«ម៉ាក់ប្រាប់ឱ្យហើយម៉ាក់មិនទទួលនាងយកធ្វើកូនប្រសារនោះទេ ហើយពេលនាងបោកចិត្ត បោកអស់ពីខ្លួនកុំមកដឹងសុខហើយសុំទោសម៉ាក់ឱ្យសោះ ចាំសម្ដីដែលកូនស្រែកឱ្យម៉ាក់អម្បាញ់មិញទុកទៅ!» ដោយខឹងនឹងកូនប្រុសខ្លួនខ្លាំងពេក អ្នកស្រី ផាក ក៏លាំងប្រាវរួចក៏ដើរចេញពីសុងហ៊ុនសម្ដៅទៅបន្ទប់គេទាំងមុខស្មើរចែស
«ហ៊ើយយយ!» ដកដង្ហើមធំមួយហុឹសដោយភាពច្របូកច្របល់រួចសុងហ៊ុនក៏ទម្លាក់ខ្លួនចុះអង្គុយជ្រោងសក់ញីចុះឡើងដោយភាពស្មុគស្មាញនេះគេស្រលាញ់មីនណាណាស់នាយមិនជឿនោះ នាយនៅតែគិតថាមីនណាស្រលាញ់ខ្លួនដដែលគ្រាន់តែមកពីម៉ាក់នាយមិនពេញចិត្តនាងហើយនិយាយចង់ឱ្យគេបែកគ្នាប៉ុណ្ណោះ
«នាងមិនក្បត់ខ្ញុំនោះទេ ម៉ាក់ប្រហែលជាគ្រាន់តែច្រឡំប៉ុណ្ណោះ ហឹម...» ពោលចប់សុងហ៊ុន ក៏ក្រោកឈររួចដើរសម្ដៅទៅបន្ទប់រួចក៏ងូតទឹកសម្អាតខ្លួន...
___________
University
ព្រឹកថ្ងៃថ្មី
នាព្រឹកព្រលឹមព្រះអាទិត្យក៏ចាប់ផ្ដើមរះបញ្ចេញនូវពន្លឺដ៏ស្រស់ត្រកាល រំលេចដោយធម្មជាតិនៃដើមឈើពណ៍បៃតងខ្ចី និង ផ្ជាច្រើនបែបមើលទៅស្រស់ស្រាយគួរឱ្យគយគន់ តែបើក្រឡេកមកមើលបង់ក្បែរមាត់ទឹកនៃបរិវេណសកលក៏ឃើញនូវមនុស្សប្រុសមួយក្រុមប្រហែល 5-6 នាក់ កំពុង ជជែកគ្នាលេងយ៉ាងសប្បាយរីករាយនាម៉ោងចេញលេង
«អឹម ពួកឯងនិយាយលេងសើចអីយើងនៅសល់តែ2-3ខែទៀតទេចប់ឆ្នាំទី4 នេះហើយណា» នីគី ដោយនិយាយលេងសើចសប្បាយជាមួយគ្នាសុខៗក៏និយាយប្ដូប្រធានបទដែលធ្វើឱ្យមុខគ្រប់គ្នារាងស្រពាប់ស្រពោន
«អឹមម ឯងត្រូវទៅជប៉ុនវិញមែនទេនីគី?» ជេយ៍ សួរឡើងទៅកាន់នីគី ក្រោយឮនីគីនិយាយទាំងទឹកមុខស្រពោនបែបនេះ
«មែនហើយនីគី បងត្រូវត្រឡប់ទៅជប៉ុនវិញចោលអូនមែនទេ?» ស៊ុននូ ក៏សួរបន្តពីជេយ៍ដោយទឹកមុខគួរឱ្យអាណិតបែបខ្លចបាត់បង់មនុស្សជាទីស្រលាញ់ព្រោះបើគេទៅជប៉ុនវិញស៊ុននូប្រាកដជាត្រូវគេងនឹកនីគីរាល់យប់រាល់ថ្ងៃមិនខាន
YOU ARE READING
MY ONLY LOVE
Fanfiction"ខ្ញុំស្រលាញ់បង" "តែយើងមិនបានស្រលាញ់ឯងទេ យើងស្អប់ឯង!" _________ "ខ្ញុំស្អប់លោកបំផុត!" "តែបងស្រលាញ់អូនខ្លាំងបំផុត" Main roles : ផាក សុងហ៊ុន x សុីម ជេយុន Support roles : ផាក ចុងសុង x យ៉ាង ជុងវ៉ុន នីសុីមូរ...
Part 5 "បងប្រុសស្អាតហើយចិត្តល្អទៀត"
Start from the beginning
