ភាគទី៣

141 8 0
                                    

ព្រឹកព្រលឹមថ្ងៃបន្ទាប់..
«ហឹម..»
ពន្លឺថ្ងៃស្រទន់កាត់តាមកញ្ចក់បង្អួចចាំងប៉ះនឹងផ្ទៃមុខ នាំឲ្យស្រីក្រមុំដែលកំពុងតែដេកលង់លក់យ៉ាងស្កប់ស្កល់នៅលើគ្រែធំចាប់ថ្ងូរក្នុងបំពង់ខ្សេវៗទាំងមិនពេញចិត្ត រហ័សបែរគេចមកជ្រប់នឹងផែនទ្រូងរឹងមាំ ស្រូបយកចំណាយកក់ក្ដៅនឹងក្លិនកាយក្រអូបស្រាលរបស់មនុស្សប្រុសនៅខាងក្រោមខ្លួនយឺតៗ។
«...»
«បងស្រី..»
«...»
«ព្រឹកហើយ ឆាប់ក្រោកឡើង» ផេនណេរ៉ា និយាយដាស់តឿនតាមទម្លាប់ដូចកាលពួកនាងនៅក្មេងៗ ភ្នែកមមីៗបើកម្ខាងមកប៉ះនឹងពន្លឺថ្ងៃដែលចាំងចូលក្នុងបន្ទប់មួយភ្លែតក៏បិទទៅវិញ រួចទើបបង្ខំចិត្តច្រតដៃក្រោកអង្គុយដោយឫកពាខ្ជិលច្រអូស។
«បងស្រីក្រោកឡើង»
«...»
«បងស្រី??»
«...»
មិនថាទោះនាងខំហៅប៉ុន្មានលើកប៉ុន្មានសារ ក៏នៅតែមិនទទួលបានចម្លើយឆ្លើយតប ទើបមុខស្រទន់រហ័សបែរមើល បម្រុងលូកដៃទៅអង្រួនដាស់បងស្រីភ្លោះទៅហើយ ប៉ុន្តែរំពេចន៍ដែលនាងបានប្រទះនឹងរង្វង់មុខសង្ហាដូចទេវបុត្ររបស់គេរួចហើយ នាងក្រមុំក៏ស្រាប់តែភ្ញាក់ផ្អើលរហូតសឹងតែស្ទុះលោតចោលគ្រែ មិននឹកស្មានថាមនុស្សដែលដេកក្បែរខ្លួនអស់ពេញមួយយប់ បែរជាមិនមែនជាបងស្រីដូចអ្វីដែលនាងគិតទៅវិញ។
«OoO!!»
ហឿក!!!
ស្អ..ស្អីហ្នឹង!!?
ដៃតូចលើកមកញីភ្នែកចុះឡើងៗ នឹងខំបើកភ្នែកធំៗសម្លឹងមើលមនុស្សនៅចំពោះមុខម្ដងហើយម្ដងទៀតឲ្យប្រាកដចិត្តថាខ្លួនឯងមិនបានមើលច្រឡំ...ប៉ុ...ប៉ុន្តែរូបភាពមនុស្សប្រុសដេកអាក្រាតកាយនៅតែដូចដើម មិនរលាយបាត់ទៅដូចការចង់បានសូម្បីតែបន្តិច។
ស្រឡាំងកាំង!! O[]O រូបពិត! មិនមែនជាការយល់សប្តិ!
ឃ...ឃេ...ឃេស៊ីរ៉ាស់ ម៉េកខនដេស!!!!!
ហើយមានរឿងស្អីកើតឡើងអញ្ចេះ! >0< ហេតុអីក៏គេចូលមកដេកលើគ្រែជាមួយនាងបាន!? ក្រែង...ក្រែងនេះជាបន្ទប់របស់នាងតើ!!?
អូ៎ទេ! កុំអាល!! ឈប់សិន!!
អាម្សៀនេះច្បាស់ជាឆ្លៀតឱកាសពេលនាងស្រវឹងស្រា ហើយលួចសម្រុកចូលមកកេញចំនេញលើនាងជាមិនខាន!!
ផេនណេរ៉ា លើកដៃខ្ទប់ក្បាលដែលនៅឈឺខ្ទោកៗរបស់ខ្លួន វិះតែខឹងហុយទ្រលោមទៅហើយ ប៉ុន្តែភ្លាមនោះខួរក្បាលក៏ស្រាប់តែសើររើហេតុការកើតឡើង ព្រមនឹងសន្ទនាខ្លះៗកាលពីយប់មិញ...ដែលនាំឲ្យនាងចាប់ផ្ដើមប្រហោងពោះ និយាយអ្វីក៏លែងចេញ។
’តើនាងជាអ្នកណា!!? ម៉េចក៏ចូលក្នុងបន្ទប់ខ្ញុំ!?’
’ខ្មោចលងងងង’
’ទេ..ខ្មោចឯណាសង្ហាដល់ថ្នាក់ហ្នឹងនោះ’
«!!!»
មិនអាចទេ..នេះជាបន្ទប់របស់នាងទេវ៉ើយ!!
~ភឹប~
ដៃតូចស្រវ៉ាទាញភួយសំឡីមករុំខ្លួន បន្ទាប់មកទើបស្ទុះចេញមកបើកទ្វា អើតក្បាលមើលលេខបន្ទប់ឲ្យច្បាស់លាស់ម្ដងទៀត ដើម្បីងាយស្រួលហៅប្រុសកំលោះមកឈ្លោះតទល់គ្នា.. ប៉ុន្តែលេខដែលបិទនៅជាប់ខាងលើនោះ បែរជាលេខ1111...
មិនមែន1117ដែលជាលេខបន្ទប់របស់នាងឡើយ! ><
«ច..ចប់ហើយខ្ញុំ T__T»
ចប់អស់ហើយ..ចប់គ្រប់យ៉ាង..! ចប់ទាំងគ្មានវាចា!!
បើនេះជាបន្ទប់របស់គេ អញ្ចឹងមានតែនាងជាអ្នកសម្រុកចូលមកខុសដោយខ្លួនឯង!? T__T
ផេនណេរ៉ា!! >< តើនាងបានធ្វើស្អីខ្លះ? នេះនាងចាប់បង្ខំមនុស្សប្រុសពិការជើងដែលមិនអាចរត់គេចពីនាងបានអញ្ចឹងឬ?
ស្រីក្រមុំក្ដោបក្បាលត្អូញត្អែម្នាក់ឯងមិនឈប់ឈរ ជើងស្រឡូនបោះជំហានយឺតៗសឹងតែមិនទៅមុខ វិលត្រឡប់ចូលមកសម្រូតខ្លួនអង្គុយប៉ប្រុកលើកម្រាលព្រំ..កាន់តែភ្នែកក្រវាស់ឃើញកៅអីរុញរបស់គេនៅម្ខាង នាងក៏កាន់តែខ្លោចចិត្ត..
ចំអ្នកណាមិនចំបែរជាចំម្នាក់នេះ... បើគេភ្ញាក់ឡើងហើយចាំថានាងបានចូលមកចាប់បង្ខំគេ ទាំងគេមិនអាចតតាំងបាននោះ ច្បាស់ជាមានរឿងធំកើតឡើងជាមិនខាន! ស្រួលមិនស្រួលធ្លាយដឹងដល់ប៉ាម៉ានាងទៀត!!
អ្ហា៎ធ្វើម៉េចទៅ!! ឲ្យនាងប្រឈមមុខជាមួយគេបែបណា!
គួរគេចសិនល្អទេ? ទាន់គេមិនទាន់ភ្ញាក់ នាងឆ្លៀតឱកាសរត់សិន! >_< ចាំថ្ងៃក្រោយចាំបកមកទទួលខុសត្រូវចំពោះគេ បែបមិនទាន់ហួសពេលទេណ៎ >0<
«!!!»
គិតលឿនធ្វើលឿន ផេនណេរ៉ា បានសតិរហ័សស្ទុះក្រោកក្រេះចូលមករើសយកឈុតក្នុងព្រមទាំងអាសឹមិដែលគេដោះទុកនៅត្រង់កៅអីចុងគ្រែមកពាក់ ទាំងភ្នែកមិនភ្លេចដៀងមើលរាងខ្ពស់លើគ្រែជារឿយៗ។
ទាន់គេនៅដេកលក់នៅឡើយ...យល់ល្អនាងគួរសរសេរពាក្យផ្ដាំផ្ញើបន្តិចបន្តួចសិនល្អជាង ជៀសវាងពេលគេភ្ញាក់ឡើងរកនាងមិនឃើញ>< ក៏ចោតថានាងលួចគេច មិនទទួលខុសត្រូវ!
«...»
ដៃតូចចាប់យកកាបូបមកបើករាវរកប៊ិច នឹងចាប់ផ្ដើមសរសេរលើក្រដាស់ជូតមាត់ជាពាក្យពេចន៍មិនប៉ុន្មានប្រយោគ ទុកនៅតុក្បែរក្បាលដំណេក ហើយក៏ប្រញាប់ប្រញាល់ចេញទៅ។
~ក្រឹប~
សំឡេងទ្វាត្រូវបានទាញបិទបន្លឺឡើងតិចៗទាំងខ្លាចថាអ្នកនៅខាងក្នុងនឹងភ្ញាក់..ប៉ុន្តែនាងក្រមុំបែរជាមិនដឹងសូម្បីតែបន្តិច ថាគ្រាន់តែនាងចាកចេញពីបន្ទប់នេះភ្លាម ប្រុសកំលោះដែលធ្វើពើជាដេកលង់លក់នៅលើគ្រែមុននេះក៏ស្រាប់តែបើកភ្នែកមកភ្លែត។
ឃេស៊ីរ៉ាស់ ក្រោកអង្គុយ ក្រឡេកមើលទ្វាបិទជិតទាំងមិននិយាយស្ដី ដៃវែងចាប់យកក្រដាស់ស្ដើងដែលនាងបានបន្សល់ទុកមកមើល រួចមុខសង្ហាក៏ញោចចុងមាត់ញញឹមអស់សំណើចនឹងអត្ថន័យដែលនាងសរសេរតិចៗ។
’សូមទោសៗ >/\< សុំគេចខ្លួនទៅផ្ទះមុនហើយ ទាំងអាវរបស់លោកក៏ខ្ញុំសុំខ្ចីដូចគ្នា! ជួបគ្នាថ្ងៃក្រោយចាំសងវិញ>< មួយទៀតលោកកុំគ្រាំគ្រាចិត្តខ្លាំងពេក ថែរក្សាសុខភាពផង! រឿងយប់មិញខ្ញុំនឹងទទួលខុសត្រូវ(ពេលក្រោយ) >__<’
«ហឹសៗ»
ស្រីកំហូច គេចលឿនណាស់តើ..
យប់មិញសង្ងំឈ្មុលឈ្មួសលើដើមទ្រូងរបស់គេ ត្អូញត្អែសុំចិញ្ចឹមគេពេញៗមាត់សោះ...ដល់ព្រឹកឡើងបែរជារត់គេចខ្លួនបាត់ស្រមោល មិនសូម្បីតែនិយាយលាគេមួយម៉ាត់ផង..
~តុក តុក~
«ចៅហ្វាយ ភ្ញាក់ហើយនៅ?»
សំឡេងគោះទ្វាបន្លឺឡើងជាសញ្ញាមុននឹងកូនចៅជំនិតផ្ទាល់ខ្លួនរបស់គេពីរនាក់ដើរចូលមកក្នុងបន្ទប់។
«ចៅហ្វាយ អម្បាញ់មិញមានស្រីម្នាក់រត់ចេញពីបន្ទប់ ថែមទាំងពាក់អាវរបស់លោកទៅទៀត» សាណា និយាយ ដៀងភ្នែកមើលសភាពរញ៉េរញ៉ៃរបស់ចៅហ្វាយព្រមគ្នានឹងអាវកាក់ដៃតូចស្ដើងរបស់មនុស្សស្រីនៅលើគ្រែទៅមកៗ ដឹងច្បាស់ថាជារបស់អ្នកណា ទើបនាងលួចញញឹមមុមមាត់តិចៗ។
«បណ្ដោយនាងទៅ...ឆាប់ឲ្យអាសៀ យកអាវថ្មីចូលមក»
«អ..អាវនៅទីនេះហើយ»
អាសៀ សង្ងំពួនក្រោយខ្នងរបស់ សាណា រហ័សអើតក្បាលឡើងមក ក្នុងដៃមានអាវសឺមិនឹងអាវធំក្រៅត្រៀមសម្រាប់គេរួចជាស្រេច។
«អាសៀ»
«បា...បាទ?»
«យប់មិញឯងបានធ្វើស្អីខ្លះ?»
«យ..យប...យប់មិញខ្ញុំមិនបានធ្វើអីទេចៅហ្វាយ..ខ្ញុំអង្គុយនៅបន្ទប់ជាន់ក្រោម..ជ..ជាមួយ សាណា ចាំការពារសុវត្តិភាពជូនលោក»
«អូ៎ ចុះរឿងទ្វាបន្ទប់ខ្ញុំមិនចាក់សោ ឯងប្រុងគិតយ៉ាងម៉េចវិញ?» ឃេស៊ីរ៉ាស ទទួលយកអាវមកពាក់ នឹងបន្តសំណួរដោយសំឡេងមុតមាំ កាន់តែលឺចម្លើយរដាក់រដុបនឹងទឹកមុខស្លេកស្លាំងរបស់កូនចៅ គេក៏កាន់តែនឹកចង់អស់សំណើច រកខឹងមិនបាន។
«កំ..កំហុសខ្ញុំចៅហ្វាយ»
«…»
«គឺខ្ញុំល្ងីល្ងើ ធ្វេសប្រហែសមួយពេល T__T»
«ប៉ុណ្ណឹងទេ?»
«ខ្ញុំដឹងខុសហើយ ស..សូមចៅហ្វាយអនុញ្ញាតឲ្យខ្ញុំយកគុណលាងទោសT__T»
«បាន»
ពេលដែលគេងក់ក្បាលយល់ព្រមទទួល អាសៀ ក៏ចាប់ផ្លាស់ប្ដូរទឹកមុខមកជាមានសង្ឃឹមភ្លាម។
«ពិតមែនឬ!?»
«មែន.. ខ្ញុំនឹងឲ្យពេលឯង១ម៉ោង ដើម្បីស៊ើបរកប្រវត្តិរូបសង្ខេបស្រីម្នាក់ដែលចូលបន្ទប់ខ្ញុំកាលពីយប់មិញ»
«១..១ម៉ោង?»
«ម៉េច ច្រើនពេក? អញ្ចឹងកាត់សល់៣០នាទី បានមកកាន់តែឆាប់កាន់តែល្អ»
«ចៅហ្វាយយយ T0T»
«៣០នាទីក្រោយ បើឯងហ៊ានតែយឺតយ៉ាវ អញ្ចឹងប្រាក់ខែឯងខែនេះខ្ញុំនឹងយកទៅបរិច្ចាគជួយសង្គម»
«ណូ!! មេត្តាដល់ខ្ញុំផងងងង»
«និយាយច្រើនគ្រប់មួយនាទីហើយ សល់២៩នាទីទៀត.. មិនសម្រេចឯងត្រៀមចុះ»
«!!!»
___________________
២ថ្ងៃក្រោយមក..
ចាប់តាំងពីថ្ងៃកើតរឿងនឹកស្មានមិនដល់រួចមក ផេនណេរ៉ា ក៏ចាប់ផ្ដើមសង្ងំក្នុងបន្ទប់ស្ងាត់ៗតែម្នាក់ឯង មិនសូម្បីតែចេញក្រៅមកជួបមុខបងស្រីភ្លោះនិងលោកពូ សៃក្លូនផង។
រយៈពេលពីរថ្ងៃកន្លងមកនេះ កាន់តែខួរក្បាលសើររើរូបភាពក្ដៅគគុកដែលបានកើតឡើងនៅយប់នោះ នាងក៏កាន់តែស្ត្រេស ធ្វើអ្វីមិនត្រូវ ព្យាយាមគិតរកដំណោះស្រាយដែលល្អបំផុត ប៉ុន្តែចុងក្រោយនាងក៏នៅតែរកមិនបាន។
នាងមិនដឹងថាខ្លួនឯងបាននិយាយពាក្យល្ងង់ៗស្អីខ្លះទៅកាន់គេ..នាងចាំបានត្រឹមថានាងសុំចិញ្ចឹមមើលថែរគេ! >< សុំឲ្យគេធ្វើជារបស់នាង នៅសុំគេរៀបការថែមទៀត!!
អាម៉ាស់មុខណាស់! >< សមាសភាពដល់ទៅលំដាប់មហាសេដ្ឋីដូចជា ឃេស៊ីរ៉ាស់ ម៉េកខនដេស នេះទៅត្រូវការឲ្យមនុស្សស្រីធម្មតាដូចនាងចិញ្ចឹមគេពីអង្កាល!!
គិតៗទៅសង្ស័យតែទ្រព្យសម្បិត្តដែលប៉ាមាន បែបបានត្រឹមមួយចំណិតគេផងមិនដឹង!!  ><
ចប់ស្អាត! និយាយស្អីក៏លែងចេញ!! គិតហើយចង់តែបោកក្បាលនឹងពូកឲ្យស្លាប់ភ្លាមៗ! មិនដឹងជាពេលនោះគេសើចចំអកនាងយ៉ាងម៉េចខ្លះទេ!
~តុក តុក~
«អ្នកនាងតូច?»
សំឡេងគោះទ្វា តាមមកដោយសំឡេងរបស់អ៊ុំស្រីមេផ្ទះ ទាញឲ្យស្រីក្រមុំភ្ញាក់ចេញពីការគិតដ៏សែនស្មុគស្មាញភ្លាមៗ។
«អ៊ុំស្រីខ្ញុំគេងហើយ ចាំនិយាយគ្នាពេលក្រោយ!» នាងឆ្លើយតបពីចំងាយ មិនភ្លេចទាញភួយមកឃ្លុំជិតក្បាល សង្ងំស្ងៀមលើគ្រែបន្ត។
«អឺអ្នកនាងតូច អម្បាញ់មិញមានមនុស្សប្រុសម្នាក់យកប្រអប់ធំមួយមកឲ្យ ប្រាប់ថាជារបស់ដែលអ្នកនាងភ្លេច»
«អ្នកណាគេ?»
«អ៊ុំក៏មិនស្គាល់ ឃើញស្លៀកពាក់ស្អាតបាត»
«របស់អី? អ៊ុំមានបានបើកមើលទេ? តិចអ្នកណាយកគ្រាប់បែកមកឲ្យទៅ»
ចាំហា៎! កុំចេះតែទទួលរបស់ពីគេផ្ដេសផ្ដាស់! ពិសេសគឺអ្នកដែលមិនស្គាល់គ្នា!
«ចា៎ៗអ៊ុំបើកមើលរួចហើយ ក្នុងប្រអប់នេះគឺរ៉ូបរាត្រីដែលអ្នកនាងតូចពាក់ទៅចូលរួមពិធីរៀបការប្អូនស្រីលោក ផាកឃឺ ថ្ងៃមុន»
«!!!»
រ៉ូបរាត្រី!?
~ក្រឹក~
រាងស្ដើងស្ទុះលោតចេញពីគ្រែ រត់សំដៅមកបើកទ្វា នឹងទទួលយកប្រអប់កាដូធំក្នុងដៃរបស់គាត់មកបើកមើលទាំងភ្ញាក់ផ្អើល។
ម..មិនអាចទេ!..ជា រ៉ូ..រ៉ូបរបស់នាងពិតមែន!
កាលយប់នោះនាងបានដោះវាក្រវាត់ចោលទៅម្ខាង រហូតដល់ព្រឹកឡើងក៏មិនបានចាប់អារម្មណ៍រើសវាយកមកវិញ!
វ៉ាវ!! មានន័យថា ឃេស៊ីរ៉ាស់ ដឹងហើយថានាងជាអ្នកណា! ថែមទាំងស្គាល់ផ្ទះរបស់នាងថែមទៀត!
«អ..អ៊ំុស្រី អ្នកដែលយកវាមកឲ្យ មានបាននិយាយអីដែរទេ?»
«មានតើ គេនិយាយថាចៅហ្វាយរបស់គេចង់ផ្ញើរ៉ូបនេះឲ្យអ្នកនាងវិញជា’ពិសេស’... ហើយសង្ឃឹមថាអ្នកនាងនឹងចង់ជួបគេម្ដងទៀត»
អា’ពិសេស’ចុងក្រោយ ស្ដាប់ហើយដូចមិនសូវស្រួលសោះ!
«និ..និយាយត..តែប៉ុណ្ណឹងទេឬ?»
«ចាស៎ មានរឿងអីមែនទេ? សុខៗមុខអ្នកនាងតូចក៏ស្រាប់តែស្លេកស្លាំង នៅបែកញើសទៀត» អ៊ំុស្រីលាន់មាត់ព្រួយបារម្ភ អត់មិនលូកដៃមកជូតញើសនៅត្រង់ថ្ងាស់របស់នាងតិចៗ។
ម៉ាស៊ីនត្រជាក់សាយភាយចេញពីក្នុងបន្ទប់ឡើងត្រជាក់ស្រេប តែអ្នកនាងតូចរបស់គាត់បែរជាបែកញើសជោគថ្ងាស់ ថែមទាំងមើលទៅព្រលឹងព្រលះមិនជាប់ខ្លួន តិចឈឺថ្កាត់អីទៅ អាងគាត់ទៅរកថ្នាំមកឲ្យ។
«..!»
«អ្នកនាងតូច?»
«ខ្ញ..ខ្ញុំ..មិនអីទេ អរគុណហើយ មិនហ៊ានរំខានទៀតទេអ៊ុំទៅសម្រាកចុះ^^» ផេនណេរ៉ា ញញឹមបន្លប់ រងចាំឲ្យគាត់បានចាកចេញទៅ ទើបនាងប្រញាប់វិលត្រឡប់ចូលមកក្នុងបន្ទប់វិញ។
ដៃតូចទាញរ៉ូបរាត្រីចេញមកពិនិត្យរកមើលស្នាមប្រឡាក់ស្រាក្រហម ប៉ុន្តែក៏រកមិនឃើញ ផ្ទុយទៅវិញនាងបែរជាប្រទះភ្នែកនឹងក្រដាស់ណូតតូចៗជាច្រើនសន្លឹកដាក់តម្រៀបនៅខាងក្រោមប្រអប់កាដូ នាំឲ្យនាងក្រមុំទប់ចិត្តមិនបានទើបប្រមូលយកមកមើលម្ដងមួយសន្លឹកៗ ដែលអត្ថន័យលើនោះក៏ខុសៗគ្នា។
(1/ រ៉ូបត្រូវបានសម្អាតរួចរាល់)
(2/ អាវកាក់រលោងៗ ក្រអូបស្រទន់របស់នាងនៅខ្ញុំនៅឡើយ..នៅថ្ងៃដែលនាងយកអាវមកសងខ្ញុំ.. ខ្ញុំនឹងប្រគល់វាឲ្យនាងវិញ)
(3/ ហឹម មិនល្អសោះដែលនាងលួចចាកចេញស្ងាត់ៗ ដោយមិនលាគ្នាសូម្បីតែមួយម៉ាត់បែបនេះ)
(4/ ខ្ញុំចង់ដឹង...តើពាក្យរបស់នាងទាំងអស់នៅយប់នោះនៅអាចយកជាការបានទេ?)
(5/ ខ្ញុំនឹងសប្បាយចិត្តបើនាងពិតជាមនុស្សល្អ ហ៊ានទទួលខុសត្រូវលើខ្ញុំពិតមែន)
(6/ ស្នាមធ្មេញរបស់នាងជាប់ស្នាមលើដើមទ្រូងរបស់ខ្ញុំនៅឡើយ)
«!!!»
ស្រីក្រមុំស្រឡំងកាំង ទើបតែអានបានត្រឹមប្រាំមួយសន្លឹក បេះដូងរបស់នាងក៏ចាប់ផ្ដើមញាប់ញ័រ ក្ដៅថ្ពាល់ភាយៗទៅហើយ...
នៅសល់បីសន្លឹកចុងក្រោយ ប្រយោគវែងខ្លីនោះដូចជាមិនស្រួលទាល់តែសោះ><
មិនអានបានទេ? >0<
(7/ តើនាងនឹងចិញ្ចឹមខ្ញុំមែនទេ?)
(8/ ពួកយើងនឹងរៀបការជាមួយគ្នា? នាងចង់ឃើញពេលខ្ញុំចាស់ទៅ នៅសង្ហាឬអត់...)
(9/ ទោះមនុស្សពិការដូចខ្ញុំគ្មានសង្ឃឹមក្នុងរឿងស្នេហា.. ប៉ុន្តែខ្ញុំនឹងសាកល្បងរងចាំនាង)
ស្អ..ស្អីគេ? រ..រងចាំនាង!? ចាំនាងធ្វើស្អី!!?
អាប៉ិនោះប្រាកដប្រជាជាមួយនាងពិតមែនឬ!?
«ហូយ! ធ្វើយ៉ាងម៉េចទៅ! >[]<»
~ផឹបៗ~
ណេរ៉ា ស្មុគស្មាញម្ដងទៀត រួចក៏ចាប់យកប្រអប់កាដូមកវាយក្បាលខ្លួនឯងខ្លាំងៗ ពេលនេះនាងគិតអីមិនចេញទាល់តែសោះ។
ចប់ត្រឹមហ្នឹង.. មើលទៅនាងបែបត្រូវបកត្រឡប់ទៅតៃវ៉ាន់ដើម្បីសារភាពប្រាប់ប៉ាម៉ាក់ នឹងត្រៀមខ្លួនលាលែងភាពនៅលីវត្រឹមនេះហើយ! T0T
ហឺៗនៅមិននៅយកខ្លួនទៅពាក់ព័ន្ធជាមួយគេ! ឥលូវសមមុខហើយ T0T គេតាមដល់ផ្ទះ!
បើទោះជាគេមិនបានបង្ខំនាងឲ្យទទួលខុសត្រូវចំពោះគេពិតមែន តែពាក្យសម្ដី'រងចាំ'មួយឃ្លានោះហាក់ដូចជាច្រវ៉ាក់ដែលអាចចងជើងនាងជាប់អញ្ចឹង.. ឲ្យនាងគេចទៅណារួចឥលូវ!
«ចប់ហើយ…»
នាងក្រមុំលាន់មាត់ជាពាក្យដដែលៗ ដៃចាប់យកណូតតូចៗរបស់គេមកអានម្ដងហើយម្ដងទៀតដោយអារម្មណ៍ហោះហើរ...
មិនដឹងថាហេតុអីក៏សន្លឹកចុងក្រោយ ពេលដែលនាងអានវាទាំងយកចិត្តទុកចិត្ត នឹងដឹងពីអត្ថន័យរបស់វាហើយ ស្រាប់តែធ្វើឲ្យចិត្តរបស់នាងផ្លាស់ប្ដូរជាក្ដុកក្ដួលមួយរំពេចន៍បែបហ្នឹងទៅកើត?
មែន! គេពិការជើងពិតមែន ប៉ុន្តែគេជាមនុស្សដែលមានសមត្ថភាពណាស់!! ហេតុអីក៏គ្រាន់តែប៉ុណ្ណឹងសោះ បែរជាធ្វើឲ្យគេមិនអាចជោគជ័យក្នុងរឿងស្នេហា?
ពិតមែនឬដែលមនុស្សស្រីគ្រប់គ្នាយល់ព្រមចូលក្បែរគេព្រោះតែទ្រព្យសម្បត្តិមហាសាលនោះ!?
«ហឹស!!»
គ្រាន់តែគិតដល់ពាក្យសម្ដីពួកស្រីៗអស់នោះនិយាយ នាងក៏ស្រាប់តែក្ដៅឆេវមកភ្លាម!
គិតម្ដងណាក្ដៅក្រហាយម្ដងនោះ!
«ណេរ៉ា...»
ហឿក!!
«ល..លោកពូ..»
ពូសៃក្លូន ចូលមកក្នុងបន្ទប់របស់នាងតាំងពីពេលណា!?
«ពូចាំមើលនាងយូរហើយ ឃើញទឹកមុខរបស់នាងផ្លាស់ប្ដូរម្ដងដូចកើតទុក្ខ ម្ដងភ្ញាក់ផ្អើល ម្ដងក៏ខឹងសម្បារ...កំពុងគិតអីឲ្យប្រាកដ?» សៃក្លូន អោបដៃឈរផ្អែកទ្វា សម្លឹងមើលនាងពីចំងាយឡើងមួយសន្ទុះហើយ ប៉ុន្តែក្មួយស្រីបែរជាមិនចាប់អារម្មណ៍ មិនដឹងជាស្លុងអារម្មណ៍ជាមួយក្រដាស់ប៉ុន្មានសន្លឹកដែលនាងកំពុងកាន់នោះឬអត់?
«គិតរឿងខ្លះៗ»
គិតច្រើនសឹងប្រះក្បាលទៅហើយ! បើប្រាប់ពូតើពូនឹងជួយនាងគិតដែរទេណ៎..><
«លឺអ៊ំុស្រីប្រាប់ថានាងមិនស្រួលខ្លួន»
«កុំបារម្ភលោកពូ ខ្ញុំមិនអីទេ...អឺ...»
«..?»
«ខ្ញុំមានរឿងខ្លះចង់សុំយោបល់ពីពូ»
«រឿងអី?»
«គឺ…»
«???»
«គ..គឺរឿងមិត្តរបស់ខ្ញុំ…»
«…»
«គ..គឺខ្ញុំមានមិត្តម្នាក់... នៅយប់មួយព្រោះតែនាងស្រវឹងស្រា នាងក៏ចូលច្រឡំបន្ទប់នឹងបានកេញចំណេញលើមនុស្សប្រុសពិការជើងម្នាក់..»
«ម៉េចទៀត?»
«បន្ទាប់មកនាងក៏បានរត់គេចមកមុន នឹងផ្ដែផ្ដាំថានឹងចិញ្ចឹមមើលថែរគេ..ល..លោកពូគិតថា..តើអ្វីដែលនាងបានធ្វើនោះសមរម្យដែរទេ?»
«…»
«តើនាងពិតជាត្រូវតែទទួលខុសត្រូវលើគេមែនឬ»
«កេញចំនេញរបៀបម៉េច?» សៃក្លូន បន្តសំណួរ កែវភ្នែកមុតស្រួចដៀងមើលក្មួយស្រីទាំងចាប់កំហុស។
«គឺពួកគេបានដេកជាមួយគ្នា..អ្វីបែបនោះ><»
«យល់ហើយ»
«...»
ប្រុសកំលោះងក់ក្បាល ស្ងាត់មាត់មិនបានប៉ុន្មានវិនាទីក៏ឆ្លើយតបត្រឡប់មកវិញ។
«អញ្ចឹងប្រុសម្នាក់នោះគួរតែទទួលខុសត្រូវលើនាង»
«ហេតុអី?»
«តាំងពីដើមឡើយពូមិនធ្លាប់លឺថាស្រីទទួលខុសត្រូវលើប្រុស... មានតែប្រុសទទួលខុសត្រូវលើស្រី...»
«...»
«ម្យ៉ាងទៀតមនុស្សប្រុសគ្មានអ្វីឲ្យខូចខាតដូចមនុស្សស្រីឡើយ»
«ត..តែប្រុសម្នាក់នោះពិការ...ហើយគេក៏មិនបានពេញចិត្តឲ្យស្រីម្នាក់នោះប៉ះពាល់ដែរលោកពូ»
«ហឹម..»
«មើលទៅនាងដូចជាលួចកេញ្ញចំនេញលើគេពេក ចាប់បង្ខំទាំងដែលសាម៉ីខ្លួនគេមិនពេញចិត្តផង អញ្ចឹងហើយទើបនាងសម្រេចចិត្តទទួលខុសត្រូវតែម្ដង..ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ»
«ចុះនាងគិតថាប្រុសម្នាក់នោះជាមនុស្សយ៉ាងម៉េច? ពូបារម្ភថាបើនាងទទួលខុសត្រូវលើមនុស្សមិនល្អ នាងអាចនឹងនាំទុក្ខដាក់ខ្លួន»
«គឺ...នាងក៏មិនសូវជាស្គាល់គេច្បាស់ តែបើតាមពាក្យចចាមអារាម គឺគេជាមនុស្សដែលគួរឲ្យអាណិតណាស់លោកពូ..»
អីយ៉ាៗ >< នាងនិយាយច្រើនពេកឬអត់? តិចនាំឲ្យគាត់សង្ស័យថាស្រីម្នាក់នោះគឺជានាងទៅ!?
«...»
«លោកពូគិតយ៉ាងម៉េច?»
«រឿងនេះពូក៏មិនដឹង..អញ្ចឹងហើយមានតែឲ្យនាងជាអ្នកសម្រេចចិត្តដោយខ្លួនឯងប៉ុណ្ណោះ»
«O.O»
«ពូទៅមើល ដូរ៉ា សិនហើយ.. ចាំពេលនាងគិតច្បាស់លាស់ពេលណាចាំប្រាប់ពូឲ្យដឹងផង»
«អុញ! ល..លោកពូ! នៅនិយាយគ្នាសិន!»
សៃក្លូន ញញឹមមុនមាត់តិចៗទំណងជាមនុស្សដឹងទាន់គ្រប់យ៉ាង រួចទើបបង្វែរខ្លួនដើរចេញទៅយ៉ាងលឿនស្លេវ មិនរវីរវល់នឹងការហៅរបស់នាងសូម្បីតែបន្តិច។
លោកពូឆ្លើយមិនរួច ឥលូវគេចបាត់ >0< ងាប់ហើយ!
ខំនិយាយអស់ទឹកមាត់ឡើងម៉ាគំណរ ចុងក្រោយនាងគិតខ្លួនឯងដដែល! ><
«អ្នកនាងតូច?»
ស្ត្រីចំណាស់ដើរកាន់កែវទឹកក្រូចច្របាច់ស្រស់ៗចូលមក ទើបនាងក្រមុំរហ័សរត់រកគាត់ភ្លាមៗ។
«អ៊ំុស្រី!»
«អ៊ុំយកទឹកក្រូចត្រជាក់ៗមកឲ្យ ក្រែងល៎អាចជួយឲ្យអ្នកនាងធូរស្រាលក្នុងអារម្មណ៍បានខ្លះ»
«អរគុណហើយអ៊ំុ T.T»
ណេរ៉ា ពេបមាត់រួចក៏ចូលទៅអោបអ៊ុំស្រីដែលធ្លាប់រស់នៅជាមួយខ្លួនតាំងពីតូចៗដោយឫកពាស្និទ្ធស្នាល។
«កើតអី? ឆាប់និយាយចេញមក ក្រែងអ៊ុំជួយបានណា»
អ្ហេ៎មែនតើ! ទើបនឹកឃើញ! អ៊ុំស្រីជាមនុស្សដែលធ្លាប់រៀបការមានស្នេហាមកពីមុន! បើនិយាយឲ្យគាត់ស្ដាប់ ក្រែងគាត់អាចជួយនាងបាន! o.o
«អ៊ុំគឺអញ្ចេះទេ…»
ផេនណេរ៉ា ដកដង្ហើមធំសម្រួលអារម្មណ៍នឹងរហ័សនិយាយរៀបរាប់ហេតុការណ៍ដែលបានកើតឡើងឲ្យស្ត្រីចំណាស់បានស្ដាប់... នឹងបន្ទាប់ពីស្ដាប់ចប់ហើយគាត់ក៏ងក់ក្បាលទាំងនៅលើមុខក៏មានស្នាមញញឹមស្រទន់ដូចដើម។
«អ៊ុំគិតថាព្រហ្មលិខិតច្បាស់ជាអ្នករៀបចំឲ្យពួកគេជួបគ្នាមិនខាន.. មិនងាយអ្នកណាចេះតែចូលច្រឡំបន្ទប់សណ្ឋាគារងាយៗទេ»
«…»
«មួយទៀតអ៊ុំមិនដឹងថាបច្ចុប្បន្ននេះគេផ្លាស់ប្ដូរឬវិវត្តន៍ដល់ណាហើយទេ.. តែបើជំនាន់អ៊ុំវិញរឿងមនុស្សពីរនាក់ដែលបាននៅជាមួយគ្នាទោះត្រឹមតែមួយយប់ក៏ដោយ ក៏ត្រូវចាស់ៗចាប់ផ្សំផ្គុំឲ្យរៀបការដែរ»
«…»
«អញ្ចឹងហើយអ៊ុំគិតថាបើពួកគេបាននៅជាមួយគ្នាហើយ គួរតែឲ្យពួកគេមើលចិត្តគ្នាសាកមើលទៅ បើមនុស្សប្រុសម្នាក់នោះជាមនុស្សល្អនឹងគួរឲ្យអាណិត គឺរឹតតែគួរឲ្យចង់មើលថែរទៀតហើយ.. គួរប្រាប់ឲ្យមិត្តភក្តិរបស់អ្នកនាងទៅជួបគេល៎មើល»
«អ៊ុំប្រាកដប្រាជាឬ?»
«ចាស៎ ដឹងទេអម្បាញ់មិញពេលលឺអ្នកនាងនិយាយថាគេជាជនពិការ អ៊ុំក៏ដូចជារន្ធត់ចិត្ត.. ព្រោះកាលមុនអ៊ុំក៏ធ្លាប់មានមិត្តម្នាក់ដែលពិការជើងដូចគ្នា»
«…»
«មិត្តអ៊ុំគេរៀបការមានប្រពន្ធតែគ្មានកូន នឹងដោយសារតែមិនអាចដើរបានត្រូវចាំពឹងឲ្យគេរុញខ្លួនបម្រើបាយទឹកសឹងគ្រប់នាទី ទើបគេត្រូវប្រពន្ធបោះបង់ចោល បោកប្រាស់យកទ្រព្យសម្បត្តិយ៉ាងច្រើន.. ចុងក្រោយក៏ធ្លាក់ខ្លួនរស់នៅក្រោមសំយ៉ាបផ្ទះអ្នកដទៃ... តែសំណាងល្អមួយឆ្នាំចុងក្រោយមុនពេលដែលគេស្លាប់ គេត្រូវបានទទួលឲ្យរស់នៅក្នុងមណ្ឌលសម្រាប់ជនពិការ មានបាយទឹកនឹងកន្លែងស្នាក់នៅគ្រប់គ្រាន់»
«…»
«ហ៉ើយរំលឹកដល់គេ ធ្វើឲ្យអ៊ុំអាណិតខ្លោចចិត្តសឹងស្រក់ទឹកភ្នែកហើយអ្នកនាង…»
អ៊ុំស្រីរៀបរាប់រឿងចាស់ ណេរ៉ា ក៏ចាំស្ដាប់មួយកន្លែងយ៉ាងស្ងៀមស្ងាត់...អារម្មណ៍រសេះរសោះពិបាកចិត្តមុននេះ សន្សឹមៗក៏ត្រូវបានរសាយអស់ទៅសឹងតែមិនគួរឲ្យជឿ។
«…»
«យ៉ាងណាមិញអ៊ុំសង្ឃឹមថាគេបានជួបមនុស្សស្រីល្អៗ អ្នកដែលអាចមើលថែរនឹងធ្វើជាពន្លឺ រងចាំផ្ដល់ការស្រលាញ់ឲ្យគេដោយពិតប្រាកដផងទៅចុះ..ចំណែកមិត្តភក្តិរបស់អ្នកនាងក៏ដូចគ្នា សូមឲ្យគិតគូរឲ្យបានច្បាស់លាស់ផង ចាំសម្រេចចិត្ត»
«អរគុណអ៊ុំស្រី…»
នាងគិតច្បាស់លាស់! នាងសម្រេចចិត្តបានហើយ!
នាងមិនដឹងថាកាលពីមុន ឃេស៊ីរ៉ាស់ ម៉េកខនដេស ម្នាក់នោះបានជួបប្រទះរឿងអ្វីមកខ្លះទេ.. តែខណៈណាដែលនាងសម្រេចចិត្តទទួលមើលថែរគេហើយ គឺនាងត្រូវតែធ្វើឲ្យបាន!
សារនេះនាងនឹងធ្វើឲ្យមនុស្សទូរទាំងពិភពលោកភ្លឺភ្នែក ឲ្យពួកគេដឹងថាទោះជា ឃេស៊ីរ៉ាស់ ពិការជើងដើរមិនកើតក៏ពិតមែន តែគេក៏នៅតែអាចរកភរិយាល្អម្នាក់ អ្នកដែលចាំស្រលាញ់នឹងថែរក្សាគេបានដែរ!!
ហើយមនុស្សស្រីម្នាក់នោះគឺជានាង!
.................
To be continued...

ឈ្លើយក្រមុំMr.ឃេស៊ីរ៉ាស់ (She's My Angel)Waar verhalen tot leven komen. Ontdek het nu