Part 5 "បងប្រុសស្អាតហើយចិត្តល្អទៀត"

Comenzar desde el principio
                                        

«ហឹសៗ កូននេះ!» លោកស្រី សុីម សើចក្រវីក្បាលអស់សំណើចនឹងចរិកគួរឱ្យស្រលញ់របស់ជេគជាខ្លាំង គឺពូកែអៀនពេលគេចាប់បានក៏ពូកែរត់គេចបែបនេះ...

Skip to Jake

ស្ថិតក្នុងបន្ទប់នាយតូចជេគ ពេលនេះគេកំពុងតែអង្គុយអានសៀវភៅទាំងស្នាមញញឹមជាប់មុខមិនបាត់សោះឡើយ ប៉ុន្តែគេអាចពុំអានទៅមុខដោយរលូននោះទេព្រោះតែពេលនេះខួរក្បាលគេលោតតែមុខសង្ហារៗរបស់សុងហ៊ុនប៉ុណ្ណោះ

'ទេ នេះយើងកំពុងតែជាប់ស្នេហ៍គាត់ថែមទៀតហើយមែន?'

'គាត់សង្ហារខ្លាំងណាស់ មិនដូចអ្វីដែលខ្ញុំគិតទេគាត់រួសរាយសួរនាំរហូត ហើយគាត់ជូនខ្ញុំមកផ្ទះទៀត មិនត្រឹមតែប៉ុណ្ណឹងទេគាត់ញញឹមរហូត ខ្ញុំឆ្កួតនឹងបងហើយ ផាក សុងហ៊ុន!'

«ហឹមម ខ្ញុំមិនដឹងថាមានថ្ងៃនោះឬអត់ទេ ថ្ងៃដែលបងអាចស្រលាញ់ខ្ញុំវិញ ប៉ុន្តែទោះបីបងមិនស្រលាញ់ខ្ញុំក៏ដោយ ដឹងត្រឹមថាខ្ញុំស្រលាញ់បងខ្លាំងណាស់...» ជេគ គិតដល់ចំណុចនេះក៏ប្ដូរទឹកមុខ 360ដឺក្រ ទោះបីជានាយបាននៅក្បែរ ស្និទ្ធិស្នាលជាមួយសុងហ៊ុនជាងមុនពិតមែនប៉ុន្តែគេនៅតែមិនប្រាកដចិត្តថាសុងហ៊ុនអាចនឹងមានចិត្តលើគេវិញនោះទេព្រោះក៏ដឹងហើយថាសុងហ៊ុនមានសង្សារជាមនុស្សគេពុំបានចាប់មនុស្សប្រុសអីដូចគ្នានោះទេ...

_______

Skip

ភូមិគ្រឹះ ផាក

ងឺត-

សម្លេងជាន់ហ្រ្វាំងឡានបន្លឺឡើងនៅខាងមុខភូមិគ្រឹះ ផាក ដែលបង្ហាញឱ្យឃើញនូវរាងសង្ហារសុងហ៊ុន ដែលទើបនឹងត្រឡប់មកពីហាងកាហ្វេ

«សុងហ៊ុន កូនទើបមកពីណា?» លោកស្រី ផាក គ្រាន់តែឮសម្លេងហ្រ្វាំងឡានក៏អាចស្មានដឹងហើយថាជាអ្នកណាក៏រហ័សមកបើកទ្វារ ក្រោយពីបានឃើញកូនប្រុសជាទីស្រលាញ់នៅចំពោះមុខក៏ប្រញាប់លើកសំណួរសួរឡើង

«កូនទើបមកពីផឹកកាហ្វេនៅក្បែរៗនេះឯងម៉ាក់» សុងហ៊ុន ដើរសម្ដៅមកក្នុងផ្ទះក៏ឃើញអ្នកម្ដាយឈរចាំនៅខាងមុខខ្លួនដោយឮអ្នកជាម្ដាយសួរឡើងនាយក៏តបទៅកាន់អ្នកម្ដាយដោយស្នាមញញឹមចេញថ្ពាល់ខួចមើលទៅកាន់តែសង្ហារ

MY ONLY LOVEDonde viven las historias. Descúbrelo ahora