Episode23:បកស្រាយ!

1.9K 92 1
                                    

ប្រាវ!~~
<ថេយ៍!?~> សម្លេងអំបែងកែវត្រូវបានធ្លាក់បែកខ្ជាយរហូតចេញពីដៃរបស់រាងក្រាស់ ដែលវាស្រដៀងនឹងកែវចរណៃប៉ុន្តែក្នុងនោះគឺផ្កាកុលាបក្រហម។ កែវភ្នែកទាំងគូរចាប់ស្រឡាំងកាំង គាំងអស់ដៃជើងសឹងមិនជឿនឹងចក្ខុវិញ្ញាណរបស់ខ្លួន។

<ឯង!~..ដឹប!~> កំហឹងចាប់ផ្ដើមឆាបឆេះពេញទ្រូង បណ្ដាលឲចិត្តក្ដៅក្រហាយមិនចាំយូរស្ទុះចូលទៅក្របួច.កអាវនាយkevinចេញពីរាងតូចដាល់មួយទំហឹងដៃដល់អ្នកម្ខាងទៀតអស់ជំហរ។

<ហ្ហឹក!..kevin!~> រាងតូចចាប់ស្លន់ស្វាយមុខ ឆ្លេឆ្លាដូចមាន់រកពង គេផ្លាត់សម្លេងយំមិនទប់នៅពេលដែលឃើញជុងហ្គុកវាយkevin។ ដែលកាយវិការនេះវាដូចលើកមុន ដែលរាងតូចឈរខាងម្នាក់នេះ ក្នុងលើកនេះវាពីរដងហើយ! រាងក្រាស់ដៃក្ដាប់ជាប់ញ័រខ្លួន ចាប់ស្កៀបទ្រូងដូចគេចាប់ច្របាច់លេង ឈឺណាស់! ឈឺស្ទើរតែឆ្កួត! សង្សាររបស់ខ្លួនឈរថើបគ្នាជាមួយអ្នកចាស់!

<ខ្ញុំយល់ហើយ!~> ឃើញបែបនេះចំពោះមុខទៅហើយ សួរថានាយជាអ្វី? នាយមិនចេះឈឺទេរឺ? ដូច្នេះហើយជៀសវាងមិនឲទឹកភ្នែកស្រក់ទាន់គេដើរចេញទៅវិញទាំងខកចិត្តប៉ុនពេក។

<ហ្ហឹកៗ!..ជុងហ្គុក..ស្ដាប់អូនសិន> ថេយ៉ុងហាក់ដូចជាដឹងខ្លួនថាខុសប្រុងងើបចេញទៅតាមជុងហ្គុកតែ..

<ថេយ៍..> គេត្រូវkevinចាប់ដៃឃាត់ដំណើរ។
<..អ្ហឹកៗ!..ខ្ញុំគ្រាន់តែតែភ្លេចខ្លួនប៉ុណ្ណោះ! សូមទោស> គេងាកមកស្រដីដាក់kevinក៏ក្រវាសដៃនាយចេញ ដើម្បីទៅតាមជុងហ្គុក, ទុកឲនាយkevinដែលមុននេះសង្ឃឹមខ្ពស់ដល់ចុងត្នោតធ្លាក់កប់ក្នុងដីរស់ដូចទន្លេន។

<ជុង--ហ្គុក..ស្ដាប់អូនសិន!~> រាងតូចរត់តាមក្រោយនាយត្រហេបត្រហប! ដែលជុងហ្គុកសឹងបើកទ្វារឡានចូលទៅហើយ។

<ហ្ហឹកៗ!..ជុងហ្គុកស្ដាប់អូន> ដោយហេតុថារាងតូចមកទាន់ទៅហើយ ដូច្នេះដំណើររបស់នាយក៏ត្រូវឃាត់ គេព្រមឈរស្ដាប់ទាំងដែលមិនសម្លឹងមុខរបស់ថេយ៍ ស្របគ្នានោះបើពិនិត្យទៅកន្លែងថ្ពាល់របស់នាយ ច្បាស់ជាឃើញទឹកសន្សើមជោគពេញថ្ពាល់! ច្បាស់ណាស់នាយបានយំ! នាយយំដោយស្ងាត់ស្ងៀមបំផុត! នាយយំដែលឃើញគេក្បត់ចំពោះមុខស្រស់ៗបែបនេះ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now