Episode53:កុំទៅណាចោលអូន

2K 130 34
                                    

    ងុឺត!~~
  ក្រាក!
<អូនយ៉ាងមិចហើយ?> បើកទ្វារមកភ្លាមក៏ឃើញវត្តមានរបស់ថេយ៉ុងគេបខ្តោបពោះលើគ្រែ បណ្ដាលបារម្ភភ្លាមៗ , មិនទាន់បានឃើញសភាពគិតថាគេឈឺធម្មតា តតែឃើញផ្ទាល់គ្នាឈឺឡើងទន់ខ្លួនល្អូក។

<ហ្ហឹកៗ..ឈឹណាស់ជុង អូនឈឺស្ទើរតែដាច់ខ្យល់ទៅហើយ>

<កុំយំអី ចាំបងជូនអូនទៅពេទ្យ> ថារួចនាយរហ័សបីគេឡើង សម្ដៅទៅឡាន។
   ______
    មួយម៉ោងក្រោយ!~
<ប្រពន្ធខ្ញុំឈឺអី?> ពេទ្យរៀបចំមើលស្រួលបួលអស់ ក៏ជាឱកាសដែលនាយសួរឲបានដឹងពីអាការៈប្រពន្ធ។ ដែលមានរាងតូចគេលក់នៅលើគ្រែអ្នកជំងឺ។

<អ៌រ! អ្នកជំងឺគឺរលាកក្រពះនឹងពោះវៀន វាជាដំណាក់កាលដំបូងទើបធ្វើឲឈឺបែបនេះ ក៏បណ្ដាលមកពីគេញុាំមិនបានទៀងទាត់ហើយក៏គេងមិនបានគ្រប់គ្រាន់ ម្យ៉ាងសុខភាពរបស់ប្រពន្ធលោកក៏ខ្សោយផង ទើបបណ្ដាលឲឈឺពោះខ្លាំងបែបនេះ..ប៉ុន្តែមិនអីទេខ្ញុំបានព្យួរសេរ៉ូមកម្លាំងរួចហើយ>

<បាទអគុណណាស់>
<អស់ភារកិច្ចហើយ ដូច្នេះគ្រូពេទ្យសូមទៅវិញហើយ>

<បាទ សូមអញ្ជើញ>
   ក្រឹប!
<ហ្វូ! មិនចេះមើលថែខ្លួនឯងសោះ> នាយដកដង្ហើមធំមួយឃូស មុននឹងអង្គុយចុះលើកដៃទៅអង្អែលសក់អ្នកជាប្រពន្ធតិចៗ, នេះសំណាងហើយដែលនាយជ្រើសមក ចុះបើមិនមកតើប្រពន្ធនាយនឹងឈឺយ៉ាងណាទៅ?
  ....
<ហឹម~ > សម្លេងក្រហឹមចេញពីបំពង់.ករាងតូច លើកដៃញីភ្នែកតិចៗសម្លឹងមើលបរិវេនបន្ទប់ក៏ដឹងថាខ្លួនឯងកំពុងសម្រាកក្នុងមន្ទីរពេទ្យ។
   ទឹង!..ទឹង!~
  គេងសុខៗសម្លេងសារចេញពីទូរស័ព្ទរបស់រាងក្រាស់ក៏បន្លឺឡើងមិនដាច់ អត់មិនបានក៏ធ្វើឲថេយ៉ុងទាញយកមកមើល។

<ជាប់ Password?> ទាញយកមកចុចតតែពេលបើកទើបភ្ញាក់ខ្លួនថាមានងារជាប្រពន្ធប៉ុន្តែមិនសូម្បីតែស្គាល់ Passwordទូរស័ព្ទរបស់ប្ដី. គិតសព្វៗទៅម្យ៉ាវដែរ។

<លេខប៉ុន្មានទ*..>
<ថេយ៍អូនធ្វើស្អីនឹង? > គ្រាន់តែបើកទ្វារបន្ទប់ទឹកមកវិញភ្លាម សម្លេងគំហកប្រៀបដូចខឹងមកពីណា៌ បន្លឺសួររាងតូចឡើងមួយវ៉ាស់ឲអ្នកម្ខាងទៀតភ្ញាក់សឹងលួសព្រលឹង, រហ័សឲនាយដើរមកតាំងៗបញ្ឆក់ទូរស័ព្ទពីដៃរាងតូចយ៉ាងលឿន។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now