ផ្ដើមរឿង

363 10 0
                                    

«ល្ងាចនេះនាងទៅចូលរួមពិធីជប់លៀងដែរឬ?» សៃក្លូនសួរនាំ បន្ទាប់ពីអាហារថ្ងៃត្រង់ត្រូវបានបញ្ចប់ទៅ។
«ទៅតើ បងស្រីក៏ទៅដូចគ្នា» ផេនណេរ៉ា អង្គុយញ៉ាំបង្អែមទល់មុខរហ័សឆ្លើយតប។
«ល្អ អញ្ចឹងនាងធ្វើជាគូរបណ្ដើររបស់ពូទៅចុះ»
«ថាម៉េច? ខ្ញុំហ្នឹង? O.O»
«អ្ហឹម!»
«ព..ពូច្រឡំឬអត់? រួចចុះដូរ៉ាវិញនោះ?»
នាងសួរបញ្ជាក់ជាមួយគេម្ដងទៀត រួចក៏បែរមើល ផេនដូរ៉ា ដែលគិតតែអង្គុយឈ្ងោកមុខនៅស្ងៀមមួយកន្លែង មិនមាត់មិនកសោះនោះមួយភ្លែតក៏បែរមកសម្លឹងមើលសៃក្លូនវិញ។
«ដូរ៉ា មានអ្នកដែលនាងត្រូវទៅជាមួយហើយ»
«អ្នកណាគេ? ផាកឃឺ ឬ?»
«មែន»
«កុហក» ដូរ៉ាលាន់មាត់តិចៗ។
«o.o?»
«ជាលោកពូទៅវិញទេដែលបដិសេដមិនព្រមទៅជាមួយខ្ញុំ..»
«មែន គឺពូ»
«...»
«ដូរ៉ា ពូជាពូរបស់នាងមែន.. ប៉ុន្តែមិនមែនមានន័យថាពូចាំបាច់ត្រូវចាំនៅក្បែរនាងរហូតទេ»
«…»
«នាងធំហើយ បើអាចគួររៀនទៅណាមកណាដោយខ្លួនឯងខ្លះក៏ល្អ..»
«អញ្ចឹងអ្ហ៎..»
ដូរ៉ានិយាយខ្សឹបៗស្ដាប់សឹងតែមិនលឺ ក្រសែភ្នែកព្យាយាមសម្លឹងមើលគេ... ប៉ុន្តែគេវិញបែរជាមិនសូម្បីតែដៀងភ្នែកមើលមកនាងឲ្យបានម្ដង ទើបចុងក្រោយមុខស្រទន់បានតែឈ្ងោកចុះ លាក់បាំងភាពសោកសៅត្រឹមតែម្នាក់ឯង។
«???»
ចុម ស្អីអញ្ចេះ???
ម៉េចសុខៗក៏ចាប់ផ្ដើមតានតឹងទៀតហើយ?
នាងចាប់អារម្មណ៍ដឹងយូរហើយថាពីរនាក់នេះខុសប្លែកពីធម្មតា o.o សូម្បីតែពេលបាយទឹកក៏អង្គុយឃ្លាតឆ្ងាយគ្នាសឹងតែម្នាក់មួយប៉ូល! បើឲ្យនិយាយរកគ្នាវិញគឺរឹតតែចប់ទៀតហើយ! ឡើងស្ងាត់ដូចចោរលួចសេះអញ្ចឹង!
សង្ស័យតែមានរឿងឲ្យឈ្លោះគ្នាទេដឹង? ><
«...»
«ញ៉ាំបន្តចុះ.. ខ្ញុំឡើងទៅបន្ទប់ហើយ»
«អ្ហេ៎ ចុះបង្អែមនោះ?»
«មិនញ៉ាំទេ»
តបតែប៉ុណ្ណឹងរាងតូចក៏ស្ទុះវឹង រត់ឡើងទៅបន្ទប់បាត់ទៅ ទុកឲ្យនាងក្រមុំនៅអេះក្បាលកោកៗធ្វើភ្នែកឡេងឡង់ៗ ដៀងមើលលោកពូក៏ឃើញថាគាត់កំពុងតែលើកកែវទឹកមកផឹក នឹងចាប់ក្រោកឈរអស់កម្ពស់ ហាក់ដូចជាប្រុងចាកចេញទៅម្នាក់ទៀត។
«លោកពូក៏ទៅបន្ទប់ដែរ?»
«អ្ហឹម ពូមានការងារត្រូវធ្វើ»
«ប្រញាប់ម៉្លេះ ហើយញ៉ាំបង្អែមឲ្យអស់សិនមិនបានឬ?»
«...»
សៃក្លូន មិនតបតែក៏គ្រវីក្បាលតិចៗជាចម្លើយទាំងមុខស្មើ មុននឹងដើរសំដៅទៅបន្ទប់បាត់ ចុងក្រោយសល់ត្រឹមតែរាងតូចរបស់ណេរ៉ាដែលអង្គុយត្រង់តុអាហារ ព្រមជាមួយនឹងបង្អែមនំអ៊ីបីចាន។
ដល់កហើយ មួយងើបមួយទៀតក៏ងើប មិនដឹងជាទៅឈ្លោះគ្នារឿងស្អីមកទេ បានជាធ្វើសង្គ្រាមត្រជាក់ដាក់គ្នាដល់ថ្នាក់នេះ។
តាំងពីតូចដល់ធំលោកពូដែលចេះមានរឿងរកាំរកូសជាមួយដូរ៉ាពីអង្កាល o.o ត្រឡប់មកពីធ្វើការភ្លាម ក៏ឡើងទៅរកភ្លែត ស្អិតរមួតពូក្មួយចង់ងាប់... ដល់ឥលូវក៏ទៅជាអញ្ចឹងអស់ទៅ!
អីយ៉ា! មិនយល់រឿងពួកគាត់ទេ! សូមបកមកបង្ហើយនំអ៊ីបីចាននេះសិនហើយ អាម៉េចអាម៉ាចាំទៅលួចស៉ើបការបន្តទៀត >__<
___________
ល្ងាចថ្ងៃដដែល...
កំឡុងពេលដែលណេរ៉ា រវល់ពិចារណាចំពោះរ៉ូបរាត្រីមួយហើយមួយទៀត រុករកឡើងសព្វទូរខោអាវ ក៏នៅតែមិនអាចរកបានរ៉ូបដែលខ្លួនចង់ពាក់សម្រាប់កម្មពិធីយប់នេះ... ផាកឃឺ ឃីលេន ក៏ស្រាប់តែមកដល់ នឹងបានប្រគល់ប្រអប់ពីរធំៗសម្រាប់នាងនឹងដូរ៉ា។ នៅក្នុងប្រអប់នេះគឺជារ៉ូបរាត្រី លំអរដោយរំយោលត្បូងតូចៗចាំងភ្លឺផ្លេកសែនស្អាតទាក់ភ្នែក ហាក់ដូចជាឈុតដែលត្រូវធ្វើឡើងសម្រាប់ព្រះនាង..ដល់ថ្នាក់នាងក្រមុំគ្រាន់តែបើកឃើញភ្លាមក៏ភ្ញាក់ផ្អើល លាន់មាត់សរសើស្នាដៃរបស់គេម្ដងហើយម្ដងទៀត។
«ស្អាតអស់ទាស់! ស្អាតខ្លាំងណាស់! >.<»
«...»
«បងស្រីបន្ទាប់ពីពួកយើងពាក់ចប់កម្មពិធីយប់នេះ  ស្អែកឡើងខ្ញុំនឹងសុំទិញរ៉ូបនេះពីគាត់ ដើម្បីយកមកទុកតាំងមើលហើយណា៎!»
រាងស្ដើងរបស់ណេរ៉ា បង្វិលខ្លួនទៅមកនៅមុខកញ្ចក់ធំ  កែវភ្នែកមានពន្លឺសម្លឹងមើលរ៉ូបពណ៌ប្រាក់លើខ្លួនទាំងរំភើបចិត្ត ចំណែកដូរ៉ា ក្នុងឈុតរ៉ូបពណ៌មាសសាកសមនឹងស្បែកកាយ ក៏កំពុងតែអង្គុយនៅលើគ្រែស្ងៀមៗមិនមាត់មិនក ទឹកមុខស្រទន់លំអរដោយគ្រឿងសំអាងស្ដើងៗស្រស់ស្អាត ប៉ុន្តែគ្មានភាពស្រស់ស្រាយផ្ទុយស្រឡះពីប្អូនស្រីភ្លោះរបស់ខ្លួនដូចមេឃនឹងដី។
«...»
ណេរ៉ាលួចដៀងភ្នែកកាត់តាមកញ្ចក់ ឃើញបបូរមាត់ពណ៌ស្លេកនោះហើយ ក៏រហ័សឈោងយកក្រែមពណ៌ក្រហមស្រាលៗ យកមកលាបលើបបូរមាត់របស់ដូរ៉ាទាំងយកចិត្តទុកដាក់។
«ក្រែមរបស់បងស្លេកពេកហើយ... លាបពណ៌ក្រហមស្អាតជាង»
«ហ៉ឹម»
សាម៉ីខ្លួនតបក្នុងបំពង់កមិនសូវជាខ្វល់ខ្វាយដូចដើម ទើបណេរ៉ាអត់ទ្រាំមិនសួរនាំមិនបាន។
«ដូរ៉ាស្រងូតស្រងាត់រឿងអី? បងឆាប់និយាយប្រាប់ខ្ញុំមក»
«...»
«កុំស្ងាត់! បងមានរឿងអីឲ្យឈ្លោះគ្នាជាមួយពូ សៃក្លូនមែនទេ?»
«អ្ហឹម»
«ឈ្លោះរឿងអី?»
«…»
ណេរ៉ាជម្រិតសួរបន្ត ប៉ុន្តែនាងបែរជាស្ងាត់ស្ងៀម នឹងងើយមុខមកសម្លឹងមើលចំៗ ក្រសែភ្នែកស្រទន់លាក់បង្កប់ដោយភាពស្រងូតស្រងាត់ ពេលនេះក៏ជះជាពន្លឺញ័រទទ្រើកឲ្យឃើញច្បាស់ ហាក់បីដូចជារឿងនោះពិបាកនឹងនិយាយចេញមក ទើបចុងក្រោយណេរ៉ាបានត្រឹមតែដកដង្ហើមធំ លូកដៃមកអោបបងស្រីភ្លោះរបស់ខ្លួនថ្នមៗទុកជាការលួងលោម។
បងស្រីរបស់នាងតែអញ្ចឹង! សុខចិត្តនៅបៀមទុក្ខម្នាក់ឯង ក៏មិននិយាយឲ្យដឹងគ្នាដែរ!
«ដូរ៉ាអើយដូរ៉ា មិនថាទោះជាខឹងគ្នាប៉ុណ្ណា ក៏គាត់មិនគួរព្រងើយកន្តើយដាក់បងថ្នាក់នេះដែរ... បើមានឱកាសខ្ញុំនឹងនិយាយជាមួយគាត់»
«អត់ទេ កុំអី...»
«ហេតុអី?»
«បណ្ដោយទៅ.. លោកពូជ្រើសរើសធ្វើបែបនេះ គាត់ច្បាស់ជាមានហេតុផលរបស់គាត់»
«…»
«ម្យ៉ាងទៀតគាត់អាចនឹងនិយាយត្រូវក៏ថាបាន.. ពួកយើងធំៗអស់ហើយ មិនអាចរំពឹងលើគាត់ទៀតទេ.. កាន់តែធំគឺកាន់តែមិនអាចស្និទ្ធស្នាលនឹងគ្នាដូចមុន»
«ស្អីគេ!? គាត់និយាយអញ្ចឹងជាមួយបងឬ!?»
«អ្ហឹម» ដូរ៉ា តបក្នុងបំពង់កតិចៗមិនពេញសំឡេង មុននឹងត្រូវណេរ៉ា ទាញចេញពីការអោបឲ្យប្រឈមមុខជាមួយគ្នាទាំងប្រាកដប្រជា។
«ហេតុអីមិនអាច? បងកុំទៅស្ដាប់គាត់និយាយផ្ដេសផ្ដាស! គាត់នៅក្បែរតាំងពីពួកយើងទើបនឹងកើតមកម៉្លេះ ឡើងក្លាយជាគ្រួសារតែមួយទៅហើយ ស្និទ្ធស្នាលនឹងគ្នាជារឿងធម្មតា! ហេតុអីពេលនេះគាត់ទើបតែនិយាយថាស្និទ្ធស្នាលគ្នាមិនបាន!?»
«…»
«ឆឹស មនុស្សចាស់នេះ! អារម្មណ៍ផ្លាស់ប្ដូរគួរឲ្យខ្លាចដល់ហើយ! ចាំមើលតែថ្ងៃណាមួយពួកយើងលែងរវីរវល់ឈប់និយាយរកគាត់ តើគាត់នឹងធ្វើយ៉ាងម៉េចវិញ!»
«ណេរ៉ា កុំអញ្ចឹងអី…» ដូរ៉ា ហាមប្រាម ឃើញច្បាស់ថានាងនៅតែយកចិត្តទុកដាក់ចំពោះគាត់ដូចដើម។
«ខ្ញុំចេះតែថាទៅ ប៉ុន្តែយ៉ាងណាមិញបងស្រីជឿខ្ញុំទៅ កុំស្ដាប់សម្ដីគាត់ខ្លាំងពេក! មិនថាហេតុផលស្អីក៏ដោយ!»
«…»
«ធ្វើអ្វីដែលបងចង់ធ្វើឲ្យតែបងគិតថាត្រូវ.. មួយទៀតគឺខ្ញុំមិនចង់ឃើញបងស្រងូតស្រងាត់បែបហ្នឹងទៀតទេ ត្រូវចាំថាខ្ញុំឈរខាងបង នឹងចាំជួយបងជានិច្ច»
«…»
«ខ្ញុំនឹងជួយបងរកវិធីដែលអាចឲ្យលោកពូត្រឡប់មកជាដូចដើមវិញបាន»
«វិធីអី?»
«គឺ..»
ណេរ៉ា ញញឹមកំហូច មុននឹងអោនចុះទៅខ្សឹបផែនការនៅក្បែរត្រចៀកឲ្យលឺត្រឹមតែពីរនាក់.. ដូរ៉ា ស្ដាប់បណ្ដើរងក់ក្បាលទទួលបណ្ដើរ ទាំងមុខស្រទន់ក៏ផ្លាស់ប្ដូរមកជាមានពន្លឺ លែងសោកសៅដូចកាលពីដំបូង។
«...»
«គឺអញ្ចឹងឯង»
«បានផលឬ?»
«មួយរយភាគរយ»
«…»
«បងចាំតែមើលចុះ ថ្ងៃណាមួយខ្ញុំជឿជាក់ថាលោកពូប្រាកដជាស្ដាយក្រោយ នឹងលេបសម្ដីដែលគាត់បាននិយាយជាមួយបងវិញជាមិនខាន..»
«…»
«ហើយដល់ថ្ងៃនោះ ចាំបងលេងគាត់ឲ្យដឹងដៃវិញទៅ!»
«ធ..ធ្វើយ៉ាងម៉េច?»
«ដល់ពេលនោះខ្ញុំនឹងប្រាប់បង ហិហិ…»
ដឹងតែមិនរួចខ្លួនហើយលោកពូ!
________
To be continued...

ឈ្លើយក្រមុំMr.ឃេស៊ីរ៉ាស់ (She's My Angel)Where stories live. Discover now