា»
«???»
«ខ្ញុំឡើងមកតាមនាង ជាន់ខាងក្រោមត្រូវការជំនួយ»
«មានរឿងអី?»
«រឿងដដែល អ្នកនាង យ៉េណា ដឹងថាចៅហ្វាយមកចូលរួមពិធីយប់នេះទើបនាងមកដែរ ឥលូវកំពុងតែសួរនាំគ្នាយើងរកបន្ទប់សម្រាករបស់ចៅហ្វាយទៀត ហាមយ៉ាងណាក៏មិនស្ដាប់»
«យល់ហើយ» សាណា ងក់ក្បាលទទួលដោយឫកពាប្រាកដប្រាជា ចំណែកស្រីក្រមុំគ្រាន់តែដឹងថាពួកគេកំពុងមានរឿងឲ្យរវល់ ទើបនាងប្រញាប់និយាយគួរសម ប៉ុន្តែឫកពាធីងធោងឈរមិនចង់នឹងមួយកន្លែងនោះ រកតែទុកចិត្តមិនបានទាល់តែសោះ។
«អរគុណដែលបានជូនខ្ញុំឡើងមក ចាំពេលក្រោយជួបគ្នាទៀតណា៎បងស្រី»
«ទៅរួចមែនឬ?»
«ចាស៎ទៅរួច អរគុណ^^»
«...»
សាណា ញញឹមព្រមទាំងងក់ក្បាលដាក់នាងតិចៗជាលើកចុងក្រោយទើបដើរចូលជណ្ដើរយន្តព្រមជាមួយនឹងមិត្តរបស់នាង។
ផេនណេរ៉ា លើកយកឃីកាតមកមើលទាំងជើងក៏ចាប់បោះជំហានដើរទៅមុខបន្តជារឿយៗ ផ្ទៀងរកលេខបន្ទប់ដោយខ្លួនឯង មួយហើយមួយទៀត ប៉ុន្តែក៏រកមិនឃើញ។
«ចុមយក្ស នៅឯណាអញ្ចេះ..» នាងរង៉ូរង៉នឹងបន្តដើរចុះដើរឡើង អស់សឹងតែមួយសន្ទុះធំ ចុងក្រោយក៏ដើរមកឈប់នៅចំពោះមុខបន្ទប់លេង1111។
ហា៎ទីបំផុតនាងរកឃើញហើយ...
ដៃតូចលើកឃីកាតឡើងមកផ្ទៀងផ្ទាត់ជាមួយលេខបន្ទប់ហើយក៏ញញឹម មុននឹងរហ័សស្កេនកាតយឺតៗនឹងបើកទ្វាចូលទៅយ៉ាងលឿនស្លេវ មិនបានចាប់អារម្មណ៍សូម្បីតែបន្តិចថាសោរនេះមិនត្រូវជាមួយទ្វា។
ពន្លឺភ្លើងព្រាលៗភ្លឺចេញពីអំពូលតូចក្បែរគ្រែចាំងឡើងនៅក្នុងភាពងងឹត ក្លិនក្រអូបស្រាលស្រទន់សាយភាយអប់ពេញបន្ទប់ទាំងមូល នាំឲ្យនាងមានអារម្មណ៍ធូស្រាលអារម្មណ៍យ៉ាងចម្លែក ហាក់ដូចជាស្ថិតនៅផ្ទះរបស់ខ្លួនឯងមិនខុស។
«គ្រែទន់ៗអើយ...ខ្ញុំមកដល់ហាយយ»
ចប់សំឡេងប្រកាស រ៉ូបរាត្រីព្រមទាំងស្បែកជើងក៏ត្រូវនាងក្រមុំដោះរលាស់ចោលទៅគរគ្នាអស់សភាពនៅម្ខាង រួចរាងតូចក៏ស្ទុះលោតឡើងទៅលើគ្រែ ត្រសុលចូលរកភួយសំឡីទន់ល្មើយភ្លាមៗ...
ប៉ុន្តែនាងមិនដឹងទេថា...នៅលើគ្រែមួយនេះមានមនុស្សប្រុសអាថ៌កំបាំងម្នាក់ដេករួចស្រេចទៅហើយនោះទេ...
«!!!»
«ខ្នើយអោប..ខ្នើយអោបរបស់ខ្ញុំ...»
~វឹប~
នាងរង៉ូរង៉ខ្សេវៗទាំងសប្បាយចិត្ត ដៃតូចលូកមកស្ទាបអង្អែលហើយក៏អោបរាងកាយរឹងមាំដែលខ្លួនគិតថាជាខ្នើយអោបជាប់ណែន ដល់ថ្នាក់រាងកាយទាំងពីរសឹងតែរលាយចូលគ្នា។
«!!!»
«បន្ទប់វីភាយភីអ្ហ៎ មានថែមខ្នើយអោបមានស៉ិចភែកឲ្យទៀត...»
~បឹប~
«ធ្វើស្អី!!»
«វ៉ាក! ខ្ន..ខ្នើយអោប! ខ្នើយអោបចេះនិយាយ O.O»
មិនត្រឹមតែខ្នើយអោបចេះនិយាយ សូម្បីតែដៃរបស់នាងដែលកំពុងអោបក៏ត្រូវខ្នើយអោបចាប់ច្របាច់ខ្លាំងៗដូចគ្នា!
«ខ្នើយអោបស្អី!!?»
«ឈឺ..»
«នាងជាអ្នកណា!? ម៉េចក៏ចូលក្នុងបន្ទប់ខ្ញុំ!?» សំឡេងមនុស្សប្រុសគំហគសួរនៅក្បែរលឺសឹងបែកក្រដាស់ត្រចៀក ធ្វើឲ្យរាងស្ដើងភ្ញាក់ព្រើតស្ទុះឆ្លេឆ្លាច្រតដៃងើបមួយកំណាត់ខ្លួន សម្លឹងមើលរង្វង់មុខសង្ហាដែលស្ថិតនៅជិតបង្កើយទាំងក្រសែភ្នែកមានពន្លឺ។
«ខ្មោចលងងង!»
«!!!»
«ទេ..ខ្មោចឯណាសង្ហាដល់ថ្នាក់ហ្នឹងនោះ*O*»
«!!..»
«ព្រះអើយ! សណ្ឋាគារផ្កាយប្រាំនេះច្បាស់ជាចិត្តល្អថែមប្រុសសង្ហាឲ្យខ្ញុំហើយ..ហាហា សង្ហាអស់ទាស់ >0< ... ខ្ញុំទទួលយកក៏បាន មិនជំទាស់ទេ!» 
ពាក្យបូបាច់គ្មានបានការស្រដៀងមនុស្សគ្មានស្មារតីគ្រប់គ្រាន់ បូករួមទាំងខ្យល់ដង្ហើមជាក្លិនស្រាបែបស្រទន់ ធ្វើឲ្យប្រុសកំលោះចងចញ្ចើមមួម៉ៅ មិននឹកស្មានថាស្រីប្រមឹកប្លែកមុខឆ្លៀតឱកាសលួចចូលបន្ទប់ ថែមទាំងសម្រុកលោតឡើងលើគ្រែអោបរឹតរាងកាយរបស់គេដោយគ្មានការអនុញ្ញាតថែមទៀត។
ចង្រៃយក៍! កូនចៅរបស់គេបាត់ក្បាលទៅណាអស់ហើយ!! ម៉េចក៏បណ្ដោយឲ្យនាងចូលមកបាន!?
«ថយចេញ!!»
«លោកកកក...នៅឲ្យស្ងៀមមើសសស!»
«ស្ងៀមឆ្កួតយក៍ស្អី! តើនាងដឹងថាយើងជាអ្នកណាទេ!?» គេគំហគ បង្ហាញឫកពាខឹងសម្បារឲ្យឃើញច្បាស់ ទាំងដៃធំក៏ព្យាយាមស្រវ៉ាចាប់ដៃរវីរវាមដូចស្វាដែលកំពុងស្ទាបអង្អែលពេញរាងកាយរបស់គេទាំងភ្លើតភ្លើននោះម្ដងហើយម្ដងទៀត តែក៏ពិបាកទប់ទល់ រឹតតែគេហាមប្រាមនាងក៏រឹតតែសម្រុកចូលមក រាងកាយតូចស្ដើងស្រាលដូចសំឡីលោតឡើងមកអង្គុយច្រកគាវលើចង្កេះធំ បៀតប៉ះរាងកាយរបស់គ្នាសឹងគ្រប់ផ្នែក ដល់ថ្នាក់ប្រុសកំលោះក្ដៅមុខភាយៗ មិននឹកស្មានថាកម្លាំងប្រាថ្នារបស់ខ្លួនត្រូវដាស់បានឆាប់រហ័សដល់ថ្នាក់នេះ។
«លោកចូលចិត្តប្រឡែងគ្នាណាស់មែនទេ? ^-^»
«...»
«អញ្ចឹងម៉ោះ! ពួកយើងមកប្រកួតគ្នា..បើលោករើរួចខ្ញុំនឹងដោះលែងលោក..»
«!!!»
«ប៉ុន្តែបើរើមិនរួចទេមានន័យថាលោកចាញ់ខ្ញុំហើយ..»
«!!!»
«ឆាប់រើទៅ..ហេតុអីក៏ដៃជើងរបស់លោកមិនកម្រើកសោះអញ្ចឹងអ្ហា៎...ឲ្យឆាប់ឡើង..» ណេរ៉ា និយាយបន្ថែម ដៃតូចៗមិនភ្លេចលូកមកអោបគេជាប់មិនលែង។
«...»
នេះជាលើកទីមួយដែល ឃេស៊ីរ៉ាស់ ម៉េកខនដេស យល់ព្រមនៅស្ងៀម បណ្ដោយឲ្យមនុស្សស្រីស្រវឹងអួទីនួ  អ្នកដែលគេធ្លាប់ជួបបានម្ដងកាលនៅក្នុងកម្មវិធីលូកលាន់។
ហឹសស្រីល្ងើ! បើទោះជារាងកាយផ្នែកខាងក្រោមរបស់គេពិការមិនអាចកម្រើកបានពិតមែន ប៉ុន្តែត្រឹមតែដៃរបស់គេម្ខាងក៏គ្រប់គ្រាន់នឹងចាប់ក្រវាត់នាងទម្លាក់គ្រែបានបាត់ទៅហើយ!
«លោកចាញ់ហើយ លោកកម្រើកមិនរួចទេ^0^»
«នាង..»
«ខ្ញុំជាអ្នកឈ្នះ...អញ្ចឹងហើយខ្ញុំសុំខាំដើមទ្រូងលោកតែមួយម៉ាត់ទេណា៎ *O*»
«!!!»
ស្អីគេ!!?
ចប់សំឡេងស្នាមញញឹមកំហូចក៏ផស់ឡើងនៅលើមុខតាមបែបអ្នកឈ្នះ មុននឹងរំពេចន៍នោះនាងក៏ស្រាប់តែហាមាត់ធំៗនឹងអោនចុះមកខាំដើមទ្រូងរបស់គេមែនទែន លេងឲ្យសាម៉ីខ្លួនស្រឡាំងកាំងចង់ហាមនាងប៉ុន្តែក៏ហាមលែងទាន់ ស្នាមធ្មេញតូចៗដានជួបលើទ្រូងរបស់គេរួចស្រេចដូចការចង់បានរបស់នាង។
«អាំ!»
«នា..នាង! ស្រីល្មោភកាម!»
«ប្រុសសង្ហាលោកជារបស់ខ្ញុំហាយយ..»
«និយាយស្អី!»
«ធ្វើជារបស់ខ្ញុំទៅ ខ្ញុំនឹងចិញ្ចឹមលោក..ហើយពួកយើងនឹងរៀបការជាមួយគ្នា...»
«...»
«ពិតតតមែនហា៎..»
«មិនអាចទៅរួចទេ!»
«ហេតុអី??»
«នាងដឹងទេថាខ្ញុំជាអ្នកណា!?»
«លោកអ្ហ៎..លោក...»
ណេរ៉ា ងើយមុខឡើងមកសម្លឹងមើលគេចំៗម្ដងទៀត តែក៏មើលមិនស្គាល់ទើបនាងបានតែញញឹម នឹងជន្លមុខចូលមកប្រើថ្ងាស់ទល់នឹងថ្ងាស់ បង្ហាញឫកពាស្និទ្ធស្នាលដល់ថ្នាក់ ឃេស៊ីរ៉ាស់ ដែលខំអត់ដង្ហើមចាំស្ដាប់ចម្លើយរបស់នាងមុននេះទៅជាដកដង្ហើមដង្ហក់។
ស្រីប្លែកមុខល្មោភកាមម្នាក់នេះ កាន់តែគេបានសង្កេតមើលមុខរបស់នាងកាន់តែជិត ភាពស្រស់ស្អាតក៏កាន់តែកើនឡើង ដល់ថ្នាក់មនុស្សគ្មានបថពិសោធន៍ឈ្លក់វង្វេងនឹងមនុស្សស្រីដូចជាគេ ទៅជាភាន់ភាំងស្រឡាំងកាំងម្កងម្កាល។
«ម៉េច?»
«មិនស្គាល់...»
«នាងមិនទាំងស្គាល់ខ្ញុំផង បែរជាហ៊ានហាមាត់សុំឲ្យខ្ញុំធ្វើជារបស់នាង!»
«ហា៎..»
«ថយចេញទៅ ខ្ញុំមិនព្រមជាមួយនាងទេ!»
គេលើកដៃឡើងបំណងរុញច្រាននាងចេញ ប៉ុន្តែនាងបែរជាគ្រវីក្បាល រើបង្រះទៅមកនៅលើរាងកាយរបស់គេដោយឫកពាទាក់ទាញមិនដឹងអី ដល់ថ្នាក់គេត្រូវខាំមាត់ទប់អារម្មណ៍ អត់មិនលូកដៃមកក្រសោបចង្កេះតូចបង្គាប់ឲ្យនាងនៅស្ងៀមមួយកន្លែងមិនបាន។
«មិនស្គាល់គ្នា...តែក៏អាចរៀបការជាមួយគ្នាបានអ្ហា៎..»
«តែខ្ញុំជាមនុស្សពិការ»
«អីគេពិការ?»
«ជើងរបស់ខ្ញុំដើរមិនរួចទេ»
«...»
ពាក្យសម្ដីរបស់គេធ្វើឲ្យនាងនៅស្ងៀមមិននិយាយស្ដី... ឃេស៊ីរ៉ាស់ ញោចចុងមាត់ញញឹមចំអក គិតថានាងស្រវឹងស្រាប៉ុន្តែនាងបែបនៅមានសតិគ្រប់គ្រាន់នឹងអាចស្ដាប់យល់សម្ដីរបស់គេហើយ។
«បើនាងយល់ ល្មមអាចថយចេញពីខ្ញុំបាន..»
«ហឹក..»
«???»
«អឹក..ហឹក..»
ដំបូងគេនឹកស្មានថាត្រចៀកខ្លួនឯងស្ដាប់ច្រឡំ ទើបប្រឹងផ្ទៀងស្ដាប់ម្ដងទៀត... ប៉ុន្តែសំឡេងអណ្ដឺតអណ្ដកដែលបន្លឺចេញពីស្រីក្រមុំនៅចំពោះបែរជាលឺកាន់តែខ្លាំងឡើងៗ ស្របគ្នានឹងតំណក់ទឹកភ្នែកថ្លាឆ្វេងស្រកកាត់ផែនថ្ពាល់ដូចទឹកបាក់ទំនប់នោះរឹតតែធ្វើឲ្យគេភ្ញាក់ផ្អើល ដល់ថ្នាក់ធ្វើអ្វីមិនត្រូវ។
«ហ..ហេតុអីនាងយំ?»
«ហឺៗលោកធ្វើឲ្យខ្ញុំនឹកឃើញរឿងយប់នេះ កាលនៅបន្ទប់ទឹកមានមនុស្សស្រីពីរនាក់ឈរនិយាយដើម មើលងាយអាប៉ិ ឃេស៊ីរ៉ាស់..ហឹកៗ TOT»
«!!?»
មើលងាយគេ?
«ពួកនាងថាគេជាមនុស្សពិការជើង អសមត្ថភាពផ្លូវភេទ ហឺៗ អញ្ចឹងហើយទើបខ្ញុំចេញទៅហាមកុំឲ្យពួកនាងនិយាយរឿងផ្ទាល់ខ្លួនរបស់គេទៀត T_T គេនោះ...គេនោះគួរឲ្យអាណិតពេកហើយអឹហឹក..TOT»
«..!»
ឃេស៊ីរ៉ាស់ ស្ដាប់ពាក្យរៀបរាប់ទាំងអណ្ដឺតអណ្ដករបស់នាងរួចក៏នៅស្ងៀម បបូរមាត់ខ្ជឹបជាខ្សែត្រង់ សន្សឹមៗក៏ញោចចេញជាស្នាមញញឹមតិចៗ។
«ហឺៗ»
«មានន័យថានាងយំព្រោះតែរឿង ឃេស៊ីរ៉ាស់ ម្នាក់នោះអ្ហ៎?»
«ត្រូវហើយ T_T ទោះគេពិការជើងដើរមិនរួចក៏ពិតមែន ក៏មិនគួរណានិយាយអាក្រក់ពីគេដែរ»
«...»
«ឥលូវលោកមកប្រាប់ថាលោកក៏ពិការជើងទៀត.. ខ្ញុំកើតទុក្ខណាស់ដឹងទេ ខ្ញុំអាណិតលោក..»
«...»
«ខ្ញុំសម្រេចរួចហើយទោះពិការឬមិនពិការក៏ខ្ញុំនឹងចិញ្ចឹមលោកដែរ!! សំខាន់ឲ្យតែលោកសង្ហាទៅបានហើយ T^T»
ហឹសៗស្រីល្ងង់អើយ.. និយាយពាក្យកំប្លែងទាំងទឹកភ្នែករលីងរលោងដល់ថ្នាក់នេះ មិនដឹងថាគេគួរអស់សំណើចឬក៏យំតាមនាងឲ្យប្រាកដទៅ។
«ប្រាកដចិត្តដែរទេដែលថានឹងចិញ្ចឹម..មនុស្សពិការនឹងគ្មានបានការដូចជាខ្ញុំ?» ឃេស៊ីរ៉ាស់ សួរបញ្ជាក់ នាងក្រមុំក៏ងក់ក្បាលខ្លាំងៗ។
«ប្រាកដចិត្តហើយ T_T»
«ពេលនាងស្វាងស្រា នាងនឹងលែងនិយាយបែបនោះ..»
«អត់ទេ ស្អែកពួកយើងរៀបការជាមួយគ្នាក៏បាន!»
«...»
«មួយជីវិតនេះលោកមិនចាំបាច់ធ្វើអីទេ នៅជាមួយខ្ញុំទៅបានហើយ»
«បើមិនឲ្យធ្វើអី អញ្ចឹងខ្ញុំបានបាយឯណាញ៉ាំ?» គេបន្តសំណួរទាំងអារម្មណ៍ល្អ ចុងម្រាមដៃរៀវវែងលើកមកអង្អែលមុខស្រទន់ស្រាលៗ មុននឹងខិតបបូរមាត់ចូលទៅកាន់តែកៀកបបូរមាត់ក្រហមស្ដើង គម្លាតជិតខ្លាំងថ្នាក់ថាគ្រាន់តែហើបមាត់និយាយធម្មតា បបូរមាត់ទាំងពីរក៏អាចប៉ះគ្នាបានទៅហើយ។
«កុំបារម្ភ ប៉ារបស់ខ្ញុំជាអ្នកមាន..»
«មែនអ្ហ៎?»
«មែន!»
«តែខ្ញុំខ្លាចថ្ងៃណាមួយនាងលែងត្រូវការ...បោះបង់ខ្ញុំចោល..»
«សន្យាថាខ្ញុំនឹងមើលថែរលោកT0T ពួកយើងនៅជាមួយគ្នាដល់ចាស់សក់ស្កូវ ល្អទេ?»
«ល្អ»
ពេលដែលគេតបទទួល នាងក៏ចាប់ផ្ដើមផ្លាស់ប្ដូរមកជាសប្បាយចិត្តភ្លាមៗ ដៃតូចរហ័សលើកមកជូតទឹកភ្នែកចោល។
«ខ្ញុំចង់ឃើញពេលលោកចាស់ទៅ.. នៅសង្ហាបែបនេះឬអត់..»
«ប្រាកដហើយ»
«ខ្ញុំចង់ឃើញ..»
«នាងនឹងបានឃើញ»
«ពេលណា យូរទៀតទេ..»
«...»
ឃេស៊ីរ៉ាស់ គ្រវីក្បាលមិនឆ្លើយនឹងសំណួរ ផ្ទុយទៅវិញមុខសង្ហាខាបព្រលឹងក៏ជន្លមកថើបបបូរមាត់ក្រហមស្រស់បានរូប នឹងពូកែបូបាច់មិនឈប់ឈររបស់នាងខ្លាំងៗ។
ផេនណេរ៉ា ញញឹមបែបស្រពិចស្រពិល ក្រោយពេលបបូរមាត់ផ្អឹបរកគ្នា ប្រុសកំលោះបញ្ចុកបំប៉នភាពក្ដៅគគុកតាមរយៈចុងអណ្ដាតក្ដៅៗ ទើបនាងបានត្រឹមតែបិទភ្នែកចំហមាត់ទទួលយករសជាតិផ្អែមល្ហែមដូចស្ករសំឡីដែលគេជាអ្នកប្រគល់ឲ្យយ៉ាងភ្លើតភ្លើន។
ដៃធំក្រសោបត្រគៀកតូចបង្គាប់ឲ្យរាងកាយផ្នែកខាងក្រោមប៉ះគ្នាកាន់តែខ្លាំងក្លាឡើងៗជារឿយៗ ភួយសំឡីធំក្រាស់ដែលដណ្ដប់បិទបាំងរាងកាយននលគោកនឹងរឹងមាំរបស់គេខ្ទាត់ដល់ចុងជើងរួចស្រេច..
«អ្ហឹម...»
ក្រោយពេលរាងតូចដង្ហក់ខ្យល់រើបង្រះខ្លួនសុំការដោះលែង ប្រុសកំលោះក៏ដកបបូរមាត់ចេញបណ្ដោយឲ្យមនុស្សគ្មានបថពិសោធន៍រឿងអោបថើបដូចនាងបានដកដង្ហើមចូលពេញពោះ រួចបបូរមាត់ក្ដៅងំដែលសន្សឹមៗបង្អូសចុះក្រោមឈ្មុលឈ្មួសនឹងប្រឡោះកសខ្ចី ក៏ហើបសួរជាសំណួរខ្សឹបៗឲ្យលឺត្រឹមតែពីតែនាក់។
«តើនាងឈ្មោះអី?»
«ណ...ណេរ៉ា..ផេនណេរ៉ា..»
«ផេនណេរ៉ា..»
ឈ្មោះរបស់នាងពិរសស្រទន់ ផ្ទុយស្រឡះពីមុខមាត់ច្រឡើម ត្រេកកាមនោះឡើងមួយគំនរ..
«ចុះលោក? លោកឈ្មោះអី?»
«ឃេស»
គេតបមួយម៉ាត់ រួចទើបដាក់ខ្លួនដេកចុះ ក្រសែភ្នែកខ្មៅនិលសម្លឹងមើលរាងកាយតូចស្ដើងរបស់ស្រីស្រស់ក្នុងឈុតអាវកាក់ដៃតូចដែលនាងពាក់ជាទ្រនាប់ខាងក្នុងរ៉ូបរបូតរបាញ់អស់សភាព បង្ហាញស្បែកកាយសស្អាតរលោងស្រិលដូចកំណាត់សូតបបួលឲ្យស្ទាបអង្អែលនៅចំពោះមុខមិនដាក់ភ្នែក។
«ឃេស...»
«អ្ហឹម»
«ឈ្មោះលោកមួយម៉ាត់ហ្នឹងទេ..»
«ថ្ងៃស្អែកពេលនាងស្វាងស្រា ខ្ញុំនឹងប្រាប់ឈ្មោះពេញរបស់ខ្ញុំឲ្យនាងបានដឹង»
ផេនណេរ៉ា ងក់ក្បាលផ្ងក់ៗមុននឹងភ្លាមៗនោះថ្ពាល់ស្រទន់ក៏ប្រែក្លាយមកជាក្រហមព្រឿងៗខ្មាស់អៀនបិទបាំងមិនជិតបន្ទាប់ពីប៉ះដឹងដល់កម្លាំងប្រាថ្នាអាថ៌កំបាំងអ្វីម្យ៉ាងរបស់គេហើយនោះ។
«ហ...ហេតុអីក៏លោកមិនពាក់ខោអាវ..»
«ខ្ញុំចូលចិត្តដេកស្រាត..»
«ដេកស្រាត..ហេតុអី?»
«ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន គ្មានហេតុផលទេ»
«…»
«ឬមួយនាងមិនចូលចិត្ត?»
«...»
«ខ្ញុំបែបនេះល្អហើយ ព្រោះនាងនឹងអាចប៉ះខ្ញុំបានច្រើននោះអី»
ឃេស៊ីរ៉ាស់ ញញឹមចុងមាត់ ទាញដៃរបស់នាងឲ្យប៉ះពោះរបស់ខ្លួនពេញដោយស៉ិចភែកហាប់ណែនយឺតៗ ហើយនាងក៏ញញឹម។ ដៃតូចស្ទាបអង្អែលរាងក្រាស់ដែលដេកនៅខាងក្រោមខ្លួនយ៉ាងភ្លើតភ្លើន បបូរមាត់ស្ដើងៗមិនភ្លេចរអ៊ូរទាំទាំងពេញចិត្តឲ្យគេបានលឺ។
«ហេតុអីក៏សូម្បីតែរាងកាយរបស់លោកក៏សង្ហាដែរអញ្ចឹង..ហឺខ្ញុំចូលចិត្តបែបនេះដល់ហើយ»
«…»
«ចូលចិត្តខ្លាំងណាស់*0*»
«ខ្ញុំដឹង»
«មែនណា៎»
«ខ្ញុំក៏ចូលចិត្តរាងកាយរបស់នាងដូចគ្នា.. ស្បែករបស់នាងទាំងទន់ទាំងក្រអូប..ធ្វើឲ្យខ្ញុំអត់ទ្រាំមិនថើបនាងមិនបាន..»
«ហឹម..»
«ឆ្លើយមក ហេតុអីក៏នាងស្អាតទាកទាញក្រសែភ្នែកដល់ថ្នាក់នេះ.. តើគ្រប់យ៉ាងលើខ្លួនរបស់នាងសុទ្ធតែផ្អែមល្ហែមដូចបបូរមាត់របស់នាងឬអត់ ណេរ៉ា..»
ឃេស៊ីរ៉ាស់ ប្រើពាក្យសម្ដីលួងលោម ខណៈដែលដៃចាប់ទាញបាតដៃតូចរបស់នាងយកមកប៉ះនឹងបបូរមាត់របស់ខ្លួន រួចក៏ថើបស្រាលៗ ចំណែកដៃម្ខាងទៀតបបោសអង្អែលបង្អូសតាមស្បែកកាយ ជន្លក្ដោបក្ដាប់ភាពទន់ភ្លន់យ៉ាងថ្នាក់ថ្នម យឺតៗមិនបង្ខំតែក៏ផ្ដាច់ការនឹងប្រាកដប្រាជាគួរឲ្យខ្លាច.. មិនលើកលែងសូម្បីតែកែវភ្នែកមុតស្រួចមួយគូរនោះក៏ជះចេញជាពន្លឺនៃភ្លើងប្រាថ្នាដែលស្រីក្រមុំគ្មានបទពិសោធន៍ដូចនាងមិនអាចតាមទាន់ថាវាជាអីសូម្បីតែបន្តិច។
«ខ្ញុំមិនដឹង ហិហិ» នាងគ្រវីក្បាលធ្វើភ្នែកម៉ក់ៗសម្លឹងមកគេហើយក៏សើច ព្រោះរសើបត្រង់បាតដៃដែលគេកំពុងថើប។
«នាងមិនដឹងមែនអ្ហ៎ អញ្ចឹងមានតែខ្ញុំសាកល្បងភ្លក់វាដោយខ្លួនឯង»
«តើលោក...ចង់ធ្វើអី..»
«ធ្វើអី.. ធ្វើរឿងដែលមនុស្សពីរនាក់គួរធ្វើនៅលើគ្រែ»
«...»
«ចង់ដឹងទេថានោះជារឿងអី?»
«ចង់»
ចម្លើយរបស់នាងត្រឹមតែមួយម៉ាត់យ៉ាងខ្លី ក៏អាចធ្វើឲ្យគេរំភើបក្នុងចិត្តទាំងប្រាប់មិនត្រូវ ទើបរំពេចន៍នោះរាងខ្ពស់ក៏ច្រតដៃដោលខ្លួនក្រោកអង្គុយទាំងមានរាងស្ដើងនៅអង្គុយច្រកគាវពីលើខ្លួនជាប់មិនឃ្លាតគ្នាសូម្បីមួយវិនាទី មុនពេលបបូរមាត់ក្ដៅៗជំរឹតថើបបបូរមាត់តូចចំពោះមុខខ្លាំងៗ បង្រៀននាងដោយការថើបផ្អែមល្ហែមបែបមនុស្សធំ។ គេថែរថើបទាំងធ្ងន់ទាំងស្រាល បោកបញ្ឆោតបបូរមាត់របស់នាងឲ្យហើបឡើង រួចក៏ជ្រែកអណ្ដាតចូលទៅ ដោះដូរភាពផ្អែមបែបក្ដៅគគុគមិនចេះចប់មិនចេះហើយ រហូតដល់រាងស្ដើងដកដង្ហើមដង្ហក់ខ្យល់ខ្លាំងៗ ទន់ខ្លួនល្អូកនៅក្នុងរង្វង់ដៃរបស់គេ។
«នាងច្រម៉ក់ កុំទាន់ទន់ខ្លួនទៅណា... ពួកយើងមិនទាន់បានចាប់ផ្ដើមទេ..»
«ខ្ញុំ..»
«មើលមកខ្ញុំសិន..»
គេណែនាំ នាងក៏ធ្វើតាមដោយការខំងើយមុខមើលមកគេទាំងភ្នែកមមីៗ រួចក៏ស្ងាបឲ្យឃើញ..
«ហាវវវ»
«...»
«ខ្ញុំងងុយគេងហើយ..»
«...»
«គេងបានទេ?»
«ណេរ៉ា កុំលេងសើចនឹងខ្ញុំ..»
មិនអាចទេ នាងច្រម៉ក់នេះចូលមកទាក់ទាញ បញ្ឆេះភ្លើងប្រាថ្នាគេឲ្យភ្ញាក់ឡើងដល់ថ្នាក់នេះទៅហើយបែរជានិយាយកោកៗថាសុំគេងទៅវិញអញ្ចឹងឬ?
«…»
«នាងច្រម៉ក់…»
«ប្រុសសង្ហា ចាំស្អែកចាំពួកយើងនិយាយគ្នាតទៀតណា៎»
«!!!»
«ខ្ញុំគេងមុនហើយយយ»
ថាត្រឹមតែប៉ុណ្ណឹងរាងស្ដើងក៏ទម្លាក់ខ្លួនចូលមកជ្រប់ក្នុងរង្វង់ដៃរបស់គេម្ដងទៀតយ៉ាងលឿនស្លេវ បានមិនប៉ុន្មាននាទីក៏លង់លក់ទៅ.. មិនថាបើទោះជាគេព្យាយាមហៅនាងប៉ុណ្ណាក៏ដោយក៏នាងនៅតែដេកស្ងៀមមួយកន្លែង មិនមាត់មិនកដដែល។
«ណេរ៉ា…»
«…»
«នាងកំហូច! ឆាប់ភ្ញាក់មកភ្លាម…»
«…»
«ព្រះអើយ!»
ឃេស៊ីរ៉ាស់ ព្យាយាមបិទភ្នែករំងាប់អារម្មណ៍ រួចក៏សើចក្នុងបំពង់កតិចៗម្នាក់ឯងទាំងហួសចិត្ត។
ស្រីកំហូចចូលច្រឡំបន្ទប់លូកលាន់ឲ្យគេមានអារម្មណ៍ រួចក៏ដេកលក់! លេងសើចនឹងគេខ្លាំងមែនទែន! ឬមួយក៏នាងគិតថាគេពិតជាមនុស្សពិការអសមត្ថភាពផ្លូវភេទនឹងគ្មានបានការពិតមែន!?
«ចង្រៃយក៍..ខ្ញុំគួរធ្វើយ៉ាងម៉េចជាមួយនាងទើបល្អ..»
មើលទៅគេមានតែបណ្ដោយឲ្យយប់នេះចប់ទៅទាំងវេទនាបែបហ្នឹងសិនហើយ! ចាំថ្ងៃក្រោយចាំរកឱកាសសងសឹកនាងវិញបែបមិនទាន់យឺតពេលទេ!?
គេសម្រេចចិត្តភ្លាមៗ ខណៈដែលដៃលើកមកក្រសោបនាងក្រមុំក្នុងរង្វង់ដៃបណ្ដើរ ឆ្លៀតឱកាសដោះអាវកាក់នឹងខោតូចមួយរបស់នាងចោលបណ្ដើរ.. នឹងត្រឹមតែមួយប៉ះព្រិចភ្នែកប៉ុណ្ណោះ រាងកាយតូចស្ដើងក៏ប្រែក្លាយមកជាននលគកបាត់ទៅហើយ។
សភាពអាក្រាតកាយដូចគ្នាប៉ុណ្ណេះហើយ ពេលនាងភ្ញាក់ឡើងច្បាស់ជាគិតថាពួកគេបានធ្វើរឿងជ្រាលជ្រៅជាមួយគ្នាមិនខាន..
ហើយចាំមើលពេលនោះ តើនាងនឹងដោះស្រាយជាមួយគេយ៉ាងម៉េច..

___________
ផ្នែកម្ខាងទៀត
«វីវរ!!» អាសៀ ដែលអង្គុយចាំពិនិត្យមើលស្ថានភាពមុខបន្ទប់របស់ ឃេស៊ីរ៉ាស់ តាមរយៈទូរសព្ទដៃលាន់មាត់ភ្ញាក់ផ្អើល ដល់ថ្នាក់ សាណា ដែលអង្គុយផឹកទឹកនៅក្បែរអត់មិនបែរមើលគេមិនបាន។
«មានរឿងស្អី!?»
អម្បាញ់មិញទើបតែទាត់ស្រីមាត់ច្រើនដែលសម្រុកមករកចៅហ្វាយដល់សណ្ឋាគារសោះ ឥលូវចង់កើតរឿងស្អីមកទៀតហើយ!
«ស្រីដែលនាងជួយគ្រាកាលនៅជណ្ដើរយន្តនោះ ឃើញលួចសម្រុកចូលបន្ទប់ចៅហ្វាយហើយ!»
«ស្អីគេ?»
«ឲ្យឆាប់ឡើង!»
«នែ៎ឯងស្លន់ស្លោធ្វើស្អី!» សាណា លើកចិញ្ចើមមិនក្ដៅក្រហាយ ដៃលូកមកក្របួចកអាវទាញរាងខ្ពស់បង្ខំឲ្យអង្គុយចុះវិញដូចដើម។
«សាណា! បើយើងហ៊ានតែទៅយឺត ស្រីម្នាក់នោះច្បាស់ជារកពេលកេញ្ញចំនេញលើចៅហ្វាយមិនខាន!»
«បិទមាត់ទៅ បើមានរឿងមែនឯងស្មានតែគាត់ព្រមនៅស្ងៀមអ្ហ៎? ម្យ៉ាងទៀតខ្ញុំបានដាក់ឧបករណ៍ផ្ដល់សញ្ញានៅលើតុក្បែរក្បាលដំណេករបស់គាត់រួចហើយ បើគាត់ត្រូវការជំនួយពិតមែនទូរសព្ទរបស់ខ្ញុំច្បាស់ជារោទន៍ឡើងមកមិនខាន»
ចៅហ្វាយធ្វើជាពិការជើងដើរមិនរួចពិតមែន ប៉ុន្តែកម្លាំងរបស់គាត់មិនអាចមើលស្រាលបានឡើយ... ត្រឹមតែដៃរឹងមាំម្ខាងក៏គ្រប់គ្រាន់នឹងក្រញិចពួកស្រីៗអស់នោះបានទៅហើយ។
«តែស្រីម្នាក់នោះ...»
«នាងស្រវឹងស្រា ប្រហែលជាធ្វើអីមិនកើតទេ»
«អញ្ចឹងយើងត្រូវអង្គុយចាំដល់ពេលណា?»
«អាសៀ អាល្ងង់»
«???»
«ខ្ញុំថាឯងកុំបាច់បារម្ភរឿងស្រីម្នាក់នោះច្រើនពេកអី...ពេលនេះរឿងដែលឯងត្រូវបារម្ភ គឺរឿងមួយទៀត...»
«អីគេo.o?»
«ឯងគួរអង្គុយរកនឹកពាក្យដោះសារជាមួយចៅហ្វាយពេលក្រោយល្អជាង ព្រោះឯងជាអ្នកជូនគាត់ឡើងទៅបន្ទប់ តែទ្វាបែរជាមិនចាក់សោ! បណ្ដោយឲ្យស្រីស្រវឹងស្រាមិនទាំងមានសតិគ្រប់គ្រាន់ផងបើកចូលបាន..»
«!!!»
«ហឹសៗសានេះឯងច្បាស់ជាងាប់ក្រោមកណ្ដាប់ដៃចៅហ្វាយមិនខានទេ!» សាណា និយាយបំភ័យ សំឡេងប្រាកដប្រាជាតែស្នាមញញឹមចំអកបែរជាបង្ហាញលើមុខមិនរសាយ ដល់ថ្នាក់ប្រុសកំលោះស្ដាប់លឺហើយក៏ចាប់ផ្ដើមស្លេកមុខទៅជារឿយៗ អង្គុយសឹងតែលែងជាប់កៅអី។
«ស..សាណា! ToT យើងធ្វើការជាមួយគ្នាយូរហើយ នាងត្រូវតែជួយខ្ញុំពន្យល់ប្រាប់គាត់»
«ទេ ខ្ញុំជួយឯងមិនបានទេ!»
«T0T»
«យល់ល្អឯងលើកដៃបន់ស្រន់ សុំឲ្យចៅហ្វាយពេញចិត្តនាងទៅល្អជាង^__^ ក្រែងល៎រឿងវាមិនវែងឆ្ងាយ..»
«ToT»
ង៉ា ភ្នាល់បាន...បើយប់នេះចៅហ្វាយខឹងសម្បារពិតមែន ថ្ងៃស្អែកគេប្រាកដជាត្រូវគាត់ដេញក្បាលចោលជាមិនខាន!
ទេវតាអើយទេវតា បើលោកពិតជាលឺគេហៅមែន សូមលោកជួយឃុំគ្រង អាសៀ ផង!
សូមជួយឲ្យចៅហ្វាយពេញចិត្តនឹងត្រូវរូវគ្នាជាមួយនាងទៅ សាធុៗៗៗ >/\<
.............
To be continued...

ឈ្លើយក្រមុំMr.ឃេស៊ីរ៉ាស់ (She's My Angel)Where stories live. Discover now