Episode17:គេត្រឡប់មកវិញហើយ

Magsimula sa umpisa
                                    

<ថេយ៍!~> សម្លេងមាំក្រាស់មានទម្ងន់ហៅសព្វនាមរាងតូចពីខាងក្រោយឲគេងាកទៅសម្លឹង។

<...> រាងតូចមិនបានឆ្លើយតបជំនួសឲការសម្លឹងមុខដោយរាបស្មើរ។

<ប៉ុន្មានឆ្នាំមកនេះអូនមិនអីទេហេ៎?> Kevin ពោលឡើងដោយផ្ទៃមុខបង្ហាញពីភាពចង់ដឹង ហាក់ដូចជាពួកគេទាំងពីរធ្លាប់មានទំនាក់ទំនងស្និតស្នាលពីមុន?

<មិនអីនោះទេ..គ្រាន់តែទម្រាំឆ្លងផុតវាស្ទើរឆ្កួតតែប៉ុន្នឹង!> ថេយ៍ឆ្លើយម៉ាត់ៗមិនលាក់បាំង ព្រោះបុរសចំពោះមុខនេះហើយដែលជាអតីតសង្សារគេស្រឡាញ់បំផុត ហើយក៏ឲគេឈឺបំផុតបានដូចគ្នា។

<បងសូមទោស!> នាយទម្លាក់ទឹកមុខនឹងសម្លេងចុះជាងមុន ពោលទៅកាន់ថេយ៉ុង។

<មិនបាច់សូមទោសនោះទេ វាកន្លងហួសទៅហើយចាត់ទុកជាសុបិន្តដ៏អាក្រក់មួយទៅចុះ..ខ្ញុំរកទៅវិញហើយ> ស្រដីចប់រាងតូចបោះជំហានទៅមុខដើរកាត់នាយ ប៉ុន្តែត្រូវបង្អាក់យ៉ាងប្រយោលព្រោះ..
   វឹប!~~

<បងនឹកថេយ៍ណាស់> នាយកម្លោះដៃទាំងសងខាងលើកអោបចង្កេះអង្រងខាងក្រោយជាប់ ដាក់ពុកចង្ការលើស្មាអ្នកខាងមុខ ពោលពាក្យនឹកនាយ៉ាងគួរឲអាណិត។
     ថេយ៉ុងស្ងាត់ជ្រាបមិនរើហើយមិនស្ដី ក្នុងចិត្តហាក់ដូចជារំលឹកការឈឺចាប់ប៉ុន្មានឆ្នាំមុនត្រឡប់មកវិញ។ គេខានទទួលការអោបបែបនេះពីបុរសម្នាក់នេះយូរទៅហើយ ការអោបមួយដែលពីមុនវាកក់ក្ដៅបំផុតសម្រាប់គេ ប៉ុន្តែពេលនេះវាតែពាក្យមួយម៉ាត់គឺឈឺ..

<ត្រឡប់មកវិញធ្វើស្អី? ត្រឡប់មកឲខ្ញុំបានឃើញមុខលោកទៀតធ្វើអី?> រាងតូចបែរមុខត្រឡប់មកនាយ សម្លឹងចំក្រសែរភ្នែកសួរឡើងដោយសម្លេងញ័រៗ! គេពិតជាមិនអាចហាមចិត្តខ្លួនឯងមិនឲឈឺ កាលបើឃើញមុខបុរសម្នាក់នេះ! មនុស្សដំបូងដែលធ្វើឲគេស្គាល់អ្វីទៅជាស្នេហា ហើយក៏ស្គាល់អ្វីទៅជាការឈឺចាប់ ដែលមិនអាចបំភ្លេចបានប្រៀបដូចស្លាកស្នាមមួយដាំជាប់ក្រអៅបេះដូង។

<បងសូមទោស> នាយហាក់រឹងអណ្ដាតគាំងប្រសាទរកពាក្យមកតបស្ដីមិនបានហា៎ចេញបានតែពាក្យសូមទោសពីម៉ាត់។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Tahanan ng mga kuwento. Tumuklas ngayon