Part 5 "បងប្រុសស្អាតហើយចិត្តល្អទៀត"

Start from the beginning
                                        

«ទៅជាមួយជេយ៍និងនីគីមែនទេ? មិនមែនទៅហាងគ្រឿងអលង្ការទេហ៎?» លោកស្រី ផាក

«អរ អត់ទេម៉ាក់ ហើយកូនក៏មិនបានទៅហាងគ្រឿងអលង្ការអីគេដែរ» សុងហ៊ុន

«ចឹងអ្នកណា? មីនណាឬ?» លោកស្រី ផាក

«មិនមែនទេម៉ាក់ គឺសិស្សប្អូនទេ! មីនណានាងរវល់ទើបមិនបានទៅ» សុងហ៊ុន

«រវល់? តែម៉ាក់ទៅហាងគ្រឿងអលង្ការកាលពីល្ងាចមិញដូចជាឃើញនាងជាមួយបុរសម្នាក់កំពុងលើកខ្សែកមកល៎ ម៉ាក់ស្មានតែកូនទេតើ» លោកស្រី ផាក និយាយឡើងទាំងជ្រួញចិញ្ចើមហាក់ពុំយល់ថាតើនាងទៅជាមួយណាឱ្យប្រាកដ

«នេះ...ប្រហែលម៉ាក់មើលច្រឡំទេដឹង មីនណានាងថារវល់នៅជាមួយគ្រួសារនាងតាស៎ម៉ាក់» សុងហ៊ុន ពេលនេះក៏ឆ្ងល់ណាស់ដែរតែចិត្តមួយទៀតមិនទទួលស្គាល់ថាជាការពិតនោះទេអាចមកពីម៉ាក់គេច្រឡំទេមើលទៅមីនណាមិនអាចកុហកគេនោះទេ

«ទេ កូនគិតថាម៉ាក់ភ្លេចមុខនាងហ៎ កូននាំនាងមកពីរបីដងហើយកុំថាម៉ាក់មិនស្គាល់!»

«ម៉ាក់ កូនមិនជឿនោះទេ! នេះមកពីម៉ាក់មិនពេញចិត្តនាងហើយនិយាយមួលបង្កាច់នាង ត្រូវទេ?» សុងហ៊ុន នៅតែប្រកែកពុំជឿនៅសម្ដីអ្នកជាម្ដាយនោះឡើយ ហើយក៏រាងតំឡើងសម្លេងដាក់អ្បករបស់ខ្លួនទាំងដែលរាល់ដងនាយពុំដែលបែបនេះឡើយ

ផ្លាច់»»»

សម្លេងទះកំផ្លៀងពីលោកស្រី ផាកទៅលើផ្ទៃមុខដ៏សង្ហាររបស់សុងហ៊ុន ផ្ទៃមុខរលោងស្រិលក៏ត្រូវងាកទៅតាមកម្លាំងដៃរបស់អ្នកម្ដាយដែលទះអម្បាញ់មិញនេះដោយក្ដីខឹងសម្បារដែលសុងហ៊ុនហ៊ានតំឡើងសម្លេងការពារសង្សាររបស់គេដាក់ម្ដាយរបស់គេបែបនេះ...

«សុងហ៊ុន នេះកូនមិនជឿការពិតដែលម៉ាក់បានប្រាប់សោះ នាងនោះពង្វាក់ក្បាលឯងឱ្យលែងស្ដាប់និងជឿម៉ាក់ លែងស្គាល់អ្វីពិតឬមិនពិតហើយមែនទេ?»

«កូននេះល្ងង់ឬក៏ធ្វើល្ងង់ឱ្យប្រាកដ មនុស្សស្រីល្អមួយគំនរឯងមើលមិនឃើញសោះ ម៉ាក់ហាមតាំងពីជួបនាងដំបូងម៉ាក់ក៏អាចមើលចរិកនាងដឹងថាយ៉ាងម៉េចដែរ!»

MY ONLY LOVEWhere stories live. Discover now