ភាគទី១

194 9 0
                                    

ពិធីរៀបការប្អូនស្រីរបស់ ផាកឃឺ ឃីលេន ត្រូវបានដំណើរការឡើងនៅក្នុងសណ្ឋាគារផ្កាយប្រាំ ដោយក្នុងនោះភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួមអបអរយ៉ាងអធឹកអធ័ម មានអ្នកខ្លះគ្រាន់តែក្រឡេកមកឃើញពូសៃក្លូនភ្លាម ក៏ស្ទុះចូលមករាក់ទាក់ភ្លែត ចំណែកនាងដែលមកជាគូរជាមួយគាត់ក៏បានតែឈរញញឹមស្ញេញមួយកន្លែង ធ្វើអ្វីមិនត្រូវ។
ស្លាប់ហើយ! យប់នេះមនុស្សច្រើនណាស់ តែនាងបែរជាមិនស្គាល់អ្នកណាសូម្បីតែម្នាក់><
«អីយ៉ាគ្រាន់តែខានឃើញយូរ ពេលនេះលេងសុទ្ធតែបណ្ដើរស្រីស្អាតមកផង»
«មែនហើយ»
មិត្តភក្តិប្រុសៗអាយុស្របាលគ្នា លាន់មាត់សួរនាំទាំងចង់ដឹងចង់លឺ ហើយរំពេចនោះក៏ស្រាប់តែមានប្ដីប្រពន្ធអ្នកធ្វើជំនួញមួយគូរទៀតចូលមកសួរបន្តកន្ទុយគ្នា ដោយឫកពាស្និទ្ធស្នាល ចំណែកក្រសែភ្នែករបស់ពួកគេក៏សម្លឹងមើលមកភាពស្រស់ស្អាតលេចធ្លោរបស់នាងក្រមុំសឹងតែមិនព្រិចភ្នែក។
«លោកសៃក្លូន មិនដឹងថាតើអ្នកនាងខាងនេះជាអ្នកណាដែរ?»
«ជាភរិយារបស់លោកមែនទេ?»
«មិនទេ នាងជាក្មួយស្រីរបស់ខ្ញុំ» សៃក្លូន ឆ្លើយតប ណេរ៉ាក៏ញញឹមញញែម ខណៈដែលដៃតូចលើកឡើងមកអោបដៃម្ខាងរបស់លោកពូជាប់មិនលែង។
«អម្បាញ់មិញឃើញបណ្ដើរគ្នាពីចំងាយ ខ្ញុំខំច្រឡំថាជាភរិយារបស់លោកហើយតើ»
«...»
«មិនដឹងសោះថាលោកមានក្មួយស្រីស្រស់ស្អាតថ្នាក់នេះ..»
«^^»
សរសើរពេកហើយ><
«អ្នកនាងញ៉ាំស្រាក្រហមទេ?»
ប្រុសកំលោះម្នាក់ក្នុងចំណោមនោះសួរ ហើយក៏លូកដៃទៅចាប់យកកែវស្រាក្រហមមួយកែវពីអ្នករត់តុនឹងហុចមកឲ្យ ទើប ផេនណេរ៉ា ងក់ក្បាលផ្ងក់ៗ ក្រសែភ្នែកមានពន្លឺ ប៉ុន្តែខណៈពេលដែលដៃតូចបម្រុងនឹងលូកទៅទទួលយកកែវមកកាន់ ភ្លាមនោះសៃក្លូនក៏ស្រាប់តែទះដៃរបស់នាងតិចៗ និយាយបដិសេដចោលដោយសំឡេងមុតមាំ។
«នាងផឹកស្រាមិនបានទេ ឯងទុកផឹកខ្លួនឯងទៅ»
«មែនឬ?»
«អីគេ? អ្នកណាថាខ្ញុំផឹកស្រាមិនបាន? 0.0»
«ពូ»
«លោកពូចេះតែថា តាមពិតខ្ញុំផឹកស្រាបានសោះហ្នឹង»
ងាប់ហើយ! ម៉ាអាត្រង់ស្រាក្រហមសោះ ស្មានតែនាងមិនចេះផឹកឬ?
លោកពូមើលស្រាលនាងពេកហើយ><
«តែនាងជាស្រី..»
«ស្រីហើយនិងប្រុសផឹកស្រាបានដូចតែគ្នា! ម៉ោះឆាប់ឲ្យមកខ្ញុំមក» ណេរ៉ា ប្រកែក សារនេះនាងចាប់យកកែវស្រាក្រហមមកកាន់ នឹងលើកមកផឹកយ៉ាងលឿនបង្ហាញឲ្យលោកពូបានឃើញ។
«...»
«ឲ្យតែគ្រប់អាយុគឺសុទ្ធតែអាចផឹកស្រាបានហើយ សំខាន់ពេលផឹកត្រូវចេះប្រមានខ្លួន កុំផឹកឲ្យលើសកំណត់»
លឺសម្ដីវែកញែករបស់នាង ធ្វើឲ្យសៃក្លូន គ្រវីក្បាលតិចៗ ដឹងច្បាស់ថាខ្លួនមិនអាចបញ្ឈប់នាងច្រម៉ក់ក្បាលរឹងនេះបានស្រាប់ហើយ។
«អ្នកនាងយកមួយកែវទៀតទេ?»
«អរគុណ ប៉ុន្តែខ្ញុំថាកុំអីល្អជាង»
«អ្ហ៎»
«ខ្ញុំសុំទៅរកបងស្រីសិនហើយ^^ លោកពូចង់ទៅជាមួយគ្នាទេ?»
«...»
នាងក្រមុំងាកមកសួរ ប៉ុន្តែរាងខ្ពស់បែរជានៅស្ងៀមមិនតបត ទើបនាងអត់មិននិយាយបន្តទៀតមិនបាន។
«អញ្ចឹងខ្ញុំទៅរកគាត់ហើយ បន្តិចទៀតចាំជួបគ្នា»
ថាតែប៉ុណ្ណឹង ណេរ៉ា ក៏បែរទៅញញឹមដាក់មនុស្សជុំវិញខ្លួនទុកជាការគួរសម រួចក៏បោះជំហានដើរវាងមនុស្សម្នាសំដៅរកតុខាងមុខ ខណៈដែលក្រសែភ្នែកមានពន្លឺព្យាយាមគ្រវាស់សម្លឹងរកមើលរាងស្ដើងរបស់បងស្រីភ្លោះជារឿយៗ ប៉ុន្តែក៏រកមិនឃើញ។
នៅសាលនេះមនុស្សច្រើនអស់ទាស់... តុជាច្រើនមានមនុស្សអង្គុយឡើងពេញៗអស់ ចំណែកតុខ្លះទៀតក៏ទំនេរ ភ្ញៀវប្រុសស្រីអ្នកមានមុខមាត់ក្នុងសង្គមឈរជជែកផឹកស្រាជល់កែវគ្នាអបអរដល់កូនកម្លោះកូនក្រមុំមិនដាច់សូរ... រួចចុះឯណាបងស្រីហើយនិងផាកឃឺ? ពួកគេធ្វើដំណើរមកកម្មវិធីមុន គួរណាតែនៅម្ដុំៗនេះហើយ? ចុះម៉េចក៏មិនឃើញ?
«សូមទោសអ្នកនាង តុនេះមិនទទួលមនុស្សអង្គុយទៀតទេ អញ្ជើញអ្នកនាងរកតុទំនេរផ្សេងចុះ»
ណេរ៉ា ដើរមកឈប់ស្ងៀមៗនៅក្បែរតុដែលស្ថិតផ្នែកចំហៀង  ភ្លាមនោះក៏ស្រាប់តែមានមនុស្សប្រុសម្នាក់ដែលអង្គុយនៅតុក្បែរនោះស្ទុះក្រោកឈរនឹងចូលមកនិយាយហាមប្រាមដាក់នាងដោយសំឡេងមាំ ទើបមុខស្រទន់បែរមើល ចងចិញ្ចើមដាក់គេតិចៗទាំងមានសំណួរ។
«អីគេ? អ្នកណាថាខ្ញុំចង់អង្គុយតុនេះ?»
«អ្ហេ៎»
«ខ្ញុំគ្រាន់តែឈរសញ្ជឹងគិតមួយភ្លែតតើ មិនបានចង់អង្គុយទេ..»
«អម្បាញ់មិញឃើញដើរក្រឡឹងចុះក្រឡឹងឡើង ស្មានតែអ្នកនាងចង់អង្គុយក្បែរចៅហ្វាយខ្ញុំដូចស្រីដទៃហើយតើ»
«ចៅហ្វាយលោក? ម្នាក់ណា?»
«អ្នកនៅទីនេះអ្នកណាក៏ស្គាល់គាត់ ប្លែកតែអ្នកនាងម្នាក់... ប្រហែលជាធ្វើពើជាមិនដឹងថាម្នាក់ណាជាចៅហ្វាយខ្ញុំទេដឹង..»
ចុមមើលគេនិយាយ!
«នែ៎លោក! និយាយឲ្យច្បាស់មើ ចៅហ្វាយលោកជាតារាល្បីឈ្មោះពីណាមក ម៉េចខ្ញុំចាំបាច់ត្រូវស្គាល់គេ!?»
«គឺ..»
«បានហើយអាសៀ! ប្រយ័ត្នសម្ដីឯងបន្តិច!»
កំលោះមុខសង្ហាអង្គុយមើលមកយ៉ាងស្ងៀមស្ងាត់នៅក្បែរ និយាយហាមប្រាមមិត្តដោយសំឡេងកាច រួចក៏បែរមកញញឹមតិចៗដាក់នាងទំណងជារាប់មិត្ត។
វ៉ាវ! ប្រុសអីមុខស្អាតអស់ទាស់! ស្អាតស្រទន់ដូចស្រីអញ្ចឹង! >0<  ហើយ...ម្នាក់នេះឬជាចៅហ្វាយរបស់គេ? *0*
«ត្រូវតែហាមហើយ សាណា! មួយសន្ទុះមុនក៏មានស្រីចូលមកអង្គុយក្បែរចៅហ្វាយដែរ ទម្រាំអូសចេញរួចខ្ញុំហត់នឿយសឹងស្លាប់..»
«អូ៎ ឥលូវឯងហ៊ានរអ៊ូនៅមុខចៅហ្វាយហើយអ្ហ៎?»
«មិនហ៊ានទេ>< ខ្ញុំគ្រាន់តែនិយាយការពិតប៉ុណ្ណោះ» គេគ្រវីក្បាលបដិសេដញាប់ស្អេក មិនភ្លេចដៀងភ្នែកចាំឃ្លាំមើលសកម្មភាពនាងបន្ត។
អាម្សៀនេះ! មើលសម្លឹងនាងចុះ! ធ្វើមើលតែនាងជាស្រីមុខក្រាស់ពីណាមកអញ្ចឹង! គួរឲ្យស្អប់ណាស់!
«ខ្ញុំមិនដឹងថាពួកលោកចង់និយាយពីអី តែជឿបានថាខ្ញុំមិនបានចាប់អារម្មណ៍ចៅហ្វាយលោកទេ! មនុស្សមិនទាំងដែលស្គាល់មុខគ្នាផង ខ្ញុំចូលទៅអង្គុយក្បែរគេធ្វើភ្លើស្អីមិនដឹង»
«ហេយ៎..»
«ម្យ៉ាងទៀតស្ដាប់សម្ដីលោកហើយធ្វើឲ្យខ្ញុំឆ្អែតចិត្តណាស់! ប្រាប់ចុះទោះចៅហ្វាយលោកសង្ហាដល់ណា ក៏ខ្ញុំមើលមិនចូលភ្នែកដែរ!»
ចង់តែស្រែកអួតដាក់មុខអាម្សៀនេះឲ្យលឺៗទេ ថាពូសៃក្លូន និងប៉ាៗរបស់នាងគឺជាមនុស្សប្រុសដែលសង្ហាជាងគេនៅលើលោកនេះ!! >0<
«ន..នាង»
«អូខេត្រឹមនេះចុះ មិនឈរក្បែរនាំរំខានទៀតទេ អញ្ជើញតាមសម្រួល»
ណេរ៉ា បោះសម្ដីគំរោះគំរើយតែប៉ុណ្ណឹង ក៏រហ័សប៉ើយមុខអោបដៃ ដើរក្រវែលតាមរកបងស្រីក្នុងពិធីបន្ត ខណៈដែលប្រុសកំលោះដែលអង្គុយស្ងាត់ស្ងៀម ចាំស្ដាប់សន្ទនារបស់ពួកគេមុននេះ ក៏លួចក្រឡេកកន្ទុយភ្នែកដៀងមើលកាយស្រីក្រមុំដែលបានដើរចេញទៅឆ្ងាយ អត់មិនបង្ហើបសំណួរតិចៗទាំងចម្លែកចិត្តមិនបាន។
«អ្នកណាហ្នឹង?»
«ខ្ញុំក៏មិនស្គាល់ដែលចៅហ្វាយ.. តែបើមើលតាមការស្លៀកពាក់ នាងអាចជាកូនស្រីអ្នកមានណាម្នាក់នៅទីនេះក៏ថាបាន»
សាណាឆ្លើយតប បន្ទាប់ពីខ្លួនបានចាប់អារម្មណ៍សម្លឹងឃើញពីភាពលេចធ្លោតាំងពីនាងឈានជើងចូលមកក្នុងសាលរៀបចំកម្មវិធីនេះមកម៉្លេះ។
រាងកាយតូចស្ដើងស្ថិតក្នុងឈុតរ៉ូបរំយោលត្បូងពណ៌ប្រាក់ចាំងភ្លឺផ្លេកនាពេលរាត្រី រង្វង់មុខតូចច្រមិចៗពេញដោយភាពក្រម៉ិចក្រម៉ើម តែក៏ស្រស់ស្អាតគួរឲ្យគយគន់ បូករួមទាំងស្បែកកាយសស្អាតដូចព្រិលនោះទៀត មិនលើកលែងសូម្បីតែមនុស្សស្រីដូចគ្នាក៏ត្រូវតែសម្លឹងមើលនាងទាំងភ្លឹកភ្លាំង។
«កូនស្រីអ្នកមានសុទ្ធតែចង់ចូលមកញ៉ែញ៉ូវចៅហ្វាយតែទាំងអស់»
«អាចនឹងមិនដូចគ្នា»
«អីគេ មិនដូចគ្នាយ៉ាងម៉េច?» អាសៀ លាន់មាត់។
«ឯងមើលឫកពារបស់នាងអម្បាញ់មិញទៅ... សម្ដីសម្ដៅម៉ាត់ៗគ្មានភាពម្ញិកម្ញក់ មួយវិញទៀតខ្ញុំសង្កេតឃើញថានាងមិនសូម្បីតែដៀងភ្នែកមើលចៅហ្វាយបានម្ដងផង»
«0.0»
«..អញ្ចឹងហើយបានខ្ញុំហាមឯង ព្រោះខ្ញុំគិតថានាងគ្មានចេតនាមករញ៉េរញ៉ៃនឹងចៅហ្វាយពិតមែន»
«...»
ពាក្យបកស្រាយរបស់កូនចៅជំនិត្យធ្វើឲ្យរាងក្រាស់ស្ដាប់ហើយ រឹតតែចម្លែកចិត្តនឹងកាន់តែចាប់អារម្មណ៍ចំពោះនាងបន្ថែមទៀត។
ស្ដាប់តាមសម្ដីរបស់នាងអម្បាញ់មិញ ហាក់ដូចជាមិនដឹងថាគេជាអ្នកណាពិតមែន..
«គួរឲ្យចាប់អារម្មណ៍..»
«O.O!»
«សាណា ចប់កម្មវិធីយប់នេះ ខ្ញុំចង់ឲ្យនាងស៉ើបពីស្រីម្នាក់នោះឲ្យខ្ញុំ»
«បានចៅហ្វាយ»
គេក៏ចង់ដឹងដូចគ្នា..ថានាងជាអ្នកណា..

ឈ្លើយក្រមុំMr.ឃេស៊ីរ៉ាស់ (She's My Angel)Where stories live. Discover now